ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិស្ទុះងើបជាង ២ ដុល្លារ ព្រឹកនេះ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារថ្មីលើលីបង់
តម្លៃប្រេងអន្តរជាតិ បានស្ទុះងើបឡើងវិញជាង ២ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារថ្មីលើលីបង់កាលពីថ្ងៃអាទិត្យ ទោះបីជាប្រទេសទាំង២មានបទឈប់បាញ់ក៏ដោយ ដែលការណ៍នេះប៉ះពាល់ដល់ក្ដីរំពឹងពីការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ហើយឈានទៅដល់ការបើកច្រកហ័រមូហ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានកើនឡើង ២,៣៣ ដុល្លារ ឬ ២,៥% ដល់ ៩៥,៤២ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៨ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ២,១០ ដុល្លារ ឬ ២,៣២% ដល់ ៩២,៦៤ ដុល្លារ/បារ៉ែល។
ការកើនឡើងនៅថ្ងៃចន្ទនេះ បានប៉ះប៉ូវនូវការធ្លាក់ចុះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលកាលនោះតម្លៃប្រេងធ្លាក់ចុះដោយសារតែក្ដីរំពឹងពីភាពថមថយនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលផ្ទុះឡើងដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅចុងខែកុម្ភៈ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ចុងក្រោយ បានបន្ថែមឧបសគ្គមួយទៀតលើការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់ និងការបើកឡើងវិញនៃច្រកសមុទ្រហ័រមូហ្ស ដែលច្រកដឹកប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
ចំពេលដែលវិបត្តិប្រេងនៅតែបន្ត អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) កាលពីថ្ងៃអាទិត្យ បានព្រមគ្នាបង្កើនផលិតកម្មប្រេងជាលើកទី៤ក្នុងរយៈពេល ៤ ខែ។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបាននិយាយថា ការបង្កើននេះនឹងមានឥទ្ធិពលតិចតួច ពីព្រោះសមាជិកជាច្រើនមិនអាចសម្រេចគោលដៅផលិតរបស់ពួកគេ ដោយសារតែការបិទច្រកសមុទ្រហ័រមូហ្ស ដែលនោះហើយធ្វើឱ្យតម្លៃប្រេងនៅតែប្រែប្រួលខ្លាំងទៅតាមស្ថានការណ៍នៃជម្លោះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


