ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះសម្រាប់ការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីធ្លាក់ចុះជាង ១% កាលពីថ្ងៃពុធដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចរចាគ្នាប្រកបដោយ «វឌ្ឍនភាពវិជ្ជមាន» ជុំវិញបញ្ហាច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៧៣ សេន ឬ ១,០២% ដល់ ៧០,៨៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ៨៣ សេន ឬ ១,២១% ដល់ ៦៧,៧៥ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះនេះរួមចំណែកដោយវឌ្ឍនភាពនៃការចរចាបញ្ចប់សង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់។ ប្រភពឱ្យដឹងថា មន្រ្តីអាមេរិក និងអ៊ីរ៉ង់ បានជួបគ្នារយៈពេលពីថ្ងៃនៅទីក្រុងដូហា ដើម្បីពិភាក្សាអំពីការបើកនាវាចរណ៍កាត់ច្រកហ័រមូហ្ស និងបញ្ចេញមូលនិធិអ៊ីរ៉ង់ ដែលអាមេរិកបានបង្កកនាពេលកន្លងមក។
ឥឡូវនេះ កប៉ាល់ដឹកទំនិញផ្សេងៗ រួមទាំងប្រេង ចាប់ផ្ដើមបើកដំណើរការឡើងវិញជាបណ្ដើរៗ ទោះបីជាមិនទាន់ត្រឡប់ទៅដូចដើមក្ដី។
មន្រ្តីអ៊ីរ៉ង់និយាយថា ខ្លួនចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ការគ្រប់គ្រងរបស់អ៊ីរ៉ង់លើច្រកហ័រមូហ្ស ខណៈមានគម្រោងគិតលុយឆ្លងកាត់ផ្លូវទឹកដដែល ពេលកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយអាមេរិក សម្រាប់ការឆ្លងកាត់ច្រកហ័រមូហ្សផុតកំណត់នៅពាក់កណ្ដាលខែសីហា។
អ្នកវិភាគទីផ្សារនិយាយថា តម្លៃប្រេងអន្តរជាតិកំពុងធ្លាក់ចុះ ចំពេលលំហូរប្រេងកាត់ច្រកហ័រមូហ្សស្ទុះងើបឡើងវិញ ដោយបង្កើនការផ្គត់ផ្គង់សម្រាប់ទីផ្សារអន្តរជាតិ ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បង្កើនកូតាផលិតកម្មសម្រាប់ខែសីហា៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


