Connect with us

ព័ត៌មានអន្ដរជាតិ

Air Canada ផ្អាកជើងហោះហើរ​ទៅ​កាន់​គុយ​បាពីពេលនេះ​ទៅ ព្រោះ​​​វិបត្តិ​ប្រេង​ធ្ងន់​ធ្ងរ​

បានផុស

នៅ

ក្រុម​ហ៊ុន​អាកាសចរណ៍ Air Canada ​បាន​​ផ្អាក​សេវា​កម្ម​ហោះហើរ​ទៅ​កាន់​ប្រទេស​គុយបា ដោយ​សារ​តែ​ខ្វះ​ខាត​ប្រេង​ឥន្ធនៈ ​បម្រើ​ដល់​ជើង​ហោះ​ហើរ​​ ប្រសិន​​​បើ​​នៅ​​បន្ត​​ជើងហោះហើរ​ទៅ​កាន់​​​​​កោះ​​នេះ​​។​​ យោងតាម Al Jazeera ផ្សាយ​នៅ​ថ្ងៃទី​៩ខែកុម្ភៈ។

យន្តហោះ Air Canada ។ រូបភាព៖ ក្រុមហ៊ុនអាកាសចរណ៍កាណាដា។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ ​បាននិយាយនៅក្នុងសេចក្តី​ប្រកាសព័ត៌​មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុមហ៊ុន Air Canada បាន​សម្រេច​ចិត្ត​ផ្អាក​ការហោះហើរ បន្ទាប់​ពី​ការ​ណែនាំ​​ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ពី​ភាព​មិន​ប្រាកដ​ប្រជា​ ក្នុង​ការ​ផ្គត់​ផ្គង់​ប្រេង​ដល់​​អាកាស​ចរណ៍​នៅ​អាកាស​យាន​ដ្ឋាន​គុយ​បា។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «វា​ត្រូវបានគេព្យាករ​ណ៍ថា​ ចាប់ពីថ្ងៃទី ១០ខែកុម្ភៈនេះ ប្រេង​​ឥន្ធនៈ​សម្រាប់​អាកាស​ចរណ៍​នឹង​មិន​មាន​លក់​ឱ្យ​អាកាសយានដ្ឋាន​នៅ​​លើកោះ​នេះ​ទៀត​ទេ​។ សម្រាប់​ជើង​ហោះហើរ​ដែល​នៅ​សេស​សល់​ ក្រុម​ហ៊ុន Air Canada នឹង​ដឹក​​ប្រេង​បន្ថែម​ទៅ​ចាក់​ ឬចុះ​ចត​ ប្រសិន​បើ​ចាំ​បាច់ ពេល​ធ្វើដំណើរត្រឡប់មក​វិញ»។​

ក្រុមហ៊ុនអាកាសចរណ៍បានបន្ត​ថា អាទិភាព​បន្ទាន់​របស់ក្រុម​ហ៊ុន​ គឺ​ការ​បញ្ជូនអតិថិជនដែល​បាន​ចុះ​ចត​នៅ​ប្រទេស​គុយ​បា មក​​កាន់​ប្រទេសកាណាដា​វិញ​។

ក្រុមហ៊ុន Air Canada បាន​លើក​ឡើង​ទៀត​ថា៖ « ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ក្រុមហ៊ុននឹង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទទេរ​ ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង ដើម្បី​ទទួល​យក​អតិថិជនប្រមាណ ៣ ០០០នាក់​ ដែល​បាន​ទៅ​ដល់​គោល​ដៅ​ហើយ ដឹក​ពួកគេ​ត្រឡប់​មកផ្ទះ​វិញ» ។

គួរ​បញ្ជាក់​ថា ជើង​ហោះ​ហើរ​បច្ចុប្បន្ន​ដំណើរ​ការ​ជា​មធ្យម ១៦ ជើង​ ក្នុង​មួយសប្តាហ៍​ទៅកាន់​គោលដៅចំនួន ៤ ក្នុងប្រទេសគុយបា។

នៅក្នុងសេចក្តី​ជូនដំណឹង​អំពីបេសកកម្មផ្លូវអាកាស(NOTAM) នៃ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Jose Marti នៃ​ទីក្រុង Havana ឱ្យ​ដឹងកាល​ពី​​ថ្ងៃ​អាទិត្យ​ថា​៖ « ប្រេង​ឥន្ធនៈ​សម្រាប់​យន្ត​ហោះ​ម៉ាក​ Jet A១ នឹង​មិន​មាន​ទៀត​ទេ​។​ ចាប់​ផ្តើម​ពី​ថ្ងៃអង្គារ​ នៅ​ម៉ោង ៥ ព្រឹក ដោយ​ព្រមាន​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី ១១ ខែមីនា»។

គួរ​បញ្ជាក់​ថា គុយបា​មិន​អាច​ពន្លឿន​សេដ្ឋកិច្ចរបស់​ខ្លួន​បាន​ទេ​ ដោយ​សារ​វិបត្តិ​ថាមពល​ធ្ងន់​ធ្ងរ និង​អាច​យូរជាង​នេះ។ ការ​ដួល​រលំ​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​ពី​បរទេស ជា​ពិសេស​ពីប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា កាន់​តែ​មាន​ភាព​មិន​ល្អ​។ លើស​ពី​នេះ ការ​រឹត​បន្តឹង​ទណ្ឌ​កម្ម​របស់​សហ​​រដ្ឋអាមេរិក កង្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​ទិញ​ប្រេងឥន្ធនៈក្នុង​តម្លៃ​ស្តង់​ដារ​។

ការ​ខ្វះ​ខាត​នេះ​ បង្ខំ​ឱ្យ​មាន​ការ​ផ្អាក​ប្រេងឥន្ធនៈ​ចំពោះ​អាកាសចរណ៍​ ក្នុង​អាកាស​យាន​ដ្ឋាន​ហាវ៉ា​ណា ការ​បែង​ចែក​សាំងមាន​ភាព​តឹងរ៉ឹង ​និងដាច់​ចរន្តអគ្គិសនី​បាន​​រីករាលដាលក្នុង​ប្រទេស​ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ ២០២៦ ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម