តម្លៃប្រេង​អន្តរជាតិ Archives - Kampuchea Thmey Daily

លោក ស៊ីន ចាន់សិរីវុត្ថា៖ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ តម្លៃប្រេងនឹងកើនឡើង ហើយ​រាល​ដាលដល់គ្រប់វិស័យ
លោក ស៊ីន ចាន់សិរីវុត្ថា​ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បាន​អះអាង​ថា បើ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា​បន្ត​អូស​បន្លាយ​ មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​ឡើយ តែ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​តម្លៃ​ប្រេងឥន្ទនៈ ហើយ​រាលដាល​ដល់​គ្រប់​វិស័យ​។

លោក ស៊ីន ចាន់​សិរីវុត្ថា បាន​លើក​ឡើង​ថា បញ្ហា​សង្គ្រាម បានជះឥទ្ធិពល​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន ដូច្នេះ​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​បន្ត​អូស​បន្លាយ នោះ​អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​មិនមែន​ត្រឹម​តែ​វិស័យ​អាកាសចរណ៍​ឡើយ គឺ​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​ប្រេង​ឥន្ទនៈ​ នៅពេល​ប្រេង​កើន​ឡើង​ហើយ​នឹងធ្វើ​ឱ្យ​​ប៉ះពាល់ដល់​គ្រប់​វិស័យ​ទំាង​អស់​។

លោកក៏​បាន​បញ្ជាក់​ថា៖ «ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ប្រទេស​កម្ពុជា​ គឺ​មិន​មែន​មក​តែ​ពី​តំបន់​មជ្ឈិម​បូព៌ា​ទាំង​ស្រុង​នោះ​ទេ​ មជ្ឈិម​បូព៌ា​ជា​ផ្នែក​មួយ​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​ គឺ​ដោយ​សារ​ភ្ញៀវ​ទាំង​អស់​នោះ​ជា Hub នៃការ​តភ្ជាប់។​ ប៉ុន្តែ​ Hub នៃ​ការ​តភ្ជាប់​គឺ​អាច​ផ្លាស់​ប្តូរ​ទិស​នៃ​ការ​ហោះហើរ​ទៅ​ប្រទេស​ផ្សេង​ទៀត​ ​គ្រាន់​តែ​រំខាន​ដល់​ការ​ធ្វើ​ដំណើរយូជាង ឆ្ងាយ​ជាង​ ដោយ​អ្វី​ៗ​នឹង​ជំនួស​មក​វិញ​ដោយ​ទីតាំង​កន្លែង​ផ្សេង»​។

អាកាស​យានដ្ឋាន​នៅ​ឈូង​សមុទ្រ​ធំ​ៗ​ទាំង ៧ ទាំង​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា រួមមាន នៅ​ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និង​ Dubai World Central (DWC)។

យោងតាមអាកាសចរស៊ីវិល ផលប៉ះពាល់ជាអវិជ្ជមានបឋម សម្រាប់កម្ពុជា អាចមានអ្នកដំណើរប្រមាណ ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ៥១,៨៤០ នាក់ ក្នុងមួយខែ៕

ដោយ​៖ ឌិន ថារី

The post លោក ស៊ីន ចាន់សិរីវុត្ថា៖ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ តម្លៃប្រេងនឹងកើនឡើង ហើយ​រាល​ដាលដល់គ្រប់វិស័យ appeared first on Kampuchea Thmey Daily.

​កម្ពុជា​ចំណាយ​​ជាង ​១៨៨ ​លានដុល្លារ ​នាំចូល​ប្រេង​ឥន្ធនៈ​
កម្ពុជា​បាន​ចំណាយថវិកាជាង​ ១៨៨ ​លានដុល្លារ ​ក្នុង​ការ​នាំចូល​ប្រេង​ឥន្ធនៈ ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ ២០២៦ ដើម្បីផ្គត់ផ្គង់​ការ​ប្រើ​ប្រាស់​ក្នុងស្រុក ​​ក្នុង​នោះ​ប្រេងម៉ាស៊ូត​ (D.O) ​មាន​តម្លៃ​ជាង ​១៣៣ លានដុល្លារ ​កើនឡើង ​១២,៦១% និង​ប្រេង​សាំង មានតម្លៃ ៥៥,៥ ​លានដុល្លារ ​ធ្លាក់ចុះ ​១៥,១៥% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នាកាល​ពីឆ្នាំមុន​។ ​នេះបើយោងតាមទិន្នន័យរបស់អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា ​(GDCE)។​

​អ្នកឧកញ៉ា ​លឹម ​ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ​​ដើម​ឡើយ​យើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស ​កំណើន​ប្រើ​ប្រាស់​ប្រេង​មានន័យថា ដំណើរការដឹកជញ្ជូន ​សេដ្ឋកិច្ច ឬសេវាកម្ម ដំណើរការល្អប្រសើរ ​ប៉ុន្តែឥឡូវ ដំណើរការ​សេដ្ឋកិច្ច​ពិបាកប៉ាន់ស្មានតាមរយៈការប្រើប្រាស់ប្រេង។

​រោង​ចក្រ​មួយ​ចំនួន ​បានផ្លាស់ប្ដូរមកប្រើថាមពលអគ្គិសនីជំនួសដោយប្រេង​ ជាពិ​សេសគឺយានយន្ត។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ​១,៦៨ ​ពាន់លាន​ដុល្លារ ​លើការនាំចូលប្រេង​ឥន្ធនៈ ​និង​ប្រេងម៉ាស៊ូត ​ធ្លាក់ចុះ​ប្រមាណ ១១% ​ធៀប​នឹង​ឆ្នាំ ​២០២៤៕​

អត្ថបទ៖ ឡេង ដេត

The post ​កម្ពុជា​ចំណាយ​​ជាង ​១៨៨ ​លានដុល្លារ ​នាំចូល​ប្រេង​ឥន្ធនៈ​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងកើនឡើងតិចតួច​ ពេលបញ្ចប់ការជួញដូរថ្ងៃពុធ
តម្លៃប្រេងបានកើនឡើង​ពេលបញ្ចប់ការជួញដូរ​កាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពី​ការធ្លាក់ចុះនៃស្តុកប្រេង ប៉ុន្តែការសម្រេចចិត្ត​មិនបន្តកាត់អត្រាការប្រាក់របស់​ធនាគារកណ្ដាលសហព័ន្ធ ធ្វើ​ឱ្យ​​​តម្លៃមាន​កំណើនតិចតួច​​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។​

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ២២ សេន ឬ ០,៣១ ភាគរយ ​ដោយបិទការជួញដូរនៅតម្លៃ ៧០,៧៨ ដុល្លារ/បារ៉ែល។ ​ចំណែកឯ​តម្លៃប្រេងឆៅអាមេរិក ម៉ាក​ West Texas Intermediate (WTI) បាន​កើនឡើង ២៦ សេន ឬ​ ០,៣៩ ភាគរយ ដោយ​បិទ​ការជួញដូរនៅ ៦៧,១៦ ដុល្លារ/បារ៉ែល។ ​

ទិន្នន័យ​រដ្ឋាភិបាល​អាមេរិក​បាន​បង្ហាញ​ថា​ ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ១,៧ លានបារ៉ែល ដល់ ៤៣៧ លាន​បារ៉ែល។ ក៏ប៉ុន្តែ ស្តុកប្រេងចម្រាញ់ រួមទាំងប្រេងម៉ាស៊ូត និងប្រេងកំដៅបានធ្លាក់ចុះចំនួន ២,៨ លាន​បារ៉ែល មកនៅត្រឹម ១១៤,៨ លានបារ៉ែល។ ​ការធ្លាក់ចុះនៃបង្ហាញពីកំណើន​តម្រូវការ ដែលជា​ធម្មតាធ្វើឱ្យតម្លៃប្រេង​ឆៅកើនឡើង​ផងដែរ។

អ្នកជំនាញក៏បាន​គូស​ភ្ជាប់ផងដែរអំពីកំណើនតម្លៃទៅនឹង​ភាពតានតឹង​ជាថ្មីនៃជម្លោះនៅមជ្ឈិមបូព៌ា ដែល​អាច​បង្កការផ្គត់ផ្គង់ប្រេង​របស់​សកល។ យ៉ាងណាមិញ កំណើនតម្លៃនៅមាន​កំណត់ ដោយសារតែ​ការសម្រេចចិត្តមិនបន្តកាត់បន្ថយអត្រាការប្រាក់របស់ធនាគារសហព័ន្ធ​ និងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញ​គោលនយោបាយពន្ធ ដែល​អាច​ប៉ះពាល់ដល់តម្រូវការប្រេង៕

The post តម្លៃប្រេងកើនឡើងតិចតួច​ ពេលបញ្ចប់ការជួញដូរថ្ងៃពុធ appeared first on Kampuchea Thmey Daily.

OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ
អង្គការ​នៃប្រទេស​នាំចេញ​ប្រេង​កាត និងសម្ព័ន្ធ​មិត្ត​ (OPEC+) គ្រោង​នឹង​បន្ត​គម្រោង​ដំឡើងផលិតកម្ម​ប្រេង​របស់​ខ្លួនជាថ្មី ចាប់ពីខែ​មេសាទៅ ចំពេល​ដែល​​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ដាក់សម្ពាធ​ឱ្យ​ប្លុក​​បង្កើន​ផលិតកម្មដើម្បីទម្លាក់តម្លៃប្រេង​។ នេះបើតា​មការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

បើតាម​ ​OPEC ​សមាជិកចំនួន ៨ របស់​ OPEC + ដែលរួម​បញ្ចូល​ទាំង​រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត​ ​បាន​បើកកិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ​វិដេអូ​កាលពីថ្ងៃចន្ទ ហើយបានយល់ព្រមដើម្បីបន្ត​ដំឡើងផលិតកម្មប្រេង​តាម​គម្រោង​នៅខែមេសា​។ ​រ៉យទ័រ​បាន​គណនា​ថា​ ការដំឡើងនេះ មាន​ប្រមាណ ១៣៨ ០០០ បារ៉ែល/ថ្ងៃ។

គេមើលឃើញថា​ តម្លៃប្រេងត្រូវ​បាន​ជួញដូរក្នុងចន្លោះពី ៧០-៨២ ដុល្លារ/បារ៉ែល​ ក្នុងរយៈពេល​​ជាច្រើន​សប្ដាហ៍ចុង​ក្រោយ​នេះ ​ដោយ​មាន​ការស្រពិចស្រពិល​ជុំវិញ​ការផ្លាស់ប្តូរសំខាន់ៗចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសផលិតប្រេងធំៗ ដូចជា​ អ៊ីរ៉ង់ រុស្ស៊ី និងវេណេហ្ស៊ុយអេឡា ក៏ដូចជាពន្ធលើទំនិញ​ចិន​ ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការប្រេង​ធ្លាក់ចុះជាដើម។ ​

តម្លៃប្រេង​បាន​ឡើង​ដល់​ ៨២ ដុល្លារ/បារ៉ែល ដែលជា​តម្លៃ​ខ្ពស់​បំផុតរាប់ខែ កាលពីខែមករា នៅពេលអតីត​​ប្រធានាធិបតីអាមេរិក​ លោក ចូ បៃដិន បាន​កំណត់​គោលដៅទណ្ឌកម្មជុំថ្មីលើ​វិស័យ​ប្រេង​ឆៅរុស្ស៊ី​។ យ៉ាង​ណា​មិញ​ ប្រេង​បាន​ធ្លាក់ចុះ​តម្លៃតាំងពីពេលនោះមក បើទោះបីជា​ការធ្លាក់ចុះ​នៅតែមាន​កម្រិត​ ដោយសារតែបញ្ហាផ្សេងៗ រួមទាំងជម្លោះភូមិសាស្រ្តនយោបាយ និង​ភាព​ស្រពិចស្រពិលនៃគោលនយោបាយរបស់​ ត្រាំ ជាដើម។ លោក ត្រាំ ដែលមាន​គម្រោងបង្កើនផលិតកម្មប្រេងអាមេរិក ទាមទារ​ម្ដងហើយម្ដង​ទៀត ឱ្យ OPEC+ បង្កើន​ផលិតកម្ម រាប់តាំងពីលោក​ឡើងកាន់អំណាច​។

