តារាវៀតណាម Archives - Kampuchea Thmey Daily

តារាចម្រៀងវៀតណាមម្នាក់ តប​បែបធម៌ត្រជាក់ទៅអ្នករិះគន់នាងថា ចូលចិត្តអួតរបស់់ប្រេនៗ
Le Quyen ត្រូវបានគេស្គាល់ថាជា សេដ្ឋីនីលាក់កំបាំងរបស់បណ្ដាញសង្គមវៀតណាម នាង​ក៏ជា​ម្ចាស់​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ រានិនីសម្រស់វ័យ៤៤ឆ្នាំ ក៏មានចំណង់ចំណូលចិត្តក្នុងការប្រមូលពេជ្រ កាបូបអ្នករចនា និងរថយន្តទំនើបៗ។ រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈអមជាមួយនឹងប្រាក់វាល់លានដុល្លារនោះតែងតែមានមនុស្សជាច្រើនកោតសរសើរពីជិវិតហៃសូដែលដេកលើគំនរទ្រព្យ។

រូបភាព៖tintuconline

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ជាច្រើន​ដងដែលតារាស្រីបង្ហាញខ្លួន នាងតែងតែ​រង​ការ​រិះគន់​ថា​ស្លៀក​ពាក់​មិន​ស្អាត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីមួយបានបញ្ចេញមតិមួយថា «អ្នកប្រហែលជាសំបូរសប្បាយនឹងភាពមានបាន ប៉ុន្តែជីវិតរបស់អ្នកដូចជាអំបិល»។

នៅពេលដែលអ្នកគាំទ្របន្តប្រើពាក្យប្រមាថ រិះគន់មកលើរូបនាង ភ្លាមៗនោះ Le Quyen បានឆ្លើយតបដោយក្នុងសម្ដីត្រជាក់ទៅកាន់អ្នករិះគន់វិញថា «អ្នកគ្រាន់តែអនុវត្តនិងប្រាថ្នាឲ្យខ្លួនឯងមានលុយចាយ! ប៉ុន្តែ បច្ចុប្បន្ននេះអ្នករស់នៅក្នុងជីវិតវេទនាបែបនេះ តើអ្នកគិតថាមនុស្សគ្រប់រូបចង់បានបែបនេះដូចអ្នក? វាគួរឲ្យអាណិតប៉ុណ្ណា?  មិនថ្វីទេ! អ្នកនៅតែមានជីវិត ១០ទៀត ដែលត្រូវតស៊ូបន្តទៀត»។

យ៉ាងណាមិញ មធ្យោបាយឆ្លើយតបរបស់តារាចម្រៀងស្រីនាង Le Quyen ទៅកាន់អ្នកដែលនិយមរិះគន់នាង ត្រូវបានចាត់ទុកថាឆ្លាត មុតស្រួច និងកំប្លែង តែមិនអសុរោះ។ នាងមិនបានជ្រើសរើសនៅស្ងៀម ហើយឆ្លើយតបដោយផ្ទាល់ចំពោះមតិអវិជ្ជមាន។ វាអាចត្រូវបានគេមើលឃើញថាភាពស្ងៀមស្ងាត់មិនមែនតែងតែជាជម្រើសដ៏ល្អបំផុតនោះទេ ហើយសិល្បករក៏មានសិទ្ធិការពារកិត្តិយសផ្ទាល់ខ្លួនរបស់ពួកគេពីពាក្យប្រមាថផងដែរ៕

រូបភាព៖tintuconline

រូបភាព៖tintuconline

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ

The post តារាចម្រៀងវៀតណាមម្នាក់ តប​បែបធម៌ត្រជាក់ទៅអ្នករិះគន់នាងថា ចូលចិត្តអួតរបស់់ប្រេនៗ appeared first on Kampuchea Thmey Daily.

តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ
ថ្លែង​ជាមួយសារព័ត៌មាន  VietNamNet កាលពីថ្ងៃទី៩ ខែមិថុនា តំណាង​តារា​សម្ដែង Ngan Hoa ​បានបញ្ជាក់​អំពី​ពាក្យ​ចចាមអារ៉ាម​ថា ​នាងមាន​រថយន្តទំនើប Audi និង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេសជាញឹកញាប់ ខណៈខ្លួន​កំពុង​តែ​អំពាវនាវ​រក​ជំនួយដើម្បីព្យាបាលជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។

រូបភាព៖ Hoi Khau Nghiep

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បានផ្សព្វផ្សាយអត្ថបទដែលរិះគន់ទៅលើតារាសម្តែង Ngan Hoa ។ គណនីអនាមិកមួយបានយករូបថតរបស់នាងបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយអះអាងថា ទោះបីជានាងមានផ្ទះធំទូលាយ រថយន្ត Audi សត្វចិញ្ចឹមថ្លៃៗ ហើយតែងតែធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ក៏ដោយ ការអំពាវនាវរកជំនួយសម្រាប់ការព្យាបាលគឺគ្មានហេតុផលទាល់តែសោះ។

ការបង្ហោះបែបអសុរោះនេះដែរ បានទាក់ទាញមតិអវិជ្ជមានរាប់រយពីអ្នកបញ្ចេញមតិ នៅលើបណ្ដញអ់ីនធើណេតក្នុងប្រទេសវៀតណាម។ អ្នកខ្លះថានាងធ្វើជាឈឺដើម្បីរកជំនួយ ចំណែកអ្នកផ្សេងទៀតបញ្ចេញមតិថា មនុស្សឈឺឯណាមានលុយដើរលេងសប្បាយហឺហារ ហើយមានឡានទំនើបៗជិះបង្ងួតគេឯងនោះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងតារាស្រីបានប្រាប់សារព័ត៌មាន VietNamNet ថា តារាសម្ដែង Ngan Hoa ស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ ដូច្នេះនាងមិនអាចចែករំលែកបានច្រើនទេ ហើយគ្រាន់តែអាចបញ្ជាក់ថា ពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតគឺមិនពិតទេ។ បុគ្គលនេះបាននិយាយថា ពេលនេះ តារាស្រីកំពុងសម្រាកព្យាបាល ហើយមិនមានឡានទំនើបដូចការលើកឡើងទេ។

ទាក់ទិននឹងការធ្វើដំណើរទៅក្រៅប្រទេសពេលឈឺ អ្នកតំណាងដដែលបានចែករំលែកថា ដំណើរកម្សាន្តនេះធ្វើឡើងតាមក្តីសុបិនចុងក្រោយរបស់នាង ហើយការចំណាយសម្រាប់ដំណើរកម្សាន្តនេះគឺត្រូវបង់ដោយតំណាងរបស់តារាស្រីរូបនេះ។ ចំណែករថយន្ត Audi ក្នុង​រូបថត​ ជា​របស់​សាច់ញាតិ​របស់​តារា​ស្រី​រូបនេះតែប៉ុណ្ណោះ។

រូបភាព៖ Hoi Khau Nghiep

ដូចដែលអ្នកសារព័ត៌មានបានរាយការណ៍ពីមុនមក នៅក្នុងខែឧសភា ឆ្នាំ ២០២៣ តារាសម្តែងវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដំណាក់កាលទី៣ ខ្សោយតម្រងនោមមរ៉ាំរ៉ៃ ភាពស្លេកស្លាំង និងជំងឺរលាកថ្លើម នេះបើយោងតាមលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមិញធ្លាប់បានបញ្ចាក់។

កាលពីខែកុម្ភៈកន្លងទៅ នាងបានទៅមន្ទីរពេទ្យ Cho Ray ប្រទេសវៀតណាម ដើម្បីពិនិត្យសុខភាព ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី ៥ ។

បច្ចុប្បន្ននេះ នាងបន្តលេបថ្នាំជារៀងរាល់ថ្ងៃ និងធ្វើការលាងឈាមពីរដងក្នុងមួយថ្ងៃ ប៉ុន្តែវេជ្ជបណ្ឌិត​បាន​ណែនាំឲ្យនាង​ធ្វើការ​ប្តូរ​តម្រងនោម។ ដោសារតែថវិកា​ដ៏​ច្រើន​នេះ​បាន​ធ្វើ​ឲ្យ​តារា​ស្រី​វៀតណាម និង​ក្រុម​គ្រួសារ​ជាប់​គាំង រហូតដល់ថ្នាក់លើកដៃសូមជំនួសពីមហាជន។

បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ព័ត៌មាននេះ អ្នកដឹកនាំរឿង Tran Thanh និងសិល្បករជាច្រើនបានចូលរួមគាំទ្រ និងអំពាវនាវរកអំណោយជួយដល់ Ngan Hoa។ មួយ​ថ្ងៃ​ក្រោយ​មក តារា​ស្រី​បាន​ប្រកាស​ថា​នាង​នឹង​បិទ​គណនី​ធនាគារ​ឈប់​ទទួល​ប្រាក់​ឧបត្ថម្ភ និង​អរគុណ​សហគមន៍​សម្រាប់​ការ​គាំទ្រ៕

រូបភាព៖ Hoi Khau Nghiep

រូបភាព៖ Hoi Khau Nghiep

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម្តាយ Kris Wu ​ជាប់​គុក​ពី​បទ​ក្លែង​បន្លំ​ពន្ធ ខណៈ​កូនប្រុស​ប្រឈម​​នឹង​កាត់​ទោស​បន្ថែម

The post តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ appeared first on Kampuchea Thmey Daily.

ប៉ូលិសវៀតណាម ស៊ើបអង្កេត DJ មួយរូប ក្រោយផ្សាយផលិតផលសម្រកទម្ងន់បំភ្លើសការពិត
លោក Chu Quoc Thinh អនុប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារ (ក្រសួងសុខាភិបាល) កាលពីនៅថ្ងៃទី ២៣ ខែឧសភាបាននិយាយថា អង្គភាពនេះកំពុងពិនិត្យមើលខ្លឹមសារផ្សាយពាណិជ្ជកម្មខុសច្បាប់ដែលសង្ស័យថា DJ Ngan 98 (ឈ្មោះពិត Vo Thi Ngoc Ngan) បានពេលណែនាំផលិតផលសម្រកទម្ងន់បភ្លើសពីការពិត។

យោងតាមកាសែត Laborer បានដកស្រង់សម្ដីអនុប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហាថា ផលិតផលខាងលើត្រូវបានប្រកាសតាមបទប្បញ្ញត្តិ ប៉ុន្តែខ្លឹមសារផ្សាយពាណិជ្ជកម្មកំពុងត្រូវបានត្រួតពិនិត្យឡើងវិញ ដោយសារមានការសង្ស័យថាប្រើប្រាស់លើសពីការអនុញ្ញាត។ ប្រសិនបើមានការបំពានណាមួយត្រូវបានរកឃើញ អង្គភាពនឹងដោះស្រាយយ៉ាងតឹងរ៉ឹង។

អ្នកតំណាងនៃនាយកដ្ឋានសុវត្ថិភាពចំណីអាហារក៏បាននិយាយផងដែរថា យោងតាមបទប្បញ្ញត្តិ អាហារការពារសុខភាពត្រូវតែមានខ្លឹមសារផ្សាយពាណិជ្ជកម្មរបស់ពួកគេត្រូវបានបញ្ជាក់មុនពេលចេញផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ បុគ្គលជាច្រើនបានបំពានច្បាប់ដោយការផ្សព្វផ្សាយផលិតផលដែលមិនបានផ្សព្វផ្សាយ ឬបង្ហោះខ្លឹមសារដែលមិនមានការយល់ព្រមតាមអំពើចិត្ត ថែមទាំងផ្តល់ការអះអាងមិនពិតទៀតផង។

នាយកដ្ឋានសុវត្ថិភាពចំណីអាហារនឹងបន្តត្រួតពិនិត្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងដោះស្រាយការផ្សាយពាណិជ្ជកម្មមិនពិតភ្លាមៗដើម្បីការពារអ្នកប្រើប្រាស់។

ដោយឡែក យោងតាមសារព័ត៌មាន ​​VTC News ផលិតផលសម្រកទម្ងន់សំខាន់ៗចំនួន ៣ ដែលណែនាំដោយ DJ Ngan 98 គឺមានដូចជា៖ Super Detox X3, X7 Plus និង X1000 ។ ផលិតផលទាំងនេះត្រូវបានលក់នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន ជាមួយនឹងតម្លៃចាប់ពីជាច្រើនរយពាន់ទៅជិតមួយលានដុងក្នុងមួយប្រអប់។ នៅក្នុងវីដេអូផ្សព្វផ្សាយជាច្រើន ឌីជេរវ័យ២៧ឆ្នាំ បានអះអាងថា នាងបានប្រើផលិតផលនេះរយៈពេល ៦ ខែ ហើយធានាថាមិនមានផលប៉ះពាល់ ឬឡើងទម្ងន់ឡើយ។

ជាពិសេស ផលិតផលទាំងនេះជួយឲ្យអ្នកប្រើប្រាស់ស្រកទម្ងន់បានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់តមអាហារ ឬហាត់ប្រាណសូម្បីតែអ្នកអាចស្រកទម្ងន់បាននៅពេលដេកបន្ទាប់ពីញ៉ាំឬអាចស្រកទម្ងន់បានសូម្បីតែពេលកំពុងគេង។ វេទិកាកម្សាន្ត និងអ្នកប្រើប្រាស់ជាច្រើនបានរិះគន់ការផ្សាយពាណិជ្ជកម្មនេះថាបំផ្លើសក្នុងនាមជាបុគ្គលមានឥទ្ធិពលនិងជាការបំភាន់យ៉ាងច្បាស់។ ឧប្បត្តិហេតុនេះកាន់តែមានភាពចម្រូងចម្រាសនៅពេលដែលវីដេអូលាតត្រដាងអំពីស្ត្រីម្នាក់ឈ្មោះ H. បានបង្ហាញខ្លួនដោយចោទប្រកាន់ផលិតផលសម្រកទម្ងន់ Ngan 98 ថា មានផ្ទុកសារធាតុហាមឃាត់ Sibutramine ។

Sibutramine គឺជាសារធាតុដែលធ្លាប់ប្រើក្នុងថ្នាំព្យាបាលជំងឺធាត់ ប៉ុន្តែត្រូវបានហាមប្រាមក្នុងប្រទេសជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ ដោយសារតែហានិភ័យនៃសម្ពាធឈាមឡើងខ្ពស់ រំខានដល់ចង្វាក់បេះដូង ដាច់សរសៃឈាមខួរក្បាល និងរហូតដល់ស្លាប់។

ស្រ្តីឈ្មោះ H. បាននិយាយថា គាត់បានទិញទំនិញហើយនាំផលិតផលមកធ្វើតេស្ត។ ប៉ុន្តែក្រោយមក Ngan 98 បានបដិសេធភ្លាមៗ ដោយអះអាងថា H. មានចេតនាដាក់រូបនាងសម្រាប់ការទិញផលិតផលពីប្រភពផ្សេង ហើយបានបង្ហាញថា H. គឺជាបុគ្គលិករបស់អ្នកជំនួញគ្រឿងសំអាងនៅ Can Tho ដែលជាគូប្រជែងរបស់នាង។

ក្រោយមក  DJ Ngan 98 ថែម​ទាំង​បាន​ទៅ Can Tho ដើម្បី​តទល់​ផ្ទាល់។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នាងបានអះអាងថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាព មានសារធាតុផ្សំពីរុក្ខជាតិដូចជា ផ្សិតលីងជឺ ស្លឹកឈូក ផ្លែ Garcinia hawthorn ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់លើស និង កម្ចាត់ជាតិពុល។

ទោះជាយ៉ាងណា ទាក់ទិននឹងឧបទ្ទវហេតុរបស់ឌីជេស្រីរូបនេះ នៅល្ងាចថ្ងៃទី ២២ ខែឧសភា លោកស្រី Pham Khanh Phong Lan ប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារនៃទីក្រុងហូជីមិញបញ្ជាក់ថា អធិការនៃនាយកដ្ឋានបានធ្វើការជាមួយ នាង Vo Thi Ngoc Ngan នាព្រឹកថ្ងៃដដែល។ អាជ្ញាធរ​បាន​ទទួល​ឯកសារ​ដែល​នាង​បាន​ផ្តល់​ឲ្យ​ហើយ​នឹង​បន្ត​ផ្ទៀងផ្ទាត់​ករណី​នេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ការ​លើក​ឡើង​របស់បវរ​កញ្ញា Thuy Tien ៣​ឆ្នាំ​មុន ដូចទស្សន៍ទាយអនាគតខ្លួនឯងយ៉ាងច្បាស់

The post ប៉ូលិសវៀតណាម ស៊ើបអង្កេត DJ មួយរូប ក្រោយផ្សាយផលិតផលសម្រកទម្ងន់បំភ្លើសការពិត appeared first on Kampuchea Thmey Daily.

អតីតម្ចាស់មកុដ​ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច
កាលពីពេលថ្មីៗនេះ រូបភាពរបស់អតីតម្ចាស់មកុដ​ Miss Grand International (MGI) ឆ្នាំ២០២១ Nguyen Thuc Thuy Tien ចូលសម្រាកក្នុងមន្ទីរពេទ្យ ចំពេលកំពុងផ្ទុះរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធនឹងការ​ឃោសនាផលិតផល​​ក្លែងក្លាយ និង​បោកប្រាស់ទំនុកចិត្ត​អតិថិជន។

នៅក្នុងរូបថតដែល​ផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត បានបង្ហាញឲ្យឃើញសកម្មភាពរបស់រាជនីសម្រស់កើតក្នុងឆ្នាំ១៩៩៨ មានសភាពស្លេកស្លាំង លើកដៃព្យួរសេរ៉ូម និងមានមនុស្សប្រុសម្នាក់នៅកៀកខ្លួនកំពុងតែបញ្ចុកអាហារដាក់មាត់របស់នាង។

យ៉ាងណា រូបថតនេះបានចែករំលែកយ៉ាងទូលំទូលាយស្របពេលដែល បវរកញ្ញា Thuy Tien នាពេលនេះកំពុងជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតនៅក្នុងសំណុំរឿង​ផ្សព្វផ្សាយស្ករគ្រាប់បន្លែប្រភេទ KERA ។ ព្រមជាមួយគ្នានោះដែរ អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​របស់​នាង​ និងជូនពរសូមឲ្យបវរកញ្ញាឆាប់ជាសះស្បើយបុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការពិតទៅរូបថតរបស់ Thuy Tien កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនត្រូវបានថតនាពេលថ្មីៗនេះទេ។ គេ​ដឹង​ថា​រូបភាព​ខាង​លើ ​គឺ​តាំង​ពី​ឆ្នាំ​២០២២​មក​ម្ល៉េះ​ ក្នុងពេលដែល​រាជិនីសម្រស់ចូល​សម្រាកក្នុងមន្ទីរពេទ្យ​ដោយសារ​ពុល​អាហារប៉ុណ្ណោះ។ នេះក៏ជាពេលដែលនាងជាប់ពាក់ព័ន្ធរឿងអាស្រូវ នៅពេលដែលកញ្ញា Dang Thuy Trang ដែលជាមេ Miss Ocean 2017 Dang Thu Thao បានដាក់ពាក្យប្តឹងទាមទារសំណងចំនួន ១.៥ពាន់លានដុងដែរ។

ទាក់ទិននឹងរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅក្រុមហ៊ុន Asia Life និងក្រុមហ៊ុន Sister Basket Company  បវរកញ្ញាវៀតណាមត្រូវនាយកដ្ឋានប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak បានចេញសេចក្តីសម្រេចផ្អាកការចាកចេញពីប្រទេសជាបណ្តោះអាសន្ន។ រយៈពេលនៃការផ្អាក ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥។

យ៉ាងណាមិញ ចំពេលមានរឿងអាស្រូវ រាជិនី​សម្រស់​​​បានលាក់ការបង្ហោះជាង ១ពាន់នៅលើ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ២.៨ លាននាក់។ បច្ចុប្បន្ន​មិន​មាន​ការ​បង្ហោះ​ជា​សាធារណៈ​ទេ។ លើសពីនេះ កញ្ញា Thuy Tien ក៏បានចាក់សោទំព័រផ្ទាល់ខ្លួន និង Fanpage របស់នាងនៅលើ Facebook ហើយបិទ Channel TikTok របស់នាងជាបណ្តោះអាសន្ន។

ក្រោយ​រឿង​អាស្រូវ​នេះ ម៉ាកយីហោ​ម៉ូដ​ដ៏​ល្បី Dior បាន​លាក់​រាល់​ការ​បង្ហោះ​ទាក់ទង​នឹងរូពនាង នៅ​លើ​បណ្ដាញ​សង្គម។ ដោយឡែក លោក Derek Chou   ប្រធានតំណាងការិយាល័យទេសចរណ៍តៃវ៉ាន់ប្រចាំនៅវៀតណាម បាននិយាយថា កិច្ចសន្យាក្នុងនាមជាទូតសុឆន្ទះ Thuy Tien ជាមួយការិយាល័យទេសចរណ៍តៃវ៉ាន់ កៀកនឹងបញ្ចប់ក្នុងខែឧសភានេះហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

The post អតីតម្ចាស់មកុដ​ MGI  ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច appeared first on Kampuchea Thmey Daily.

