ជំនាញបច្ចេកទេស Archives - Kampuchea Thmey Daily

លោក យួស សាវុធ ៖ ជំនាញ TVET កែប្រែជីវិតពីសន្តិសុខប្រាក់ខែ ១៨០ ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មរកចំណូលជិត ២ ពាន់ដុល្លារ​ ក្នុង​ ១​ ខែ
សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការ​ពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាព​គ្រួសាររបស់លោក។

មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជា​ពលករនៅ​ក្រៅ​ប្រទេស ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​មក​ជួយ​គ្រួសារ ប៉ុន្តែ​ជីវិត​មិន​បានដូចការរំពឹងទុកឡើយ។ ក្រោយត្រ​ឡប់មកប្រទេសកំ​ណើតវិញ ការ​ងារដំបូង​ដែលលោក​ចាប់ផ្ដើមនោះ គឺ​ចូល​ធ្វើជាស​ន្ដិសុខនៅ​ស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ ដុល្លារ ក្នុង ១ ខែ ប៉ុណ្ណោះ។

លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិន​គ្រប់ផង។ ​បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ»។

ការលំបាក​ក្នុងជីវិតនេះ បាន​ជំរុញឲ្យលោ​ក សាវុធ ​ចាប់ផ្ដើ​មស្វែង​រកជំនាញប​ច្ចេកទេសមួ​យមក​ដាក់ក្នុ​ងខ្លួន។ ថ្ងៃមួយ មិត្តរួមការ​ងារម្នា​ក់ បា​នណែ​នាំ​ឱ្យ​លោកទៅរៀន​ជំនាញជួសជុល​ម៉ាស៊ីនត្រជាក់តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និង បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ។

លោក​និយាយថា «ខ្ញុំមិនទាន់​ទៅរៀន​ភ្លាមៗ ​ទេ ខ្ញុំជិះ​ម៉ូតូដើរ​មើលតាម​ផ្ទះសិន ថាមា​នអ្ន​កប្រើច្រើន​អត់។ បន្ទាប់ពី​មើល​ឃើញ និង ជឿជាក់ថា ជំនាញ​​នេះ​មានអនា​គត ខ្ញុំក៏ស​ម្រេចចិត្ដចូលរៀននៅ​វិទ្យាស្ថានអ​ភិវឌ្ឍន៍មុខជំនាញកម្ពុជា​»។

ការស​ម្រេចចិត្តរៀនជំនាញម៉ាស៊ីន​ត្រជាក់ បានក្លា​យជាចំណុចរបត់ នៃជីវិតលោក។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោក​ទៅ​សិក្សា​ជំនាញ ដោយ​មិនដែ​លទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិន​ភ្លេច​ថា មានថ្ងៃមួ​យ ពេលធ្វើដំ​ណើរទៅសាលា លោកបាន​ដួល​ម៉ូតូ​តាម​ផ្លូវ ប៉ុន្តែ​លោកមិនបា​នត្រឡប់ទៅ​ផ្ទះទេ ហើយ​នៅតែបន្តទៅ​រៀ​នដដែល។ លោកបានលើកឡើងថា «ពេលខ្លះ ខ្ញុំស្ទើ​រតែបោះបង់​ហើយ តែខ្ញុំគិតថាមានតែ​ចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និង គ្រួសារបាន»។

ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើ​មមានអ​តិថិជនជាប​ណ្ដើរៗ។ ​ក្រោយបញ្ចប់ការសិក្សា លោកបន្តទ​ទួលការងារជាងជួស​ជុល និង ថែ​ទាំ​ម៉ាស៊ីន​ត្រជាក់​ចល័ត និង នៅ​បន្តធ្វើ​ការជាសន្តិសុខពេលយ​ប់ ដើម្បី​រកប្រាក់បន្ថែម​។ ពេលការងារជា​ជាងចាប់ផ្ដើមមាន​ស្ថិរភាព និង អាចរក​ចំណូល​បាន​ច្រើន​ជាងមុ​ន លោកក៏​បានសម្រេចចិត្ត លាឈប់​ពីការងារសន្តិសុខ ហើយបើកអាជី​វកម្មជួសជុល និង ​ថែទាំម៉ាស៊ីន​ត្រជាក់ដោ​យខ្លួនឯង។

ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និង ថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារ ក្នុង ១ ខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និង ការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ។

លោ​កនិយាយ​ដោយស្នាមញ​ញឹមថា «សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬ ចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាក់ដូចមុន»។

លោកក៏បា​នលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើន​​ឱកាសការងារ និង ចំណូល នាពេ​លអនាគ​ត។ សម្រាប់​អ្នកដែល​មាន​ចំណាប់​អារម្មណ៍​លើជំនាញជួ​សជុលម៉ា​ស៊ីនត្រជាក់ អា​ចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃ​នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា៕

The post លោក យួស សាវុធ ៖ ជំនាញ TVET កែប្រែជីវិតពីសន្តិសុខប្រាក់ខែ ១៨០ ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មរកចំណូលជិត ២ ពាន់ដុល្លារ​ ក្នុង​ ១​ ខែ appeared first on Kampuchea Thmey Daily.

អតីតពលករ​ ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ បើកឱកាសការងារ បង្កើនប្រាក់ចំណូល និង ទទួលស្គាល់ជាអន្តរជាតិ
អតីតពលករខ្មែរវិលត្រឡប់មកពីថៃ លោក គីម ថេង បានលើកឡើងថា ការធ្វើតេស្តវាយតម្លៃ ទទួលស្គាល់ជំនាញពីមុន (RPL) មិនត្រឹមតែជួយឱ្យលោកងាយស្រួលស្វែងរកការងារធ្វើក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន និង ទទួលបានការទទួលស្គាល់ជំនាញក្នុងកម្រិតតំបន់ផងដែរ ខណៈដែលលោកជឿជាក់ថា សញ្ញាបត្របញ្ជាក់ជំនាញ គឺជាកត្តាសំខាន់មួយជួយបង្កើនឱកាសការងារ និង ការរីកចម្រើនក្នុងអាជីព។

លោកថ្លែងថា «ឱកាសកាងារក៏សំខាន់ ប្រាក់ចំណូលក៏សំខាន់។ នៅពេលដែលយើងមានសញ្ញាបត្រទៅបញ្ជាក់នៅក្នុងការស្វែងរកការងារនៅក្រុមហ៊ុនណាមួយ គឺមានអាទិភាពខ្ពស់សម្រាប់គេទទួលយកយើង។ ហើយស្រុកខ្មែរយើងក៏មានការងារច្រើនដែរ»។

លោកក៏បានអំពាវនាវសូមឱ្យពលករមកពីថៃដែលមិនទាន់បានមកបញ្ជាក់ជំនាញ ឱ្យមកធ្វើតេស្ត RPL ដើម្បីស្រួលរកការងារធ្វើនៅថ្ងៃក្រោយ។ លោកបញ្ជាក់ថា ការធ្វើតេស្តជំនាញនេះ ផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អតីតពលកររួមមាន ៖ ទី១.គឺការងាយស្រួលរកការងារក្នុងស្រុក។ ទី២.គឺការទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន និង ទី៣. គឺការទទួលស្គាល់ពីបណ្ដាប្រទេសជុំវិញអាស៊ីទាំងមូលផងដែរ។

សូមបញ្ជាក់ថា សម្រាប់អតីតពលករដែលត្រឡប់មកពីថៃ និង មិនទាន់មានការងារធ្វើព្រោះតែគ្មានសញ្ញាបត្របញ្ជាក់ជំនាញ សូមមកធ្វើតេស្ត RPL ដើម្បីទទួលបានការទទួលស្គាល់ជំនាញពីក្រសួងការងារ ផ្ទាល់ដោយឥតគិតថ្លៃ និង បើកផ្លូវសម្រាប់ឱ្យខ្លួនឯងចាប់យកការងារ ដែលមានប្រាក់ចំណូលច្រើនជាងមុន ទទួលបានអត្ថប្រយោជន៍សង្គមល្អជាងមុន និង សុវត្ថិភាពខ្ពស់ជាងមុន៕

The post អតីតពលករ​ ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ បើកឱកាសការងារ បង្កើនប្រាក់ចំណូល និង ទទួលស្គាល់ជាអន្តរជាតិ appeared first on Kampuchea Thmey Daily.

