តម្លៃប្រេងអន្តរជាតិ Archives - Kampuchea Thmey Daily

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
តម្លៃប្រេងអន្តរជាតិ​បានបន្ត​​ធ្លាក់ចុះសម្រាប់ការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីធ្លាក់ចុះជាង ១% កាលពីថ្ងៃពុធដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចរចាគ្នាប្រកបដោយ «វឌ្ឍនភាពវិជ្ជមាន» ជុំវិញបញ្ហាច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៧៣ សេន ឬ ១,០២% ដល់ ៧០,៨៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​ធ្លាក់ចុះ ៨៣ សេន ឬ ១,២១% ដល់ ៦៧,៧៥ ដុល្លារ/បារ៉ែល។  ​

ការធ្លាក់ចុះនេះរួមចំណែកដោយវឌ្ឍនភាពនៃការចរចាបញ្ចប់សង្រ្គាមរវាងអាមេរិក​ និងអ៊ីរ៉ង់។ ប្រភពឱ្យដឹងថា មន្រ្តីអាមេរិក និងអ៊ីរ៉ង់ បាន​ជួបគ្នារយៈពេលពីថ្ងៃនៅទីក្រុងដូហា ដើម្បីពិភាក្សាអំពីការបើកនាវាចរណ៍កាត់ច្រកហ័រមូហ្ស និងបញ្ចេញមូលនិធិអ៊ីរ៉ង់ ដែលអាមេរិកបានបង្កកនាពេលកន្លងមក។

ឥឡូវនេះ កប៉ាល់ដឹកទំនិញផ្សេងៗ រួមទាំង​ប្រេង​ ចាប់ផ្ដើមបើកដំណើរការឡើងវិញជាបណ្ដើរៗ ទោះបីជាមិនទាន់ត្រឡប់ទៅដូចដើមក្ដី។

​មន្រ្តីអ៊ីរ៉ង់និយាយថា ខ្លួនចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកហ័រមូហ្ស ខណៈមានគម្រោងគិតលុយឆ្លងកាត់ផ្លូវទឹកដដែល ពេលកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយអាមេរិក សម្រាប់ការឆ្លងកាត់ច្រកហ័រមូហ្សផុតកំណត់នៅពាក់កណ្ដាលខែសីហា។ ​

អ្នកវិភាគទីផ្សារនិយាយថា តម្លៃប្រេងអន្តរជាតិ​កំពុងធ្លាក់ចុះ ចំពេលលំហូរប្រេងកាត់ច្រកហ័រមូហ្សស្ទុះងើបឡើងវិញ​ ដោយបង្កើនការផ្គត់ផ្គង់សម្រាប់ទីផ្សារអន្តរជាតិ ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត​ និងសម្ព័ន្ធមិត្ត (OPEC+) បង្កើនកូតាផលិតកម្មសម្រាប់ខែសីហា៕ ​

The post តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងកើនបន្តិចថ្ងៃ​នេះ ក្រោយធ្លាក់ចុះគំហុកសប្ដាហ៍មុន ខណៈអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារថ្មី
តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងបន្តិចនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយធ្លាក់ចុះជាគំហុកកាលពីសប្ដាហ៍មុន ​ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារគ្នាជាថ្មី ទោះបីមានកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ​ម៉ាក​ Brent បានកើនឡើង ៥២ សេន ឬ ០,៦២% ដល់ ៧២,៥១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៧ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​កើនឡើង ៧១ សេន ឬ ១,០៣% ដល់ ៦៩,៩៤ ដុល្លារ/បារ៉ែល។  ​

យ៉ាងណាមិញ តម្លៃប្រេង Brent បាន​ធ្លាក់ចុះគំហុក ១០,៦% កាលពីសប្ដាហ៍មុន ក្រោយអាមេរិក និងអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្ន ដែលធ្វើឱ្យការដឹកជញ្ជូនប្រេងកាត់តាមច្រកហ័រមូហ្សកើនដល់កម្រិតខ្ពស់បំផុតរាប់តាំងពីជម្លោះផ្ទុះឡើង។ ​

