តម្លៃប្រេងឆៅ Archives - Kampuchea Thmey Daily

​តម្លៃ​ប្រេងសាំង​លក់រាយ​ធ្លាក់ចុះនៅ ​៥០០០ ​រៀល មួយលីត្រ​
តម្លៃប្រេងសាំង​លក់រាយ​តាម​ស្ថានីយប្រេងឥន្ធនៈ ​ចាប់ពីថ្ងៃទី ​២៩ ​ខែមីនា​ រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ ​លក់ចេញក្នុងតម្លៃ ​៥០០០ រៀល ​ក្នុង​មួយលីត្រ​ ចុះពី ៥៤៥០ រៀល និង​ប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ​៧២០០ រៀល​ ក្នុងមួយលីត្រកើនឡើង ១០០ រៀល។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធាន​ការ​ឧបត្ថម្ភធន​ ​និង​បញ្ចុះពន្ធអាករផ្សេងៗ ​ដើម្បី​ទម្លាក់​តម្លៃប្រេងឥន្ធនៈ​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ចំពេល​ដែល​តម្លៃ​ប្រេង​បាន​កើន​ឡើង​ខ្ពស់​ ​បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា។

យោង​តាម​ក្រសួងពាណិជ្ជកម្ម ​រាជរដ្ឋាភិបាល​ ​បន្ត​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​ចំនួន​ ៦,៥​សេន​ដុល្លារ​ ​ក្នុង​មួយ​លីត្រ​ និង​១សេនដុល្លារ/លីត្រ​បន្ថែម​ទៀត​ ដោយសារ​តម្លៃ​ប្រេង​សាំង​អន្តរជាតិកើនឡើង​លើស​ពី​ ៩០ ដុល្លារ ​ក្នុង​មួយបារ៉ែល​ និង​ប្រេងម៉ាស៊ូតកើនលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។​

​សម្ដេចធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​បាន​សម្រេច​បញ្ចុះអាករបន្ថែម​លើប្រេងសាំង និង​ម៉ាស៊ូតមកសូន្យ ​និង​អាករពិសេសលើប្រេងម៉ាសូតពី​៤% ​មកសូន្យ ​និង​បញ្ចុះអាករលើតម្លៃ​បន្ថែម​លើ​ប្រេង​សាំង និង​ប្រេងម៉ាស៊ូតពី ​១០% មក ៤% ​ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។

​ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥២០០ រៀល ក្នុងមួយលីត្រ៕

The post ​តម្លៃ​ប្រេងសាំង​លក់រាយ​ធ្លាក់ចុះនៅ ​៥០០០ ​រៀល មួយលីត្រ​ appeared first on Kampuchea Thmey Daily.

​នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យម្ចាស់ស្ថានីយឆ្លៀតឱកាស ​ដំឡើងថ្លៃប្រេង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវដល់ម្ចាស់ស្ថានីយ​ប្រេងឥន្ធនៈកុំដំឡើងថ្លៃ​ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់។​

​ការលើកឡើង​បែបនេះ ​របស់​ប្រមុខ​ដឹកនាំរាជរដ្ឋាភិបាល​បានធ្វើឡើង​ បន្ទាប់ពី​មានម្ចាស់អាជីវកម្ម​ និងស្ថានីយប្រេងឥន្ធនៈមួយ​ចំនួន​ បានឆ្លៀតឱកាស​ដំឡើងថ្លៃហួសហេតុ ​បន្ទាប់ពីបញ្ហា​សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។​

​សម្ដេច ហ៊ុន ម៉ាណែត ​មានប្រសាសន៍នៅ​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ​ របស់អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ ដោយបានប្រគល់ភារកិច្ច ​ឱ្យ​ក្រសួងពាណិជ្ជកម្ម ​ក្រសួងរ៉ែ ​និងថាមពល ​និងក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ តាមដាន​ទិន្នន័យ ​និង​ការប្រែប្រួល​អំពី​បញ្ហា​នាំចូល ​ការផ្គត់ផ្គង់ និង​តម្លៃប្រេង​។​

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បញ្ជាក់ថា៖ «​រឿងបរិមាណ ​ការនាំចូលកម្រិតណា? ​តើមានប្រទេសណា​ដែល​គ្រោងបិទការនាំចេញ? ​ព្រោះស្ថានភាព ​បើយូរអង្វែងអាចមានការបិទការនាំចេញ​ ដែលនាំឱ្យ​មានការ​ខ្វះប្រេង ​អញ្ចឹង​ត្រូវតាមដានឱ្យជាប់​​ដាក់វិធានការ​ឱ្យទាន់​ពេលវេលា»។​

​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដឹកនាំកិច្ចប្រជុំ​ដើម្បី​គ្រប់គ្រង់សភាពការណ៍។

​លោក ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​ដោយ​សារ​តម្លៃប្រេង​អន្តរជាតិ​មានការកើនឡើង ​តម្លៃប្រេងលក់រាយក្នុងស្រុក​អាចនឹងកើនឡើងពី ៥%​ ទៅ ២៥% អាស្រ័យលើទីផ្សារអន្តរជាតិ។​

ក្នុង​ករណី​ដែលតម្លៃ​ប្រេងសាំង​នៅលើទីផ្សារអន្តរ​ជាតិកើនឡើង​ចាប់ពី ៩០ ​ដុល្លារ ​ក្នុង​មួយបារ៉ែល ​រដ្ឋាភិបាល​នឹង​បញ្ចុះថ្លៃលក់រាយ ១ សេន ក្នុង​មួយលីត្រ​ ចំណែក​ប្រេង​ម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ​ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

លោកបណ្ឌិត ជ័យ តិច អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ និងសេដ្ឋកិច្ច មានប្រសាសន៍ថា អ៊ីរ៉ង់​បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងប្រមាណ ២០% សម្រាប់ផ្គត់​ផ្គង់នៅ​លើ​ពិភពលោក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ ​តម្លៃប្រេងនឹងកើនឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ​ប្រសិនបើសង្គ្រាមអូសបន្លាយយូរ នាំឱ្យកើតមានអតិផរណា។​

​តម្លៃប្រេងសាំង​លក់រាយ​តាមស្ថានីយប្រេងឥន្ធនៈ ​លក់​ចាប់ពីថ្ងៃទី ០១ រហូត​ដល់​ថ្ងៃទី ១០ ខែមីនា ​ឆ្នាំ ២០២៦ កើនឡើង ​១០០ រៀល ​សម្រាប់សាំងធម្មតា ​ដោយ​លក់​ក្នុង​តម្លៃ ​៣៨៥០ រៀល ​ក្នុង​មួយ​លីត្រ។ ​ចំណែក​ប្រេងម៉ាស៊ូត​លក់រាយមានតម្លៃ ៣៨៥០ រៀល ​កើន​ឡើង​ ៥០ រៀល​ក្នុង​មួយលីត្រ។

​យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក តម្លៃប្រេងឆៅអន្តរជាតិ​បាន​ហក់ឡើងខ្លាំងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា​ ប៉ុន្តែថយមកវិញខ្លះសម្រាប់ជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។

​តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បាន​ហក់ឡើង ​៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ ដោយឡែកតម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent​ វិញ បានកើនឡើង ៤,០១ ដុល្លារ ឬ ៤,៩៣% ដល់ ៨៥,៤១ ដុល្លារ/បារ៉ែល​។​

​កំណើនតម្លៃប្រេងនេះ បណ្ដាលមកពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនៅតែបន្តតានតឹង និងបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹក​ជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកល៕

អត្ថបទ៖ ឡេង ដេត

The post ​នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យម្ចាស់ស្ថានីយឆ្លៀតឱកាស ​ដំឡើងថ្លៃប្រេង appeared first on Kampuchea Thmey Daily.

​រដ្ឋ​ ត្រៀម​ឧបត្ថម្ភធន ​លើ​ការ​បញ្ចុះ​ថ្លៃ​ប្រេង​ ក្នុង​ករណី​កើន​ឡើង​ខ្ពស់​
រាជរដ្ឋាភិបាល​កម្ពុជា​គ្រោងត្រៀម​វិធានការ​ផ្ដល់ការឧបត្ថម្ភធន ​ក្នុងការ​បញ្ចុះថ្លៃប្រេង​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ករណី​តម្លៃ​ប្រេង​កើន​ឡើង​ខ្ពស់ ​ដោយសារ​សង្គ្រាម​នៅ​តំបន់មជ្ឈិមបូព៌ា។​ នេះបើយោងតាម​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

​លោក ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា ​ដោយ​សារ​តម្លៃប្រេង​អន្តរជាតិ​មានការកើនឡើង ​តម្លៃប្រេងលក់រាយក្នុងស្រុក​អាចនឹងកើនឡើងពី ៥%​ ទៅ ២៥% អាស្រ័យលើទីផ្សារអន្តរជាតិ។​

​លោកបានបញ្ជាក់ថា ​ក្នុង​ករណី​ដែលតម្លៃ​ប្រេងសាំង​នៅលើទីផ្សារអន្តរ​ជាតិកើនឡើង​ចាប់ពី ៩០ ​ដុល្លារ ​ក្នុង​មួយបារ៉ែល ​រដ្ឋាភិបាល​នឹង​បញ្ចុះថ្លៃលក់រាយ ១ សេន ក្នុង​មួយលីត្រ​ ចំណែក​ប្រេង​ម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ​ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

​លោកបណ្ឌិត ជ័យ តិច អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ និងសេដ្ឋកិច្ច មានប្រសាសន៍ថា អ៊ីរ៉ង់​បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងប្រមាណ ២០% សម្រាប់ផ្គត់​ផ្គង់នៅ​លើ​ពិភពលោក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ ​តម្លៃប្រេងនឹងកើនឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ​ប្រសិនបើសង្គ្រាមអូសបន្លាយយូរ នាំឱ្យកើតមានអតិផរណា។​

​តម្លៃប្រេងសាំង​លក់រាយ​តាមស្ថានីយប្រេងឥន្ធនៈ ​លក់​ចាប់ពីថ្ងៃទី ០១ រហូត​ដល់​ថ្ងៃទី ១០ ខែមីនា ​ឆ្នាំ ២០២៦ កើនឡើង ​១០០ រៀល ​សម្រាប់សាំងធម្មតា ​ដោយ​លក់​ក្នុង​តម្លៃ ​៣៨៥០ រៀល ​ក្នុង​មួយ​លីត្រ។ ​ចំណែក​ប្រេងម៉ាស៊ូត​លក់រាយមានតម្លៃ ៣៨៥០ រៀល ​កើន​ឡើង​ ៥០ រៀល​ក្នុង​មួយលីត្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ​តម្លៃប្រេងឆៅអន្តរជាតិ​ បានកើនឡើង ៤,៧% ​ពេលបិទការជួញដូរ​នៅថ្ងៃអង្គារ​ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ​ឆ្នាំ២០២៥ ​ខណៈ​សង្គ្រាម​រវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់បន្តតាន​តឹងខ្លាំង ​ដោយ​រំខានដល់ការដឹក​ជញ្ជូនថាមពលពីមជ្ឈិមបូព៌ា ​និង​បង្កឱ្យមានការភ័យខ្លាចចំពោះជម្លោះដែលអូសបន្លាយពេលយូរ។ ​

​តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent ​បានកើនឡើង ៣,៦៦ ដុល្លារ ឬ​ ៤,៧% នៅត្រឹម ៨១,៤០ ដុល្លារ ​ក្នុងមួយបារ៉ែល ដែលជា​អត្រាតម្លៃខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៥។​ តម្លៃប្រេងឆៅអាមេរិក ម៉ាក ​ West Texas Intermediate (WTI) វិញ បានកើនឡើង ៣,៣៣ ដុល្លារ ឬ ៤,៧% ដល់ ៧៤,៥៦ ដុល្លារ ក្នុងមួយបារ៉ែល៕​

The post ​រដ្ឋ​ ត្រៀម​ឧបត្ថម្ភធន ​លើ​ការ​បញ្ចុះ​ថ្លៃ​ប្រេង​ ក្នុង​ករណី​កើន​ឡើង​ខ្ពស់​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Total Energies របស់បារាំងបង្ហាញជំហរពង្រីកការវិនិយោគប្រេង និងឧស្ម័ន នៅកម្ពុជា
ក្រុមហ៊ុនប្រេងបារាំង Total Energies បានបញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។

លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍​បាន​ជួបពិភាក្សាការងារជាមួយលោក កែវ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល​។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ឧស្ម័នសម្រាប់តម្រូវការក្នុងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ បាន​ប្រកាស​​ផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ​ បន្ទាប់ពីភាគីថៃបង្ករហេតុ​ជាមួយ​កម្ពុជាជាបន្តបន្ទាប់ជុំវិញបញ្ហាព្រំដែន។

សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា​ ក្រុមហ៊ុន​ចែក​ចាយ​ប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធ​ភាព​នាំ​ចូល​ប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក៕

អត្ថបទ៖ ឡេង ដេត

The post ក្រុមហ៊ុន Total Energies របស់បារាំងបង្ហាញជំហរពង្រីកការវិនិយោគប្រេង និងឧស្ម័ន នៅកម្ពុជា appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ
តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះ​ប្រមាណ ២ ដុល្លារ នៅពេល​បញ្ចប់​ការជួញដូរ​កាល​ពីថ្ងៃសុក្រ ដែលជា​ថ្ងៃបញ្ចប់ការជួញដូរ​ប្រចាំសប្ដាហ៍ ដោយសារតែ​ការស្រាកស្រាន្ត​នៃ​ភាព​តាន​តឹង​នៅ​តំបន់មជ្ឈិមបូព៌ា និង​ការរំពឹង​ទុកអំពីកិច្ចព្រមព្រៀង​សន្តិភាព​នៃជម្លោះ​អ៊ុយក្រែន​ទោះបីមាន​ភាព​មិន​ប្រាកដប្រជា។ នេះបើតា​មការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេង​ឆៅនាពេល​អនាគត ម៉ាក​ Brent បានធ្លាក់ចុះ ២,០៥ ដុល្លារ ឬ ២,៦៨ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅត្រឹម ៧៤,៤៣ ដុល្លារ/បារ៉ែល ខណៈ​តម្លៃប្រេងឆៅនាពេល​អនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ ដុល្លារ ឬ ២,៨៧ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅត្រឹម ៧០,៤០ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ Brent ធ្លាក់ចុះ ០,៤ ភាគរយ ខណៈ WTI ធ្លាក់ចុះ​ ០,៥ ភាគរយ។

អ្នកជំនាញ​លើកឡើងថា​ ការធ្លាក់ចុះ​នៃតម្លៃប្រេង​អន្តរជាតិនេះ គឺ​ដោយសារតែ​ការស្រាកស្រាន្ត​នៃជម្លោះ​នៅមជ្ឈិមបូព៌ា ដែល​កន្លង​មក​បាន​គំរាម​កំហែងដល់​ការ​ផ្គត់ផ្គង់ប្រេង​ឆៅអន្តរជាតិ​។

កត្តាផ្សេងៗ​ទៀត រួម​មាន​សេចក្ដីរាយការណ៍ដែល​ថា​ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេរោគវិទ្យានៅក្រុង វ៉ូហាន នៃប្រទេសចិន បាននិយាយថា ពួកគេបានរកឃើញវីរុសកូរ៉ូណា​ថ្មីនៅក្នុងសត្វប្រចៀវ។ ជា​មួយ​គ្នានេះ អ្នកវិនិយោគក៏​សម្លឹង​មើល​ពី​ស្តុកប្រេង​សហរដ្ឋអាមេរិក ដែល​កើនឡើងផងដែរ ចំពេល​ដែល​អ្នកមួយ​ចំនួន​មាន​សុទិដ្ឋិនិយម​លើ​កិច្ចព្រមព្រៀង​បទឈប់​បាញ់​នៃជម្លោះ​អ៊ុយក្រែន៕

The post តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ appeared first on Kampuchea Thmey Daily.

PTT ព្យាករពីតម្លៃប្រេងសកលធ្លាក់ចុះ
ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT Plc បានចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពីទីផ្សារប្រេងពិភពលោកប្រចាំសប្តាហ៍ ដែលថា​ តម្លៃទីផ្សារថាមពលសកលរំពឹងថានឹងធ្លាក់ចុះ ជុំវិញ​ការផ្លាស់​គោលនយោបាយ​ថាមពលនៅសហរដ្ឋ​អាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​ថ្ងៃ​ពុធ​នេះ​។

របាយការណ៍​ PTT បាន​លើក​ឡើងថា​ ផលិតកម្មប្រេង​សកលរំពឹង​ថា​នឹង​កើន​ឡើងលើសតម្រូវការ​ ​ក្រោយ​ប្រធានាធិបតីអាមេរិក​ថ្មី​ លោក ដូណាល់ ត្រាំ បានប្រកាសពី​ភាពអាសន្នផ្នែកថាមពលជាតិនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ហើយបានចុះហត្ថលេខាលើអធិបញ្ជាស្តីពីថាមពល ដើម្បីបង្កើន​ការខួងយក និងផលិតកម្ម​ប្រេង។

