ព័ត៌មានជាតិ
ក្រុមប្រឆាំងប្រមាថជីវិតដល់គ្រួសារបង្រៀនឱ្យឯកឧត្តម ហ៊ុន ម៉ានី ចេះធ្វើនយោបាយក្ដៅ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រមាថជីវិតរបស់ក្រុមគ្រួសាររបស់លោក ដែលធ្វើឱ្យលោកចេះធ្វើនយោបាយក្តៅ និងប្រកាន់ជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌ ហើយក៏មិនអាចអត់ឱនដល់ជននោះបានឡើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ក្នុងសំណេរហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ថា៖ “ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិតរបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ”។
ការលើកឡើងរបស់កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ បន្ទាប់ពីមានបុគ្គល២រូប បានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពក្រុមគ្រួសារ និងរូបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងពាក្យពេចន៍អសីលធម៌ដែលប្រមាថដល់ជីវិតតែម្តង។

ប្រធាន ស.ស.យ.ក រូបនេះបានបញ្ជាក់ថា ក្នុងនាមលោកជាកូនប្រុស លោកពិតជាមិនអាចទទួលយកបានឡើយ ចំពោះការប្រើពាក្យពេចន៍ប្រមាថម្តងហើយម្តងទៀត ដល់ជីវិតរបស់គ្រួសារលោក ពីជនមួយចំនួនមកពីគណបក្សប្រឆាំង។ ទាំងនេះជាទង្វើដែលគ្មានក្រមសីលធម៌បំផុត។
ឯកឧត្តម ហ៊ុន ម៉ានី សរសេរបន្ថែមថា៖ “ក្នុងរយៈពេលច្រើនឆ្នាំមកនេះ អស់លោកម្តងហើយម្តងទៀតបានបង្រៀនខ្ញុំថា ការគិតគូររឿងនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន គឺមិនគ្រប់គ្រាន់ទេ។ ជាពិសេសការធ្វើនយោបាយជាមួយពួកដូចអស់លោក។ ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិតអស់លោក”។
រូបលោកក៏បានចោទជាសំណួរ តើនេះជានយោបាយអ្វី? ជានយោបាយដែលមនុស្សគ្រប់គ្នាអាចទទួលយកបានទេ? ជាទូទៅ ការធ្វើនយោបាយគឺត្រូវមានព្រំដែន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ និងការទទួលខុសត្រូវ។ ព្រមទាំងបែងចែកឱ្យបានច្បាស់រវាងទិដ្ឋភាពសង្គម និងទិដ្ឋភាពផ្ទាល់ខ្លួន៕


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


