ព័ត៌មានអន្ដរជាតិ
PTT ព្យាករពីតម្លៃប្រេងសកលធ្លាក់ចុះ
ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិថៃ PTT Plc បានចេញផ្សាយរបាយការណ៍របស់ខ្លួនស្ដីពីទីផ្សារប្រេងពិភពលោកប្រចាំសប្តាហ៍ ដែលថា តម្លៃទីផ្សារថាមពលសកលរំពឹងថានឹងធ្លាក់ចុះ ជុំវិញការផ្លាស់គោលនយោបាយថាមពលនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ថ្ងៃពុធនេះ។

របាយការណ៍ PTT បានលើកឡើងថា ផលិតកម្មប្រេងសកលរំពឹងថានឹងកើនឡើងលើសតម្រូវការ ក្រោយប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានប្រកាសពីភាពអាសន្នផ្នែកថាមពលជាតិនៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង ហើយបានចុះហត្ថលេខាលើអធិបញ្ជាស្តីពីថាមពល ដើម្បីបង្កើនការខួងយក និងផលិតកម្មប្រេង។
លោក Poonpat Leesombatpiboon អគ្គលេខាធិការនៃគណៈកម្មាការនិយតកម្មថាមពលថៃ បាននិយាយថា ការបញ្ជារបស់លោក ត្រាំ នឹងមិនត្រឹមតែប៉ះពាល់ដល់តម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្លៃឧស្ម័នធម្មជាតិផងដែរ ពីព្រោះសហរដ្ឋអាមេរិកគឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ និងប្រេងឆៅលំដាប់កំពូលរបស់ពិភពលោកក្នុងឆ្នាំ ២០២៣ ដោយផ្អែកលើរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។
ទោះបីជាមានការព្យាករបែបនេះក៏ដោយ អ្នកជំនាញខ្លះបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងសកលអាចនឹងមានកម្រិត ហើយស្ថិតនៅក្នុងភាពស្រពិចស្រពិលនៃការឡើងចុះ ដោយសារតែទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ី និងកូឡុំប៊ី ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់ៗ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ ខណៈការជំរុញសេដ្ឋកិច្ចរបស់ចិនអាចធ្វើឱ្យប្រទេសនេះនាំចេញប្រេងច្រើន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