យ៉ាងណាមិញ នាវាចរណ៍នៃកប៉ាល់ដឹកប្រេងបា​នថយចុះមកវិញ ក្រោយមាន​ការវាយប្រហារលើកប៉ាល់ក្នុងច្រកហ័រមូហ្សកាលពីថ្ងៃព្រហស្បតិ៍ រួមទាំង​កប៉ាល់ដឹកប្រេង​មានទំនាក់ទំនងជាមួយប្រទេសកាតា ខណៈអាមេរិក និងអ៊ីរ៉ង់វាយប្រហារដាក់គ្នាជាថ្មីដោយចោទប្រកាន់ភាគីរៀងៗខ្លួន​ថារំលោភកិច្ចព្រមព្រៀង។

អ្នកជំនាញមើលឃើញថា ការវាយប្រហារចុងក្រោយគឺជាការផ្ដល់សញ្ញាថា ទីផ្សារប្រេងនៅតែមានការប្រែប្រួលខ្លាំង ទៅតាមការវិវត្តប្រចាំថ្ងៃនៃភាពតានតឹងអាមេរិក និង​អ៊ីរ៉ង់៕

The post តម្លៃប្រេងកើនបន្តិចថ្ងៃ​នេះ ក្រោយធ្លាក់ចុះគំហុកសប្ដាហ៍មុន ខណៈអាមេរិក និងអ៊ីរ៉ង់បើកការវាយប្រហារថ្មី appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក ក្រោម ៨០ ដុល្លារ/បារ៉ែល ជុំវិញកិច្ចព្រមព្រៀងសន្ដិភាពអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិ​បាន​បន្តធ្លាក់ចុះគំហុកដល់ក្រោម ៨០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាលពីថ្ងៃអង្គារ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ ខែ ជុំវិញកិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាមរវាងសហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ដែលនឹង​ឈានទៅដល់ការបើកច្រកហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

តម្លៃប្រេង ម៉ាក Brent បាន​ធ្លាក់ចុះ ៤,២១ ដុល្លារ​ ឬ ៥,១% ដល់ ៧៨,៩៦​ ដុល្លារ/បារ៉ែល ដែលជាអត្រាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ២ មីនា ខណៈតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បានធ្លាក់ចុះ ៤,៧០ ដុល្លារ ឬ ​៥,៨% ដល់ ៧៦,០៥ ដុល្លារ ទាបបំផុតរាប់ពីថ្ងៃទី ៤ មីនា។ ​

តម្លៃប្រេងទាំង២ នៅតែខ្ពស់ជាងតម្លៃមុនពេលសង្រ្គាមផ្ទុះឡើងនាថ្ងៃទី ២៨ កុម្ភៈ។ ​

អ្នកជំនាញទីផ្សារបាន​លើកឡើងថា តម្លៃប្រេងធ្លាក់ចុះគឺដោយសារតែការរំពឹងទុកពីការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្រោយអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមបឋម ទោះបីជាពាណិជ្ជករនៅតែប្រុងប្រយ័ត្នពីព័ត៌មានលម្អិតនៃការស្រុះស្រួលរវាងភាគីវិវាទទាំង២ក្ដី។ អ្នកវិភាគទីផ្សារម្នាក់ប្រាប់រ៉យទ័រ តម្លៃប្រេងអាចនៅតែប្រែប្រួល ដោយឡើងចុះ ១០ ដុល្លារ លើ ឬក្រោម ៨០ ដុល្លារ/បារ៉ែល។

កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ឱ្យដឹងថា សំណើនៃកិច្ចព្រមព្រៀងនឹង​ហាមអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែនឹងបើកឱ្យអ៊ីរ៉ង់លក់ប្រេងទៅកាន់ទីផ្សារអន្តរជាតិ ខណៈពន្យារពេលបទឈប់បាញ់បច្ចុប្បន្ន ៦០ ថ្ងៃ ហើយបើកច្រកហ័រមូហ្សឡើងវិញ។ ទោះបីបែបនេះក្ដី អ្នកជំនាញនៅតែព្រមានថា ការដឹកជញ្ជូនទំនិញ និងការនាំចេញថាមពលពីមជ្ឈិមបូព៌ា អាចនឹង​ត្រូវការពេលច្រើនសប្ដាហ៍ ដើម្បីត្រឡប់ទៅដូចដើមវិញ។

យ៉ាងណាមិញ មានកត្តាមួយចំនួនផ្សេងៗទៀតដែលអាចឱ្យតម្លៃប្រេងមាននិន្នាការធ្លាក់ចុះ ដោយរួមបញ្ចូលទាំងកង្វល់ស្ដីពីសេដ្ឋកិច្ចចិន កំណើនអតិផរណា និងអត្រាការប្រាក់សកល និងការអំពាវនាវរបស់អាមេរិកឱ្យបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម៕ ​

The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក ក្រោម ៨០ ដុល្លារ/បារ៉ែល ជុំវិញកិច្ចព្រមព្រៀងសន្ដិភាពអាមេរិក-អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម
តម្លៃប្រេងបាន​ធ្លាក់ចុះ​ដល់​​កម្រិតទាបបំផុតរាប់តាំងពីខែមីនា សម្រាប់ការ​ជួញ​ដូរ​លើ​ទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​ឱ្យដឹងថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀង​បឋមមួយ ដើម្បីបញ្ចប់សង្គ្រាម និង​បើកនាវាចរណ៍ច្រកសមុទ្រហ័រមូហ្សឡើងវិញ។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

តម្លៃ​ប្រេងឆៅ ម៉ាក​ Brent ​បាន​ធ្លាក់ចុះ ៣,៥៨ ដុល្លារ ឬ ៤,១០% មកនៅត្រឹម ៨៣,៧៥ ដុល្លារ/បារ៉ែល ​គិតត្រឹម​ម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បាន​ធ្លាក់ចុះ ៤,០១ ដុល្លារ ឬ ៤,៧២% មកនៅត្រឹម ៨០,៨៧ ដុល្លារ/បារ៉ែល។ ស្ថិតនៅក្នុងដំណាក់កាលដាំក្បាលចុះ តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណជាង ៣% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ។ ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែល​ជាអ្នកសម្របសម្រួលការចរចាសន្ដិភាព​ បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅប្រទេសស្វីស នាថ្ងៃសុក្រនេះ​។ លោក ត្រាំ ឯណោះវិញ​ បានថ្លែង​កាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូហ្ស នឹងបើក «ដោយឥតគិតថ្លៃ» ហើយការបិទផ្លូវកងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ ក៏នឹងបញ្ចប់ផងដែរ។

សារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ ​Mehr បាន​ផ្សាយថា ​សេចក្តីព្រាងកិច្ចព្រមព្រៀង​សន្ដិភាពអាមេរិក និងអ៊ីរ៉ង់ បាន​ស្នើការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមការរៀបចំរបស់អ៊ីរ៉ង់។

អ្នកជំនាញទីផ្សារបាន​លើកឡើងថា តម្លៃប្រេងកើនឡើងនាពេលកន្លងមក ដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់បាន​រំខានដល់ផ្នែកផ្គត់ផ្គង់ ប៉ុន្តែឥឡូវនេះ នៅពេលជម្លោះធូរស្រាលឆ្ពោះទៅរកការបើកច្រកហ័រមូហ្សឡើងវិញ តម្លៃប្រេងក៏ធ្លាក់ចុះ ដោយ​កង្វល់ពីការរំខានផ្នែកផ្គត់ផ្គង់ថយចុះ។ ​

សន្ទស្សន៍តម្លៃប្រេងចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៦។ រៀបរៀងដោយ រ៉យទ័រ។

គួរគូសបញ្ជាក់ថា ការបិទច្រកសមុទ្រហ័រមូហ្ស​ក្នុងអំឡុងសង្គ្រាម បានរំខានដល់ការផ្គត់ផ្គង់ប្រេងរាប់លានបារ៉ែល/ថ្ងៃអស់រយៈពេល​ជាងបីខែមកហើយ​។ ឥឡូវនេះ វិនិយោគិនកំពុងតាមដានថាតើ​ក្រុមប្រទេសផលិតនៅមជ្ឈិមបូព៌ា អាចស្តារ​ផលិតកម្ម​ ការនាំចេញ និងការដឹកជញ្ជូនរបស់ខ្លួន បាន​លឿន​ប៉ុណ្ណា​។