លោក Poonpat Leesombatpiboon អគ្គលេខាធិការនៃគណៈកម្មាការនិយតកម្មថាមពលថៃ បាននិយាយថា ការបញ្ជារបស់លោក ត្រាំ នឹងមិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃឧស្ម័នធម្មជាតិផងដែរ ពីព្រោះសហរដ្ឋអាមេរិកគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ និងប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ ដោយ​ផ្អែក​លើរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។

ទោះ​បីជា​មាន​ការ​ព្យាករបែប​នេះ​ក៏ដោយ​ អ្នកជំនាញខ្លះ​បាន​លើក​ឡើងថា​ ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​សកលអាច​នឹង​មាន​កម្រិត ហើយ​ស្ថិត​នៅ​ក្នុងភាព​ស្រពិចស្រពិលនៃការ​ឡើងចុះ​ ដោយសារតែ​​ទណ្ឌកម្ម​របស់​អាមេរិក​លើ​រុស្ស៊ី និងកូឡុំប៊ី ដែល​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ដ៏សំខាន់ៗ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់ ខណៈការជំរុញ​សេដ្ឋកិច្ចរបស់​ចិន​អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ​នាំចេញ​ប្រេង​ច្រើន​៕

The post PTT ព្យាករពីតម្លៃប្រេងសកលធ្លាក់ចុះ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងធ្លាក់ចុះជាង​ ២ ភាគរយ នៅ​ថ្ងៃចន្ទ​ ជុំវិញ​កង្វល់​នៃសេដ្ឋកិច្ចចិន ​
តម្លៃប្រេងឆៅសកល​បានធ្លាក់ចុះជាង ២ ភាគរយ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាលពីថ្ងៃចន្ទ ដោយ​ផែនការជំរុញសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន​​បរាជ័យ​មិន​ដល់​ការរំពឹងទុក​ដើម្បី​ជំរុញ​កំណើនតម្រូវការ ខណៈ​ការផ្គត់ផ្គង់ប្រេ​រំពឹងថានឹងកើនឡើងនៅឆ្នាំ ​២០២៥។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានធ្លាក់ចុះ ១,៩៩ ដុល្លារ ឬ​ ២,៦៩ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​តម្លៃ​ ៧១,៨៨ ដុល្លារ​/បារ៉ែល​ ខណៈ​តម្លៃប្រេង​ឆៅ​​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) មានតម្លៃ ៦៨,២៧ ដុល្លារ​/បារ៉ែល ដោយ​ធ្លាក់ចុះ​ ២,១១ ដុល្លារ​ ឬ ៣ ភាគរយ​។

តម្លៃ​ប្រេង​ទាំង​២​ បាន​ធ្លាក់ចុះ​ប្រមាណ​ ២ ភាគរយ​ រួច​ហើយ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ។​

កាល​ពី​ថ្ងៃ​សុក្រ ចិន​បាន​ប្រកាស​ពី​កញ្ចប់​​​ជំរុញសេដ្ឋកិច្ច​ថ្មី​ប្រមាណ​ ១,៤ ទ្រីលាន​ដុល្លារ​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​មូលដ្ឋានយក​ទៅ​ដោះស្រាយ​បំណុល​របស់​ខ្លួន​។ សេដ្ឋវិទូ​​លើក​ឡើង​ថា​ វិធានការ​នេះ​ជំរុញ​សេដ្ឋកិច្ច​ដោយ​ប្រយោជន៍ និង​មិន​ដោយ​ផ្ទាល់នោះទេ​ ​ខណៈ​វិនិយោគិន​បាន​រំពឹង​ទុក​មុន​នោះ​ថា​ រដ្ឋាភិបាលចិន​​​នឹង​មាន​វិធានការ​​ខ្លាំង​ៗ​ដើម្បី​ឱ្យ​ដំណើរ​ការ​សេដ្ឋកិច្ច​មាន​លក្ខណៈសកម្ម​ ហើយជំរុញ​តម្រូវ​ការ​ប្រេង​ ក្នុង​ប្រទេស​ដែល​ប្រើ​ប្រាស់​ប្រេង​ដ៏​ធំ​បំផុត​ទី​២​លើ​ពិភព​លោក​មួយ​នេះ​។ ​​​​

