ព័ត៌មានជាតិ
ចង់មានការងារ ចង់បង្កើនចំណូល? រៀនជំនាញឥតគិតថ្លៃនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃសរុបចំនួន ២,៥៦០កន្លែង លើមុខជំនាញចំនួន ១៥មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។

បើតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន អាហារូបករណ៍ទាំង ១៥មុខជំនាញនោះ រួមមាន៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, វារីវប្បកម្ម, កែច្នៃបន្លែ និងផ្លែឈើ, ការចិញ្ចឹមសត្វ, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, វិស្វកម្មគ្រឿងយន្តកសិកម្ម, វិស្វកម្មសំណង់ស្ពានថ្នល់, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, វិស្វកម្មរថយន្ត, បរិក្ខាត្រជាក់, ព័ត៌មានវិទ្យា និងការផ្សារអគ្គិសនី។
ការផ្តល់អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តកម្មវិធី TVET 1.5M ដែលមានគោលបំណងជួយដល់យុវជនគោលដៅ ទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗតាមគោលការណ៍របស់រាជរដ្ឋាភិបាល ខណៈយុវជនទូទៅក៏អាចចូលរៀនដោយឥតគិតថ្លៃបានផងដែរ។


សម្រាប់ការចុះឈ្មោះចូលរៀន បេក្ខជនអាចទាក់ទងតាមលេខទូរសព្ទ ០៨៦ ៨៧៩ ២៩២ និង ០៩៣ ៦៣២ ៦៣៦ ឬអញ្ជើញទៅកាន់ វិទ្យាស្ថានផ្ទាល់ដែលមានទីតាំងស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនគោលដៅប្រមាណ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


