ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បង្ហាញជំហរនៅខាងជប៉ុន ដោយចោទចិនថា ប្រើប្រាស់វិធីបំភិតបំភ័យ គម្រាមសម្លុត
ស្របពេលដែលជម្លោះការទូតរវាងមហាយក្សចិននិងជប៉ុនកំពុងបន្តដ៏ក្តៅគគុកនោះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក លីន ជាលុង (Lin Chia-Lung) នៅថ្ងៃព្រហស្បតិ៍ ២០ វិច្ឆិកា បានសន្យាគាំទ្រជប៉ុនដែលបានអះអាងពីការឆ្លើយតបដោយយោធា ក្នុងករណីចិនវាយប្រហារតៃវ៉ាន់នោះ។

តាមការស្រង់សម្តីរបស់រ៉យទ័រ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក លីន ជាលុង បាននិយាយថា ទីក្រុងប៉េកាំង «ប្រើប្រាស់ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការបំភិតបំភ័យយោធាប្រភេទនេះ ដើម្បីសម្លុតប្រទេសដទៃ… ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ សុទ្ធតែជាអាវុធប្រឆាំងនឹងតៃវ៉ាន់»។
ការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលពីររូបនៅទីក្រុងតូក្យូបាននិយាយថា ប្រទេសចិនបានចង្អុលបង្ហាញថា ខ្លួននឹងហាមឃាត់ការនាំចូលផលិតផលជលផលសមុទ្ររបស់ជប៉ុនទាំងអស់ ដែលហាក់ដូចជាការសង្គ្រោះចុងក្រោយបំផុតនៅក្នុងជម្លោះនេះ។
ភាពតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២និងលេខ៣ទាំងពីរបានផ្ទុះឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) បាននិយាយនៅក្នុងបទអន្តរាគមន៍ក្នុងសភាកាលថ្ងៃទី៧ខែវិច្ឆិកាថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ដែលគំរាមកំហែងដល់ការរស់រានរបស់ប្រទេសជប៉ុន អាចបង្កឱ្យមានការឆ្លើយតបខាងយោធា។
ប្រទេសចិនបានទាមទារឱ្យលោកស្រីដកសម្តីនោះវិញ និងជំរុញពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការលុបចោលការកក់សំបុត្រយន្តហោះទ្រង់ទ្រាយធំ ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដ៏ធំធេងដល់សេដ្ឋកិច្ចរបស់ជប៉ុន។
ខណៈពេលដែលប្រទេសជប៉ុនមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តយូរអង្វែង និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ជប៉ុនជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំទីបីរបស់តៃវ៉ាន់ ខណៈតៃវ៉ាន់ឈរនៅលំដាប់ទី៤ធំជាងគេសម្រាប់ជប៉ុនក្នុងវិស័យពាណិជ្ជកម្មនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