អ្នកជំនាញមកពីធនាគារ Commonwealth របស់អូស្រ្តាលី បាននិយាយថា ប្រេង​ម៉ាក​ Brent នៅតែអាចឡើងដល់ ៨០ ដុល្លារ/បារ៉ែលនៅចុងឆ្នាំនេះ​ ប៉ុន្តែប្រសិនបើប្រេងហូរកាត់ច្រកសមុទ្រហ័រមូហ្ស ងើបឡើងវិញដល់ ៦០-៧០% នៃកម្រិតមុនសង្គ្រាម ទីផ្សារអាចវិលត្រឡប់ទៅរកការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។

ជុំវិញការវិវត្តចុងក្រោយ អ៊ីរ៉ង់និយាយថា ការចរចា​ជាមួយអាមេរិក​ទូលំទូលាយនឹងធ្វើឡើងក្នុងអំឡុងពេលឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈ​ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានបង្ហាញថា ពួកគេអាចលើកទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់មានវឌ្ឍនភាពលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាលើកិច្ចចរចានាពេលខាងមុខ ទំនងជានឹងរារាំងតម្លៃប្រេងពីការធ្លាក់ចុះបន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

The post តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ លុបចោលគម្រោងវាយអ៊ីរ៉ង់ជុំថ្មី
តម្លៃប្រេងអន្តរជាតិ​បាន​បន្តធ្លាក់ចុះដល់ក្រោម ៩០ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីនា​ព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ប្រកាសលុបចោលគម្រោងវាយប្រហារអ៊ីរ៉ង់ជុំថ្មី ដោយកាត់បន្ថយភាពតានតឹងនៃជម្លោះ ក្រោយភាគីទាំង២ វាយប្រហារគ្នាទៅវិញទៅមកសប្ដាហ៍នេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បាន​​ធ្លាក់ចុះ ១,២១ ដុល្លារ ឬ ១,៣% មកត្រឹម ៨៩,១៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង​ ៨ និង ៤០ នាទីព្រឹក ខណៈតម្លៃប្រេងអាមេរិក WTI ធ្លាក់ចុះ ១,២៣ ដុល្លារ ឬ ១,៤% ​មក​ត្រឹម ៨៦,៤៨ ដុល្លារ។

តម្លៃប្រេង Brent បាន​ធ្លាក់ចុះ ៤,២% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ខណៈតម្លៃប្រេង WTI ធ្លាក់ចុះ ៤,៤%។ ​មុនការធ្លាក់ចុះនេះ តម្លៃប្រេងទាំង២ មាន​និន្នាការកើនឡើង ដោយសារតែការវាយប្រហារគ្នាជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ដែលកាត់បន្ថយក្ដីរំពឹងថា ច្រកហ័រមូហ្សនឹងបើកដំណើរការឡើងវិញឆាប់ៗ។

ប៉ុន្តែលោក ត្រាំ ដែលគំរាមវាយប្រហារឱ្យចាស់ដៃ បាន​លុបចោលគម្រោងវាយប្រហារតាមអាកាសលើអ៊ីរ៉ង់វិញកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា ការចរចារកដំណោះស្រាយជាមួយអ៊ីរ៉ង់កំពុងមាន​វឌ្ឍនភាព។ យ៉ាងណាមិញ អ៊ីរ៉ង់បាន​អះអាងថា ខ្លួនមិនទាន់បាន​ព្រមព្រៀងលើកិច្ចព្រមព្រៀងអ្វីជាមួយអាមេរិកនៅឡើយទេ​។

អ្នកជំនាញទីផ្សារលើកឡើងថា ​តម្លៃប្រេងអន្តរជាតិនៅតែមាន​ការប្រែប្រួលខ្លាំងទៅតាមការវិវត្តប្រចាំថ្ងៃនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ខណៈភាពស្រពេចស្រពិលជុំវិញដំណោះស្រាយនៅតែបន្ត៕

