ជើងហោះហើរ Archives - Kampuchea Thmey Daily
​កម្ពុជា ​មិនទាន់​មាន​ការ​លុប​ជើង​ហោះហើរទ្រង់ទ្រាយធំ​ ដោយសារតម្លៃប្រេងកើនឡើងនោះទេ​
លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ បានប្រាប់ឱ្យដឹងថា ​គិតមកដល់ពេលនេះ ​អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា​ រួមទាំងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ​ និង​អាកាសយានដ្ឋាន​សៀមរាប ​នៅ​បន្តប្រតិបត្តិការធម្មតា។
លោកថា ​ក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរមកកម្ពុជា​ ក៏កំពុងបន្តតាមដានស្ថានការណ៍ថ្លៃប្រេង ស្ថាន​ភាព​ទីផ្សារ និងតម្រូវការអ្នកដំណើរយ៉ាងជិតស្និទ្ធផងដែរ។
​ក្នុងបរិបទវិស័យអាកាសចរណ៍អន្តរជាតិ​ តម្លៃប្រេងអាកាសចរណ៍ ​គឺជាចំណាយ​ធំបំផុត​មួយ​សម្រាប់​ក្រុមហ៊ុនអាកាស​ចរណ៍​ ដែលអាចមានចន្លោះប្រមាណ ២៥%-៤០% នៃចំណាយប្រតិបត្តិការ។ ដូច្នេះ​ នៅពេល​តម្លៃប្រេងកើនឡើងខ្លាំង វាអាចប៉ះពាល់ដល់ថ្លៃសំបុត្រ ​ចំនួនជើងហោះហើរ ​និង​ផែន​ការប្រតិបត្តិការ​របស់ក្រុមហ៊ុនមួយចំនួន។​
​លោក ស៊ីន ចាន់សិរីវុត្ថា​ បានថ្លែងថា៖« សម្រាប់កម្ពុជា ​វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ​ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់​ក្រុមហ៊ុន​អាកាសចរណ៍ថ្មីៗ»។
រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់លើការវិវត្ត​នៃ​ទីផ្សារ​ប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃ​វិស័យ​នេះ។​
លោក ស៊ីន ចាន់សិរីវុត្ថា​បញ្ជាក់ថា៖ «​កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរ​ទ្រង់ទ្រាយធំ​ដោយ​សារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ​ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍​កំពុង​តាម​ដានស្ថាន​ការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាច​កើតមានជាយថា​ហេតុនាពេល​ខាងមុខ»។​
​គិតចាប់ពីខែមករា ដល់ខែមេសា ​ឆ្នាំ ២០២៦ ​អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជាង២ម៉ឺនជើង (២៣,២០៤ ជើង) កើនឡើងប្រមាណ២%។
សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២លាននាក់ (២,៤២៨,០០៩ នាក់) ថយ​ចុះ​ប្រមាណ៤%។ ​ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន​ជាង​៣០ ពាន់តោន (៣០,៤៤៨ តោន) កើនឡើង៣៦%៕
The post ​កម្ពុជា ​មិនទាន់​មាន​ការ​លុប​ជើង​ហោះហើរទ្រង់ទ្រាយធំ​ ដោយសារតម្លៃប្រេងកើនឡើងនោះទេ​ appeared first on Kampuchea Thmey Daily.
