សេដ្ឋកិច្ច
លោក ស៊ីន ចាន់សិរីវុត្ថា៖ ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តអូសបន្លាយ តម្លៃប្រេងនឹងកើនឡើង ហើយរាលដាលដល់គ្រប់វិស័យ
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានអះអាងថា បើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ មិនមែនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍ឡើយ តែនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃប្រេងឥន្ទនៈ ហើយរាលដាលដល់គ្រប់វិស័យ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា បញ្ហាសង្គ្រាម បានជះឥទ្ធិពលទៅលើវិស័យផ្សេងៗជាច្រើន ដូច្នេះប្រសិនសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ នោះអ្វីដែលប៉ះពាល់ធ្ងន់ធ្ងរមិនមែនត្រឹមតែវិស័យអាកាសចរណ៍ឡើយ គឺប៉ះពាល់ខ្លាំងដល់តម្លៃប្រេងឥន្ទនៈ នៅពេលប្រេងកើនឡើងហើយនឹងធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យទំាងអស់។
លោកក៏បានបញ្ជាក់ថា៖ «ភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជា គឺមិនមែនមកតែពីតំបន់មជ្ឈិមបូព៌ាទាំងស្រុងនោះទេ មជ្ឈិមបូព៌ាជាផ្នែកមួយហើយ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់ការដឹកជញ្ជូនរបស់កម្ពុជា គឺដោយសារភ្ញៀវទាំងអស់នោះជា Hub នៃការតភ្ជាប់។ ប៉ុន្តែ Hub នៃការតភ្ជាប់គឺអាចផ្លាស់ប្តូរទិសនៃការហោះហើរទៅប្រទេសផ្សេងទៀត គ្រាន់តែរំខានដល់ការធ្វើដំណើរយូជាង ឆ្ងាយជាង ដោយអ្វីៗនឹងជំនួសមកវិញដោយទីតាំងកន្លែងផ្សេង»។

អាកាសយានដ្ឋាននៅឈូងសមុទ្រធំៗទាំង ៧ ទាំងដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រួមមាន នៅ ឌូបៃ (DXB), ដូហា (DOH), អាប៊ូ ដាប៊ី (AUH), Sharjah (SHJ), គុយវ៉ែត (KWI), បារ៉ែន (BAH) និង Dubai World Central (DWC)។
យោងតាមអាកាសចរស៊ីវិល ផលប៉ះពាល់ជាអវិជ្ជមានបឋម សម្រាប់កម្ពុជា អាចមានអ្នកដំណើរប្រមាណ ១២,៩៦០ នាក់ ក្នុងមួយសប្ដាហ៍ និង ៥១,៨៤០ នាក់ ក្នុងមួយខែ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


