KPT+
សត្វ ៤ប្រភេទ ប្រជាជនថៃប្រើជំនួសពាក្យជេរប្រទេចគ្នា
គ្រប់ភាសាក្នុងលោកនេះ សុទ្ធតែមានពាក្យបង្កប់ន័យរបស់វា ទៅតាមវប្បធម៌នៃជាតិសាសន៍រៀងខ្លួន ដែលជួនកាលគេពុំប្រើពាក្យចំៗដើម្បីប្រាប់ន័យនោះទេ គេរមែងយកវត្ថុ សត្វ ឬអ្វីផ្សេងទៀតដើម្បីប្រៀបប្រដូចវិញ។ តួយ៉ាងនៅក្នុងវប្បធម៌ថៃ នៅពេលគេផ្ទុះកំហឹងចង់ជេរបញ្ចោរនរណាម្នាក់ គេមិនប្រើពាក្យជេរចំឡើយ ព្រោះវាអសុរោះពេក ទើបគេនិយមយកសត្វនៅក្នុងស្រុកមកជំនួសដូចជា៖

ម៉ា (Mah) -ប្រដូចទៅនឹងសត្វឆ្កែ
ពាក្យ Mah បើប្រើជាមួយកូនៗ មានន័យថា ក្មេងគួរឱ្យស្រឡាញ់ ដែលឪពុកម្ដាយប្រើប្រៀបប្រដូចទៅកូនៗថា ពួកគេតែងតែជាកូនតូចរបស់ពួកគាត់ជានិច្ច។
ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់ហៅអ្នកថា ម៉ា នោះពុំមានន័យល្អទេ។ ពួកគេអាចមានន័យថា អ្នកប្រៀបដូចកូនក្មេងដែលមិនដឹងអី។ ពាក្យនេះច្រើនតែភ្ជាប់មកជាមួយគុណនាមផ្សេងទៀត ដើម្បីបង្កើនភាពអសុរោះ ដូចជា Mah-Bah មានន័យថា ឆ្កែឆ្កួត ឬពាក្យ Mah-Kang Tanon មានន័យថា ឆ្កែចិញ្ចើមផ្លូវ ជាដើម។
ខ្វែ (Kwai) -ប្រដូចទៅនឹងសត្វក្របី

Buffalo ឬ Kwai ជាភាសាថៃ មានអត្ថន័យថា អាល្ងង់ ឬអាក្របី។ វាជាការប្រមាថមើលងាយចំពោះភាពវៃឆ្លាតរបស់អ្នក ប៉ុន្តែភាគច្រើនវាត្រូវបានគេប្រើដើម្បីគ្រាន់តែបញ្ចេញកំហឹងមួយពេលប៉ុណ្ណោះ។
សត្វ (Sat)
Sat មានន័យថា សត្វ។ តាមភាសាថៃ សត្វសំដៅលើជីវិតថោកទាប។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើនពួកគេនឹងប្រើពាក្យនេះគ្រាន់តែហៅមនុស្សស្និទ្ធស្នាលជាមួយពួកគេ ដូចជា ពេលហៅឈ្មោះមិត្តភក្តិ ឬបង្អាប់ពួកម៉ាកលេង។
ហៀ (Hia) -ប្រដូចទៅនឹងសត្វទន្សង

ពាក្យ ហៀ ប្រើដើម្បីសម្ដែងការខឹងសម្បារ។ ដូច្នេះប្រសិនបើនរណាម្នាក់ហៅអ្នកថា Hia គេប្រហែលជាខឹងខ្លាំង ហើយអាចសំដៅទៅលើសកម្មភាពដែលអ្នកបានធ្វើអាក្រក់ៗ ដែលគេមិនអាចទទួលយកបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ bangkokhasyou
ចុចអាន៖ អប្បិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


