ជេរប្រមាថ Archives - Kampuchea Thmey Daily

អ្នកជេរប្រមាថស្ត្រីនៅខេត្តតាកែវលើគណនីហ្វេសប៊ុក ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត បង្ហោះសារជេរប្រមាថលើស្ត្រីដោយប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់តម្លៃស្ត្រី។ ការឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត នេះ ធ្វើឡើងបន្ទាប់ពីមានផ្ទុះការប្រតិកម្មពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តតាកែវ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកនេះ បានបង្ហោះខ្លឹមសារជេរប្រមាថប៉ះពាល់កិត្តិយសស្រ្តីនៅខេត្តតាកែវ នាពេលថ្មីៗកន្លងទៅនេះ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជនសង្ស័យមានឈ្មោះ មាន សង្ហារ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រផលិតកាបូប នៅចោមចៅ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពដែលនាំឲ្យបុគ្គលរូបនេះបង្ហោះខ្លឹមសារបែបនេះ ដោយសាររូបគេខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សាររបស់ខ្លួនដែលរស់នៅខេត្តតាកែវ មុខរបរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីបដិសេដឈប់ស្រឡាញ់ខ្លួន។

ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តតាកែវ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីផងដែរ។

សូមជម្រាសថា នៅលើគណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហោះសារជេរប្រមាថលើស្ត្រីនៅខេត្តតាកែវ ដោយប្រើពាក្យសម្ដីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ និងតម្លៃស្ត្រីផងដែរ។ ក្រោយឃើញសារបង្ហោះនៅលើគណនីហ្វេសប៊ុកនេះ ប្រជាពលរដ្ឋជាច្រើនដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តតាកែវបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងទៅលើសារបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកនេះ និងស្នើឲ្យអាជ្ញាធរចាត់វិធានការទៀតផង៕

The post អ្នកជេរប្រមាថស្ត្រីនៅខេត្តតាកែវលើគណនីហ្វេសប៊ុក ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ appeared first on Kampuchea Thmey Daily.

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង បុគ្គល ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯង អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ចាប់ជាតិ ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែកុម្ភៈ នេះ បន្ទាប់ពីបុគ្គលនេះបានសារភាពទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរឆជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

អ្នកនាំពាក្យ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ឲ្យចូលខ្លួន បំភ្លឺពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គម ក្រោយពីបុគ្គលរូបនេះបានតាំងខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ តាមបណ្តាញទំនាក់ទំនងសង្គម ។ ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បុគ្គលរូបនេះ បានធ្វើការផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់បន្ថែមថា ផ្អែកតាម លិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ សមត្ថកិច្ចគ្រាន់តែឲ្យបុគ្គលរូបនេះចូលខ្លួន ធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះ មិនអាចបញ្ឈប់សកម្មភាព ហើយបន្ត ផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ ។

ខ្លឹមសារដែលបុគ្គល ពេជ ពិសិដ្ឋ និយាយនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្នុងវីដេអូ មួយដែលមានរយៈពេលជាងបួននាទីដោយបានរៀបរាប់ ១. បាននិយាយពាក់ព័ន្ធការចូលមកបំភ្លឺនៅសមត្ថកិច្ច តាមការរយៈការកោះហៅ ខ្លួននឹងមិនធ្វើលិខិតសូមទោសជាសាធារណៈដាច់ខាត ។ ២. បានលើកឡើងពី ការងារមន្ត្រីរាជការមួយចំនួនដែលបានបំពេញការងារស៊ីសំណូកសូកប៉ាន់ ធ្វើឯកសារក្លែងបន្លំ សក្លាយជាខ្មៅ ។ ៣. បានលើកឡើងអំពីការបោះឆ្នោតពុំមានតម្លាភាព សូមឱ្យមានការបោះឆ្នោតជាសេរី និងយុត្តិធម៌ កុំបោះបែប លក្ខណៈក្លែងបន្លំ ហើយអាណត្តិនាយករដ្ឋមន្ត្រីគេត្រូវបែងចែកត្រឹម២អាណត្តិបានហើយ ។ ៤. បានលើកឡើងពី បញ្ហាសេដ្ឋកិច្ចរាំងស្ទះ៖ ទំនិញឡើងថ្លៃ និងចំណូលប្រជាពលរដ្ឋធ្លាក់ចុះ ។

ជុំវិញបញ្ហានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា សមត្ថកិច្ចជំនាញបានសម្រេចធ្វើការឃាត់ ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះគឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការ ប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម ដូចការរៀបរាប់ខាងលើ ។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបាន សារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។ ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន  តំណាងអយ្យការ បានសម្រេចឲ្យដោះលែងមានសេរីភាពវិញ៕

The post តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ  ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការប្រមាថអង្គព្រះមហាក្សត្រ?
នៅក្នុងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត និងអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

ទោះជាច្បាប់ចែងយ៉ាងដូច្នេះក៏ពិតមែន ប៉ុន្តែក៏មានជនមួយចំនួន បានប្រព្រឹត្តបទល្មើស រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងត្រូវតុលាការចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» តួយ៉ាងដូចជាក្រុមមាតាធម្មជាតិដែលតុលាការបានរកឃើញជាដើម។តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការ «ប្រមាថអង្គព្រះមហាក្សត្រ»? ហើយតើការប្រមាថអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសតាមរូបភាពណាខ្លះ?

ក្រមព្រហ្មទណ្ឌ មាត្រា៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤   បានចែងថា ការប្រមាថ គឺជាកាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបុគ្គល។

ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែង ក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ ចំពោះបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០ លានរៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចជា៖ ទីការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយ និងការជម្រះបញ្ជី នៃនីតិបុគ្គល)នៃក្រមនេះ។ ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា១៧១ (ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។ ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើន តាមបែបបទកំណត់ដោយ មាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមនេះ។ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទ កំណត់ដោយមាត្រា១៨៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០(ការ បិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។

ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ ឬផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១​(ការផ្សាយសេចក្ដីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការប្រមាថអង្គព្រះមហាក្សត្រ? appeared first on Kampuchea Thmey Daily.

ក្រុមប្រឆាំងប្រមាថជីវិតដល់គ្រួសារបង្រៀនឱ្យឯកឧត្តម ហ៊ុន ម៉ានី ចេះធ្វើនយោបាយក្ដៅ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រមាថជីវិតរបស់ក្រុមគ្រួសាររបស់លោក ដែលធ្វើឱ្យលោកចេះធ្វើនយោបាយក្តៅ និងប្រកាន់ជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌ ហើយក៏មិនអាចអត់ឱនដល់ជននោះបានឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី (រូបភាពពី៖ Hun Many)

ឯកឧត្តម ហ៊ុន​ ម៉ានី បានសង្កត់ធ្ងន់ក្នុងសំណេរហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ថា៖ “ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិតរបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ”។

ការលើកឡើងរបស់កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ បន្ទាប់ពីមានបុគ្គល២រូប បានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពក្រុមគ្រួសារ និងរូបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងពាក្យពេចន៍អសីលធម៌ដែលប្រមាថដល់ជីវិតតែម្តង។

(រូបភាពពី៖ Hun Many)

ប្រធាន ស.ស.យ.ក រូបនេះបានបញ្ជាក់ថា ក្នុងនាមលោកជាកូនប្រុស លោកពិតជាមិនអាចទទួលយកបានឡើយ ចំពោះការប្រើពាក្យពេចន៍ប្រមាថម្តងហើយម្តងទៀត ដល់ជីវិតរបស់គ្រួសារលោក ពីជនមួយចំនួនមកពីគណបក្សប្រឆាំង។ ទាំងនេះជាទង្វើដែលគ្មានក្រមសីលធម៌បំផុត។

ឯកឧត្តម ហ៊ុន ម៉ានី សរសេរបន្ថែមថា៖ “ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេ។ ជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក។ ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិតអស់លោក”។

រូបលោកក៏បានចោទជាសំណួរ តើនេះជានយោបាយអ្វី? ជានយោបាយដែលមនុស្សគ្រប់គ្នាអាចទទួលយកបានទេ? ជាទូទៅ ការធ្វើនយោបាយគឺត្រូវមានព្រំដែន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ។ ព្រមទាំងបែងចែកឱ្យបានច្បាស់រវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន៕

(រូបភាពពី៖ Hun Many)

The post ក្រុមប្រឆាំងប្រមាថជីវិតដល់គ្រួសារបង្រៀនឱ្យឯកឧត្តម ហ៊ុន ម៉ានី ចេះធ្វើនយោបាយក្ដៅ appeared first on Kampuchea Thmey Daily.

សត្វ ៤ប្រភេទ ប្រជាជនថៃប្រើជំនួសពាក្យជេរប្រទេចគ្នា
គ្រប់ភាសាក្នុងលោកនេះ សុទ្ធតែមានពាក្យបង្កប់ន័យរបស់វា ទៅតាមវប្បធម៌នៃជាតិសាសន៍រៀងខ្លួន ដែលជួនកាលគេពុំប្រើពាក្យចំៗដើម្បីប្រាប់ន័យនោះទេ គេរមែងយកវត្ថុ សត្វ ឬអ្វីផ្សេងទៀតដើម្បីប្រៀបប្រដូចវិញ។ តួយ៉ាងនៅក្នុងវប្បធម៌ថៃ នៅពេលគេផ្ទុះកំហឹងចង់ជេរបញ្ចោរនរណាម្នាក់ គេមិនប្រើពាក្យជេរចំឡើយ ព្រោះវាអសុរោះពេក ទើបគេនិយមយកសត្វនៅក្នុងស្រុកមកជំនួសដូចជា៖

ម៉ា (Mah) -ប្រដូចទៅនឹងសត្វឆ្កែ

ពាក្យ Mah បើប្រើជាមួយកូនៗ មានន័យថា ក្មេងគួរឱ្យស្រឡាញ់ ដែលឪពុកម្ដាយប្រើប្រៀបប្រដូចទៅកូនៗថា ពួកគេតែងតែជាកូនតូចរបស់ពួកគាត់ជានិច្ច។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នរណា​ម្នាក់​ហៅ​អ្នក​ថា​ ម៉ា នោះ​ពុំ​មាន​ន័យ​ល្អ​ទេ។ ពួកគេ​អាច​មានន័យ​ថា អ្នកប្រៀបដូច​កូនក្មេងដែលមិនដឹងអី។ ពាក្យនេះច្រើនតែភ្ជាប់មកជាមួយគុណនាមផ្សេងទៀត ដើម្បីបង្កើនភាពអសុរោះ ដូចជា Mah-Bah មានន័យថា ឆ្កែឆ្កួត ឬពាក្យ Mah-Kang Tanon មានន័យថា ឆ្កែចិញ្ចើមផ្លូវ ជាដើម។

ខ្វែ (Kwai) -ប្រដូចទៅនឹងសត្វក្របី

Buffalo ឬ Kwai ជាភាសាថៃ មានអត្ថន័យថា អាល្ងង់ ឬអាក្របី។ វាជាការប្រមាថមើលងាយចំពោះភាពវៃឆ្លាតរបស់អ្នក ប៉ុន្តែភាគច្រើនវាត្រូវបានគេប្រើដើម្បីគ្រាន់តែបញ្ចេញកំហឹងមួយពេលប៉ុណ្ណោះ។

សត្វ (Sat)

Sat មានន័យថា សត្វ។ តាម​ភាសា​ថៃ សត្វ​សំដៅ​លើ​ជីវិតថោក​ទាប។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើនពួកគេនឹងប្រើពាក្យនេះគ្រាន់តែហៅមនុស្សស្និទ្ធស្នាលជាមួយពួកគេ ដូចជា ពេលហៅឈ្មោះមិត្តភក្តិ ឬបង្អាប់ពួកម៉ាកលេង។

ហៀ (Hia) -ប្រដូចទៅនឹងសត្វទន្សង

ពាក្យ ហៀ ប្រើដើម្បី​សម្ដែង​ការ​ខឹង​សម្បារ។ ដូច្នេះប្រសិនបើនរណាម្នាក់ហៅអ្នកថា Hia គេប្រហែលជាខឹងខ្លាំង ហើយអាចសំដៅទៅលើសកម្មភាពដែលអ្នកបានធ្វើអាក្រក់ៗ ដែលគេមិនអាចទទួលយកបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ bangkokhasyou

ចុចអាន៖ អប្បិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ

The post សត្វ ៤ប្រភេទ ប្រជាជនថៃប្រើជំនួសពាក្យជេរប្រទេចគ្នា appeared first on Kampuchea Thmey Daily.

ប្រើ​សិទ្ធ​ហួសពេក​ ជេរប្រមាថ​ថ្នាក់ដឹកនាំ​បង្ហោះ​ជា​សាធារណៈ​ពេលនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន
​​បុរស​ម្នាក់​ដែល​ចិត្តធំ​ប្រើ​សិទ្ធ​ខុស​និង​ច្បាប់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​វែកមុខ​ឃើញ ​ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ បាន​ជេរប្រមាថ​លើ​ថ្នាក់ដឹកនាំ​ប្រទេស​ខ្លាំងៗ​ដោយ​គ្មាន​ហេតុផល​ហើយ​បង្ហោះ​ជា​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​។

​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ នៅ​ថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ​២០២១​ កន្លងមកនេះ​ មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​(​បូរី​)​បាន​យក​រូបភាព​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ភ្ជាប់​ជាមួយ​ការ​សរសេរ​ខ្លឹមសារ​របស់​ខ្លួន​ដោយ​ប្រើពាក្យ​ជេរប្រមាថ​ខ្លាំងៗ​និង​មាក់ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ហើយ ​បង្ហោះ​ជា​សាធារណៈ​ ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់​ធ្វើ​ឲ្យ​មតិ​មហាជន​យល់​ច្រឡំ​ទៅលើ​ថ្នាក់​ដឹង​នាំ​ប្រទេស​។ មន្ត្រី​ដដែល​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់ពី​ម្ចាស់​គណនី​ឈ្មោះ​(​បូរី​)​បាន​បង្ហោះ​ជា​សាធារណៈ​ប្រមាថ​ថ្នាក់ដឹកនាំ​បាន​ប្រមាណ​ជា​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​។ ​ជន​បំពុល​សង្គម​ខាងលើ​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(​បូរី​)​និង​ឈ្មោះ​ពិតប្រាកដ​ឈ្មោះ ​ហួន បូរី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​គគីរ​ឃុំ​ភ្នំព្រឹក​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង​។

​សមត្ថកិច្ច​បន្ថែម​ដែរ​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​ស្របតាម​ការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ ខែមីនា​កន្លងមកនេះ​ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​រួម​ជា​មួយ​ផែន​ការងារ​សន្តិសុខ​និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ខេត្ត​បាត់ដំបង ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ បាន​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់​រហូត​ឈាន​ទៅដល់​ការកំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​(​បូរី​)​តែម្តង​។ ចំពោះមុខ​សមត្ថកិច្ច​ជន​បង្ក​ខាងលើ ​បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​រូបភាព​និង​សរសេរ​ខ្លឹមសារ​ជេរ​មាក់ងាយ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រាកដ​មែន​ កាលពី​ថ្ងៃទី​២៩ ​ខែមីនា ​ឆ្នាំ​២០២១​ ហើយ​ក្រោយ​ការ​សរសេរ​បង្ហោះ​ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​ខ្លួន​ឃើញ​នាំ​ខ្លួន​មក​សាកសួរ​តែ​ម្តង​។ ក្រោយពី​ជនសង្ស័យ​សារភាព​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​ខេត្ត​ បាន​និងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​បុរស​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បំពុលសង្គម​រូបនេះ ​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន​

The post ប្រើ​សិទ្ធ​ហួសពេក​ ជេរប្រមាថ​ថ្នាក់ដឹកនាំ​បង្ហោះ​ជា​សាធារណៈ​ពេលនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន appeared first on Kampuchea Thmey Daily.