ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ក្រោយអ៊ីរ៉ង់បិទច្រកហ័រមូហ្សទាំងស្រុង ដោយសារអាមេរិកវាយប្រហារ
តម្លៃប្រេងអន្តរជាតិបានស្ទុះងើបឡើងជាង ២ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយអ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងអន្តរជាតិម៉ាក Brent បានកើនឡើង ២,៣០ ដុល្លារ ឬ ២,៤៧% ដល់ ៩៥,៤០ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើនឡើង ២,៦០ ដុល្លារ ឬ ២,៨៩% ដល់ ៩២,៦៣ ដុល្លារ/បារ៉ែល។
អ្នកជំនាញទីផ្សារបានផ្សារភ្ជាប់កំណើនតម្លៃប្រេងនេះ ទៅនឹងការវិវត្តប្រចាំថ្ងៃនៃជម្លោះមជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ បញ្ជាការយោធារួមកំពូលរបស់អ៊ីរ៉ង់ បានប្រកាសបិទច្រកសមុទ្រហ័រមូហ្សនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងនាវាចរណ៍របស់នាវាដឹកប្រេង និងនាវាពាណិជ្ជកម្ម ដោយនិយាយថា នាវាណាហ៊ានឆ្លងកាត់ នឹងរងការបាញ់ប្រហារ។ យ៉ាងណាមិញ យោធាអាមេរិកបាននិយាយនៅលើ X កាលពីថ្ងៃពុធថា នាវាពាណិជ្ជកម្មនៅតែអាចបន្តឆ្លងកាត់ចេញ-ចូលកាត់តាមច្រកហ័រមូហ្ស។
គួររំឭកថា អ៊ីរ៉ង់បិទច្រកហ័រមូហ្សក្រោយជម្លោះផ្ទុះឡើង ប៉ុន្តែក្រោយមកបានកែសម្រួលវិធានការបិទ ដោយអនុញ្ញាតឱ្យនាវាមិនពាក់ព័ន្ធសត្រូវ អាចឆ្លងកាត់ច្រកហ័រមូហ្ស តាមផ្លូវកំណត់របស់ខ្លួន ប៉ុន្តែត្រូវបង់លុយ។ យ៉ាងណាមិញ ស្ថានភាពបែបនេះ នៅតែធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដោយសារតែកម្សោយខ្លាំងនៃលំហូរប្រេងចេញពីមជ្ឈិមបូព៌ា។
ការប្រកាសបិទទាំងស្រុងជាថ្មីយ៉ាងដូច្នេះ បង្ហាញពីការដើរថយក្រោយនៃកិច្ចប្រឹងប្រែងចរចារកដំណោះស្រាយសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដែលអាចឱ្យតម្លៃប្រេងស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះមួយរយៈចុងក្រោយដោយសារក្ដីសង្ឃឹមពីការបញ្ចប់សង្រ្គាម។
កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយធ្វើឱ្យភាពតានតឹងកើនឡើង ហើយអាចបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ។ ការប្រយុទ្ធគ្នាបានផ្អាកនៅដើមខែមេសា បន្ទាប់ពីភាគីទាំង២ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយ។
កំណើនតម្រូវប្រេង ក៏រួមចំណែកផងដែរដោយតម្រូវការរឹងមាំនៅសហរដ្ឋអាមេរិក ដែលបង្ហាញតាមរយៈការធ្លាក់ចុះនៃប្រេងក្នុងស្ដុកប្រមាណប្រមាណ ៧,២ លានបារ៉ែល កាលពីសប្ដាហ៍មុន មកត្រឹម ៤២៦ លានបារ៉ែល។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA)៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