គួរ​គូស​បញ្ជាក់ថា​ វា​នឹង​ក្លាយ​ជា​ការ​ដំឡើង​ផលិតកម្មប្រេង​ជាលើកដំបូង​រាប់​តាំងពីការប្រកាសកាត់បន្ថយ​នៅខែតុលា ឆ្នាំ ២០២២​។​ OPEC+ បាន​ចាប់ផ្ដើមការកាត់បន្ថយ​ផលិតកម្ម​ក្នុងឆ្នាំ ២០២០ នៅពេល​តម្រូវការប្រេង​សកលធ្លាក់ចុះ​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩ ប៉ុន្តែក្រោយ​មក​បង្កើនវិញ ជាពិសេសនៅពេលប្រេងឡើងថ្លៃ ក្នុងអំឡុង​ពេល​រុស្ស៊ីឈ្លានពានអ៊ុយក្រែនថ្មីៗនៅដើមឆ្នាំ ២០២២​។ យ៉ាងណា​មិញ​ តម្លៃប្រេង​បាន​ធ្លាក់ចុះ​នៅចុង​ឆ្នាំដដែល នៅពេល​មាន​ការប្រួលបារម្ភពីសេដ្ឋកិច្ចសកល ហើយចាប់តាំងពី​ពេល​នោះមក​ អង្គការ OPEC+ បាន​កាត់បន្ថយ​ផលិតកម្មប្រេង​ប្រមាណ ៥,៨៥ លាន​បារ៉ែល/ថ្ងៃ ​ឬប្រហែល ៥,៧ ភាគរយ នៃការផ្គត់​ផ្គង់​របស់​ពិភព​លោក​ ដើម្បីជំរុញ​តម្លៃប្រេង​លើទីផ្សារ៕

The post OPEC+ ​នឹង​បន្តគម្រោងដំឡើងផលិតកម្មប្រេង​ជាថ្មី ចាប់ពីខែក្រោយ appeared first on Kampuchea Thmey Daily.

តម្លៃ​ប្រេង​អន្តរជាតិ​ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់
តម្លៃប្រេង​ឆៅអន្តរជាតិ​បាន​កើនឡើងនៅពេលបញ្ចប់ការជួញដូរ​នៅថ្ងៃព្រហស្បតិ៍ ដែល​ជាកំណើន​៣ថ្ងៃជាប់ៗគ្នា ក្រោយ​ទិន្នន័យរដ្ឋាភិបាលអាមេរិក​បង្ហាញ​ថា​ស្ដុកប្រេងសាំង​​របស់​ខ្លួន​ធ្លាក់ចុះ ហើយ​ការព្រួយបារម្ភអំពីការរំខាន​ផ្នែកផ្គត់ផ្គង់ប្រេងរបស់​រុស្ស៊ី​នៅតែបន្ត។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេង​ឆៅនាពេល​អនាគត ម៉ាក​ Brent បានកើនឡើង ៤៤ សេន ឬ ០,៥៨ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៧៦,៤៨ ដុល្លារ/បារ៉ែល។ ​ចំណែក​ឯ​តម្លៃប្រេង​ឆៅនាពេលអនាគត​របស់អាមេរិក West Texas Intermediate (WTI) វិញ បាន​កើនឡើង ៣២ សេន ឬ​ ០,៤៤ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅតម្លៃ ៧២,៥៧ ដុល្លារ/បារ៉ែល។ ​

រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បាន​ចេញទិន្នន័យ​ដែលបង្ហាញថា ស្តុកប្រេងឆៅរបស់ប្រទេស​បាន​កើនឡើង​ច្រើន​ជាង​ការរំពឹង​ទុកតិចតួច​ ប៉ុន្តែ​ស្ដុកប្រេងចម្រាញ់រួច​វិញ​ បាន​ធ្លាក់ចុះ​កាលពីសប្ដាហ៍មុន។ ការណ៍នេះ​ មាន​ឥទ្ធិពល​ទៅលើ​កំណើន​តម្លៃប្រេង​អន្តរជាតិ​។

ទន្ទឹម​នឹង​នេះ​ ការព្រួយ​បារម្ភផ្នែក​ផ្គត់​ផ្គង់​លើ​ប្រេង​របស់រុស្ស៊ី ក៏​នៅ​បន្ត​ជា​បញ្ហា​ផងដែរ​ ដោយ​វា​ជួយ​ជំរុញ​តម្លៃថាមពល​ ទោះ​បីជា​ រុស្ស៊ី និងសហរដ្ឋអាមេរិក​ចរចា​គ្នា​លើការបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែនក៏ដោយ​។ អ៊ុយក្រែន​ច្រានចោល​ការចរចា​ដែលគ្មាន​វត្តមាន​ខ្លួន​មួយ​នេះ ខណៈ​មន្រ្តី​របស់​ប្រទេស​បាន​លើកឡើងថា រុស្ស៊ី​នៅតែ​បន្តវាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលរបស់​ខ្លួន​។ រុស្ស៊ីឯណោះវិញ​ បាន​ឱ្យដឹង​ថា​ ការវាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​លើ​បំពង់បង្ហូរ​ប្រេង​កាត់តាម​ប្រទេស​កាហ្សាក់ស្ថាន បានកាត់បន្ថយលំហូរ​ប្រេង​ចន្លោះពី ៣០-៤០ ភាគរយ​ កាលពីថ្ងៃអង្គារ​៕

