Connect with us

ព័ត៌មានជាតិ

អតីតពលករ​ ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ បើកឱកាសការងារ បង្កើនប្រាក់ចំណូល និង ទទួលស្គាល់ជាអន្តរជាតិ

បានផុស

នៅ

អតីតពលករខ្មែរវិលត្រឡប់មកពីថៃ លោក គីម ថេង បានលើកឡើងថា ការធ្វើតេស្តវាយតម្លៃ ទទួលស្គាល់ជំនាញពីមុន (RPL) មិនត្រឹមតែជួយឱ្យលោកងាយស្រួលស្វែងរកការងារធ្វើក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន និង ទទួលបានការទទួលស្គាល់ជំនាញក្នុងកម្រិតតំបន់ផងដែរ ខណៈដែលលោកជឿជាក់ថា សញ្ញាបត្របញ្ជាក់ជំនាញ គឺជាកត្តាសំខាន់មួយជួយបង្កើនឱកាសការងារ និង ការរីកចម្រើនក្នុងអាជីព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងថា «ឱកាសកាងារក៏សំខាន់ ប្រាក់ចំណូលក៏សំខាន់។ នៅពេលដែលយើងមានសញ្ញាបត្រទៅបញ្ជាក់នៅក្នុងការស្វែងរកការងារនៅក្រុមហ៊ុនណាមួយ គឺមានអាទិភាពខ្ពស់សម្រាប់គេទទួលយកយើង។ ហើយស្រុកខ្មែរយើងក៏មានការងារច្រើនដែរ»។

លោកក៏បានអំពាវនាវសូមឱ្យពលករមកពីថៃដែលមិនទាន់បានមកបញ្ជាក់ជំនាញ ឱ្យមកធ្វើតេស្ត RPL ដើម្បីស្រួលរកការងារធ្វើនៅថ្ងៃក្រោយ។ លោកបញ្ជាក់ថា ការធ្វើតេស្តជំនាញនេះ ផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អតីតពលកររួមមាន ៖ ទី១.គឺការងាយស្រួលរកការងារក្នុងស្រុក។ ទី២.គឺការទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន និង ទី៣. គឺការទទួលស្គាល់ពីបណ្ដាប្រទេសជុំវិញអាស៊ីទាំងមូលផងដែរ។

សូមបញ្ជាក់ថា សម្រាប់អតីតពលករដែលត្រឡប់មកពីថៃ និង មិនទាន់មានការងារធ្វើព្រោះតែគ្មានសញ្ញាបត្របញ្ជាក់ជំនាញ សូមមកធ្វើតេស្ត RPL ដើម្បីទទួលបានការទទួលស្គាល់ជំនាញពីក្រសួងការងារ ផ្ទាល់ដោយឥតគិតថ្លៃ និង បើកផ្លូវសម្រាប់ឱ្យខ្លួនឯងចាប់យកការងារ ដែលមានប្រាក់ចំណូលច្រើនជាងមុន ទទួលបានអត្ថប្រយោជន៍សង្គមល្អជាងមុន និង សុវត្ថិភាពខ្ពស់ជាងមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម