ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ នៅថ្ងៃចន្ទ ជុំវិញកង្វល់នៃសេដ្ឋកិច្ចចិន
តម្លៃប្រេងឆៅសកលបានធ្លាក់ចុះជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃចន្ទ ដោយផែនការជំរុញសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិនបរាជ័យមិនដល់ការរំពឹងទុកដើម្បីជំរុញកំណើនតម្រូវការ ខណៈការផ្គត់ផ្គង់ប្រេរំពឹងថានឹងកើនឡើងនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ១,៩៩ ដុល្លារ ឬ ២,៦៩ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧១,៨៨ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) មានតម្លៃ ៦៨,២៧ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ២,១១ ដុល្លារ ឬ ៣ ភាគរយ។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ២ ភាគរយ រួចហើយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ។

កាលពីថ្ងៃសុក្រ ចិនបានប្រកាសពីកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីប្រមាណ ១,៤ ទ្រីលានដុល្លារ ដើម្បីឱ្យរដ្ឋាភិបាលមូលដ្ឋានយកទៅដោះស្រាយបំណុលរបស់ខ្លួន។ សេដ្ឋវិទូលើកឡើងថា វិធានការនេះជំរុញសេដ្ឋកិច្ចដោយប្រយោជន៍ និងមិនដោយផ្ទាល់នោះទេ ខណៈវិនិយោគិនបានរំពឹងទុកមុននោះថា រដ្ឋាភិបាលចិននឹងមានវិធានការខ្លាំងៗដើម្បីឱ្យដំណើរការសេដ្ឋកិច្ចមានលក្ខណៈសកម្ម ហើយជំរុញតម្រូវការប្រេង ក្នុងប្រទេសដែលប្រើប្រាស់ប្រេងដ៏ធំបំផុតទី២លើពិភពលោកមួយនេះ។
ការខកចិត្តរបស់វិនិយោគិនលើផែនការថ្មី និងបញ្ហាបរិត្តផរណានៅចិន រួមចំណែកដ៏ធំលើការធ្លាក់ចុះនៃតម្លៃប្រេងចុងក្រោយ។ ជាមួយគ្នានោះ ធនាគារ Bank of America Securities បាននិយាយក្នុងកំណត់ត្រាមួយកាលពីថ្ងៃចន្ទថា ការផ្គត់ផ្គង់ប្រេងឆៅពីប្រទេសក្រៅអង្គការ OPEC រំពឹងថានឹងកើនឡើង ១,៤ លានបារ៉ែល/ថ្ងៃ នៅឆ្នាំ ២០២៥ និង ៩០០ ០០០ បារ៉ែល/ថ្ងៃ។ ជាធម្មតា កំណើននៃការផ្គត់ផ្គង់ ឬផលិតកម្មប្រេង តែងតែរួមចំណែកដល់ការធ្លាក់ចុះនៃតម្លៃប្រេងជួញដូរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