អាមេរិក ជំរុញ​ពល​រដ្ឋ​ខ្លួន​ចាកចេញ​ពី​អ៊ីរ៉ង់​បន្ទាន់​ ទាំង​​តាមផ្លូវ​​អាកាស​​ឬ​ផ្លូវគោក​ឆ្លងកាត់​​ប្រទេសជាប់​អ៊ីរ៉ង់
​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ថានភាព​​​នៅ​​​ប្រទេស​លីបង់​ សហរដ្ឋ​អាមេរិក​កាល​ពី​​​ថ្ងៃ​ពុធ​​ជំរុញ​ឱ្យ​ពលរដ្ឋខ្លួន​​ក្នុង​​ប្រទេស​អ៊ីរ៉ង់​ចាកចេញពីប្រទេសនេះ​ជាបន្ទាន់​ បន្ទាប់​ពី​ដែនអាកាសអ៊ីរ៉ង់​មួយ​ចំនួន​បើក​ជើង​ហោះ​ហើរឡើង​វិញ​​​​ គិតត្រឹមថ្ងៃទី២១ ខែមេសា។
យោង​តាម​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២២ ខែមេសា​ ឆ្នាំ​២០២៦ សេចក្តីជូនដំណឹង​ពីការ​ធ្វើដំណើរ​​ បាន​​អំពាវនាវឱ្យ​ពលរដ្ឋអាមេរិក​​តាម​ដាន​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកសម្រាប់ព័ត៌មានថ្មីៗ និង​ពិគ្រោះ​ជា​មួយ​ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម​​សម្រាប់​ជើងហោះហើរដែល​​ពួកគេ​អាច​រក​បាន​​។
ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​។ រូបភាព៖ Reuters
​ទោះបី​​យ៉ាង​ណា​ សម្រាប់អ្នកដែល​មិនអាចហោះហើរបាន សេចក្តី​ថ្លែង​ការណ៍ក៏បញ្ជាក់ពីជម្រើស​​ធ្វើដំណើរទៅ​តាម​ព្រំដែន​គោក​ តាមរយៈប្រទេស​ ​អាមេនី (Armenia) តួកគី (Türkiye) និង តូមិននីស្ថាន (Turkmenistan) ខណៈព្រំដែនគោក​​របស់ប្រទេស​ Azerbaijan ​នៅ​តែបិទសម្រាប់​ចរាចរណ៍​និង​ត្រូវការ​យល់ព្រមពីរដ្ឋាភិបាល​ជាមុន​។
សេចក្តីថ្លែងការណ៍ខាង​លើ​ព្រមានថា៖ « ពលរដ្ឋអាមេរិកមិនគួរធ្វើ​ដំណើរទៅកាន់ប្រទេសអាហ្វហ្គានី​ស្ថាន អ៊ីរ៉ាក់ ឬតំបន់​ព្រំដែន​ប៉ាគីស្ថាន-អ៊ីរ៉ង់ទេ។ អាជ្ញាធរអ៊ីរ៉ង់អាច​រារាំងការចាកចេញ ឬដាក់ថ្លៃចេញ​លើ​ជន​ជាតិអាមេរិក​»។
មិន​តែ​ប៉ុណ្ណោះ របាយការណ៍រម្លឹក​ដល់ជនជាតិអាមេរិក-អ៊ីរ៉ង់​ដែល​មាន​សញ្ជាតិពីរថា៖ « អ៊ីរ៉ង់​មិនទទួលស្គាល់សញ្ជាតិពីរ​ទេ[…] ជនជាតិ​អាមេ​រិក​នៅ​អ៊ីរ៉ង់ប្រឈមមុខនឹងហានិភ័យខ្ពស់​នៃការសួរចម្លើយ ការចាប់​ខ្លួន ​និងការឃុំខ្លួន»។
យ៉ាង​ណា​អ្នកដែល​មិនអាចចាកចេញ​ណែនាំ​ឱ្យជ្រកកោន​នៅ​នឹង​កន្លែងនិងនៅ​ឱ្យឆ្ងាយពីបង្អួច​កញ្ចក់​។
គួរ​បញ្ជាក់​ថា​ បទឈប់បាញ់រយៈពេលពីរសប្តាហ៍​ អាមេរិក-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់ត្រូវបានពង្រីកនៅថ្ងៃអង្គារ បន្ទាប់​ពីមាន​សំណើ​ពីនាយក​រដ្ឋ​មន្ត្រីនិងមេបញ្ជាការកងទ័ពប៉ាគីស្ថាន​។
ដោយ​ឡែក​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើក​ឡើង​ថា បទឈប់​បាញ់នឹងនៅតែមានសុពលភាព​រហូតដល់ថ្នាក់ដឹក​នាំអ៊ីរ៉ង់​ដាក់សំណើថ្មី​ ដើម្បីបញ្ចប់ជម្លោះដែល​លេបត្របាក់តំបន់ទាំងមូល រួមទាំង​ប្រទេសក្នុង​​ឈូង​សមុទ្រផង​ដែរ៕
ប្រែសម្រួល៖ ណឺ មិនា
The post អាមេរិក ជំរុញ​ពល​រដ្ឋ​ខ្លួន​ចាកចេញ​ពី​អ៊ីរ៉ង់​បន្ទាន់​ ទាំង​​តាមផ្លូវ​​អាកាស​​ឬ​ផ្លូវគោក​ឆ្លងកាត់​​ប្រទេសជាប់​អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.