The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ លុបចោលគម្រោងវាយអ៊ីរ៉ង់ជុំថ្មី appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ក្រោយអ៊ីរ៉ង់បិទច្រកហ័រមូហ្សទាំងស្រុង ដោយសារអាមេរិកវាយប្រហារ
តម្លៃប្រេងអន្តរជាតិ​បាន​ស្ទុះងើបឡើងជាង ២ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយ​អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក​មកលើខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងអន្តរជាតិម៉ាក Brent បាន​កើនឡើង ២,៣០ ដុល្លារ ឬ ២,៤៧% ដល់ ៩៥,៤០ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក​ West Texas Intermediate (WTI) បាន​កើនឡើង ២,៦០ ដុល្លារ ឬ ២,៨៩% ដល់ ៩២,៦៣ ដុល្លារ/បារ៉ែល។

អ្នកជំនាញទីផ្សារបាន​ផ្សារភ្ជាប់កំណើនតម្លៃប្រេងនេះ ទៅនឹងការវិវត្តប្រចាំថ្ងៃនៃជម្លោះមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ បញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំង​នាវាចរណ៍របស់​នាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយនិយាយថា នាវាណាហ៊ានឆ្លងកាត់ នឹងរងការបាញ់ប្រហារ។ យ៉ាងណាមិញ យោធាអាមេរិកបាននិយាយនៅលើ X កាលពីថ្ងៃពុធថា នាវាពាណិជ្ជកម្មនៅតែអាចបន្តឆ្លងកាត់ចេញ-ចូលកាត់តាមច្រកហ័រមូហ្ស។

គួររំឭកថា អ៊ីរ៉ង់បិទច្រកហ័រមូហ្សក្រោយជម្លោះផ្ទុះឡើង ប៉ុន្តែក្រោយមកបាន​កែសម្រួលវិធានការបិទ ដោយអនុញ្ញាតឱ្យនាវាមិនពាក់ព័ន្ធសត្រូវ អាចឆ្លងកាត់ច្រកហ័រមូហ្ស តាមផ្លូវកំណត់របស់ខ្លួន ប៉ុន្តែត្រូវបង់លុយ។ យ៉ាងណាមិញ ស្ថានភាពបែបនេះ នៅតែធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែកម្សោយខ្លាំងនៃលំហូរប្រេងចេញពីមជ្ឈិមបូព៌ា។

ការប្រកាសបិទទាំងស្រុងជាថ្មីយ៉ាងដូច្នេះ បង្ហាញពីការដើរថយក្រោយនៃកិច្ចប្រឹងប្រែងចរចារកដំណោះស្រាយសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដែលអាចឱ្យតម្លៃប្រេងស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះមួយរយៈចុងក្រោយដោយសារក្ដីសង្ឃឹមពីការបញ្ចប់សង្រ្គាម។

កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយធ្វើឱ្យភាពតានតឹងកើនឡើង ​ហើយអាចបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ។ ការប្រយុទ្ធគ្នាបានផ្អាកនៅដើមខែមេសា បន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយ។

កំណើនតម្រូវប្រេង ក៏រួមចំណែកផងដែរដោយតម្រូវការរឹងមាំនៅសហរដ្ឋអាមេរិក ដែលបង្ហាញតាមរយៈការធ្លាក់ចុះនៃប្រេងក្នុងស្ដុកប្រមាណប្រមាណ ៧,២ លានបារ៉ែល កាលពីសប្ដាហ៍មុន មកត្រឹម ៤២៦ លានបារ៉ែល។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA)៕

The post តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ក្រោយអ៊ីរ៉ង់បិទច្រកហ័រមូហ្សទាំងស្រុង ដោយសារអាមេរិកវាយប្រហារ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិស្ទុះងើបជាង ២ ដុល្លារ ព្រឹកនេះ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើលីបង់
តម្លៃប្រេងអន្តរជាតិ​ បាន​ស្ទុះងើបឡើងវិញ​ជាង ២ ដុល្លារ​ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ​ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារថ្មី​លើ​លីបង់កាលពីថ្ងៃអាទិត្យ ទោះបីជាប្រទេសទាំង២​មានបទឈប់បាញ់​ក៏ដោយ ដែលការណ៍នេះប៉ះពាល់ដល់ក្ដីរំពឹងពីការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ហើយឈានទៅដល់ការបើកច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

