ដោះមីន Archives - Kampuchea Thmey Daily

កម្ពុជា-ថៃ ជជែកគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែននៃឃុំអូរបីជាន់ ដើម្បីដោះមីនមនុស្សធម៌
ក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីពិភាក្សាគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែនក្នុងឃុំអូរបីជាន់ពាក់ព័ន្ធទៅនឹងការងារដោះមីនមនុស្ស។

តាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំពិភាក្សាដែលធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១២:០៥នាទីថ្ងៃត្រង់នេះ គឺរៀបចំឡើងស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ JCTF លើការងារដោះមីនមនុស្សធម៌ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។

លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា ក្រុមការងារសម្របសម្រួលចម្រុះ JCTF កម្ពុជា-ថៃ បានប្រគល់ភារកិច្ចឱ្យក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទល់មុខឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។

ជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។

ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕

The post កម្ពុជា-ថៃ ជជែកគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែននៃឃុំអូរបីជាន់ ដើម្បីដោះមីនមនុស្សធម៌ appeared first on Kampuchea Thmey Daily.

កម្ពុជា ស្នើឱ្យភាគីថៃផ្អាកផែនការចូលដោះមីននៅតំបន់មានជម្លោះជាបន្ទាន់ រង់ចាំការសម្រេចពីក្រុមការងារបច្ចេកទេស
កម្ពុជាតាមរយៈបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ានៃកងទ័ពទី១ថៃ ផ្អាកសកម្មភាពជាបន្ទាន់ចំពោះផែនការចូលមកដោះមីននៅតំបន់ជម្លោះ ដោយរង់ចាំការសម្រចពីក្រុមការងារដោះមីនមនុស្សធម៌កម្ពុជា-ថៃ ដែលមានដែនសមត្ថកិច្ចកំពុងបន្តនីតិវិធីលើការងារនេះ។

ការស្នើនេះ បន្ទាប់ពីភាគីថៃតាមរយៈលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងកម្លាំងបូព៌ា បានជូនដំណឹងមកកម្ពុជាស្តីពីផែនការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលនឹងធ្វើនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ភាគីកម្ពុជា ចាត់ទុកសំណើដោះមីននេះ ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

ក្នុងលិខិតមួយច្បាប់ដែលបានផ្ញើជូនភាគីថៃ បញ្ជាក់ថា៖«ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាពជាបន្ទាន់ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយរង់ចាំការសម្រេចពីថ្នាក់លើ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ JCTF»។

សមាសភាពក្រុមការងារដោះមីនកម្ពុជា

កម្ពុជាថ្មី ពុំទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី ១០ ខែតុលានេះ។

គួររំលឹកថា តាមរយៈកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយក្រុមការងារនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដោះមីនមនុស្សធម៌នៅតំបន់ព្រំដែនជាជំហានៗ។

បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូតមកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ចំណែកចំណុចដែលនៅសេស​សល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។

សមាសភាពក្រុមការងារដោះមីនថៃ

ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រមព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។ ក្នុងន័យនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ របស់កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាថៃ ទទួលបានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕

The post កម្ពុជា ស្នើឱ្យភាគីថៃផ្អាកផែនការចូលដោះមីននៅតំបន់មានជម្លោះជាបន្ទាន់ រង់ចាំការសម្រេចពីក្រុមការងារបច្ចេកទេស appeared first on Kampuchea Thmey Daily.

ក្រុមការងារចម្រុះកម្ពុជា-ថៃ ប្រជុំជាលើកដំបូងលើ​ការដោះមីនមនុស្សធម៌
ក្រុមការងារ​សម្របសម្រួលចម្រុះ​នៃប្រទេស​កម្ពុជា​-ថៃ​ (Joint Coordinating Task Force – JCTF) បានប្រជុំជាលើកដំបូងតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះដើម្បីពិភាក្សាលើការងារដោះមីនមនុស្សធម៌នៅតំបន់អាទិភាពតាមបណ្ដោយព្រំដែន។

JCTF ត្រូវបានបង្កើតឡើងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងកន្លងទៅ។

នៅមិនទាន់ដឹងនៅឡើយទេពីតំបន់អាទិភាពណាដែលកម្ពុជា និងថៃនឹងធ្វើការជាមួយគ្នាលើការដោះមីននេះ ដែលត្រូវមានការព្រមព្រៀងគ្នាជាមុនសិន។

អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ បានសរសេរលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី២៣ ខែកញ្ញាថា ការងារបោសម្អាតមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃនេះកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩២មកម្លេះ និងស្នើដល់ថៃឈប់បង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងថែមទៀត​លើបញ្ហាព្រំដែន។

លោកសរសេរថា៖ «ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត»។

យោងតាមការប្រកាសរបស់ក្រសួងការពារជាតិ ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។

បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន  ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ក្រុមការងារចម្រុះកម្ពុជា-ថៃ ប្រជុំជាលើកដំបូងលើ​ការដោះមីនមនុស្សធម៌ appeared first on Kampuchea Thmey Daily.

ស៊ីម៉ាក់កម្ពុជា និងអង្គការជប៉ុន ចុះហត្ថលេខាបោសសម្អាតមីនក្នុងខេត្តចំនួន២ជាប់ព្រំដែនថៃ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា-CMAC និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD)នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចនៅតាមព្រំដែនឱ្យកាន់តែប្រសើរ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនាថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០២៥​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ រវាងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា និង លោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍ (IMCCD)។ កិច្ចសហការនេះ​ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

លោក ហេង រតនា បញ្ជាក់ថា គម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយានយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរ​។ លោកបន្តថា កិច្ចសហការនេះនឹងឆ្លើយតបគោលនយោបាយដែលរាជរដ្ឋាភិបាលទើបតែដាក់ចេញថ្មីៗនេះ​ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ​ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅ និងប្រើប្រាស់ដីធ្លី​ ដើម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម​។ លោកបញ្ជាក់ថា​៖«ដូចនេះឃុំតាសែន​ ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន​ អាចត្រូវបានបោសសម្អាតទាំងស្រុង» ។

សូមជម្រាបថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍ (IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាព CMAC តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCD នេះផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។

តាមរយៈគម្រោង IMCCDនេះ បានចូលរួមចំណែកផ្តល់ជូនប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។ សូមរំលឹកថា​ លោកTakayama Ryori ជាអតីតកងទ័ពជប៉ុន និងបានចូលរួមចំណែកក្នុងបេសសកម្មUNTACនៅកម្ពុជាក្នុងឆ្នាំ១៩៩៣​ និងបានចូលរួមចំណែកក្នុងវិស័យសកម្មភាពកម្ចាត់មីនជាង២៥ឆ្នាំមកហើយ​។​ នៅដើមឆ្នាំ២០០០​ CMAC និង IMCCD បានផ្តួចផ្តើមការដោះមីននៅឃុំដែលមានគ្រាប់មីនច្រើននិងមនុស្សរស់នៅច្រើនដែរ​ គឺជ្រើសរើសសយកឃុំតាសែន​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ជាឃុំមានគ្រាប់មីនច្រើននិងស្ថិតជាប់ជាមួយព្រំដែនថៃ​។

ស្ថាប័នទាំងពីរខាងលើបានបោសសម្អាតគ្រាប់មីនផង​ ចលនាសប្បុរជនកសាងសាលារៀនផង​ និងជាពិសេសលោក​ Takayama បានចូលរួមកៀរគរអ្នកវិនិយោគជប៉ុន​ បានកសាងរោងចក្រខ្នាតមធ្យមចំនួន៥រោងចក្រនៅតំបន់ដាច់ស្រយាល​ រហូតបានផលិតសុរាខ្មែរផលិតពីដំឡូងនិងស្វាយកែវម្មៀត​ ទៅប្រឡងជាប់ថ្នាក់ស្រាល្អនៅប្រទេសបារាំងទៀតផង។ តាមរយៈការខិតខំទាំងនះ បានចូលរួមប្រែក្លាយពីដីសំបូរគ្រាប់មីនទៅជាដីប្រកបដោយសក្តានុពលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

The post ស៊ីម៉ាក់កម្ពុជា និងអង្គការជប៉ុន ចុះហត្ថលេខាបោសសម្អាតមីនក្នុងខេត្តចំនួន២ជាប់ព្រំដែនថៃ appeared first on Kampuchea Thmey Daily.

អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង
និពន្ធនាយកសារព័ត៌មានមាតុភូមិលោក ស៊ុន សុផល បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែកុម្ភៈនេះថាបុគ្គលិកលោកឈ្មោះ ទឺ ពិទូ ត្រូវបានតុលាការតាមរយៈការសម្របសម្រួលពីអាជ្ញាធរខេត្តសម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់បានទេថាជាការទម្លាក់ចោលការចោទប្រកាន់ ឬគ្រាន់តែឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក ស៊ុន សុផល បានបញ្ជាក់ថាពេលនេះលោក ទឺ ពិទូ បានទៅដល់គេហដ្ឋានរបស់លោកវិញហើយ បន្ទាប់ពីត្រូវបានដោះលែងនៅម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែកុម្ភៈនេះ។

គួរឱ្យដឹងថាលោក ទឺ ពិទូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីលោកបានដោះមីនតោនដែលរក​ឃើញនៅចំណុចព្រំដែនកម្ពុជា-ថៃ យកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក និងមិត្តភ័ក្រ ត្រូវបានតុលាការចោទប្រកាន់ពីបទបោះបង់អាវុធ ឬវត្ថុដទៃ​ទៀតដែលអាច​នាំឱ្យមានគ្រោះថ្នាក់ដល់បុគ្គលក្នុងទីកន្លែងសាធារណៈ ឬទីកន្លែងដែលសាធារណជនអាចចូលទៅបាន ដែលអាចប្រឈមនឹងទោសពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ។

ក្នុងវីដេអូថ្លែងអំណរគុណអាជ្ញាធរដែលបានដោះលែងលោក ពិទូ បានទទួលស្គាល់កំហុស និងថាមូលហេតុដែលលោកក្លាហានដោះគ្រាប់មីនតោនទៅប្រគល់ឱ្យនគរបាលដោយសារពេលនោះគឺលោកស្រវឹងស្រា។

លោកថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ! ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។

លោកថ្លែងអំណរដល់អាជ្ញាធរ និងតុលាការដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។

លោក ពិទូ គឺជាភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យនៅថ្ងៃកើតហេតុខាងលើលោកបានធ្វើការផ្សាយផ្ទាល់ពីទីតាំងគ្រាប់មីនតោនមួយនៅក្បែរព្រំដែនកម្ពុជា-ថៃ ដែលសមត្ថកិច្ចបញ្ជាក់ថាទីតាំងនោះជាតំបន់ស។ នៅល្ងាចថ្ងៃដដែលលោកនិងមិត្តភ័ក្របានទៅដោះមីនតោននោះយកទៅឱ្យនគរបាលប៉ុស្តិ៍អូរស្មាច់តែម្ដង ដែលបង្កការភ្ញាក់ផ្អើល និងត្រូវបានឃាត់ខ្លួនតែម្ដង។ ក្រោយឃាត់ខ្លួនមានមតិចម្រុះពីពលរដ្ឋ​ដែលខ្លះថាការចាប់ខ្លួនជាការត្រឹមត្រូវ និងខ្លះបានរិះគន់អាជ្ញាធរផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ្នកកាសែតដោះមីនតោនត្រូវបានដោះលែង appeared first on Kampuchea Thmey Daily.

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានប្រកាសតាមគណនីហ្វេសប៊ុក អំពីការផ្អាកដោះមីននៅខេត្តចំនួន៨ រយៈពេល៨៥ថ្ងៃ ក្រោយសហរដ្ឋអាមេរិកផ្អាកផ្ដល់ជំនួយ។

លោក ហេង រតនា សរសេរលើគណនីហ្វេសប៊ុកដូច្នេះ៖« ខ្ញុំក្នុងនាមអង្គភាពសុីម៉ាក់​ មានសេចក្តីសោកស្តាយសូមជូនដំណឹងដល់​អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​ ស្ទឹងត្រែង​ ត្បូងឃ្មុំ​ ស្វាយរៀង​ និងខេត្តព្រៃវែង​ មេត្តាជ្រាបថា​ កម្លាំងអង្គភាពសុីម៉ាក់កំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងលេីនេះ​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី »។ ​

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន អះអាងថាការផ្អាកប្រតិបត្តិការនេះមូលហេតុអង្គការជាដៃគូដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​ មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់នោះ​ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ​ទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក​ ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួនដែលកំពុងធ្វេីការនៅប្រទេសកម្ពុជាផងដែរ។

លោកក៏បាន បញ្ជាក់ថា​ ថ្នាក់ដឹកនាំអង្គភាពសុីម៉ាក់និងដៃគូអភិវឌ្ឍន៍បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ​ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិកផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពសុីម៉ាក់​នេះ ដេីម្បីគាំទ្រកិច្ចប្រតិបត្តិការរបស់កម្លាំងអង្គភាពសុីម៉ាក់ក្នុងការបោសសម្អាតគ្រាប់បែកចង្កោមនិងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិកជាសំណល់សង្គ្រាមនៅកម្ពុជា។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជារូបនេះ រំលឹកថា​ ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គភាពសុីម៉ាក់តាមរយៈអង្គការដៃគូក្នុង​រយៈពេល៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦.៣៥៥.៧២០ ដុល្លារ​អាមេរិក​ គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត២០០នាក់។  បេីគិតក្នុងរយ:ពេលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២២​ ដល់ចុងខែមករា​ ឆ្នាំ២០២៥នេះ​ អង្គភាពសុីម៉ាក់ទិសខេត្តខាងលេីបានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន៥៦១ពហុកោណ  មានទំហំផ្ទៃដីចំនួន១១.១៩៥ហិកតា​ រុករកឃេីញកម្ទេកចោលគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន២៧.០២២គ្រាប់​ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន១៧.៩៧១គ្រាប់​ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំ​ ចំនួន៦៩គ្រាប់។