ត្រឹម ៤ ថ្ងៃ ការប៉ះទង្គិចគ្នានៅមជ្ឈឹមបូព៌ាធ្វើឱ្យមានការលុបជើងហោះហើរពាក់ព័ន្ធជាង ៩ ពាន់ជើង
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជា​អ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការប៉ះទង្គិចគ្នានៅមជ្ឈឹមបូព៌ា (តំបន់ឈូងសមុទ្រ) រយៈ​ពេល​ ៤ ថ្ងៃ ( គិតចាប់ពីថ្ងៃ ២៨ កុម្ភះ ដល់ត្រឹមថ្ងៃ ៣ មិនា ២០២៦) បានធ្វើឱ្យ​មានការលុបជើងហោះ​ហើរពាក់ព័ន្ធ​ប្រមាណជាង ៩,៥០០ ជើងដែលឆ្លងកាត់នៅក្នុងតំបន់មជ្ឈឹមបូព៏ា។
ប្រាប់​«កម្ពុជា​ថ្មី» នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​មិនា ឆ្នាំ​២០២៦ លោក ស៊ិន ចាន់សិរីវុត្ថា បាន​ពន្យល់​ថា​ ការ​លុប​ចោល​ជើង​ហោះ​ហើរ​ទាំង​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​បិទ​ដែន​អាកាស​ក្នុង​តំបន់ បន្ទាប់​ពី​ការ​កើន​ឡើង​នៃ​ជម្លោះ​អ៊ីរ៉ង់​ឆ្នាំ២០២៦ រួមទាំង​​ការ​វាយ​ប្រហារ​ដែល​ប៉ះពាល់​ដល់​រដ្ឋ​ឈូង​សមុទ្រ និង​អាកាសយានដ្ឋាន។
ទន្ទឹម​នេះ​អ្នក​នាំ​ពាក្យ​អាកាសចរណ៍​រូប​នេះ បាន​បន្ថែម​ថា ការ​លុប​ចោល​ជើង​ហោះហើរ​ទាំងនេះ ពាក់ព័ន្ធទៅ​នឹង​អាកាស​យានដ្ឋាន​នៅ​ឈូង​សមុទ្រ​ធំ​ៗ​ទាំង ៧ រួមមាន នៅ​ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និង​Dubai World Central (DWC)។
ការប៉ាន់ស្មាន​នៃការលុប​ចោលជើងហោះហើរ ទាំង ៤ ថ្ងៃ​នេះ គឺ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ អាចមាន​ការ​លុប​ចោល​ជើង​ហោះហើរ​ប្រមាណជាង ១,៤០០ ជើង នៅ​ថ្ងៃទី១ ខែមីនា មាន​ជាង ៣,៤០០ ជើង នៅ​ថ្ងៃទី២ ខែមីនា មាន​ជាង ៣,៤០០ ជើង​ នៅ​ថ្ងៃទី៣ ខែមីនា មាន​ជាង ១,៣០០​ ជើង​ សរុបជើងហោះហើរ​ដែល​បាន​លុប​ចោល​ទាំង​អស់​នេះ​ចំនួន​ជាង ៩,៥០០ ជើង​។
ជា​មួយ​គ្នា​នេះ លោក ស៊ិន ចាន់​ ក៏​បាន​បញ្ជាក់​ដែរ​ថា៖«ជើងហោះហើរ​ទាំង​ជាង ៩,៥០០ ជើង​នេះ គឺ​មិនមែន​ជា​ការ​លុបចោល​ទូទាំង​ពិភពលោកទេ គឺសំដៅជាពិសេសតែទៅលើការលុប​ចោលនៅ​ទូទាំង​អាកាស​យានដ្ឋាន​សំខាន់ៗ​ចំនួន ៧ នៅឈូងសមុទ្រដែលបានរៀបរាប់ខាងលើ»៕
ដោយ៖ ឌិន ថារី
The post ត្រឹម ៤ ថ្ងៃ ការប៉ះទង្គិចគ្នានៅមជ្ឈឹមបូព៌ាធ្វើឱ្យមានការលុបជើងហោះហើរពាក់ព័ន្ធជាង ៩ ពាន់ជើង appeared first on Kampuchea Thmey Daily.
