ព័ត៌មានអន្ដរជាតិ
មើលហើយញាក់សាច់! អ៊ីរ៉ង់ បញ្ចេញវីដេអូការសាកល្បងយន្តហោះដ្រូនធ្វើអត្តឃាតចំៗគោលដៅ
អង្គភាពឆ្មាំបដិវត្តឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បានបញ្ចេញនូវរូបភាព និងវីដេអូនៃយន្តហោះដ្រូនធ្វើអត្តឃាតដោយសំដៅទៅលើការវាយប្រហារនាវាដឹកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកនៅឈូងសមុទ្រពែក្ស ។

វីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋ Press TV បានបង្ហាញថា IRGC បានធ្វើតេស្តការហោះហើរសព្វាវុធដែលគេហៅថា យន្តហោះដ្រូនធ្វើអត្តឃាត ហើយក្នុងវីដេអូនោះក៏បង្ហាញពី យន្តហោះរាងត្រីកោណ UAV របស់អ៊ីរ៉ង់ ធ្លាក់ចំគោលដៅ និងផ្ទុះឡើង ផងដែរ ។
កាលពីដើមខែនេះ ប្រទេសអ៊ីរ៉ង់បានរាយការណ៍ពីឧប្បត្តិហេតុមួយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Natanz របស់ខ្លួន ដែលបានបំផ្លាញបណ្តាញអគ្គិសនីរបស់រោងចក្រ នៅក្នុងអ្វីដែលលោក Ali Akbar Salehi នាយកទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (IAEA) បានពិពណ៌នាថាជា “ភេរវកម្មនុយក្លេអ៊ែរ” ។

ទន្ទឹមនោះ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីចេតនារបស់ខ្លួនក្នុងការចាប់ផ្តើមធ្វើឲ្យប្រសើរឡើងនូវសារធាតុអ៊ុយរ៉ានីញ៉ូមរហូតដល់ ៦០ ភាគរយ ខណៈការសម្រេចចិត្តជំរុញការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងតំឡើងម៉ាស៊ីនកំដៅបែបទំនើបនៅឯរោងចក្រនុយក្លេអ៊ែរ Natanz ត្រូវបានធ្វើឡើងដោយមើលឃើញពីឧប្បត្តិហេតុថ្មីៗនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