ចង់មានការងារ ចង់បង្កើនចំណូល? រៀនជំនាញឥតគិតថ្លៃនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃសរុបចំនួន ២,៥៦០កន្លែង លើមុខជំនាញចំនួន ១៥មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។

បើតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន អាហារូបករណ៍ទាំង ១៥មុខជំនាញនោះ រួមមាន៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, វារីវប្បកម្ម, កែច្នៃបន្លែ និងផ្លែឈើ, ការចិញ្ចឹមសត្វ, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, វិស្វកម្មគ្រឿងយន្តកសិកម្ម, វិស្វកម្មសំណង់ស្ពានថ្នល់, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, វិស្វកម្មរថយន្ត, បរិក្ខាត្រជាក់, ព័ត៌មានវិទ្យា និងការផ្សារអគ្គិសនី។

ការផ្តល់អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តកម្មវិធី TVET 1.5M ដែលមានគោលបំណងជួយដល់យុវជនគោលដៅ ទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗតាមគោលការណ៍របស់រាជរដ្ឋាភិបាល ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតគិតថ្លៃបានផងដែរ។

សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជនអាចទាក់ទងតាមលេខទូរសព្ទ ០៨៦ ៨៧៩ ២៩២ និង ០៩៣ ៦៣២ ៦៣៦ ឬអញ្ជើញទៅកាន់ វិទ្យាស្ថានផ្ទាល់ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនគោលដៅប្រមាណ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

The post ចង់មានការងារ ចង់បង្កើនចំណូល? រៀនជំនាញឥតគិតថ្លៃនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីអបរំលើកទឹកចិត្តសិស្ស ចាប់យកជំនាញឯកទេសស្របតាមចំណង់ចំណូលចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឯកទេសស្របទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួននិងជំនាញរៀងៗខ្លួន ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងនាពេលអនាគត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាឆ្នាំ២០២៦ នៃសាលាអន្តរជាតិកាណាដាភ្នំពេញកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា«ការអប់រំពិតប្រាកដមិនមែនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវវិធីសាស្ត្របង្រៀនដ៏ត្រឹមត្រូវ ដើម្បីបណ្តុះបណ្តាលសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១ មានការគិតបែបស៊ីជម្រៅ និងមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង រួមទាំងការចេះទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពឆ្លាតវៃ និងការពិចារណាវែងឆ្ងាយ ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះឡើយ»។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡងពីតួនាទីដ៏ចម្បងរបស់លោកគ្រូអ្នកគ្រូដែលជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្ស និងមាតាបិតាដែលជាបង្អែកដ៏រឹងមាំ ក្នុងការជួយតម្រង់ទិស និងរៀបចំគ្រឹះសម្រាប់ដំណើរការសិក្សាពេញមួយជីវិត របស់យុវជន។ ក្រៅពីសមត្ថភាពខាងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យា ការកសាងបុគ្គលិកលក្ខណៈ និងសីលធម៌ល្អ ក៏ជារឿងដ៏សំខាន់ដែលមិនអាចខ្វះបានដែរក្នុងការធានាថាសិស្សានុសិស្សនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឯកទេសស្របទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ដោយបុគ្គលម្នាក់ៗសុទ្ធតែមានសក្តានុពល និងជំនាញរៀងៗខ្លួន ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងនាពេលអនាគត។

ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់សិស្សានុសិស្សជ័យលាភីឆ្នាំ២០២៦ទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធានក្នុងការជួយជ្រោមជ្រែងសិស្សានុសិស្សរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដែលសមិទ្ធផលទាំងនេះសុទ្ធតែបានមកពីការតាំងចិត្ត និងខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់របស់អ្នកពាក់ព័ន្ធទាំងអស់៕ អត្ថបទ៖សំអឿន

The post រដ្ឋមន្ត្រីអបរំលើកទឹកចិត្តសិស្ស ចាប់យកជំនាញឯកទេសស្របតាមចំណង់ចំណូលចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.