ត្រឹម១ថ្ងៃអាទិត្យ​​ ជើង​ហោះ​ហើរ​​៣៤០០ នៅ​មជ្ឈិមបូព៌ា​ត្រូវ​​​​លុបចោល​​
ការ​វាយ​ប្រហារ​របស់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​លើ​អ៊ីរ៉ង់ បាន​រំខានដល់ជើងហោះហើរនៅ​ទូទាំង​មជ្ឈិមបូព៌ា ខណៈ​ប្រទេស​នានា​នៅជុំវិញតំបន់បានបិទ​ជើង​ហោះ​ហើរ​តាម​អាកាស​របស់ពួកគេ ជាពិសេស​អាកាស​យាន​ដ្ឋាន​សំខាន់ៗភ្ជាប់​ជា​មួយ​អឺរ៉ុប អាហ្វ្រិក និង​លោកខាងលិច​ទៅ​អាស៊ី​​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​។
យោង​តាម​កម្មវិធីតាមដានជើង​ហោះ​ហើរ Flightradar២៤ ជើង​ហោះ​ហើរ​ជាង​៣ ៤០០ ត្រូវ​បាន​លុបចោលកាល​ពី​​ថ្ងៃអាទិត្យ​​ទូទាំង​អាកាស​យាន​ដ្ឋានចំនួន៧ នៅ​មជ្ឈិម​បូព៌ា​។
យន្តហោះ Emirates, Qatar និង Etihad ។ រូបភាព៖ Simple Flying
យោង​តាម Al.com នៅ​ថ្ងៃ​ទី​០១ខែ​មីនា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា អាកាស​យាន​ដ្ឋាន​ដែល​បាន​បិទ​រួម​មាន អាកាសយានដ្ឋានទីក្រុង​ឌូបៃ ​និង​អាប៊ូ​ដាប៊ី​(Abu Dhabi ) ក្នុង​ប្រទេស​អារ៉ាប់​រួម និង​រដ្ឋ​ធានី​ដូ​ហា​ប្រទេស​កាតា និង​ម៉ាណាម៉ា (Manama) ក្នុងប្រទេសបារ៉ែន។
ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines បាន​ផ្អាក​ជើង​ហោះ​ហើរ​ទាំង​អស់ចេញ​-ចូល​ទីក្រុងឌូបៃ​​ចាប់​ពី​ថ្ងៃ​អាទិត្យ ពេលដែល​​​ភាគី​ជម្លោះ​ចាប់ផ្តើម​​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ព្រៃផ្សៃ​​​​ដោយសារ​ការ​ផ្លោងមីស៊ីល​​ និង​ការ​​វាយប្រហារ​តាមផ្លូវអាកាស​​។
ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ El Al របស់​អ៊ីស្រាអែល បាន​និយាយ​ថា ខ្លួន​កំពុង​រៀបចំ​​ស្តារ​ឡើង​វិញ​ដើម្បី​នាំជនជាតិអ៊ីស្រាអែល​ដែល​ជាប់​គាំង​នៅ​បរទេស​ត្រឡប់​ទៅ​ផ្ទះវិញ ពេលដែន​អាកាស​បាន​បើក​ឡើង​វិញ​។
យ៉ាងណាមិញ អ្នក​ធ្វើដំណើរ​ជា​ច្រើន​បានជាប់គាំង ឬ​បង្វែរ​ទៅ​កាន់អាកាសយានដ្ឋាន​ផ្សេងទៀត​នៅថ្ងៃសៅរ៍ បន្ទាប់​ពី​អ៊ីស្រាអែល កាតា ​ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយ​វ៉ែត និងបារ៉ែន បាន​បិទដែនអាកាសរបស់​ពួកគេ​។
កម្មវិធី FlightRadar២៤ បានបន្ត​ថា គ្មាន​​សកម្មភាពហោះហើរ​លើ​ប្រទេស​ អារ៉ាប់រួមនោះ​ទេ​ បន្ទាប់​ពីរដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាសពីការ​បិទ​ដែន​អាកាសរបស់​ខ្លួនជាបណ្តោះអាសន្ន​។
យោង​តាមក្រុមហ៊ុន​វិភាគអាកាសចរណ៍ Cirium បាន​ឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ធំៗទាំងបីដែល​ធ្វើប្រតិបត្តិការនៅ​អាកាសយានដ្ឋាន​ទាំងនោះ​គឺ Emirates, Qatar Airways និង Etihad ជា​ធម្មតាមានអ្នកដំណើរ​ប្រហែល ៩០ ០០០នាក់ ក្នុងមួយថ្ងៃ​៕
ប្រែសម្រួល៖ ណឺ មិនា
The post ត្រឹម១ថ្ងៃអាទិត្យ​​ ជើង​ហោះ​ហើរ​​៣៤០០ នៅ​មជ្ឈិមបូព៌ា​ត្រូវ​​​​លុបចោល​​ appeared first on Kampuchea Thmey Daily.
Air Canada ផ្អាកជើងហោះហើរ​ទៅ​កាន់​គុយ​បាពីពេលនេះ​ទៅ ព្រោះ​​​វិបត្តិ​ប្រេង​ធ្ងន់​ធ្ងរ​
ក្រុម​ហ៊ុន​អាកាសចរណ៍ Air Canada ​បាន​​ផ្អាក​សេវា​កម្ម​ហោះហើរ​ទៅ​កាន់​ប្រទេស​គុយបា ដោយ​សារ​តែ​ខ្វះ​ខាត​ប្រេង​ឥន្ធនៈ ​បម្រើ​ដល់​ជើង​ហោះ​ហើរ​​ ប្រសិន​​​បើ​​នៅ​​បន្ត​​ជើងហោះហើរ​ទៅ​កាន់​​​​​កោះ​​នេះ​​។​​ យោងតាម Al Jazeera ផ្សាយ​នៅ​ថ្ងៃទី​៩ខែកុម្ភៈ។
យន្តហោះ Air Canada ។ រូបភាព៖ ក្រុមហ៊ុនអាកាសចរណ៍កាណាដា។
ក្រុមហ៊ុនអាកាសចរណ៍ ​បាននិយាយនៅក្នុងសេចក្តី​ប្រកាសព័ត៌​មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុមហ៊ុន Air Canada បាន​សម្រេច​ចិត្ត​ផ្អាក​ការហោះហើរ បន្ទាប់​ពី​ការ​ណែនាំ​​ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ពី​ភាព​មិន​ប្រាកដ​ប្រជា​ ក្នុង​ការ​ផ្គត់​ផ្គង់​ប្រេង​ដល់​​អាកាស​ចរណ៍​នៅ​អាកាស​យាន​ដ្ឋាន​គុយ​បា។
សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «វា​ត្រូវបានគេព្យាករ​ណ៍ថា​ ចាប់ពីថ្ងៃទី ១០ខែកុម្ភៈនេះ ប្រេង​​ឥន្ធនៈ​សម្រាប់​អាកាស​ចរណ៍​នឹង​មិន​មាន​លក់​ឱ្យ​អាកាសយានដ្ឋាន​នៅ​​លើកោះ​នេះ​ទៀត​ទេ​។ សម្រាប់​ជើង​ហោះហើរ​ដែល​នៅ​សេស​សល់​ ក្រុម​ហ៊ុន Air Canada នឹង​ដឹក​​ប្រេង​បន្ថែម​ទៅ​ចាក់​ ឬចុះ​ចត​ ប្រសិន​បើ​ចាំ​បាច់ ពេល​ធ្វើដំណើរត្រឡប់មក​វិញ»។​
ក្រុមហ៊ុនអាកាសចរណ៍បានបន្ត​ថា អាទិភាព​បន្ទាន់​របស់ក្រុម​ហ៊ុន​ គឺ​ការ​បញ្ជូនអតិថិជនដែល​បាន​ចុះ​ចត​នៅ​ប្រទេស​គុយ​បា មក​​កាន់​ប្រទេសកាណាដា​វិញ​។
ក្រុមហ៊ុន Air Canada បាន​លើក​ឡើង​ទៀត​ថា៖ « ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្រុមហ៊ុននឹង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទទេរ​ ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង ដើម្បី​ទទួល​យក​អតិថិជនប្រមាណ ៣ ០០០នាក់​ ដែល​បាន​ទៅ​ដល់​គោល​ដៅ​ហើយ ដឹក​ពួកគេ​ត្រឡប់​មកផ្ទះ​វិញ» ។
គួរ​បញ្ជាក់​ថា ជើង​ហោះ​ហើរ​បច្ចុប្បន្ន​ដំណើរ​ការ​ជា​មធ្យម ១៦ ជើង​ ក្នុង​មួយសប្តាហ៍​ទៅកាន់​គោលដៅចំនួន ៤ ក្នុងប្រទេសគុយបា។
នៅក្នុងសេចក្តី​ជូនដំណឹង​អំពីបេសកកម្មផ្លូវអាកាស(NOTAM) នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Jose Marti នៃ​ទីក្រុង Havana ឱ្យ​ដឹងកាល​ពី​​ថ្ងៃ​អាទិត្យ​ថា​៖ « ប្រេង​ឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ម៉ាក​ Jet A១ នឹង​មិន​មាន​ទៀត​ទេ​។​ ចាប់​ផ្តើម​ពី​ថ្ងៃអង្គារ​ នៅ​ម៉ោង ៥ ព្រឹក ដោយ​ព្រមាន​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី ១១ ខែមីនា»។