The post តម្លៃ​ប្រេង​អន្តរជាតិ​ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងធ្លាក់ចុះ​ពេល​បើក​ការជួញដូរ​ ក្រោយពេល ត្រាំ ទទូចឱ្យ OPEC ទម្លាក់តម្លៃប្រេង
តម្លៃប្រេង​បាន​ធ្លាក់ចុះ​ជាង​ ១ ភាគរយ សម្រាប់​ការជួញដូរនៅ​លើទីផ្សារ​អាស៊ី​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទទូច​ទាមទារ​ឱ្យអង្គការ​នៃ​​ប្រទេស​នាំចេញ​ប្រេងកាត (OPEC) ទម្លាក់តម្លៃប្រេង បន្ទាប់​ពី​លោក​ប្រកាសផែនការ​បង្កើន​ផលិតកម្មប្រេងនៅអាមេរិក​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានធ្លាក់ចុះ ៨៧ សេន ឬ ១,១១ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ ៧៧,៦៣ ដុល្លារ/បារ៉ែល ខណៈ​ប្រេង​ឆៅអាមេរិក​ ម៉ាក ​West Texas Intermediate (WTI) ធ្លាក់ចុះ​ ៨៩ សេន ឬ ១,១៩ ភាគរយ ដោយ​ជួញដូរ​នៅតម្លៃ ៧៣,៧៧ ដុល្លារ/បារ៉ែល។ ​

កំណើន​នៃតម្លៃ​ជួញដូរ​ព្រឹកថ្ងៃចន្ទនេះ​ ជំរុញ​ដោយ​ការទាមទារ​ជាថ្មី​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​សុក្រ ឱ្យ OPEC ទម្លាក់តម្លៃ​ប្រេង​ ដើម្បី​បំបាក់វិស័យហិរញ្ញវត្ថុរុស្ស៊ី ​ហើយ​ឆ្ពោះ​ទៅរក​ការបញ្ចប់សង្រ្គាម​នៅ​អ៊ុយក្រែន​។

លោក ត្រាំ បាននិយាយថា៖ «​វិធីមួយដើម្បីបញ្ឈប់វាឱ្យបានឆាប់រហ័ស គឺ​ឱ្យ​ OPEC ឱ្យឈប់កើប​លុយ​ច្រើន​ពេក​ ហើយទម្លាក់តម្លៃប្រេង​។ នោះ​សង្គ្រាម​នឹងបញ្ឈប់ភ្លាមៗ»។ លោក​ក៏​បាន​ព្រមានផងដែរ​ ឱ្យ​រុស្ស៊ី និងប្រទេសចូល​ដៃជើងជាមួយ​រុស្ស៊ី​ ​រក​ដំណោះស្រាយបញ្ចប់សង្រ្គាម​ជាមួយ​អ៊ុយក្រែន បើមិន​ដូច្នោះ​ទេ ពួកគេ​នឹង​រង​ពន្ធគយ និងទណ្ឌកម្មថ្មីធ្ងន់ធ្ងរ។

​មកទល់ពេល​នេះ OPEC មិនទាន់​ប្រតិកម្មយ៉ាងណា​ទៅនឹង​សំណើររបស់​ ត្រាំ នោះទេ​។ ហើយ​បើ​ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះ​នៃតម្លៃប្រេង​នៅតែ​មាន​កំណត់ ចំពេល​ដែល​ទណ្ឌកម្ម​លើ​រុស្ស៊ី​អាច​រឹតត្បឹតការផ្គត់ផ្គង់។

​នាពេល​នេះ​ វិនិយោគិន​ក៏រំពឹង​ទុកពី​ការរំខានផ្នែកពាណិជ្ជកម្មបន្ថែមទៀត ក្រោយ​លោក ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់វិធានការសងសឹក​ទ្រង់ទ្រាយ​ធំ​លើ​កូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសនេះបានបដិសេធ​មិន​ឱ្យ​ចុះចត នូវយន្តហោះយោធាអាមេរិក២គ្រឿង​ដែល​ដឹក​ជនអន្តោប្រវេសន៍សម្រាប់ការនិរទេស។

ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា សហរដ្ឋអាមេរិកគឺជា​អតិថិជនធំបំផុតនៃការនាំចេញប្រេងឆៅតាមសមុទ្រ​របស់​កូឡុំប៊ី ក្នុង​បរិមាណ​ ១៨៣ ០០០ បារ៉ែល/ថ្ងៃ ក្នុងឆ្នាំ ២០២៤ ឬ ៤១ ភាគរយ នៃ​ការនាំចេញ​ប្រេង​របស់​កូឡុំប៊ី៕ ​

The post តម្លៃប្រេងធ្លាក់ចុះ​ពេល​បើក​ការជួញដូរ​ ក្រោយពេល ត្រាំ ទទូចឱ្យ OPEC ទម្លាក់តម្លៃប្រេង appeared first on Kampuchea Thmey Daily.

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​
តម្លៃប្រេង​ឆៅអន្តរជាតិ​ បាន​កើន​ឡើង​ជាង​ ៣ ភាគរយ នៅពេល​បញ្ចប់ការជួញដូរ​កាលពីថ្ងៃ​សុក្រ (១០ មករា) ដែល​ជា​កំណើន​ខ្ពស់​បំផុត​ក្នុងរយៈពេល​ ៣ ខែ​ ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​កញ្ចប់​ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំ​ប្រឆាំង​នឹង​ការ​ផ្គត់​ផ្គង់​ប្រេង​របស់​រុស្ស៊ី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បាន​កើនឡើង ២,៨៤ ដុល្លារ​ ឬ ៣,៧ ភាគរយ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅតម្លៃ​ ៧៩,៧៦ ដុល្លារ​/បារ៉ែល ពោលគឺ​ខ្ពស់បំផុត​រាប់តាំង​ពី​ថ្ងៃ​ទី​ ៧ តុលា ២០២៤។ ចំណែក​ឯ​ប្រេង​ឆៅអាមេរិក​ West Texas Intermediate បាន​កើន​ឡើង ២,៥៦ ដុល្លារ​ ឬ​ ៣,៦ ភាគរយ​ ដោយ​បញ្ចប់​ការ​ជួញដូរ​នៅតម្លៃ​ ៧៦,៥៧ ដុល្លារ​/បារ៉ែល ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុងរយៈពេល​ ៣ ខែ​ដូចគ្នា​។

ការ​កើនឡើង​គួរ​ឱ្យ​កត់​សម្គាល់នេះ​ ត្រូវ​បាន​អ្នកវិភាគ​គូស​ភ្ជាប់ទៅនឹង​វិធានការ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​វិស័យ​ប្រេង​របស់​រុស្ស៊ី​ ជុំវិញការ​ឈ្លាន​ពាន​អ៊ុយក្រែន​ ដែល​កំពុង​បន្ត​។ រដ្ឋបាលជិត​ផុត​អាណត្តិ​របស់លោកប្រធានាធិបតី ចូ បៃដិន បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​ៗ​កាល​ពីថ្ងៃសុក្រ ដោយ​កំណត់​គោលដៅ​លើក្រុមហ៊ុនផលិតប្រេង នាវាដឹកប្រេង អ្នកពាក់ព័ន្ធ​ ពាណិជ្ជករ និងកំពង់ផែនានារបស់​រុស្ស៊ី​ ក្នុងគោលបំណងវាយ​ប្រហារ​លើ​គ្រប់​ដំណាក់កាលនៃខ្សែច្រវ៉ាក់ផលិតកម្ម និងចែកចាយប្រេងរបស់​រុស្ស៊ី​។

ប្រភពក្នុងពាណិជ្ជកម្មប្រេងរុស្ស៊ី និងការចម្រាញ់ប្រេងរបស់ឥណ្ឌា បានប្រាប់រ៉យទ័រថា កញ្ចប់​ទណ្ឌកម្មថ្មី​នឹងរំខានយ៉ាងខ្លាំងដល់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់​ឥណ្ឌា និងចិន ដែលបាន​ទិញ​ប្រេង​រុស្ស៊ី​យ៉ាងច្រើន​សណ្ធឹក​ក្រោយ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​ បាន​ចាប់​ផ្ដើម​ឡើង​។ ការណ៍​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ចិន​ និង​ឥណ្ឌា​ ត្រូវ​ស្វែង​រក​ប្រភព​ផ្គត់​ផ្គង់​ជំនួស៕

