ព័ត៌មានជាតិ
អៀរឡង់ ប្ដេជ្ញាបន្តផ្ដល់ជំនួយមនុស្សធម៌ក្នុងវិស័យដោះមីនដល់កម្ពុជាថែមទៀត
ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតថ្មីរបស់អៀរឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅវៀតណាម បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្ដល់ជំនួយមនុស្សធម៌លើវិស័យដោះមីនដល់កម្ពុជា។

ជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតថ្មីអៀរឡង់ នៅទីស្តីការក្រសួងពេលនេះ គឺបន្ទាប់ពីលោកស្រីឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ លោក ឃួន ផុនរតនៈ និងលោកស្រីឯកអគ្គរដ្ឋទូតអៀរឡង់ បានពិភាក្សាគ្នាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អៀរឡង់ ហើយក៏បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុងជំនួបទ្វេភាគីនេះ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានថ្លែងអំណរគុណចំពោះអៀរឡង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសជំនួយលើវិស័យដោះមីន និងការអប់រំ។
ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាក្នុងវិស័យដោះមីន និងជំនួយអាហារូបត្ថម្ភ តាមរយៈជំនួយថ្នាក់តំបន់បន្ថែមទៀត។ ជារួម ភាគីទាំងពីរ បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងសម្រាប់ក្នុងក្របខ័ណ្ឌពហុភាគី៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