ការ​ខក​ចិត្ត​របស់​វិនិយោគិនលើផែនការ​ថ្មី​ និង​បញ្ហា​បរិត្តផរណា​នៅ​ចិន​​ រួម​ចំណែក​ដ៏​ធំ​លើ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ចុង​ក្រោយ​។ ​ជាមួយ​គ្នា​នោះ​ ធនាគារ Bank of America Securities បាននិយាយ​ក្នុងកំណត់ត្រាមួយកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ប្រេងឆៅពី​ប្រទេស​ក្រៅ​អង្គការ​ OPEC រំពឹងថានឹងកើនឡើង ១,៤ លាន​បារ៉ែល​/ថ្ងៃ​ នៅ​ឆ្នាំ​ ២០២៥ និង ៩០០ ០០០ បារ៉ែល​/ថ្ងៃ​។ ​ជាធ​ម្មតា ​កំណើន​នៃការផ្គត់​ផ្គង់​ ឬ​ផលិត​កម្ម​ប្រេង​ តែង​តែ​រួម​ចំណែក​ដល់​ការ​​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ជួញដូរ​៕

The post តម្លៃប្រេងធ្លាក់ចុះជាង​ ២ ភាគរយ នៅ​ថ្ងៃចន្ទ​ ជុំវិញ​កង្វល់​នៃសេដ្ឋកិច្ចចិន ​ appeared first on Kampuchea Thmey Daily.

តម្លៃ​ប្រេង​ឡើង​ជាង​ ២ ភាគរយ ពេ​ល​បញ្ចប់​ការ​ជួញដូរ
តម្លៃ​ប្រេង​បាន​កើន​ឡើង​ជាង ១ ដុល្លារ​ ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​ធ្វើ​ឱ្យ​តម្លៃ​កើន​ឡើង​ជាង​ ៤ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​ ដោយសារ​តែ​ភាព​តាន​តឹង​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​ និង​​ភាព​ស្រពិច​ស្រពិល​នៃ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នាដើម​ខែ​ក្រោយ​។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៦៧ ដុល្លារ ឬ​ ២,២៥ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​ ៧៦,០៥ ដុល្លារ​/បារ៉ែល​។ ចំណែក​ឯ​តម្លៃ​ប្រេង​ឆៅអាមេរិក​ម៉ាក West Texas Intermediate (WTI) វិញ​ បាន​កើន​ឡើង ១,៥៩ ដុល្លារ ឬ​ ២,២៧ ភាគរយ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅ​ ៧១,៧៨ ដុល្លារ​/បារ៉ែល​។

ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍​ តម្លៃ​ប្រេង​ម៉ាក​ Brent បាន​កើន​ឡើង ៤ ភាគរយ ខណៈ​តម្លៃ​ប្រេង​ម៉ាក​ WTI បាន​កើន​ឡើង​ ៣,៧ ភាគរយ​។ យ៉ាង​ណា​មិញ​ កាល​ពី​សប្ដាហ៍​មុន​ តម្លៃ​ប្រេង​ទាំង​២ បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​សប្ដាហ៍ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​កម្សោយ​តម្រូវការ​ និង​ការ​រំពឹង​ទុក​ពី​ដំណោះស្រាយ​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​។

យ៉ាង​ណា​មិន​ សម្រាប់​សប្ដាហ៍​នេះ​ តម្លៃ​ប្រេង​បាន​ហក់​ឡើង​មក​វិញ​ ដោយសារតែ​ជម្លោះ​មជ្ឈិមបូព៌ា​កាន់​តែ​កើន​កម្ដៅ ខណៈ​មាន​សេចក្ដីរាយការណ៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ (ម៉ោង​នៅ​កម្ពុជា​)​ ថា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​សង​សឹក​លើ​អ៊ីរ៉ង់​ ដោយ​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ខណៈ​បន្ត​ជម្លោះ​ជាមួយ​ក្រុម​ហាម៉ាស់​របស់​ប៉ាឡេស្ទីន និង​ហេសប៊ូឡារបស់​លីបង់ជាដើម​។ ជា​មួយ​គ្នា​នោះ​ ការ​បោះ​ឆ្នោត​សកល​នៅ​អាមេរិក​ដែល​ខិត​​កាន់តែ​ជិត​មក​ដល់​ កំពុង​បន្ថែម​ភាព​ស្រពិច​ស្រពិល​សម្រាប់​វិនិយោគិន​៕ ​

The post តម្លៃ​ប្រេង​ឡើង​ជាង​ ២ ភាគរយ ពេ​ល​បញ្ចប់​ការ​ជួញដូរ appeared first on Kampuchea Thmey Daily.