The post តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងកើន​ជាង ១ ភាគរយ ពេលបញ្ចប់ការ​ជួញដូរថ្ងៃអង្គារ​ ក្នុង​​រដូវបុណ្យសកល
តម្លៃប្រេងបានកើនឡើងច្រើនជាង ១ ភាគរយ ពេល​បញ្ចប់​ការ​ជួញដូរ​នៅថ្ងៃអង្គារ ជុំវិញ​ការរំពឹងទុក​ពី​ការ​រឹតត្បឹត​ការផ្គត់ផ្គង់ ចំពេល​ដែល​សកម្មភាព​ពាណិជ្ជកម្មបានធ្លាក់ចុះនៅមុនថ្ងៃបុណ្យណូអែល និងហាណូខាហ៍ (២៥ ធ្នូ-២ មករា)។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានបញ្ចប់ការជួញដូរ​នៅ​តម្លៃ​ ៧៣,៥៨ ដុល្លារ​/បារ៉ែល ដោយ​កើន​ឡើង ៩៥ សេន​ ឬ​ ១,៣ ភាគរយ​ ខណៈ​តម្លៃ​ប្រេង​ឆៅ​អាមេរិក​ ម៉ាក​ ​West Texas Intermediate (WTI) បានបញ្ចប់​ការ​ជួញដូរ​នៅតម្លៃ​ ៧០,១០ ដុល្លារ​/បារ៉ែល ដោយ​កើន​ឡើង​​ ៨៦ សេន ឬ ១,២ ភាគរយ​។ ​

ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ ក្រុមអ្នក​វិភាគ​ពី​ក្រុមហ៊ុនប្រឹក្សា​ថាមពល FGE បាន​លើកឡើងថា តម្លៃប្រេង​នឹង​ឡើងចុះ​នៅ​ត្រឹម​កម្រិត​នេះ​ ដោយសារ​តែ​រដូវ​បុណ្យឈប់សម្រាក​អន្តរជាតិ​​ចុង​ និងឆ្លងឆ្នាំ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​ធ្លាក់ចុះ​ ខណៈ​វិនិយោគិន​រង​ចាំមើល​រហូតដល់ពួកគេទទួលបានទិដ្ឋភាពកាន់តែច្បាស់អំពីសមតុល្យប្រេងពិភពលោកឆ្នាំ ២០២៤ និង ២០២៥​។

ក្រុម​អ្នកវិភាគដដែល​ បានកត់សម្គាល់ថា ការផ្លាស់ប្តូរនៃ​ការផ្គត់ផ្គង់ និងតម្រូវការ​ប្រចាំខែធ្នូ បានគាំទ្រដល់ទស្សនវិស័យ «មិនសូវទុទិដ្ឋិនិយម​»។ ពួកគេបានបន្ថែមថា ​ស្ថានភាព​ទីផ្សារ​ក្នុងរដូវ​បុណ្យទានដូច្នេះ មានន័យថា ការរំខានការផ្គត់ផ្គង់ណាមួយ អាចបណ្តាលឱ្យមានការកើនឡើងតម្លៃយ៉ាងខ្លាំង។

ការ​ឡើង​ថ្លៃ​នៃ​តម្លៃប្រេង​ អាច​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ការ​ធ្លាក់ចុះ​ប្រេងឆៅ​ក្នុងស្រុកអាមេរិក​កាលពីសប្ដាហ៍​មុន។ មួយ​ផ្នែក​ទៀត​គឺ​ដោយសារ​តែ​ការ​រំពឹង​ទុក​ពី​គោលនយោបាយ​ជំរុញសេដ្ឋកិច្ច​របស់​ចិន​ ដែល​ជា​ប្រទេស​នាំចូល​ប្រេង​ដ៏​ច្រើន​បំផុត​មួយ​របស់​ពិភព​លោក​៕

The post តម្លៃប្រេងកើន​ជាង ១ ភាគរយ ពេលបញ្ចប់ការ​ជួញដូរថ្ងៃអង្គារ​ ក្នុង​​រដូវបុណ្យសកល appeared first on Kampuchea Thmey Daily.