ឈូងសមុទ្រពែក្ស Archives - Kampuchea Thmey Daily

ច្រកសមុទ្រ​ Hormuz ​សំខាន់យ៉ាងណាសម្រាប់​ដឹក​ប្រង ​និង​ឧស្ម័ន​​​ទៅកាន់​​ពិភពលោក?​
តម្លៃ​ប្រេង​បានកើនឡើងចាប់​ពី​ថ្ងៃចន្ទ​ក្រោយ​ការ​ផ្ទុះកា​រប្រយុទ្ធ​នៅ​អ៊ីរ៉ង់​ ខណៈ​សង្គ្រាម​កាន់​តែ​រីករាល​ដាល​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ទៅ​ប្រទេស​ជុំវិញ​ក្នុងតំបន់​​ រំខាន​ដល់​ក​ប៉ាល់​​ដឹក​ប្រេង​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​មូស ​( Hormuz) បង្ហាញ​ពីសារៈ​សំខាន់​​នៃ​ច្រក​សមុទ្រ​នេះ​ ចំពោះ​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​ពិភពលោក។​

ច្រកសមុទ្រ​ Hormuz គឺ​ជា​មាត់សមុទ្រ​​តូច​​ចង្អៀត​នៃឈូង​​សមុទ្រ​ពែរ្ស៍ ​​ដែល​ប្រេង​ប្រហែល​មួយ​ភាគ​ប្រាំ​របស់​ពិភពលោក​ត្រូវ​ឆ្លងកាត់។

កប៉ាល់​ដឹក​ប្រេង​នៅច្រក​សមុទ្រ​ Hormuz ។ រូបភាព៖ Reuters

នាវា​ដឹកប្រេង​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​នេះ មាន​ព្រំ​ប្រទល់​ជាប់​ភាគ​ខាង​ជើង​ជាមួយអ៊ីរ៉ង់ អារ៉ាប៊ី​សា​អូឌីត គុយ​វ៉ែត អ៊ីរ៉ាក់ កាតា បារ៉ែន ​អារ៉ាប់រួម និងអ៊ីរ៉ង់។ ប្រេង​​ភាគ​ច្រើន​នាំ​​ទៅ​កាន់​អាស៊ី។

គួរ​បញ្ជាក់​ថា ការ​​រំខាន​ណា​មួយ​ចំពោះ​ចរាចរណ៍​ឆ្លង​កាត់​ច្រក​សមុទ្រ​ Hormuz គឺ​ជា​ការរំខានយ៉ាងខ្លាំង​ដល់ពាណិជ្ជកម្មប្រេង។

លោក Hakan Kaya អ្នក​គ្រប់​គ្រង​ផល​ប័ត្រ​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ការ​វិនិយោគ Neuberger Berman លើក​ឡើង​ថា៖ « ទំហំ​នៃ​អ្វី​ដែល​កំពុង​ប្រឈម​មិន​អាច​និយាយ​បំផ្លើស​បានទេ។ ការ​ធ្លាក់​ចុះ​ដោយ​ផ្នែក​ មាន​រយៈ​ពេល​មួយ​ឬពីរសប្តាហ៍​អាចត្រូវទាញ​យកដោយក្រុមហ៊ុនប្រេង»។

លោក​បន្ត​ថា​៖ «ប៉ុន្តែ​ការ​បិទ​ទ្វារ​ទាំងស្រុង ឬស្ទើរតែទាំងស្រុង​ដែលមាន​រយៈ​ពេល​មួយ​ខែ ឬច្រើនជាងនេះ នឹង​ជំរុញ​ឱ្យតម្លៃប្រេងឆៅមាន​តម្លៃ​ជួញ​ដូរ​ប្រហែល ៧០ដុល្លារ​នៅថ្ងៃចន្ទ កើន​ឡើង​ដល់​បីខ្ទង់ និង​តម្លៃ​ឧស្ម័នធម្មជាតិអឺរ៉ុបឆ្ពោះ​ទៅខ្ពស់​ជាង​កម្រិត​វិបត្តិ​ដែល​បាន​ឃើញ​ក្នុង​ឆ្នាំ ២០២២»។

គួរ​ឱ្យ​ដឹង​ថា ច្រក​សមុទ្រ​ហ័រមូសគឺជាផ្លូវតូចចង្អៀត​មួយ​មាន​ឥទ្ធិ​ពល​លើពិភពលោកយ៉ាងខ្លាំង។ វាជាចំណុច​សំខាន់​ក្នុង​ការ​ផ្គត់​ផ្គង់​ថាមពល​ភាគ​ច្រើន​របស់​ពិភពលោកត្រូវតែហូរឆ្លងកាត់ ហើយ​ការ​រំខាន​ណាមួយ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទីផ្សារអន្តរជាតិ។

តាមប្រវត្តិសាស្ត្រ ច្រក​សមុទ្រ​នេះ​​គឺ​ជាផ្លូវពាណិជ្ជកម្ម​សម្រាប់​ទំនិញ​ដូចជា​សេរ៉ាមិច ​ភ្លុកដំរី សូត្រ និង​វាយនភណ្ឌដែល​ដឹក​ជញ្ជូនពីប្រទេសចិន និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​។

យ៉ាង​ណា​ សព្វថ្ងៃនេះវា​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កប៉ាល់​ដឹក​ប្រេង​ឆៅ ​និង​ឧស្ម័នធម្មជាតិរាវ។

ចំណែក​ការរំខាន មិន​ថា​មកពីជម្លោះយោធា ការបិទផ្លូវ ឬ​សូម្បី​តែ​ការ​បិទ​ផ្លូវជាបណ្ដោះអាសន្ន ក៏​បណ្តាល​ឱ្យ​មាន​ការកើនឡើង​ម្តង​ហើយ​ម្តងទៀត​នៃ​តម្លៃ​ថាមពលជា​សកល។

ការ​វាយ​ប្រហារ​របស់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែលបាន​ធ្វើ​ឱ្យ​កប៉ាល់​ដឹក​ប្រេងរាប់សិប​គ្រឿង​ជាប់គាំង នៅក្នុងឈូងសមុទ្រពែរ្ស និង​បង្ខំ​ឱ្យ​កប៉ាល់​ផ្សេងទៀតរង់ចាំ​នៅ​ខាង​ក្រៅ ដែល​បង្ហាញ​ពី​ភាព​ផុយ​ស្រួយ ​និង​សារៈសំខាន់​នៃ​ផ្លូវ​ឆ្លងកាត់​នេះ​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ច្រកសមុទ្រ​ Hormuz ​សំខាន់យ៉ាងណាសម្រាប់​ដឹក​ប្រង ​និង​ឧស្ម័ន​​​ទៅកាន់​​ពិភពលោក?​ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ គំរាម​វាយ​ម្ដងមួយៗ បើរដ្ឋ​នៃ​ឈូង​សមុទ្រ​ពែក្ស​ហ៊ានលូកដៃ​ជួយ​អ៊ីស្រាអែល
មន្ត្រី​​ជាន់​ខ្ពស់​អ៊ីរ៉ង់ បាន​ប្រកាស​ថា បើ​រដ្ឋ​​ណា​មួយ​នៃ​ឈូង​សមុទ្រ​ពែក្ស​​ហ៊ាន​ចេញ​មុខ​​ជួយ​អ៊ីស្រាអែល ប្រទេស​នោះ​​នឹង​ក្លាយ​ជា​សត្រូវ​​របស់​អ៊ីរ៉ង់​​ ហើយ​ត្រូវ​តៀម​ខ្លួន​ទទួល​រង​ការ​ឆ្លើយ​តប​ពី​​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​មិន​ខាន។

មន្ត្រី​អ៊ីរ៉ង់ បាន​ព្រមាន​រដ្ឋ​នៃ​ឈូង​សមុទ្រ​ពែក្ស​ ប្រឆាំង​នឹង​ការ​ជួយ​អ៊ីស្រាអែល​​តាម​រយៈ​ការ​ផ្ដល់​​ជា​មូលដ្ឋាន​​យោធា និង​ទ័ព​អាកាស។ មន្ត្រី​អ៊ីរ៉ង់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «អ៊ីរ៉ង់​កំណត់​ច្បាស់​លាស់​ណាស់​ថា​ សកម្មភាព​ណា​មួយ​​ដោយ​ប្រទេស​នៃ​ឈូង​សមុទ្រ​ពែក្ស​​ប្រឆាំង​នឹង​ក្រុង​តេហេរ៉ង់ មិន​​ថា​តាម​រយៈ​ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ឬ​​​ទ័ព​អាកាស នឹង​ត្រូវ​ចាត់​ទុក​ដោយ​​ក្រុង​តេហេរ៉ង់​ថា​ជា​សកម្មភាព​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រទេស​ទាំង​មូល ហើយ​ក្រុង​តេហេរ៉ង់​នឹង​ឆ្លើយ​តប​ម្ដង​ម្នាក់ៗ»។

ការព្រមានរបស់អ៊ីរ៉ង់ បានកើតឡើងចំពេលមានរបាយការណ៍ដែលថា ទីក្រុងតេហេរ៉ង់បាន​ក្រើន​រំឭក​ប្រទេ​ស​នៃ​ឈូង​សមុទ្រ​ពែក្ស ដោយបញ្ជាក់ថា ប្រសិនបើ «អ្នកគាំទ្រអ៊ីស្រាអែល» ធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងជម្លោះ នោះផលប្រយោជន៍ក្នុងតំបន់របស់ពួកគេនឹងត្រូវកំណត់គោលដៅ។ បណ្តាប្រទេសនៅឈូងសមុទ្រ​ពែក្ស បាន​បង្ហាញ​ក្ដី​បារម្ភថា អ៊ីរ៉ង់អាចវាយប្រហារទីតាំងប្រេងរបស់ពួកគេ ប្រសិនបើពួកគេ​ឈរ​នៅ​ខាង​អ៊ីស្រាអែល​សម្រាប់​ជម្លោះដែលកំពុងបន្ត។

មន្ត្រី​អ៊ីរ៉ង់ បាន​បញ្ជាក់​​ថា៖ «សារនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួមក្នុងតំបន់ប្រឆាំងនឹងអ៊ីស្រាអែល និងសារៈសំខាន់នៃការធានាស្ថិរភាព។ វាក៏បានបញ្ជាក់យ៉ាងច្បាស់ថាជំនួយណាមួយដល់អ៊ីស្រាអែល ដូចជាការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ប្រទេសក្នុងតំបន់សម្រាប់សកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបាន​នោះ​ទេ»។

កាលពីថ្ងៃទី​១​ខែតុលា អ៊ីរ៉ង់ បានបាញ់រ៉ុកកែត​ប្រហែល ២០០​គ្រាប់​ទៅកាន់អ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ និងបំផ្លាញដោយ​ខែល​ការពាររបស់អ៊ីស្រាអែល។ អ៊ីរ៉ង់ ថា នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្លាប់​​ប្រមុខ​​ក្រុម​ហេសបូឡា​គឺ​ លោក Hassan Nasrallah និង​សកម្មភាព​យោធា​របស់​អ៊ីស្រាអែល​នៅ​​ប្រទេស​លីបង់ និង​តំបន់​​ហ្គាហ្សា។ យោងតាមរបាយការណ៍ អ៊ីស្រាអែលកំពុងរៀបចំការសងសឹក ដោយ​មតិ​មួយ​ចំនួន​បានលើកឡើងថា ទីតាំងប្រេងក្នុងប្រទេសអ៊ីរ៉ង់ អាចត្រូវបានកំណត់គោលដៅជាផ្នែកមួយនៃការវាយលុក​ទ្រង់ទ្រាយ​ធំ។

ដោយមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងនោះ រដ្ឋ​នៃ​ឈូងសមុទ្រ​ពែក្ស បានជំរុញឲ្យ​សហរដ្ឋអាមេរិករារាំងអ៊ីស្រាអែល​វាយ​ប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់​បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត សហព័ន្ធ​អារ៉ាប់រួម និងកាតា បានបដិសេធ​ការ​អនុញ្ញាតឲ្យអ៊ីស្រាអែលប្រើប្រាស់ដែនអាកាសរបស់ពួកគេ សម្រាប់ការវាយប្រហារណាមួយលើអ៊ីរ៉ង់​ ហើយ​ក៏​​បាន​បង្ហាញ​ជំហរនេះទៅកាន់​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

ដោយ៖ ឈាង​

The post អ៊ីរ៉ង់ គំរាម​វាយ​ម្ដងមួយៗ បើរដ្ឋ​នៃ​ឈូង​សមុទ្រ​ពែក្ស​ហ៊ានលូកដៃ​ជួយ​អ៊ីស្រាអែល appeared first on Kampuchea Thmey Daily.

នាវាមុជទឹក អាមេរិក ទៅដល់ឈូងសមុទ្រពែក្សដើម្បីបង្ហាញសាច់ដុំរារាំង​សកម្មភាពរបស់ អ៊ីរ៉ង់
យោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg ដោយដកស្រង់សម្ដីមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Florida បានចូលទៅដល់ឈូងសមុទ្រពែក្សហើយដើម្បីបង្ហាញសាច់ដុំ ក៏ដូចជាធ្វើសកម្មភាពរារាំងប្រទេសអ៊ីរ៉ង់ ។

Bloomberg បានចុះផ្សាយទៀតថា ទោះបីជានាវាមុជទឹកថ្នាក់រដ្ឋ Florida ដើរដោយថាមនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែវាមិនមានផ្ទុកអាវុធនុយក្លេអែរនោះទេ ។ ទោះយ៉ាងណា នាវាមុជទឹកមួយគ្រឿងនេះអាចមានសមត្ថភាពផ្ទុកកាំជ្រួចមីស៊ីល Tomahawk រហូតដល់ ១៥៤ គ្រាប់ ឬគ្រាប់មីស៊ីលរបស់កងទ័ពជើងទឹកដល់ទៅ ៦៦ គ្រាប់ ។

ទន្ទឹមនោះ ការបញ្ជូននាវាមុជទឹក Florida ទៅកាន់ឈូងសមុទ្រពែក្សនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ក៏ទើបតែបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio ទៅកាន់មជ្ឈិមបូព៌ា ។

លោក John Kirby

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយកាលពីថ្ងៃចន្ទថា ការបញ្ជូននាវាមុជទឹក Ohio របស់សហរដ្ឋអាមេរិកទៅកាន់មជ្ឈិមបូព៌ា គឺដើម្បីធានាសុវត្ថិភារបស់កងកម្លាំងអាមេរិកនៅតំបន់ដ៏រសើបមួយនេះ ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏កំពុងបែកផ្កាភ្លើងខ្លាំងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក Pat Ryder ធ្លាប់បាន​លើកឡើងកាលពីចុងខែតុលាថា សហរដ្ឋអាមេរិកក៏នឹងបញ្ជូនកម្លាំងទ័ពប្រមាណ ៣០០ នាក់ទៅកាន់មជ្ឈិមបូព៌ាផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់ថា កងទ័ពទាំងនោះនឹងត្រូវដាក់ពង្រាយនៅទីកន្លែងណាឡើយ ដោយគ្រាន់តែបង្ហើបថា គឺមិនមែននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់​ជនស៊ីវិលច្រើនជាង?

The post នាវាមុជទឹក អាមេរិក ទៅដល់ឈូងសមុទ្រពែក្សដើម្បីបង្ហាញសាច់ដុំរារាំង​សកម្មភាពរបស់ អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

មើលហើយញាក់សាច់! អ៊ីរ៉ង់ បញ្ចេញវីដេអូការសាកល្បងយន្តហោះដ្រូនធ្វើអត្តឃាតចំៗគោលដៅ
អង្គភាពឆ្មាំបដិវត្តឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បានបញ្ចេញនូវរូបភាព និងវីដេអូនៃយន្តហោះដ្រូនធ្វើអត្តឃាតដោយសំដៅទៅលើការវាយប្រហារនាវាដឹកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រពែក្ស ។

វីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ Press TV បានបង្ហាញថា IRGC បានធ្វើតេស្តការហោះហើរសព្វាវុធដែលគេហៅថា យន្តហោះដ្រូនធ្វើអត្តឃាត ហើយក្នុងវីដេអូនោះក៏បង្ហាញពី យន្តហោះរាងត្រីកោណ UAV របស់អ៊ីរ៉ង់ ធ្លាក់ចំគោលដៅ និងផ្ទុះឡើង ផងដែរ ។

កាលពីដើមខែនេះ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីឧប្បត្តិហេតុមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Natanz របស់ខ្លួន ដែលបានបំផ្លាញបណ្តាញអគ្គិសនីរបស់រោងចក្រ នៅក្នុងអ្វីដែលលោក Ali Akbar Salehi នាយកទីភ្នាក់ងារ​ថាមពលបរមាណូអ៊ីរ៉ង់ (IAEA) បានពិពណ៌នាថាជា “ភេរវកម្មនុយក្លេអ៊ែរ” ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីចេតនារបស់ខ្លួនក្នុងការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងនូវសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០ ភាគរយ ខណៈការសម្រេចចិត្តជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងតំឡើងម៉ាស៊ីនកំដៅបែបទំនើបនៅឯរោងចក្រនុយក្លេអ៊ែរ Natanz ត្រូវបានធ្វើឡើងដោយមើលឃើញពីឧប្បត្តិហេតុថ្មីៗនេះ ៕

សូមទស្សនាវីដេអូ!

UPDATE
Iran’s IRGC also released footage of its suicide drone test flight pic.twitter.com/t4PCUpFthz
— Press TV (@PressTV) April 21, 2021

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

The post មើលហើយញាក់សាច់! អ៊ីរ៉ង់ បញ្ចេញវីដេអូការសាកល្បងយន្តហោះដ្រូនធ្វើអត្តឃាតចំៗគោលដៅ appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក
អង្គភាពឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់កាលពីថ្ងៃសុក្របានបង្ហាញមូលដ្ឋានមីស៊ីលប្រឆាំងនាវាក្រោមដីនៅតាមបណ្តោយឆ្នេរឈូងសមុទ្រពែក្សដល់ភាគខាងត្បូងរបស់ប្រទេស ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ ។

មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាម (IRGC) លោកឧត្តមសេនីយ៍ Hossein Salami បាននិយាយនៅក្នុងពិធីសម្ពោធមូលដ្ឋាននោះថា គោលបំណងនៃមូលដ្ឋានមីស៊ីលនៅខេត្ត Hormozgan គឺដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេស ។

លោកបាននិយាយថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តក្នុងការពង្រឹងអំណាចការពារ និងការវាយប្រហារដើម្បីការពារខ្លួនពីសត្រូវដូចជាសហរដ្ឋអាមេរិកជាដើម ។

រឿងនេះកើតឡើង ចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននាវាចម្បាំងទៅកាន់ឈូងសមុទ្រ ហើយបានបញ្ជាឲ្យនាវាដឹកយន្តហោះ Nimitz បន្តស្ថិតនៅក្នុងតំបន់នេះ ខណៈដែលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ក៏បានចូលដែនអាកាសអ៊ីរ៉ង់នៅលើឈូងសមុទ្រជាច្រើនដងក្នុងរយៈពេលមួយខែចុងក្រោយនេះ ។

ការវាយប្រហារថ្មីៗនេះទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដដែលក្រុមមន្រ្តីអាមេរិកបានស្តីបន្ទោសទៅលើក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានបង្កឲ្យមានការសង្ស័យថាទីក្រុងតេអេរ៉ង់ប្រហែលជាកំពុងស្វែងរកការសងសឹកប្រឆាំងនឹងការសម្លាប់មេបញ្ជាការយោធាកំពូលលោក Qassem Soleimani និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ Mohsen Fakhrizadeh ខណៈអ៊ីរ៉ង់បានច្រានចោលការពាក់ព័ន្ធនៅក្នុងការវាយប្រហារលើស្ថានទូតអាមេរិក ។

ការបង្ហាញនេះក៏បានកើតឡើងផងដែរ បន្ទាប់ពីការធ្វើសមយុទ្ធកងនាវាចរដ៏ធំមួយរបស់ IRGC រយៈពេលមួយសប្តាហ៍នៅក្នុងឈូងសមុទ្រដែលក្នុងនោះនាវាធុនស្រាល និងពាក់កណ្តាលធុនធ្ងន់ចំនួន ៧០០ គ្រឿងត្រូវបានដាក់តាំងបង្ហាញស្របគ្នានឹងខួបមួយឆ្នាំចាប់តាំងពីការធ្វើឃាតលោក Soleimani នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកនៅទីក្រុងបាកដាដ ។

លោក Salami បាននិយាយថា គោលបំណងសំខាន់នៃសមយុទ្ធនេះគឺដើម្បីផ្ញើសារថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានត្រៀមខ្លួនដើម្បីការពារផលប្រយោជន៍សំខាន់ៗរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ សង្ស័យជាការសងសឹកឲ្យលោក Soleimani យន្តហោះមួយគ្រឿងហោះលើអគារ Capitol របស់អាមេរិក

ចុចអាន ៖ អ៊ីរ៉ង់នឹងសងសឹកឲ្យលោក Soleimania បន្ទាប់ពីលោក Biden ចូលកាន់តំណែង

The post អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំខណៈភាពតានតឹងក្នុងឈូងសមុទ្រពែក្សកាន់តែខ្លាំង
កងទ័ពអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនចំពេលមានភាពតានតឹងក្នុងតំបន់រវាងទីក្រុងតេរ៉ង់និងវ៉ាស៊ីនតោន។

អគ្គមេបញ្ជាការរងកងទ័ព ឧត្តមនាវី Mahmoud Mousavi បាននិយាយនៅពេលសមយុទ្ធចាប់ផ្តើមកាលពីថ្ងៃអង្គារថា “សព្វថ្ងៃនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានថាមពលខ្លាំងក្លាបំផុតនៅក្នុងវិស័យផលិតយន្ដហោះដ្រូន”។

សមយុទ្ធនេះធ្វើឡើងក្នុងខេត្ត Semnan ពេញមួយថ្ងៃអង្គារដោយមានការចូលរួមពីយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដែលប្រើដោយកងទ័ពជើងគោក អាកាសនិងជើងទឹក។

លោក Mousavi បន្ថែមថា “ប្រតិបត្តិការប្រយុទ្ធរបស់យន្តហោះគ្មានមនុស្សបើករួមទាំងការស្ទាក់ចាប់និងបំផ្លាញគោលដៅដោយប្រើមីស៊ីលបាញ់ពីលើមេឃផងដែរនោះ បានកម្ទេចចំគោលដៅនៅលើដីដោយប្រើគ្រាប់បែកនិងមីស៊ីលបាញ់ចំគោលដៅជាក់លាក់ក៏ដូចជាការប្រើប្រាស់ដ្រូនអត្តឃាតផងដែរ”។

រូបភាពនិងវីដេអូនៃយន្តហោះគ្មានមនុស្សបើកតម្រង់ជួរដើម្បីត្រៀមខ្លួនសម្រាប់សមយុទ្ធនេះត្រូវបានបញ្ចេញដោយអាជ្ញាធរអ៊ីរ៉ង់។

ថ្លែងកាលពីចុងខែធ្នូ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់លោក Amir Hatami បាននិយាយថា ក្រុមហ៊ុនម៉ៅការផ្នែកវិស័យការពារជាតិរបស់ប្រទេសនេះ ឥឡូវអាចបំពេញបានតាមរាល់តម្រូវការអាវុធនិងយោធារបស់ខ្លួន។

គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅក្នុងឈូងសមុទ្រពែក្សរួមទាំងការរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បួងដោយកងកម្លាំងអ៊ីរ៉ង់និងការប្រកាសថា ទីក្រុងតេអេរ៉ង់កំពុងជំរុញកម្មវិធីបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

The post កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំខណៈភាពតានតឹងក្នុងឈូងសមុទ្រពែក្សកាន់តែខ្លាំង appeared first on Kampuchea Thmey Daily.

អាមេរិកបញ្ជូននាវាដឹកយន្តហោះទៅឈូងសមុទ្រពែក្សបន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់
យោធាអាមេរិកបានបញ្ជូននាវាដឹកយន្តហោះ USS Nimitz ទៅកាន់ឈូងសមុទ្រពែក្សរួមជាមួយនាវាចម្បាំងផ្សេងទៀតដើម្បីប្រុងប្រៀបត្រៀមប្រយុទ្ធនិងផ្តល់ការពារពីលើអាកាសសម្រាប់ទាហានដែលកំពុងដកចេញពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។

ការដាក់ពង្រាយនេះបានកើតឡើងចំពេលភាពតានតឹងក្នុងតំបន់បានកើនឡើងខ្ពស់បន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលម្នាក់ដែលដឹកនាំកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។

ការសម្រេចចិត្តដាក់ពង្រាយនាវា Nimitz ទៅឈូងសមុទ្រពែក្សបានធ្វើឡើងមុនការសម្លាប់លោក Mohsen Fakhrizadeh-Mahabadi ដែលជាសាស្ត្រាចារ្យរូបវិទ្យានិងជាអតីតមន្រ្តីម្នាក់នៅក្នុងឆ្មាំបដិវត្តអ៊ីរ៉ង់។

រដ្ឋបាលលោក Trump បានកំណត់ឱសានវាទយកថ្ងៃទី១៥ខែមករាសម្រាប់យោធាអាមេរិកក្នុងការដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន។

ប្រទេសអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទព្យាយាមបង្កសង្គ្រាមដោយការធ្វើឃាតលោក Fakhrizadeh-Mahabadi។ គាត់ជាអ្នកវិទ្យាសាស្រ្តម្នាក់ដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ចាត់ទុកជាបិតានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

មន្ត្រីអាមេរិកម្នាក់និងមន្ត្រីស៊ើបការណ៍សម្ងាត់២នាក់ទៀតបានបញ្ជាក់ប្រាប់កាសែត New York Times ថា អ៊ីស្រាអែលនៅពីក្រោយការវាយប្រហារនេះ។

លោក Fakhrizadeh-Mahabadi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់មួយដែលពាក់ព័ន្ធនឹងការផ្ទុះមួយហើយបន្ទាប់មកមានការបាញ់កាំភ្លើងយន្តលើផ្លូវចន្លោះទីប្រជុំជន Absard និងទីក្រុងតេអេរ៉ង់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា គ្រាប់បែកដែលលាក់នៅក្នុងរថយន្តភីកអាប់មួយគ្រឿងបានផ្ទុះនៅពីមុខរថយន្ដរបស់គាត់មុនពេលខ្មាន់កាំភ្លើង៦នាក់បានចេញពីរថយន្ដមួយគ្រឿងហើយបើកការបាញ់ប្រហារ។

អ្នករងរបួសនៅក្នុងការវាយប្រហារនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតលោក Fakhrizadeh-Mahabadi បានទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

The post អាមេរិកបញ្ជូននាវាដឹកយន្តហោះទៅឈូងសមុទ្រពែក្សបន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.