Connect with us

ព័ត៌មានអន្ដរជាតិ

ជើង​ហោះ​ហើរ​​រាប់សិប​នៅ​ជប៉ុន​​ត្រូវ​បាន​លុប​ចោល​​ ព្រោះអាកាសធាតុលំបាកព្យាករណ៍​

បានផុស

នៅ

ព្រិល​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​បាន​វាយ​ប្រហារ​ផ្នែក​មួយ​ចំនួន​ធំ​នៃ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី១១ ខែមករា និង​បន្ត​​ជះឥទ្ធិពល​​​​បន្ថែមទៀត ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំៗ​ លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​រាប់​សិប​ជើង និង​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​រាប់ពាន់​នាក់​។​​

ព្រិល​ធ្លាក់​នៅជប៉ុន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជប៉ុន​ បាន​និយាយ​ថា ខ្លួន​បាន​លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ចំនួន៥៨​ គិត​ត្រឹម​ម៉ោង​ ៨យប់ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ ​ជិត​ ២ ០០០នាក់។

ផ្លូវ​​​ហោះហើរ​​​ដែល​រង​ផល​ប៉ះពាល់​​​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់​ការហោះ​ហើរ ​​​រួម​មាន​ Osaka Itami និង Tajima។ ​ នេះ​បើ​តាម​ The Straits Times បាន​រាយ​ការណ៍។

ចំណែក​ក្រុមហ៊ុន All Nippon Airways បាន​រាយការណ៍​ពី​ការ​លុប​ចោល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ចំនួន​៤៣​ គិត​ត្រឹម​ម៉ោង៦ល្ងាច ដែល​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​ប្រហែល​២ ៨០០នាក់​។

ចំណែក​សារព័ត៌មាន ក្នុង​ស្រុក Japan News បាន​រាយ​ការណ៍​ថា ផ្លូវ​ដែល​រំខាន​ដល់​ជើង​ហោះ​ហើរ​ រួម​មាន​ផ្លូវ​​​ហោះហើរ​រវាងព្រលានយន្តហោះ​អន្តរជាតិ​នានា​ ដូចជា រវាង​ Haneda និង Tottori ក៏​ដូច​ជា ​Toyama និង Haneda ផង​ដែរ​។

​ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន ឱ្យ​ដឹង​ថា​ អាកាស​​ធាតុ​រដូវ​រងាដ៏​​ធ្ងន់​ធ្ងរនេះ ​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​នៅ​ក្នុង​តំបន់​ជា​ច្រើន​ កាល​ពី​ថ្ងៃទី​១២​ខែមករា ដោយ​មាន​ព្រិល​ធ្លាក់​ និង​ខ្យល់​បក់ខ្លាំង​ទំនង​ជា​បណ្តាល​ឱ្យ​មាន​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​។

តែ​យ៉ាងណា អា​ជ្ញាធរ​​បាន​​ជំរុញឱ្យ​​​អ្នក​​​ធ្វើ​​ដំណើរ​ ​តាម​​ដាន​​ការ​​ធ្វើ​​បច្ចុប្បន្ន​ភាព​របស់​​ជើង​​ហោះ​ហើរ​​ឱ្យ​​បាន​​ដិត​​ដល់​ ​ព្រោះ​​លក្ខ​ខណ្ឌនានា​​នៅ​​​តែ​​មាន​​ការ​​ប្រែ​ប្រួល​៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម