សន្តិសុខសង្គម
អ្នកជេរប្រមាថស្ត្រីនៅខេត្តតាកែវលើគណនីហ្វេសប៊ុក ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត បង្ហោះសារជេរប្រមាថលើស្ត្រីដោយប្រើពាក្យសម្ដីមិនសមរម្យប៉ះពាល់ដល់តម្លៃស្ត្រី។ ការឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត នេះ ធ្វើឡើងបន្ទាប់ពីមានផ្ទុះការប្រតិកម្មពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តតាកែវ ក្រោយពីម្ចាស់គណនីហ្វេសប៊ុកនេះ បានបង្ហោះខ្លឹមសារជេរប្រមាថប៉ះពាល់កិត្តិយសស្រ្តីនៅខេត្តតាកែវ នាពេលថ្មីៗកន្លងទៅនេះ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ជនសង្ស័យមានឈ្មោះ មាន សង្ហារ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រផលិតកាបូប នៅចោមចៅ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពដែលនាំឲ្យបុគ្គលរូបនេះបង្ហោះខ្លឹមសារបែបនេះ ដោយសាររូបគេខឹងប្រពន្ធរបស់ខ្លួនឈ្មោះ ស្រី ឡូត ដែលបានបំបែកបំបាក់នារីជាសង្សាររបស់ខ្លួនដែលរស់នៅខេត្តតាកែវ មុខរបរលក់អនឡាញ ក្នុងគោលបំណងទម្លាក់កំហុសឱ្យប្រពន្ធទទួលខុសត្រូវចំពោះមុខច្បាប់ និងខឹងសង្សារថ្មីបដិសេដឈប់ស្រឡាញ់ខ្លួន។

ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តតាកែវ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវីធីផងដែរ។
សូមជម្រាសថា នៅលើគណនីហ្វេសប៊ុកឈ្មោះ ស្រី ឡូត កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហោះសារជេរប្រមាថលើស្ត្រីនៅខេត្តតាកែវ ដោយប្រើពាក្យសម្ដីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូ និងតម្លៃស្ត្រីផងដែរ។ ក្រោយឃើញសារបង្ហោះនៅលើគណនីហ្វេសប៊ុកនេះ ប្រជាពលរដ្ឋជាច្រើនដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តតាកែវបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងទៅលើសារបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកនេះ និងស្នើឲ្យអាជ្ញាធរចាត់វិធានការទៀតផង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


