ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់បន្ទាន់ ទាំងតាមផ្លូវអាកាសឬផ្លូវគោកឆ្លងកាត់ប្រទេសជាប់អ៊ីរ៉ង់
មិនខុសគ្នាប៉ុន្មានពីស្ថានភាពនៅប្រទេសលីបង់ សហរដ្ឋអាមេរិកកាលពីថ្ងៃពុធជំរុញឱ្យពលរដ្ឋខ្លួនក្នុងប្រទេសអ៊ីរ៉ង់ចាកចេញពីប្រទេសនេះជាបន្ទាន់ បន្ទាប់ពីដែនអាកាសអ៊ីរ៉ង់មួយចំនួនបើកជើងហោះហើរឡើងវិញ គិតត្រឹមថ្ងៃទី២១ ខែមេសា។
យោងតាមសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សេចក្តីជូនដំណឹងពីការធ្វើដំណើរ បានអំពាវនាវឱ្យពលរដ្ឋអាមេរិកតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ព័ត៌មានថ្មីៗ និងពិគ្រោះជាមួយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មសម្រាប់ជើងហោះហើរដែលពួកគេអាចរកបាន។

ទោះបីយ៉ាងណា សម្រាប់អ្នកដែលមិនអាចហោះហើរបាន សេចក្តីថ្លែងការណ៍ក៏បញ្ជាក់ពីជម្រើសធ្វើដំណើរទៅតាមព្រំដែនគោក តាមរយៈប្រទេស អាមេនី (Armenia) តួកគី (Türkiye) និង តូមិននីស្ថាន (Turkmenistan) ខណៈព្រំដែនគោករបស់ប្រទេស Azerbaijan នៅតែបិទសម្រាប់ចរាចរណ៍និងត្រូវការយល់ព្រមពីរដ្ឋាភិបាលជាមុន។
សេចក្តីថ្លែងការណ៍ខាងលើព្រមានថា៖ « ពលរដ្ឋអាមេរិកមិនគួរធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឬតំបន់ព្រំដែនប៉ាគីស្ថាន-អ៊ីរ៉ង់ទេ។ អាជ្ញាធរអ៊ីរ៉ង់អាចរារាំងការចាកចេញ ឬដាក់ថ្លៃចេញលើជនជាតិអាមេរិក»។
មិនតែប៉ុណ្ណោះ របាយការណ៍រម្លឹកដល់ជនជាតិអាមេរិក-អ៊ីរ៉ង់ដែលមានសញ្ជាតិពីរថា៖ « អ៊ីរ៉ង់មិនទទួលស្គាល់សញ្ជាតិពីរទេ[…] ជនជាតិអាមេរិកនៅអ៊ីរ៉ង់ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការសួរចម្លើយ ការចាប់ខ្លួន និងការឃុំខ្លួន»។
យ៉ាងណាអ្នកដែលមិនអាចចាកចេញណែនាំឱ្យជ្រកកោននៅនឹងកន្លែងនិងនៅឱ្យឆ្ងាយពីបង្អួចកញ្ចក់។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍ អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ត្រូវបានពង្រីកនៅថ្ងៃអង្គារ បន្ទាប់ពីមានសំណើពីនាយករដ្ឋមន្ត្រីនិងមេបញ្ជាការកងទ័ពប៉ាគីស្ថាន។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងថា បទឈប់បាញ់នឹងនៅតែមានសុពលភាពរហូតដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ដាក់សំណើថ្មី ដើម្បីបញ្ចប់ជម្លោះដែលលេបត្របាក់តំបន់ទាំងមូល រួមទាំងប្រទេសក្នុងឈូងសមុទ្រផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


