សេដ្ឋកិច្ច
ត្រឹម ៤ ថ្ងៃ ការប៉ះទង្គិចគ្នានៅមជ្ឈឹមបូព៌ាធ្វើឱ្យមានការលុបជើងហោះហើរពាក់ព័ន្ធជាង ៩ ពាន់ជើង
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា ការប៉ះទង្គិចគ្នានៅមជ្ឈឹមបូព៌ា (តំបន់ឈូងសមុទ្រ) រយៈពេល ៤ ថ្ងៃ ( គិតចាប់ពីថ្ងៃ ២៨ កុម្ភះ ដល់ត្រឹមថ្ងៃ ៣ មិនា ២០២៦) បានធ្វើឱ្យមានការលុបជើងហោះហើរពាក់ព័ន្ធប្រមាណជាង ៩,៥០០ ជើងដែលឆ្លងកាត់នៅក្នុងតំបន់មជ្ឈឹមបូព៏ា។

ប្រាប់«កម្ពុជាថ្មី» នៅរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៦ លោក ស៊ិន ចាន់សិរីវុត្ថា បានពន្យល់ថា ការលុបចោលជើងហោះហើរទាំងនេះត្រូវបានបង្កឡើងដោយការបិទដែនអាកាសក្នុងតំបន់ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ីរ៉ង់ឆ្នាំ២០២៦ រួមទាំងការវាយប្រហារដែលប៉ះពាល់ដល់រដ្ឋឈូងសមុទ្រ និងអាកាសយានដ្ឋាន។
ទន្ទឹមនេះអ្នកនាំពាក្យអាកាសចរណ៍រូបនេះ បានបន្ថែមថា ការលុបចោលជើងហោះហើរទាំងនេះ ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋាននៅឈូងសមុទ្រធំៗទាំង ៧ រួមមាន នៅ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និងDubai World Central (DWC)។

ការប៉ាន់ស្មាននៃការលុបចោលជើងហោះហើរ ទាំង ៤ ថ្ងៃនេះ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ អាចមានការលុបចោលជើងហោះហើរប្រមាណជាង ១,៤០០ ជើង នៅថ្ងៃទី១ ខែមីនា មានជាង ៣,៤០០ ជើង នៅថ្ងៃទី២ ខែមីនា មានជាង ៣,៤០០ ជើង នៅថ្ងៃទី៣ ខែមីនា មានជាង ១,៣០០ ជើង សរុបជើងហោះហើរដែលបានលុបចោលទាំងអស់នេះចំនួនជាង ៩,៥០០ ជើង។
ជាមួយគ្នានេះ លោក ស៊ិន ចាន់ ក៏បានបញ្ជាក់ដែរថា៖«ជើងហោះហើរទាំងជាង ៩,៥០០ ជើងនេះ គឺមិនមែនជាការលុបចោលទូទាំងពិភពលោកទេ គឺសំដៅជាពិសេសតែទៅលើការលុបចោលនៅទូទាំងអាកាសយានដ្ឋានសំខាន់ៗចំនួន ៧ នៅឈូងសមុទ្រដែលបានរៀបរាប់ខាងលើ»៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