កម្មវិធី TVET 1.5M ៖ ជំនាញ ៣ បានចុះឈ្មោះចូលរៀន​ច្រើន​ជាង​គេពី​ យុវជន អតីត​ពលករ និង​ ពលរដ្ឋ នៅខេត្ត​ប៉ៃលិន
កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ បច្ចេកទេស (TVET 1.5M) របស់​ សម្ដេច​ធិបតី មានមុខជំនាញ ៣ ត្រូវបានចុះឈ្មោះចូលរៀន​ច្រើន​ជាង​គេពី​ យុវជនក្រីក្រ និង ងាយ​រងហានិភ័យ , អតីត​ពលករ និង​ ប្រជាពលរដ្ឋ នៅខេត្ត​ប៉ៃលិន។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន​ (PLPTC) នៃ​ក្រសួងការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ផ្តល់​អាហា​រូបករ​ណ៍​លើ ១១ មុខ​ជំនាញ ​តាម​រយៈ​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) របស់​ សម្ដេច​ធិបតី ព្រម​ទាំង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែសម្រាប់​យុវ​ជន​មក​ពីគ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ។

ក្នុងនោះ មានមុខជំនាញ ៣ ដែលទទួលបានការចាប់អារម្មណ៍ពីយុវជន អតីតពលករ និង ពលរដ្ឋ នៅខេត្តប៉ៃលិន ​រួម​មាន ការកែច្នៃបន្លែ និង ផ្លែឈើ សេវាកម្មរដ្ឋបាល និង សេវាកម្មសម្អាងកាយ ដែលសុទ្ធសឹងតែជាជំនាញស្របតាម​តម្រូវការទីផ្សារការងារបច្ចុប្បន្ន និង អាច​បង្កើត​ឱកាស​រ​ក​ចំណូល​បន្ថែ​ម រួម​ទាំង​អា​ចបង្កើត​អាជីវក​ម្មផ្ទាល់​ខ្លួន​។

ជាមួយគ្នានេះ មជ្ឈមណ្ឌល​ PLPTC បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤ ម​ក ត្រី​មាស​ទី ១ នៃ​ដើម​ឆ្នាំនេះ បាន​ផ្ដល់អាហា​រូបករណ៍​ជូន​សិស្ស​សរុប ២,៦៤០​​ នាក់​។ ក្នុង​នោះ​ មាន​យុវជ​នដែល​មកពីគ្រួសា​រក្រីក្រ និង ​ងាយរង​ហានិភ័​យ សរុប​ចំនួន ១,៨៦៩ នាក់។

គួររំលឹកផងដែរថា ចាប់​តាំងពីការប្រកាសអនុវត្ត​នូវកម្មវិធីបណ្ដុះបណ្ដា​លជំនាញ​វិជ្ជាជីវៈ និង ​បច្ចេកទេស (TVET 1.5M) កាលពី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ មកត្រឹមត្រីមាសទី ១ នៃឆ្នាំ ២​០២៦ នេះ​សរុប ១៦៤,៦៧៧ នា​ក់ ក្នុង​នោះ មានយុ​វជនគោលដៅ​មកពីគ្រួ​សា​រក្រីក្រ និង​ គ្រួសារ​ងាយ​​រង​ហា​និ​ភ័យ ៧០,៧៨០ នា​ក់ ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ និង កា​របណ្ដុះបណ្ដា​លជំនាញ​នៅទូទាំង​ប្រទេសកម្ពុជា៕

