ព័ត៌មានជាតិ
រដ្ឋមន្ត្រីអបរំលើកទឹកចិត្តសិស្ស ចាប់យកជំនាញឯកទេសស្របតាមចំណង់ចំណូលចិត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឯកទេសស្របទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួននិងជំនាញរៀងៗខ្លួន ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងនាពេលអនាគត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាឆ្នាំ២០២៦ នៃសាលាអន្តរជាតិកាណាដាភ្នំពេញកាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា«ការអប់រំពិតប្រាកដមិនមែនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវវិធីសាស្ត្របង្រៀនដ៏ត្រឹមត្រូវ ដើម្បីបណ្តុះបណ្តាលសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១ មានការគិតបែបស៊ីជម្រៅ និងមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង រួមទាំងការចេះទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពឆ្លាតវៃ និងការពិចារណាវែងឆ្ងាយ ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះឡើយ»។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡងពីតួនាទីដ៏ចម្បងរបស់លោកគ្រូអ្នកគ្រូដែលជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្ស និងមាតាបិតាដែលជាបង្អែកដ៏រឹងមាំ ក្នុងការជួយតម្រង់ទិស និងរៀបចំគ្រឹះសម្រាប់ដំណើរការសិក្សាពេញមួយជីវិត របស់យុវជន។ ក្រៅពីសមត្ថភាពខាងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យា ការកសាងបុគ្គលិកលក្ខណៈ និងសីលធម៌ល្អ ក៏ជារឿងដ៏សំខាន់ដែលមិនអាចខ្វះបានដែរក្នុងការធានាថាសិស្សានុសិស្សនឹងក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឯកទេសស្របទៅតាមចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន ដោយបុគ្គលម្នាក់ៗសុទ្ធតែមានសក្តានុពល និងជំនាញរៀងៗខ្លួន ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿងនាពេលអនាគត។

ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់សិស្សានុសិស្សជ័យលាភីឆ្នាំ២០២៦ទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធានក្នុងការជួយជ្រោមជ្រែងសិស្សានុសិស្សរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដែលសមិទ្ធផលទាំងនេះសុទ្ធតែបានមកពីការតាំងចិត្ត និងខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់របស់អ្នកពាក់ព័ន្ធទាំងអស់៕ អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


