ព័ត៌មានអន្ដរជាតិ
តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់ជនស៊ីវិលច្រើនជាង?
រហូតមកដល់ពេលនេះ សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានអូសបន្លាយពេល ១ ខែមកហើយ ស្របពេលដែលប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់ថ្ងៃទី ៦២១ ខណៈសង្គ្រាមទាំងពីរនេះសុទ្ធតែបង្កមហន្តរាយសម្លាប់ជនស៊ីវិលយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចគ្នា ។

ផ្អែកលើការចងក្រង និងប្រៀបធៀបពីសារព័ត៌មាន Anadolu ស្ដីអំពីការស្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមកបានឲ្យដឹងថា ត្រឹមតែរយៈពេល ១ ខែប៉ុណ្ណោះ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនស៊ីវិលច្រើនជាងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានបន្តរ៉ាំរ៉ៃជិត ២ ឆ្នាំទៅទៀត ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ដែលស្ថិតនៅក្រោមការឡោមព័ទ្ធមួយនេះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ១០,៣២៨ នាក់ ក្នុងនោះមានកុមារចំនួន ៤,២៣៧ នាក់ ស្ត្រី ២,៧១៩ នាក់ និងមនុស្សចាស់ ៦៣១ នាក់ ខណៈមានអ្នករបួសជិត ២៦,០០០ នាក់ ។

ដោយឡែក គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ជនស៊ីវិលសរុបចំនួន ៩,៨០៦ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រសិនបើការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែមិនបង្អន់ដៃ និងអូសពេលដូចវិបត្តិនៅអ៊ុយក្រែន នោះជនស៊ីវិលតំបន់ហ្គាហ្សានឹងស្លាប់ច្រើនជាងនៅអ៊ុយក្រែនរហូតដល់ទៅ ២០ ដងឯណោះ ។

ចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក, មេដឹកនាំលោកខាងលិចបានថ្កោលទោស ក៏ដូចជាដាក់ទណ្ឌកម្មម្តងហើយម្តងទៀតលើរដ្ឋាភិបាលទីក្រុងមូស្គូជុំវិញការសម្លាប់មិនរើសមុខលើជនស៊ីវិល ប៉ុន្តែពួកគេបែរជាបិទភ្នែកចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ទើបនាំឲ្យជនស៊ីវិលស្លាប់ខ្ទង់ម៉ឺនបែបនេះ ។
យោងតាមអង្គការ Save The Children ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញថា ចំនួនជនស៊ីវិលដែលបាត់បង់ជីវិតនៅប៉ាឡេស្ទីនក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ គឺលើសចំនួនអ្នកស្លាប់ក្នុងជម្លោះនៅទូទាំងពិភពលោកក្នុងអំឡុងឆ្នាំ ២០២០, ២០២១ និង ២០២២ ទៅទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រ៉ុកកែតជាច្រើនគ្រាប់បាញ់រះចេញពីតំបន់ហ្គាហ្សាហោះទៅកាន់ទីក្រុង អ៊ីស្រាអែល
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


