សេដ្ឋកិច្ច
តម្លៃប្រេងសាំងលក់រាយធ្លាក់ចុះនៅ ៥០០០ រៀល មួយលីត្រ
តម្លៃប្រេងសាំងលក់រាយតាមស្ថានីយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី ២៩ ខែមីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ លក់ចេញក្នុងតម្លៃ ៥០០០ រៀល ក្នុងមួយលីត្រ ចុះពី ៥៤៥០ រៀល និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៧២០០ រៀល ក្នុងមួយលីត្រកើនឡើង ១០០ រៀល។

រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញនូវវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីទម្លាក់តម្លៃប្រេងឥន្ធនៈ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅចំពេលដែលតម្លៃប្រេងបានកើនឡើងខ្ពស់ បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
យោងតាមក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាល បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ ក្នុងមួយលីត្រ និង១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារតម្លៃប្រេងសាំងអន្តរជាតិកើនឡើងលើសពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតកើនលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងម៉ាស៊ូតមកសូន្យ និងអាករពិសេសលើប្រេងម៉ាសូតពី៤% មកសូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។
ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥២០០ រៀល ក្នុងមួយលីត្រ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