​តម្លៃប្រេងម៉ាក Brent បានកើនឡើង ២,៣៣ ដុល្លារ ឬ ២,៥% ដល់ ៩៥,៤២ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៨ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI ​បានកើនឡើង ២,១០ ដុល្លារ ឬ ២,៣២% ដល់ ៩២,៦៤ ដុល្លារ​/បារ៉ែល​។

ការកើនឡើងនៅថ្ងៃចន្ទនេះ បានប៉ះប៉ូវនូវការធ្លាក់ចុះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលកាលនោះតម្លៃប្រេងធ្លាក់ចុះដោយសារតែក្ដីរំពឹងពីភាពថមថយនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលផ្ទុះឡើងដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅចុងខែកុម្ភៈ។ ​

ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ចុងក្រោយ​ បានបន្ថែមឧបសគ្គមួយទៀត​លើការចរចាឆ្ពោះទៅរក​កិច្ចព្រមព្រៀងសន្តិភាព​អាមេរិក-អ៊ីរ៉ង់ និងការបើកឡើងវិញនៃច្រកសមុទ្រហ័រមូហ្ស​ ដែលច្រកដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភព​លោក។

ចំពេលដែលវិបត្តិប្រេងនៅតែបន្ត អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) កាលពីថ្ងៃអាទិត្យ ​បាន​ព្រមគ្នាបង្កើនផលិតកម្មប្រេងជាលើកទី៤ក្នុងរយៈពេល ៤ ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបាននិយាយថា ការ​បង្កើន​នេះនឹងមានឥទ្ធិពលតិចតួច ពីព្រោះសមាជិកជាច្រើនមិនអាចសម្រេចគោលដៅផលិត​របស់ពួកគេ ដោយសារតែការបិទច្រកសមុទ្រហ័រមូហ្ស ​ដែលនោះហើយធ្វើឱ្យតម្លៃប្រេងនៅតែប្រែប្រួលខ្លាំងទៅតាមស្ថានការណ៍នៃជម្លោះ៕

The post តម្លៃប្រេងអន្តរជាតិស្ទុះងើបជាង ២ ដុល្លារ ព្រឹកនេះ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើលីបង់ appeared first on Kampuchea Thmey Daily.

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ​ជុំវិញការរំពឹងពីការថមថយនៃជម្លោះមជ្ឈិមបូព៌ា​
តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ជុំវិញ​ការរំពឹងពីការថមថយ​នៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេង Brent បាន​ធ្លាក់ចុះ ១,៩៤ ដុល្លារ ឬ ២,០៤% ដោយបិទការជួញដូរនៅ ៩៣,០៩ ដុល្លារ​/បារ៉ែល កាលពីថ្ងៃសុក្រ​ ​ក្រោយធ្លាក់ចុះប្រមាណ ២,៨៤% កាលពីថ្ងៃព្រហស្បតិ៍។ ​

ដោយឡែកតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បាន​ធ្លាក់ចុះ ២,៥០ ដុល្លារ ឬ ២,៦៩% ដល់ ៩០,៥៤ ដុល្លារ/បារ៉ែល ក្រោយពីបាន​ធ្លាក់ចុះប្រមាណ ៣,១% កាលពីថ្ងៃព្រហស្បតិ៍។ ​

អ្នកជំនាញលើកឡើងថា ទីផ្សារមើលមិនឃើញពីការបញ្ឈប់ជម្លោះភ្លាមៗទេ ប៉ុន្តែមានក្ដីរំពឹងខ្លះៗពីការថមថយកម្ដៅតាមរយៈការចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីឆ្ពោះទៅបញ្ចប់ជម្លោះ និងបើកច្រកហ័រមូហ្សឡើងវិញ៕

The post តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ​ជុំវិញការរំពឹងពីការថមថយនៃជម្លោះមជ្ឈិមបូព៌ា​ appeared first on Kampuchea Thmey Daily.