ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំខណៈភាពតានតឹងក្នុងឈូងសមុទ្រពែក្សកាន់តែខ្លាំង
កងទ័ពអ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយន្ដហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនចំពេលមានភាពតានតឹងក្នុងតំបន់រវាងទីក្រុងតេរ៉ង់និងវ៉ាស៊ីនតោន។

អគ្គមេបញ្ជាការរងកងទ័ព ឧត្តមនាវី Mahmoud Mousavi បាននិយាយនៅពេលសមយុទ្ធចាប់ផ្តើមកាលពីថ្ងៃអង្គារថា “សព្វថ្ងៃនេះ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានថាមពលខ្លាំងក្លាបំផុតនៅក្នុងវិស័យផលិតយន្ដហោះដ្រូន”។
សមយុទ្ធនេះធ្វើឡើងក្នុងខេត្ត Semnan ពេញមួយថ្ងៃអង្គារដោយមានការចូលរួមពីយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងដែលប្រើដោយកងទ័ពជើងគោក អាកាសនិងជើងទឹក។

លោក Mousavi បន្ថែមថា “ប្រតិបត្តិការប្រយុទ្ធរបស់យន្តហោះគ្មានមនុស្សបើករួមទាំងការស្ទាក់ចាប់និងបំផ្លាញគោលដៅដោយប្រើមីស៊ីលបាញ់ពីលើមេឃផងដែរនោះ បានកម្ទេចចំគោលដៅនៅលើដីដោយប្រើគ្រាប់បែកនិងមីស៊ីលបាញ់ចំគោលដៅជាក់លាក់ក៏ដូចជាការប្រើប្រាស់ដ្រូនអត្តឃាតផងដែរ”។
រូបភាពនិងវីដេអូនៃយន្តហោះគ្មានមនុស្សបើកតម្រង់ជួរដើម្បីត្រៀមខ្លួនសម្រាប់សមយុទ្ធនេះត្រូវបានបញ្ចេញដោយអាជ្ញាធរអ៊ីរ៉ង់។

ថ្លែងកាលពីចុងខែធ្នូ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់លោក Amir Hatami បាននិយាយថា ក្រុមហ៊ុនម៉ៅការផ្នែកវិស័យការពារជាតិរបស់ប្រទេសនេះ ឥឡូវអាចបំពេញបានតាមរាល់តម្រូវការអាវុធនិងយោធារបស់ខ្លួន។
គួរបញ្ជាក់ថា សមយុទ្ធនេះបានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅក្នុងឈូងសមុទ្រពែក្សរួមទាំងការរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បួងដោយកងកម្លាំងអ៊ីរ៉ង់និងការប្រកាសថា ទីក្រុងតេអេរ៉ង់កំពុងជំរុញកម្មវិធីបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


