ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងតិចតួច ពេលបញ្ចប់ការជួញដូរថ្ងៃពុធ
តម្លៃប្រេងបានកើនឡើងពេលបញ្ចប់ការជួញដូរកាលពីថ្ងៃពុធ បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីការធ្លាក់ចុះនៃស្តុកប្រេង ប៉ុន្តែការសម្រេចចិត្តមិនបន្តកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធ ធ្វើឱ្យតម្លៃមានកំណើនតិចតួច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២២ សេន ឬ ០,៣១ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៧០,៧៨ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៦ សេន ឬ ០,៣៩ ភាគរយ ដោយបិទការជួញដូរនៅ ៦៧,១៦ ដុល្លារ/បារ៉ែល។
ទិន្នន័យរដ្ឋាភិបាលអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ១,៧ លានបារ៉ែល ដល់ ៤៣៧ លានបារ៉ែល។ ក៏ប៉ុន្តែ ស្តុកប្រេងចម្រាញ់ រួមទាំងប្រេងម៉ាស៊ូត និងប្រេងកំដៅបានធ្លាក់ចុះចំនួន ២,៨ លានបារ៉ែល មកនៅត្រឹម ១១៤,៨ លានបារ៉ែល។ ការធ្លាក់ចុះនៃបង្ហាញពីកំណើនតម្រូវការ ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងផងដែរ។
អ្នកជំនាញក៏បានគូសភ្ជាប់ផងដែរអំពីកំណើនតម្លៃទៅនឹងភាពតានតឹងជាថ្មីនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលអាចបង្កការផ្គត់ផ្គង់ប្រេងរបស់សកល។ យ៉ាងណាមិញ កំណើនតម្លៃនៅមានកំណត់ ដោយសារតែការសម្រេចចិត្តមិនបន្តកាត់បន្ថយអត្រាការប្រាក់របស់ធនាគារសហព័ន្ធ និងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចជុំវិញគោលនយោបាយពន្ធ ដែលអាចប៉ះពាល់ដល់តម្រូវការប្រេង៕
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


