ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ៩០ ដុល្លារ/បារ៉ែល ក្រោយ ត្រាំ លុបចោលគម្រោងវាយអ៊ីរ៉ង់ជុំថ្មី
តម្លៃប្រេងអន្តរជាតិបានបន្តធ្លាក់ចុះដល់ក្រោម ៩០ ដុល្លារ/បារ៉ែល លើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសលុបចោលគម្រោងវាយប្រហារអ៊ីរ៉ង់ជុំថ្មី ដោយកាត់បន្ថយភាពតានតឹងនៃជម្លោះ ក្រោយភាគីទាំង២ វាយប្រហារគ្នាទៅវិញទៅមកសប្ដាហ៍នេះ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បានធ្លាក់ចុះ ១,២១ ដុល្លារ ឬ ១,៣% មកត្រឹម ៨៩,១៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ និង ៤០ នាទីព្រឹក ខណៈតម្លៃប្រេងអាមេរិក WTI ធ្លាក់ចុះ ១,២៣ ដុល្លារ ឬ ១,៤% មកត្រឹម ៨៦,៤៨ ដុល្លារ។
តម្លៃប្រេង Brent បានធ្លាក់ចុះ ៤,២% ពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ខណៈតម្លៃប្រេង WTI ធ្លាក់ចុះ ៤,៤%។ មុនការធ្លាក់ចុះនេះ តម្លៃប្រេងទាំង២ មាននិន្នាការកើនឡើង ដោយសារតែការវាយប្រហារគ្នាជុំថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ដែលកាត់បន្ថយក្ដីរំពឹងថា ច្រកហ័រមូហ្សនឹងបើកដំណើរការឡើងវិញឆាប់ៗ។
ប៉ុន្តែលោក ត្រាំ ដែលគំរាមវាយប្រហារឱ្យចាស់ដៃ បានលុបចោលគម្រោងវាយប្រហារតាមអាកាសលើអ៊ីរ៉ង់វិញកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា ការចរចារកដំណោះស្រាយជាមួយអ៊ីរ៉ង់កំពុងមានវឌ្ឍនភាព។ យ៉ាងណាមិញ អ៊ីរ៉ង់បានអះអាងថា ខ្លួនមិនទាន់បានព្រមព្រៀងលើកិច្ចព្រមព្រៀងអ្វីជាមួយអាមេរិកនៅឡើយទេ។
អ្នកជំនាញទីផ្សារលើកឡើងថា តម្លៃប្រេងអន្តរជាតិនៅតែមានការប្រែប្រួលខ្លាំងទៅតាមការវិវត្តប្រចាំថ្ងៃនៃជម្លោះអាមេរិក-អ៊ីរ៉ង់ ខណៈភាពស្រពេចស្រពិលជុំវិញដំណោះស្រាយនៅតែបន្ត៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


