ព័ត៌មានជាតិ
ក្រុមការងារចម្រុះកម្ពុជា-ថៃ ប្រជុំជាលើកដំបូងលើការដោះមីនមនុស្សធម៌
ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសកម្ពុជា-ថៃ (Joint Coordinating Task Force – JCTF) បានប្រជុំជាលើកដំបូងតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះដើម្បីពិភាក្សាលើការងារដោះមីនមនុស្សធម៌នៅតំបន់អាទិភាពតាមបណ្ដោយព្រំដែន។

JCTF ត្រូវបានបង្កើតឡើងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុងកន្លងទៅ។
នៅមិនទាន់ដឹងនៅឡើយទេពីតំបន់អាទិភាពណាដែលកម្ពុជា និងថៃនឹងធ្វើការជាមួយគ្នាលើការដោះមីននេះ ដែលត្រូវមានការព្រមព្រៀងគ្នាជាមុនសិន។
អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ បានសរសេរលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី២៣ ខែកញ្ញាថា ការងារបោសម្អាតមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃនេះកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩២មកម្លេះ និងស្នើដល់ថៃឈប់បង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងថែមទៀតលើបញ្ហាព្រំដែន។
លោកសរសេរថា៖ «ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រើប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វើបែបនេះបង្កើនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត»។

យោងតាមការប្រកាសរបស់ក្រសួងការពារជាតិ ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។
បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


