សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី អំពាវនាវកុំឱ្យម្ចាស់ស្ថានីយឆ្លៀតឱកាស ដំឡើងថ្លៃប្រេង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈកុំដំឡើងថ្លៃ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។
ការលើកឡើងបែបនេះ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានធ្វើឡើង បន្ទាប់ពីមានម្ចាស់អាជីវកម្ម និងស្ថានីយប្រេងឥន្ធនៈមួយចំនួន បានឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ បន្ទាប់ពីបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ ដោយបានប្រគល់ភារកិច្ច ឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមដានទិន្នន័យ និងការប្រែប្រួលអំពីបញ្ហានាំចូល ការផ្គត់ផ្គង់ និងតម្លៃប្រេង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «រឿងបរិមាណ ការនាំចូលកម្រិតណា? តើមានប្រទេសណាដែលគ្រោងបិទការនាំចេញ? ព្រោះស្ថានភាព បើយូរអង្វែងអាចមានការបិទការនាំចេញ ដែលនាំឱ្យមានការខ្វះប្រេង អញ្ចឹងត្រូវតាមដានឱ្យជាប់ដាក់វិធានការឱ្យទាន់ពេលវេលា»។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដឹកនាំកិច្ចប្រជុំដើម្បីគ្រប់គ្រង់សភាពការណ៍។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ដោយសារតម្លៃប្រេងអន្តរជាតិមានការកើនឡើង តម្លៃប្រេងលក់រាយក្នុងស្រុកអាចនឹងកើនឡើងពី ៥% ទៅ ២៥% អាស្រ័យលើទីផ្សារអន្តរជាតិ។
ក្នុងករណីដែលតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិកើនឡើងចាប់ពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតម្លៃចាប់ពី ១០០ ដុល្លារ ក្នុងមួយបារ៉ែល នឹងបញ្ចុះថ្លៃលក់រាយ ១ សេន ក្នុងមួយលីត្រ ដែលនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច មានប្រសាសន៍ថា អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកប្រេងប្រមាណ ២០% សម្រាប់ផ្គត់ផ្គង់នៅលើពិភពលោក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ តម្លៃប្រេងនឹងកើនឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ប្រសិនបើសង្គ្រាមអូសបន្លាយយូរ នាំឱ្យកើតមានអតិផរណា។
តម្លៃប្រេងសាំងលក់រាយតាមស្ថានីយប្រេងឥន្ធនៈ លក់ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ កើនឡើង ១០០ រៀល សម្រាប់សាំងធម្មតា ដោយលក់ក្នុងតម្លៃ ៣៨៥០ រៀល ក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតលក់រាយមានតម្លៃ ៣៨៥០ រៀល កើនឡើង ៥០ រៀលក្នុងមួយលីត្រ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែថយមកវិញខ្លះសម្រាប់ជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។
តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ ដោយឡែកតម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent វិញ បានកើនឡើង ៤,០១ ដុល្លារ ឬ ៤,៩៣% ដល់ ៨៥,៤១ ដុល្លារ/បារ៉ែល។
កំណើនតម្លៃប្រេងនេះ បណ្ដាលមកពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនៅតែបន្តតានតឹង និងបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


