សេដ្ឋកិច្ច
កម្ពុជាចំណាយជាង ១៨៨ លានដុល្លារ នាំចូលប្រេងឥន្ធនៈ
កម្ពុជាបានចំណាយថវិកាជាង ១៨៨ លានដុល្លារ ក្នុងការនាំចូលប្រេងឥន្ធនៈ នៅក្នុងខែមករា ឆ្នាំ ២០២៦ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ក្នុងនោះប្រេងម៉ាស៊ូត (D.O) មានតម្លៃជាង ១៣៣ លានដុល្លារ កើនឡើង ១២,៦១% និងប្រេងសាំង មានតម្លៃ ៥៥,៥ លានដុល្លារ ធ្លាក់ចុះ ១៥,១៥% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ដើមឡើយយើងវាយតម្លៃលើប្រេងទៅលើកំណើនចរាចរសេដ្ឋកិច្ចក្នុងប្រទេស កំណើនប្រើប្រាស់ប្រេងមានន័យថា ដំណើរការដឹកជញ្ជូន សេដ្ឋកិច្ច ឬសេវាកម្ម ដំណើរការល្អប្រសើរ ប៉ុន្តែឥឡូវ ដំណើរការសេដ្ឋកិច្ចពិបាកប៉ាន់ស្មានតាមរយៈការប្រើប្រាស់ប្រេង។
រោងចក្រមួយចំនួន បានផ្លាស់ប្ដូរមកប្រើថាមពលអគ្គិសនីជំនួសដោយប្រេង ជាពិសេសគឺយានយន្ត។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានចំណាយប្រាក់ជាង ១,៦៨ ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ធ្លាក់ចុះប្រមាណ ១១% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