គួរ​បញ្ជាក់​ថា គុយបា​មិន​អាច​ពន្លឿន​សេដ្ឋកិច្ចរបស់​ខ្លួន​បាន​ទេ​ ដោយ​សារ​វិបត្តិ​ថាមពល​ធ្ងន់​ធ្ងរ និង​អាច​យូរជាង​នេះ។ ការ​ដួល​រលំ​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​ពី​បរទេស ជា​ពិសេស​ពីប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា កាន់​តែ​មាន​ភាព​មិន​ល្អ​។ លើស​ពី​នេះ ការ​រឹត​បន្តឹង​ទណ្ឌ​កម្ម​របស់​សហ​​រដ្ឋអាមេរិក កង្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទិញ​ប្រេងឥន្ធនៈក្នុង​តម្លៃ​ស្តង់​ដារ​។
ការ​ខ្វះ​ខាត​នេះ​ បង្ខំ​ឱ្យ​មាន​ការ​ផ្អាក​ប្រេងឥន្ធនៈ​ចំពោះ​អាកាសចរណ៍​ ក្នុង​អាកាស​យាន​ដ្ឋាន​ហាវ៉ា​ណា ការ​បែង​ចែក​សាំងមាន​ភាព​តឹងរ៉ឹង ​និងដាច់​ចរន្តអគ្គិសនី​បាន​​រីករាលដាលក្នុង​ប្រទេស​ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២៦ ៕
ប្រែសម្រួល៖ ណឺ មិនា
The post Air Canada ផ្អាកជើងហោះហើរ​ទៅ​កាន់​គុយ​បាពីពេលនេះ​ទៅ ព្រោះ​​​វិបត្តិ​ប្រេង​ធ្ងន់​ធ្ងរ​ appeared first on Kampuchea Thmey Daily.
ក្រុមហ៊ុន​អាកាសចរណ៍ចិន​លុបចោល​ជើង​ហោះ​ហើរ​ជិត​៥០​ទៅជប៉ុន​​សម្រាប់ខែកុម្ភៈ​
រាល់​ជើង​ហោះ​ហើរ​ដែល​បាន​គ្រោង​​​​រួច​ហើយ​​ចំនួន​៤៩ ​រវាង​ចិន​និង​ជប៉ុន​ត្រូវ​បាន​លុប​ចោល​សម្រាប់​ខែ​កុម្ភៈ។​ នេះ​បើ​តាម ទិន្ន​ន័យ​ជើង​ហោះ​ហើរ​បាន​បង្ហាញ ​នៅ​ថ្ងៃ​ទី២៦​ ខែមករា ដោយ​សារ​ក្រុមហ៊ុ​ន​អាកាស​ចរណ៍​ចិន ​បាន​ពង្រីក​ការ​ផ្លាស់​ប្តូរ​សំបុត្រ​ពិសេស​ និង​គោល​នយោ​បាយ​សង​ប្រាក់​វិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​​​​​ទៅនិងមក​​ប្រទេស​ជប៉ុន​។​
យន្តហោះ​របស់ចិន។ Reuters
យោង​តាម CHINA DAILY, ទិន្នន័យ​ពី​កម្មវិធី​ព័ត៌​មាន​ជើង​ហោះ​ហើរ ​Flight Master បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី២៦ខែមករា ជើង​ហោះ​ហើរ​ចិន-ជប៉ុន​ចំនួន៤៩ បាន​លុប​ចោល​ជើង​ហោះ​ហើរ​ទាំង​អស់​ដែល​បាន​គ្រោង​សម្រាប់​ខែ​កុម្ភៈ ដែល​ជា​ការ​កើន​ឡើង​ពី​ខែ​មករា។
យ៉ាង​ណា​ក្នុង​ខែ​មករា អត្រា​នៃ​ការ​លុបចោល​ជើង​ហោះ​ហើរ​ពី​ចិន​ទៅ​កាន់​ប្រទេស​ជប៉ុន​មាន​ចំនួន​ ៤៧.២ភាគរយ កើន​ឡើង ៧.៨ ភាគ​រយ​ធៀប​នឹង​ខែ​ធ្នូ​។
ក្រុម​ហ៊ុន​អាកាសចរណ៍​​​​​របស់​ប្រទេស​ចិន​​ចំនួន​បី​ រួម​មាន​ Air China, China Eastern Airlines និង China Southern Airlines បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី២៦ ខែ​មករា​ ដោយ​លម្អិត​អំពី​វិធាន​ការ​ដោះ​ស្រាយ​ពិសេស​សម្រាប់​សំបុត្រ​ទៅ​កាន់​ប្រទេស​ជប៉ុន។ ​នេះ​បើ​តាម​ ក្រសួងការ​បរទេស​របស់​ប្រទេសចិន​។
