ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រំពឹងខ្ពស់លើជប៉ុននិងចិនក្នុងការចូលរួមជាមួយអាមេរិកការពារនាវាដឹកប្រេង
ក្រោយសង្រ្គាមនៅអ៊ីរ៉ង់អូសបន្លាយឈានដល់សប្តាហ៍ទី៤ និងមិនទាន់មានភាគីណាមួយចូលរួមជាមួយអាមេរិក បើកច្រកសមុទ្រHormuz សម្រាប់ការនាំចេញប្រេងទៅកាន់តែផ្សារសកលលោកឡើងវិញទេ អាមេរិកនៅតែបន្តអំពាវនាវដល់សម្ព័ន្ធមិត្តទាំងអឺរ៉ុបនិងអាស៊ីឱ្យជួយក្នុងប្រតិបត្តការណ៍នេះ។ ក្នុងនោះប្រទេសដែលអាមេរិកសង្ឃឹមជាងគេ មានជប៉ុន ចិន និងកូរ៉េខាងត្បូង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងកាលពីថ្ងៃសុក្រថា ជាការល្អប្រសើរ ប្រសិនបើប្រទេសជប៉ុន ចិន និងប្រទេសដទៃទៀតដែលពឹងផ្អែកលើថាមពលប្រេងខ្លាំងពីមជ្ឈិមបូព៌ា ចូលរួមជាមួយលោក ដើម្បីការពារការដឹកជញ្ជូនក្នុងច្រកសមុទ្រ Hormuz ។
លោក ត្រាំ អះអាងថា៖ «សមយុទ្ធយោធាសាមញ្ញមួយអាចប្រើ ដើម្បីបើកច្រកសមុទ្រឡើងវិញ ដែលច្រកនេះត្រូវបានបិទដោយអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទែសនេះនៅថ្ងៃទី២៨ ខែកុម្ភៈ»។ នេះបើយោងតាមសារព័ត៌មានជប៉ុន KYODO NEWS ផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ។

ផ្សាយថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានជប៉ុនខាងលើ បានរាយការណ៍ថា លោកលើកឡើងទៀតថាផែនការនេះនឹងតម្រូវឱ្យនាវាជាច្រើនពង្រាយក្នុងតំបន់នោះដែលជាផ្នែកនៃការការពារនាវាដឹកប្រេងចេញពីតំបន់នោះ។
លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា៖ « វានឹងមានសុវត្ថិភាព ប៉ុន្តែយើងការជំនួយច្រើន។ ណាតូអាចជួយយើងបាន ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនទាន់មានភាពក្លាហានក្នុងការធ្វើដូច្នេះទេ ហើយប្រទេសដទៃទៀតក៏អាចជួយយើងបាន»។
លោកបន្តជាមួយអ្នកសារព័ត៌មានថា៖ « អ្នកដឹងទេ! យើងមិនប្រើប្រាស់ច្រកសមុទ្រនេះទេ […] យើងមិនត្រូវការវានោះទេ។ ប៉ុន្តែអឺរ៉ុបត្រូវការវា។ កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសជាច្រើនទៀត។ ដូច្នេះ ពួកគេនឹងត្រូវចូលរួមខ្លះលើរឿងនេះ»។
ការថ្លែងរបស់ប្រធានាធិបតីរូបនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី ណាសាអេ តាកាអ៊ិឈិ (Sanae Takaichi) នៅសេតវិមាន។
លោក ត្រាំក៏បានសរសើរប្រទេសជប៉ុនចំពោះការបោះជំហានទៅមុខជាមួយអាមេរិក មិនដូចសម្ព័ន្ធភាពសន្តិសុខណាតូទេ។
កាលពីថ្ងៃអង្គារ លោកក៏បានសរសេរនៅលើបណ្តាញសង្គមថា លោកលែងស្វែងរកជំនួយពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរក្សាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់ឱ្យបើកចំហនិងមានសុវត្ថិភាពទៀតហើយ។
យ៉ាងណាការលើកឡើងចុងក្រោយរបស់លោក ត្រាំ បានបង្ហាញថា លោកនៅតែចង់បានជំនួយពីប្រទេសដទៃទៀត ដើម្បីផ្តល់ការការពារដល់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ ដោយសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យទីផ្សារថាមពលសកលមានការប្រែប្រួល៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