ក្នុងពេលវេលានេះ​  ក្នុងគោលបំណងកាត់បន្ថយការលំបាករបស់អាជ្ញាធរនិងប្រជាពលពលរដ្ឋ​ ក្នុងការប្រឈមបញ្ហាគ្រាប់មីននិងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម​ អគ្គនាយកសកម្មភាពកម្ចាត់មីន អំពាវនាវអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលេី​ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង១.០០០នាក់​របស់អង្គភាពសុីម៉ាក់និងកម្លាំងនគរបាលជាតិនៅតាមមូលដ្ឋាន​របស់ខ្លួន ដេីម្បីអង្គភាពសុីម៉ាក់​អាចបញ្ជូនកម្លាំងជំនាញពីគម្រោងផេ្សងទៅជួយគាំទ្រធ្វេីការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម​សំដៅធានាដល់សុខសុត្ថិភាពរបស់ប្រជាពលរដ្ឋតាមសំណេីចាំបាច់៕

The post CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ appeared first on Kampuchea Thmey Daily.

UN វាយតម្លៃខ្ពស់ភាពជោគជ័យ និងសមិទ្ធផលកម្ពុជា សម្រាប់សកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង ដឹកនាំច្បាស់
លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ដែលមានការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។ ការលើកឡើងបែបនេះ ក្នុងដំណើរចុះពិនិត្យសកម្មភាពបោសសម្អាតមីនមីនរបស់អង្គភាពស៊ីម៉ាក់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គាំទ្រដោយគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងផែនការឆ្នាំ២០២៤។

ការចុះពិនិត្យនេះ ដឹកនាំដោយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការចូលរួមពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃ UNDP, UNFPA, UNOPS, UNICEF, UN-WOMEN, WEP និងឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិតំណាងឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក អ៊ឺរ៉ុបខាងកើត អ៊ឺរ៉ុបខាងលិច អាមេរិកឡាទីននិងរដ្ឋការីប៊ីន និងរដ្ឋអាហ្វ្រិក។

ក្នុងដំណើរឈ្វេងយល់ពីវិស័យមីន លោក Muhammad Abdul Muhith ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង និងដឹកនាំច្បាស់លាស់។

ជាមួយគ្នានេះ លោក Muhammad Abdul Muhith បានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងទទួលបានជោគជ័យក្នុងការអនុម័តនូវផែនការសកម្មភាពសៀមរាប-អង្គរ ដើម្បីឱ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងគ្រប់ស្ថាប័ន យកធ្វើជាត្រីវិស័យក្នុងការអនុវត្តផែនការសកម្មភាពមីនរបស់ខ្លួន។ ក្នុងនោះ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ UN បានអះអាងអំពីការប្តេជ្ញាចិត្តគាំទ្រ និងបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា៕

The post UN វាយតម្លៃខ្ពស់ភាពជោគជ័យ និងសមិទ្ធផលកម្ពុជា សម្រាប់សកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង ដឹកនាំច្បាស់ appeared first on Kampuchea Thmey Daily.

អៀរឡង់ ប្ដេជ្ញាបន្តផ្ដល់ជំនួយមនុស្សធម៌ក្នុងវិស័យដោះមីនដល់កម្ពុជាថែមទៀត
ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតថ្មីរបស់អៀរឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្ដល់ជំនួយមនុស្សធម៌លើវិស័យដោះមីនដល់កម្ពុជា។

ជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតថ្មីអៀរឡង់ នៅទីស្តីការក្រសួងពេលនេះ គឺបន្ទាប់ពីលោកស្រីឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ លោក ឃួន ផុនរតនៈ និងលោកស្រីឯកអគ្គរដ្ឋទូតអៀរឡង់ បានពិភាក្សាគ្នាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អៀរឡង់ ហើយក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុងជំនួបទ្វេភាគីនេះ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណចំពោះអៀរឡង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសជំនួយលើវិស័យដោះមីន និងការអប់រំ។

ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភ តាមរយៈជំនួយថ្នាក់តំបន់បន្ថែមទៀត។ ជារួម ភាគីទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងសម្រាប់ក្នុងក្របខ័ណ្ឌពហុភាគី៕

The post អៀរឡង់ ប្ដេជ្ញាបន្តផ្ដល់ជំនួយមនុស្សធម៌ក្នុងវិស័យដោះមីនដល់កម្ពុជាថែមទៀត appeared first on Kampuchea Thmey Daily.