នៅ​ក្រោម​គោលការណ៍​នេះ អ្នក​ដំណើរ​ដែល​បាន​ទិញ​សំបុត្រ​ ឬ​ចេញដំណើរ​​នៅ​ថ្ងៃ​ទី២៦ ខែមករា អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​មិន​គិត​ថ្លៃ ​អាស្រ័យ​លើ​ភាព​ខុស​គ្នា​នៃ​តម្លៃ​សំបុត្រ ឬ​ស្នើ​សុំ​ការ​បង្វិល​សង​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​សំបុត្រ​​ដែល​មិន​ប្រើ​។
មិន​តែ​ប៉ុណ្ណោះ វិធាន​ការ​នេះ​គ្រប​ដណ្តប់​លើ​ជើង​ហោះ​ហើរទៅ​ប្រទេស​ជប៉ុន​ដែល​បាន​គ្រោង​ទុក​នៅ​ចន្លោះ​ថ្ងៃ​ទី២៩ ខែ​មីនា​ ដល់​ថ្ងៃទី២៤ ខែតុលា រួម​ទាំង​ការ​ហោះ​ហើរ​ទៅកាន់ទី​ក្រុង​ Tokyo, Osaka, Nagoya, Fukuoka, Sapporo និង​ Okinawa ។​
គួរ​ឱ្យ​ដឹង​ថា ការ​ពន្យារ​ពេល​ទាំង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​ចេញ​សេច​ក្តី​ណែ​នាំ​អំពី​ការធ្វើ​ដំណើរ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ពិសេស​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ​បន្ទាប់​ពី​នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ [ Sanae Takaichi ] ប្រកាស​ថា ​នឹង​លូក​ដៃ​ជួយ​តៃវ៉ាន់​ បើ​ចិន​ប្រើ​កម្លាំង​យោ​ធា​លើ​កោះ​នេះ​៕
ប្រែ​សម្រួល​៖ ណឺ មិនា
The post ក្រុមហ៊ុន​អាកាសចរណ៍ចិន​លុបចោល​ជើង​ហោះ​ហើរ​ជិត​៥០​ទៅជប៉ុន​​សម្រាប់ខែកុម្ភៈ​ appeared first on Kampuchea Thmey Daily.
ជើង​ហោះ​ហើរ​​រាប់សិប​នៅ​ជប៉ុន​​ត្រូវ​បាន​លុប​ចោល​​ ព្រោះអាកាសធាតុលំបាកព្យាករណ៍​
ព្រិល​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​បាន​វាយ​ប្រហារ​ផ្នែក​មួយ​ចំនួន​ធំ​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី១១ ខែមករា និង​បន្ត​​ជះឥទ្ធិពល​​​​បន្ថែមទៀត ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំៗ​ លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​រាប់​សិប​ជើង និង​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​រាប់ពាន់​នាក់​។​​
ព្រិល​ធ្លាក់​នៅជប៉ុន។ Reuters
ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជប៉ុន​ បាន​និយាយ​ថា ខ្លួន​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ចំនួន៥៨​ គិត​ត្រឹម​ម៉ោង​ ៨យប់ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ ​ជិត​ ២ ០០០នាក់។
ផ្លូវ​​​ហោះហើរ​​​ដែល​រង​ផល​ប៉ះពាល់​​​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​ការហោះ​ហើរ ​​​រួម​មាន​ Osaka Itami និង Tajima។ ​ នេះ​បើ​តាម​ The Straits Times បាន​រាយ​ការណ៍។
ចំណែក​ក្រុមហ៊ុន All Nippon Airways បាន​រាយការណ៍​ពី​ការ​លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ចំនួន​៤៣​ គិត​ត្រឹម​ម៉ោង៦ល្ងាច ដែល​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​ប្រហែល​២ ៨០០នាក់​។
ចំណែក​សារព័ត៌មាន ក្នុង​ស្រុក Japan News បាន​រាយ​ការណ៍​ថា ផ្លូវ​ដែល​រំខាន​ដល់​ជើង​ហោះ​ហើរ​ រួម​មាន​ផ្លូវ​​​ហោះហើរ​រវាងព្រលានយន្តហោះ​អន្តរជាតិ​នានា​ ដូចជា រវាង​ Haneda និង Tottori ក៏​ដូច​ជា ​Toyama និង Haneda ផង​ដែរ​។
​ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន ឱ្យ​ដឹង​ថា​ អាកាស​​ធាតុ​រដូវ​រងាដ៏​​ធ្ងន់​ធ្ងរនេះ ​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​នៅ​ក្នុង​តំបន់​ជា​ច្រើន​ កាល​ពី​ថ្ងៃទី​១២​ខែមករា ដោយ​មាន​ព្រិល​ធ្លាក់​ និង​ខ្យល់​បក់ខ្លាំង​ទំនង​ជា​បណ្តាល​ឱ្យ​មាន​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​។
តែ​យ៉ាងណា អា​ជ្ញាធរ​​បាន​​ជំរុញឱ្យ​​​អ្នក​​​ធ្វើ​​ដំណើរ​ ​តាម​​ដាន​​ការ​​ធ្វើ​​បច្ចុប្បន្ន​ភាព​របស់​​ជើង​​ហោះ​ហើរ​​ឱ្យ​​បាន​​ដិត​​ដល់​ ​ព្រោះ​​លក្ខ​ខណ្ឌនានា​​នៅ​​​តែ​​មាន​​ការ​​ប្រែ​ប្រួល​៕
ប្រែសម្រួល៖ ណឺ មិនា​
The post ជើង​ហោះ​ហើរ​​រាប់សិប​នៅ​ជប៉ុន​​ត្រូវ​បាន​លុប​ចោល​​ ព្រោះអាកាសធាតុលំបាកព្យាករណ៍​ appeared first on Kampuchea Thmey Daily.
ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក ​លុប​ចោល​ជើង​ហោះ​ហើរ​ជាង ១ ០០០ ដោយ​សារ​ព្យុះដ៏ធំ
យន្តហោះ​អាមេរិក។ Rueters
សេវា​កម្ម​អាកាស​ធាតុ​ជាតិ​ (NWS) បាន​ព្យាករណ៍​ថា​ នឹង​មាន​ព្រឹល​ធ្លាក់​ពាស​ពេញ​តំបន់ Great Lakes ពេញ​មួយ​ថ្ងៃ ជា​មួយ​នឹង​ព្យុះ​​ដ៏ធំ​កំពុងធ្វើដំណើរ​​ឆ្ពោះ​ទៅ​ប៉ែក​ឦ​សាន​។
ភ្នាក់ងារអាកាសធាតុ​ព្រមាន​ថា​៖ «ស្ថាន​ភាព​ផ្លូវ​នឹង​ពិបាក​ធ្វើ​ដំណើរ​ សូម្បី​ពេល​ត្រឡប់មក​ពី​ថ្ងៃ​ឈប់​សម្រាកវិញ​ក៏​ដោយ​» ។ ភ្នាក់ងារ​ក៏​​បង្ហាញ​ពី​ហា​និភ័យ​​នៃ​ទឹក​ជំនន់​ភ្លាមៗដោយសារព្យុះ​​នៅ​ទូទាំង​រដ្ឋ​កាលីហ្វ័រញ៉ា [California] ​ភាគ​ខាងត្បូង រួម​ជា​មួយ​នឹង​ខ្យល់​បក់​ខ្លាំង​ និង​ព្យុះ​ផ្គរ​រន្ទះ​នៅ​ជិត​ឆ្នេរ​សមុទ្រ​ផង​ដែរ​។
អ្នក​តំណាង​មក​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​ [United Airlines] និង JetBlue បាន​ប្រាប់​រ៉យទ័រ​ថាក្រុមហ៊ុន​ដឹកអ្នក​ដំណើរ​​បាន​លើក​លែង​ថ្លៃ​សំបុត្រ​យន្តហោះ​ និង​សងលុយវិញ​​សម្រាប់​ការកក់របស់​អ្នក​ធ្វើដំណើរ​ណា​ដែល អាច​នឹង​រង​ផល​ប៉ះ​ពាល់ខ្លាំង​៕
ប្រែសម្រួល៖ ណឺ មិនា​
The post ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក ​លុប​ចោល​ជើង​ហោះ​ហើរ​ជាង ១ ០០០ ដោយ​សារ​ព្យុះដ៏ធំ appeared first on Kampuchea Thmey Daily.