Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ​ជុំវិញការរំពឹងពីការថមថយនៃជម្លោះមជ្ឈិមបូព៌ា​

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ជុំវិញ​ការរំពឹងពីការថមថយ​នៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង Brent បាន​ធ្លាក់ចុះ ១,៩៤ ដុល្លារ ឬ ២,០៤% ដោយបិទការជួញដូរនៅ ៩៣,០៩ ដុល្លារ​/បារ៉ែល កាលពីថ្ងៃសុក្រ​ ​ក្រោយធ្លាក់ចុះប្រមាណ ២,៨៤% កាលពីថ្ងៃព្រហស្បតិ៍។ ​

ដោយឡែកតម្លៃប្រេងអាមេរិក WTI ឯណោះវិញ បាន​ធ្លាក់ចុះ ២,៥០ ដុល្លារ ឬ ២,៦៩% ដល់ ៩០,៥៤ ដុល្លារ/បារ៉ែល ក្រោយពីបាន​ធ្លាក់ចុះប្រមាណ ៣,១% កាលពីថ្ងៃព្រហស្បតិ៍។ ​

អ្នកជំនាញលើកឡើងថា ទីផ្សារមើលមិនឃើញពីការបញ្ឈប់ជម្លោះភ្លាមៗទេ ប៉ុន្តែមានក្ដីរំពឹងខ្លះៗពីការថមថយកម្ដៅតាមរយៈការចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីឆ្ពោះទៅបញ្ចប់ជម្លោះ និងបើកច្រកហ័រមូហ្សឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម