ព័ត៌មានជាតិ
កម្មវិធី TVET 1.5M ៖ ជំនាញ ៣ បានចុះឈ្មោះចូលរៀនច្រើនជាងគេពី យុវជន អតីតពលករ និង ពលរដ្ឋ នៅខេត្តប៉ៃលិន
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) របស់ សម្ដេចធិបតី មានមុខជំនាញ ៣ ត្រូវបានចុះឈ្មោះចូលរៀនច្រើនជាងគេពី យុវជនក្រីក្រ និង ងាយរងហានិភ័យ , អតីតពលករ និង ប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន។


មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍លើ ១១ មុខជំនាញ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) របស់ សម្ដេចធិបតី ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ។


ក្នុងនោះ មានមុខជំនាញ ៣ ដែលទទួលបានការចាប់អារម្មណ៍ពីយុវជន អតីតពលករ និង ពលរដ្ឋ នៅខេត្តប៉ៃលិន រួមមាន ការកែច្នៃបន្លែ និង ផ្លែឈើ សេវាកម្មរដ្ឋបាល និង សេវាកម្មសម្អាងកាយ ដែលសុទ្ធសឹងតែជាជំនាញស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និង អាចបង្កើតឱកាសរកចំណូលបន្ថែម រួមទាំងអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន។


ជាមួយគ្នានេះ មជ្ឈមណ្ឌល PLPTC បានឲ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤ មក ត្រីមាសទី ១ នៃដើមឆ្នាំនេះ បានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២,៦៤០ នាក់។ ក្នុងនោះ មានយុវជនដែលមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ សរុបចំនួន ១,៨៦៩ នាក់។
គួររំលឹកផងដែរថា ចាប់តាំងពីការប្រកាសអនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស (TVET 1.5M) កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ មកត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៦ នេះសរុប ១៦៤,៦៧៧ នាក់ ក្នុងនោះ មានយុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ៧០,៧៨០ នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និង ការបណ្ដុះបណ្ដាលជំនាញនៅទូទាំងប្រទេសកម្ពុជា៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


