ព័ត៌មានជាតិ
ប្រើសិទ្ធហួសពេក ជេរប្រមាថថ្នាក់ដឹកនាំបង្ហោះជាសាធារណៈពេលនេះ សមត្ថកិច្ចឃាត់ខ្លួន
បុរសម្នាក់ដែលចិត្តធំប្រើសិទ្ធខុសនិងច្បាប់ត្រូវសមត្ថកិច្ចស្រាវជ្រាវវែកមុខឃើញ ត្រូវបានឃាត់ខ្លួនក្រោយ បានជេរប្រមាថលើថ្នាក់ដឹកនាំប្រទេសខ្លាំងៗដោយគ្មានហេតុផលហើយបង្ហោះជាព័ត៌មាននៅក្នុងបណ្តាញសង្គម។

មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ(បូរី)បានយករូបភាពសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ភ្ជាប់ជាមួយការសរសេរខ្លឹមសាររបស់ខ្លួនដោយប្រើពាក្យជេរប្រមាថខ្លាំងៗនិងមាក់ងាយយ៉ាងធ្ងន់ធ្ងរហើយ បង្ហោះជាសាធារណៈ ដោយមិនមានហេតុផលច្បាស់លាស់ធ្វើឲ្យមតិមហាជនយល់ច្រឡំទៅលើថ្នាក់ដឹងនាំប្រទេស។ មន្ត្រីដដែលបន្តថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីម្ចាស់គណនីឈ្មោះ(បូរី)បានបង្ហោះជាសាធារណៈប្រមាថថ្នាក់ដឹកនាំបានប្រមាណជា២ទៅ៣ម៉ោងប៉ុណ្ណោះ។ ជនបំពុលសង្គមខាងលើមានគណនីហ្វេសប៊ុកឈ្មោះ(បូរី)និងឈ្មោះពិតប្រាកដឈ្មោះ ហួន បូរី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិគគីរឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

សមត្ថកិច្ចបន្ថែមដែរថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងស្របតាមការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាកាលពីរសៀលថ្ងៃទី២៩ ខែមីនាកន្លងមកនេះ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌរួមជាមួយផែនការងារសន្តិសុខនិងក្រុមការងារប្រតិកម្មរហ័សនៃស្នងការខេត្តបាត់ដំបង សហការជាមួយនគរបាលមូលដ្ឋាន បានចុះស្រាវជ្រាវជាបន្ទាន់រហូតឈានទៅដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(បូរី)តែម្តង។ ចំពោះមុខសមត្ថកិច្ចជនបង្កខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់រូបភាពនិងសរសេរខ្លឹមសារជេរមាក់ងាយចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រាកដមែន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយក្រោយការសរសេរបង្ហោះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចស្វែងរកខ្លួនឃើញនាំខ្លួនមកសាកសួរតែម្តង។ ក្រោយពីជនសង្ស័យសារភាពសមត្ថកិច្ចជំនាញនៃស្នងការខេត្ត បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនបុរសជាម្ចាស់គណនីហ្វេសប៊ុកបំពុលសង្គមរូបនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


