ព័ត៌មានអន្ដរជាតិ
ច្រកសមុទ្រ Hormuz សំខាន់យ៉ាងណាសម្រាប់ដឹកប្រង និងឧស្ម័នទៅកាន់ពិភពលោក?
តម្លៃប្រេងបានកើនឡើងចាប់ពីថ្ងៃចន្ទក្រោយការផ្ទុះការប្រយុទ្ធនៅអ៊ីរ៉ង់ ខណៈសង្គ្រាមកាន់តែរីករាលដាលក្នុងប្រទេសអ៊ីរ៉ង់ និងទៅប្រទេសជុំវិញក្នុងតំបន់ រំខានដល់កប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ( Hormuz) បង្ហាញពីសារៈសំខាន់នៃច្រកសមុទ្រនេះ ចំពោះការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។
ច្រកសមុទ្រ Hormuz គឺជាមាត់សមុទ្រតូចចង្អៀតនៃឈូងសមុទ្រពែរ្ស៍ ដែលប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោកត្រូវឆ្លងកាត់។

នាវាដឹកប្រេងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ មានព្រំប្រទល់ជាប់ភាគខាងជើងជាមួយអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ កាតា បារ៉ែន អារ៉ាប់រួម និងអ៊ីរ៉ង់។ ប្រេងភាគច្រើននាំទៅកាន់អាស៊ី។
គួរបញ្ជាក់ថា ការរំខានណាមួយចំពោះចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជាការរំខានយ៉ាងខ្លាំងដល់ពាណិជ្ជកម្មប្រេង។
លោក Hakan Kaya អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Neuberger Berman លើកឡើងថា៖ « ទំហំនៃអ្វីដែលកំពុងប្រឈមមិនអាចនិយាយបំផ្លើសបានទេ។ ការធ្លាក់ចុះដោយផ្នែក មានរយៈពេលមួយឬពីរសប្តាហ៍អាចត្រូវទាញយកដោយក្រុមហ៊ុនប្រេង»។
លោកបន្តថា៖ «ប៉ុន្តែការបិទទ្វារទាំងស្រុង ឬស្ទើរតែទាំងស្រុងដែលមានរយៈពេលមួយខែ ឬច្រើនជាងនេះ នឹងជំរុញឱ្យតម្លៃប្រេងឆៅមានតម្លៃជួញដូរប្រហែល ៧០ដុល្លារនៅថ្ងៃចន្ទ កើនឡើងដល់បីខ្ទង់ និងតម្លៃឧស្ម័នធម្មជាតិអឺរ៉ុបឆ្ពោះទៅខ្ពស់ជាងកម្រិតវិបត្តិដែលបានឃើញក្នុងឆ្នាំ ២០២២»។
គួរឱ្យដឹងថា ច្រកសមុទ្រហ័រមូសគឺជាផ្លូវតូចចង្អៀតមួយមានឥទ្ធិពលលើពិភពលោកយ៉ាងខ្លាំង។ វាជាចំណុចសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលភាគច្រើនរបស់ពិភពលោកត្រូវតែហូរឆ្លងកាត់ ហើយការរំខានណាមួយនឹងជះឥទ្ធិពលអាក្រក់ដល់ទីផ្សារអន្តរជាតិ។
តាមប្រវត្តិសាស្ត្រ ច្រកសមុទ្រនេះគឺជាផ្លូវពាណិជ្ជកម្មសម្រាប់ទំនិញដូចជាសេរ៉ាមិច ភ្លុកដំរី សូត្រ និងវាយនភណ្ឌដែលដឹកជញ្ជូនពីប្រទេសចិន និងប្រទេសមួយចំនួនទៀតនៅអាស៊ី។
យ៉ាងណា សព្វថ្ងៃនេះវាត្រូវបានគ្របដណ្ដប់ដោយកប៉ាល់ដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ។
ចំណែកការរំខាន មិនថាមកពីជម្លោះយោធា ការបិទផ្លូវ ឬសូម្បីតែការបិទផ្លូវជាបណ្ដោះអាសន្ន ក៏បណ្តាលឱ្យមានការកើនឡើងម្តងហើយម្តងទៀតនៃតម្លៃថាមពលជាសកល។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានធ្វើឱ្យកប៉ាល់ដឹកប្រេងរាប់សិបគ្រឿងជាប់គាំង នៅក្នុងឈូងសមុទ្រពែរ្ស និងបង្ខំឱ្យកប៉ាល់ផ្សេងទៀតរង់ចាំនៅខាងក្រៅ ដែលបង្ហាញពីភាពផុយស្រួយ និងសារៈសំខាន់នៃផ្លូវឆ្លងកាត់នេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


