ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនខ្ពស់បំផុតក្នុងរយៈពេល៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់អាមេរិកលើរុស្ស៊ី
តម្លៃប្រេងឆៅអន្តរជាតិ បានកើនឡើងជាង ៣ ភាគរយ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ (១០ មករា) ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ៣ ខែ ក្រោយសហរដ្ឋអាមេរិកប្រកាសកញ្ចប់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំប្រឆាំងនឹងការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២,៨៤ ដុល្លារ ឬ ៣,៧ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៩,៧៦ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់បំផុតរាប់តាំងពីថ្ងៃទី ៧ តុលា ២០២៤។ ចំណែកឯប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង ២,៥៦ ដុល្លារ ឬ ៣,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៦,៥៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ខែដូចគ្នា។
ការកើនឡើងគួរឱ្យកត់សម្គាល់នេះ ត្រូវបានអ្នកវិភាគគូសភ្ជាប់ទៅនឹងវិធានការទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើវិស័យប្រេងរបស់រុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដែលកំពុងបន្ត។ រដ្ឋបាលជិតផុតអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសទណ្ឌកម្មថ្មីៗកាលពីថ្ងៃសុក្រ ដោយកំណត់គោលដៅលើក្រុមហ៊ុនផលិតប្រេង នាវាដឹកប្រេង អ្នកពាក់ព័ន្ធ ពាណិជ្ជករ និងកំពង់ផែនានារបស់រុស្ស៊ី ក្នុងគោលបំណងវាយប្រហារលើគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់ផលិតកម្ម និងចែកចាយប្រេងរបស់រុស្ស៊ី។
ប្រភពក្នុងពាណិជ្ជកម្មប្រេងរុស្ស៊ី និងការចម្រាញ់ប្រេងរបស់ឥណ្ឌា បានប្រាប់រ៉យទ័រថា កញ្ចប់ទណ្ឌកម្មថ្មីនឹងរំខានយ៉ាងខ្លាំងដល់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ឥណ្ឌា និងចិន ដែលបានទិញប្រេងរុស្ស៊ីយ៉ាងច្រើនសណ្ធឹកក្រោយការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំរបស់រុស្ស៊ី បានចាប់ផ្ដើមឡើង។ ការណ៍នេះ អាចនឹងធ្វើឱ្យចិន និងឥណ្ឌា ត្រូវស្វែងរកប្រភពផ្គត់ផ្គង់ជំនួស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