The post កម្មវិធី TVET 1.5M ៖ ជំនាញ ៣ បានចុះឈ្មោះចូលរៀន​ច្រើន​ជាង​គេពី​ យុវជន អតីត​ពលករ និង​ ពលរដ្ឋ នៅខេត្ត​ប៉ៃលិន appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីក្រសួងការងារ៖ ជំនាញ ៣​ នឹង​ជួយ​​អភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ជំនាញវិស្វកម្មឧស្សាហកម្ម (Industrial Engineering) បច្ចេកវិទ្យាបន្សីលោហៈ (Machining Technology) ជំនាញការសរសេរកូដភ្ជាប់បណ្តាញកុំព្យូទ័រ (IT Networks/Programming) នឹងជួយទៅដល់ការអភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) ដែលជាមហិច្ឆតានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាខឿនឧហ្សាហកម្មកម្ពុជា។

លោករដ្ឋមន្រ្តីបានលើកឡើងនៅកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំរៀបចំអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy Sector Development Program-SFESDP) ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តនៃការអនុវត្តគម្រោង ដោយមានការអញ្ជើញចូលរួមពីសមាជិក ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល និងវិស័យឯកជនពាក់ព័ន្ធ។

តាមរយៈគម្រោងនេះ នឹងផ្តល់ការបណ្តុះបណ្តាល ដល់យុវជន និងកម្មករនិយោជិត ប្រមាណជាង ៣ម៉ឺននាក់ តាមរយៈគ្រឹះស្ថានបណ្តុះបណ្តាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយទៅជាឆ្អឹងខ្នងមួយ ដែលបំពេញនូវការខ្វះខាតជំនាញជាន់ខ្ពស់ពាក់ព័ន្ធជំនាញទាំងបីនេះ។

លោករដ្ឋមន្រ្តី ក៏បានជំរុញគ្រឹះស្ថានបណ្តុះបណ្តាលទាំង ៨ ឱ្យព្យាយាមអស់លទ្ធភាពស្វះស្វែងរកកិច្ចសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយវិស័យឯកជននៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនពាក់ព័ន្ធនឹងជំនាញទាំងបីនេះ។

កិច្ចសហការ ដែលភ្ជាប់ទៅនឹងការបណ្តុះបណ្តាលនៅកន្លែងការងារ (Work Base Learning)នេះ នឹងជួយផ្តល់ឱកាស​ដ៏មានតម្លៃដល់សិស្សចុះធ្វើកម្មសិក្សា ឬអនុវត្តការងារជាក់ស្តែង ហើយនៅពេលបញ្ចប់ការសិក្សា សិស្សមិនមែនចេះតែទ្រឹស្តីនោះទេ។ លើសពីនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយពីគម្រោងបន្ថែមទៀត ជាពិសេស គឺដើម្បីទាក់ទាញសិស្សនារីឱ្យចុះឈ្មោះចូលរៀន។

គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីចុង ឆ្នាំ២០២៣ រហូតដល់ចុង ឆ្នាំ២០៣០ ក្រោមឥណទានពីធនា​គារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

The post រដ្ឋមន្ត្រីក្រសួងការងារ៖ ជំនាញ ៣​ នឹង​ជួយ​​អភិវឌ្ឍជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម appeared first on Kampuchea Thmey Daily.

កម្ពុជា និង មូលនិធិរូបិយវត្ថុអន្តរជាតិ ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ ការធ្វើសមាហរណកម្មអតីតពលករពីថៃ
លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Jochen M. Schmittmann តំណាង​ប្រចាំ​តំបន់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សម្រាប់ កម្ពុជា ឡាវ និង​វៀតណាម និង​សហការី កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ទីស្ដីការ​ក្រសួង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ការងារ ផ្លាស់ប្ដូរ​យោបល់​លើ​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​ជំនាញ ជាពិសេស​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍​មកពី​ប្រទេស​ថៃ។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ​ចំពោះ​កិច្ច​សន្ទនា​ជា​បន្តបន្ទាប់​ប្រកប​ដោយ​ភាព​ស្ថាបនា​របស់ IMF ជាមួយ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ដែល​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​ពី​បច្ចុប្បន្នភាព​ស្ថានភាព​ទីផ្សារ​ការងារ តម្រូវការ​ជំនាញ និង​កម្លាំង​ពលកម្ម ព្រមទាំង​ទស្សនវិស័យ នៃ​ការងារ នា​ពេល​ខាងមុខ។ ចំពោះ​អតីត​ពលករ​វិល​ត្រឡប់​មក​វិញ ដោយ លោក បាន​គូស​បញ្ជាក់​ថា ការ​ពិភាក្សា​នៅ​ថ្ងៃនេះ មាន​សារៈសំខាន់ និង​ទាន់​ពេលវេលា ខណៈ​ប្រទេស​កម្ពុជា កំពុង​បន្ត​ពង្រឹង​ភាព​ធន់ នៃ​ទីផ្សារ​ការងារ និង​លើក​កម្ពស់​ប្រសិទ្ធភាព នៃ​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ និង​ប្រព័ន្ធ​ផ្គូផ្គង​ការងារ។

ទន្ទឹម​នឹង​នេះ លោក ហេង សួរ បាន​លើកឡើង​ពី​កិច្ច​អន្តរាគមន៍​យ៉ាង​ទាន់​ពេលវេលា​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ផ្តោត​លើ​ការ​ផ្តល់​សេវាកម្ម​ទីផ្សារ​ការងារ​ជាក់ស្ដែង​សំខាន់ៗ ដូចជា ការ​ពង្រឹង​តួនាទី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក្នុង​ការ​ប្រមូល​ព័ត៌មាន នៃ​ឱកាស​ការងារ​ពី​និយោជក ហើយ​ផ្សព្វផ្សាយ​ឱកាស​ការងារ​តាមរយៈ​ការ​បើក​ដំណើរការ​លេខ​ទូរស័ព្ទ ១២៩៧ និង​បណ្ដាញ​សង្គម ព្រមទាំង​ការ​រៀបចំ​វេទិកា​ការងារ និង​ពិព័រណ៍​ការងារ​នៅ​តាម​មូលដ្ឋាន ជាពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ សម្រាប់​អតីត​ពលករ ជាមួយ​ការ​ផ្តល់​ព័ត៌មាន​ពី​របប​សន្តិសុខ​សង្គម និង​ជម្រើស​បណ្ដុះបណ្ដាល​ជំនាញ​ផង​ដែរ។

ជាមួយ​គ្នា​នេះ ក្រសួង ក៏បាន​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស TVET ដល់​ពួកគាត់ ក៏ដូចជា​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ឱ្យ​ទទួល​បាន​ជំនាញ​ពិតប្រាកដ​ក្នុង​រយៈពេល​ខ្លី និង​ឆាប់​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ បន្ថែម​ពី​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ជំនាញ និង​លើក​ទឹកចិត្ត​ដល់​អតីត​ពលករ ក្រសួង ក៏បាន​ផ្តល់​ឱកាស​ធ្វើតេស្ត​ទទួល​ស្គាល់​សមត្ថភាព​ដែល​មាន​ពី​មុន (RPL) ដោយ​ឥតគិតថ្លៃ លើ​មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ជាដើម។

ជា​ការ​ឆ្លើយតប លោក Jochen M. Schmittmann បាន​ថ្លែង​អំណរគុណ និង​កោតសរសើរ​ដល់ លោក​រដ្ឋមន្ត្រី ចំពោះ​ការ​ចែករំលែក​ពី​យន្តការ​អន្តរាគមន៍ ការ​ធ្វើ​សមាហរណកម្ម ក៏​ដូចជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថានភាព​អតីត​ពលករ​ពី​ប្រទេស​ថៃ ហើយ​ទិន្នន័យ​ច្បាស់លាស់​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់ IMF។

លោក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា IMF នឹង​បន្ត​ភាព​ជា​ដៃគូ​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង កម្ពុជា និង IMF បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច កម្ពុជា៕

The post កម្ពុជា និង មូលនិធិរូបិយវត្ថុអន្តរជាតិ ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ ការធ្វើសមាហរណកម្មអតីតពលករពីថៃ appeared first on Kampuchea Thmey Daily.

យុវជនជាច្រើននាក់ក្នុងខេត្តរតនគិរី សម្រុកចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេស ដើម្បីទទួលបានប្រាក់ខែសមរម្យ
យុវជន និងយុវនារីជាច្រើននាក់ បាននាំគ្នាសម្រុកចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងខេត្តរតនគិរី ដោយឥតគិតថ្លៃ ដើម្បីទទួលបានជំនាញពិតប្រាកដ សម្រាប់ឈានទៅបើកអាជីវកម្មផ្ទាល់ខ្លួន ឬស្វែងរកការងារធ្វើដែលមានចំណូលសមរម្យ សម្រាប់ជីវិតប្រចាំថ្ងៃ។ ក្នុងចំណោមយុវជនទាំងនេះ ពួកគេបានជ្រើសរើសវគ្គបណ្តុះបណ្តាលតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដូចជា ជំនាញអគ្គិសនី ជួសជុលម៉ូតូ កាត់សក់ និងជំនាញផ្នែកសម្រស់ សំអាង និងតុបតែងជាដើម។

អនុវត្តជាក់ស្តែងជំនាញអគ្គិសនី

យុវជន ង៉េង ប្រិម ជាជនជាតិដើមភាគតិចព្រៅ នៅស្រុកលំផាត់ បានប្រាប់ថា រូបលោកចាប់ផ្តើមចូលរៀនជំនាញក្រាហ្វិកឌីសាញ តាំងពីខែ មករា ឆ្នាំ២០២៥ ដោយរំពឹងថា បន្ទាប់ពីរៀនចប់អាចយកទៅបើកមុខរបរ ប្រកបការងារចិញ្ចឹមជីវិត ឬរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ ។ សម្រាប់លោកគិតថា ការផ្តល់វគ្គសិក្សាជំនាញដោយឥតគិតថ្លៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រដូចរូបលោកមានឱកាសចាប់យកជំនាញពិតប្រាកដ។

ចំណែក យុវជន អាន សំណាង ដែលបានចាប់អារម្មណ៍រៀនជំនាញកាត់សក់ ប្រាប់ថា ការចាប់យកមុខជំនាញនេះដោយសារឃើញមានតម្រូវការខ្ពស់ក្នុងភូមិ ហើយងាយស្រួលសម្រាប់រូបលោកផ្ទាល់។ លោកថាបន្ទាប់បញ្ចប់ការសិក្សា ក៏មានគម្រោងបើកហាងកាត់សក់ផ្ទាល់ខ្លួន នៅស្រុកកំណើត។

សម្រាប់យុវជន រ៉ាយ ពើន ជាជនជាតិដើមភាគតិចគ្រឹង នៅស្រុកវើនសៃ បានប្រាប់កម្ពុជាថ្មីថា ពេញចិត្តរៀនជំនាញជួសជុលម៉ូតូ  ពីព្រោះដោយសារក្តីស្រឡាញ់ពេញចិត្តជំនាញនេះ ដោយរំពឹងថាបន្ទាប់ពីរៀនចាប់ ក្លាយជាជាងជួសជុលមួយរូបរកប្រាក់ចិញ្ចឹមជីវិត ។ យុវជន ពើន ថ្លែងប្រាប់ថា៖« ខ្ញុំនៅរៀនសូត្រ និងស្នាក់នៅមជ្ឈមណ្ឌល ទទួលបានប្រាក់ឧបត្ថម្ភក្រីក្រប្រចាំខែ ២៨០ ០០០ រៀល ដោយសារខ្ញុំមកពីគ្រួសារក្រីក្រ»។

រៀនទ្រឹស្តី

បើតាមលោក លីម សុងហួត នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានប្រាប់កម្ពុជាថ្មីថា នៅក្នុងឆ្នាំ២០២៥ -២០២៦ មជ្ឈមណ្ឌលមានផែនការជ្រើសរើសសិស្ស ឲ្យចូលរៀនចំនួន ៧៣០ នាក់ ដែលរួមមានជំនាញចំនួន ១២។ ជំនាញទាំងនោះរួមមាន ដំឡើងបំពង់ទឹក ការងារកំបោរ បណ្តាញអគ្គិសនីក្នុងអាគារ ៩០ នាក់ រចនាក្រាហ្វិកកុំព្យូទ័រ សេវាកម្មកំព្យូទ័រ សេវាកម្មសំអាងកាយ សេវាកម្មកាត់សក់ ថែទាំជួសជុលទោចក្រយានយន្ត ភេសជ្ជៈធុរកិច្ច ការដាំថែទាំកៅស៊ូ និងផ្នែកការចិញ្ចឹមថែទាំត្រីប្រា។ លោកបន្តថា ជាក់ស្តែងសិស្សដែលចូលរៀន ក្នុងកម្រិតបរិញ្ញាបត្ររង C1 និង C2 មានសិស្សចូលរៀនចំនួន ៤១៨ នាក់ ក្នុងនោះមានស្រីចំនួន ១៤១ នាក់  ។ លោកបញ្ជាក់ថា សិស្សដែលដាក់ពាក្យចូលរៀន នៅមជ្ឈមណ្ឌលវិជ្ជាជីវៈ ទទួលយកសិស្សពីអាយុ ១៥ ឆ្នាំ ទៅ ៣៥ ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវប្រវត្តិរូប អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ។

ដោយឡែក សិស្សដែលបានបញ្ចប់ការសិក្សា នឹងត្រូវបានរៀបចំឲ្យចូលរួមកម្មសិក្សានៅតាមក្រុមហ៊ុន និងសហគ្រាសនានា ក្នុងខេត្តរតនគិរី ហើយបន្ទាប់មក មជ្ឈមណ្ឌលក៏ជួយស្វែងរកការងារជូនសិស្សផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មានគោលដៅសម្រាប់ជីវិត ឬមិនដឹងថាត្រូវប្រកបមុខរបរអ្វី អាចមកចុះឈ្មោះរៀននៅមជ្ឈមណ្ឌលបាន ដោយមិនគិតថ្លៃសិក្សា ព្រោះជាសាលារដ្ឋស្ថិតក្រោមក្រសួងការងារ។

រៀនកាត់សក់

យុវតី សុខ បញ្ញា ដែលបានចាប់យកជំនាញសំអាងការ បានថ្លែងប្រាប់ថា ដោយសារខ្លួនស្រឡាញ់ជំនាញនេះតាំងពីតូច ណាមួយចង់ពេលរៀនចប់ចង់បើកតូបមួយនៅក្នុងភូមិ ដោយសារនៅទីនោះមិនសូវមានអ្នកប្រកបមុខរបរនេះ។
បើមអ្នកស្រី ខាំ ណយ ជាគ្រូបណ្តុះបណ្តាលជំនាញសម្អាងកាយ ថ្លែងប្រាប់កម្ពុជាថ្មី វគ្គសិក្សានេះផ្តល់ជំនាញទៅលើការម៉ាស្សាមុខ ធ្វើក្រចក ផាត់មុខ។ វគ្គសិក្សានេះ អាស្រ័យទៅលើទេពកោសល្យ ជួនកាល១ អាទិត្យ ឬ ២ អាទិត្យ ឬទៅដល់ ១ ខែ ទើបរៀនចេះ។ លោកស្រី រំពឹងថា សិស្សដែលទទួលបានការបណ្តុះបណ្តាលហើយ នឹងយកជំនាញទៅបង្កើតបើកមុខរបរផ្ទាល់ខ្លួន ឬធ្វើការនៅក្នុងហាងទទួលបានប្រាក់ខែសមរម្យ៕

ដោយ៖ ខៀវ ចាប

The post យុវជនជាច្រើននាក់ក្នុងខេត្តរតនគិរី សម្រុកចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេស ដើម្បីទទួលបានប្រាក់ខែសមរម្យ appeared first on Kampuchea Thmey Daily.