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់
​ក្រោយ​គ្រង​តំណែង​ឯក​​ពី​កម្មវិធី Miss Grand International ​ប្រចាំឆ្នាំ​​២០២១​មក ​ភាព​ល្បីល្បាញ​​របស់ ​កញ្ញា Nguyen Thuc Thuy Tien បានក្លាយជា​ទី​ចាប់អារម្មណ៍របស់អ្នកគាំទ្រ​ទាំង​ជាតិនិង​អន្តរជាតិ​ ជាពិសេសអ្នក​និយម​តាមដាន​កម្មវិធី​សិល្បៈ​​​។ ​ប៉ុន្តែ​​​ ការ​​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​​ផ្លូវ​ច្បាប់​ពាក់​ព័ន្ធ​លុកកាក់ និង​​ការ​ឃោសនា​បែបភូតភរកុហក​​ ក៏កំពុង​ទាញ​​ជោគវាសនា​​ង​ដែលខិតខំ​កសាងដោយលំបាកនោះឲ្យ​ធ្លាក់​​ចុះហៅលែង​ឮផងដែរ​។​

មាន​សម្រស់ស្រស់សោភានិងរាងកាយស្រឡូនស្អាត​​​ពិបាករកគូប្រៀប​​ បវរកញ្ញា​ឯក​​វៀតណាម​រូបនេះ តែងតែបង្ហាញភាពស្រស់ស្រាយ រួសរាយរាក់ទាក់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា។

ជារឿយៗ ទស្សនិកជន​ទូទៅ​និង​​​អ្នកគាំទ្រ​របស់​នាង​ជាពិសេស​នោះ​ តែងតែមើលឃើញថា​​ កញ្ញា Thuy Tien មានទឹក​​មុខ​ញញឹម ស្រស់ស្រាយ និង​ស្វាហាប់ រាល់ពេលបង្ហាញវត្តមានជាសារណៈ​ម្តងៗ​ ក៏ប៉ុន្តែបវរកញ្ញាឯករូបនេះ មែន​ទែនទៅ មានជីវិត​ដ៏កម្សត់​ និង​លំបាកណាស់​​​កាលពី​វ័យ​កុមារភាព។ ឪពុកម្តាយបានបែកបាក់​គ្នានៅពេលនាងមានអាយុ ​ទើបតែ​៤ឆ្នាំ ហើយក្រោយមក នាងបានទៅស្នាក់ជាមួយម្ដាយមីង​រហូត​​​ដល់​ពេញ​វ័យ​​​អាយុ១៨ឆ្នាំ។

ថ្វីដ្បិតតែ ​មិន​បាន​ទទួល​ភាព​កក់ក្តៅ​ពីគ្រួសារ​​និង​​រស់​នៅជុំឪពុកម្តាយក៏ដោយ ​ប៉ុន្តែ​ហែលឆ្លង​ជីវិត​​លំបាកនោះ​បាន​ធ្វើ​ឲ្យ​នាង​ចេះ​តស៊ូ​និង​ការ​តំាងចិត្ត​មាំ​ដើម្បីសម្រេចក្តីប្រាថ្នាធំៗ​ក្នុងជីវិត្ត។ រាជិនី​កំពូល​សម្រស់​របស់​វៀតណាម​រូប​នេះ គឺជាមនុស្សស្រីដែល​ពោរពេញដោយ​ការ​តាំងចិត្តក្នុងជីវិត ប្តេជ្ញាបន្តការសិក្សារហូតដល់ចប់ចុងចប់ដើម។

ទស្សនិកជននៅចាំបានថា ពេលមកដល់ Miss Grand International 2021 (MGI) រូបនាងបាននាំមកជាមួយនូវរូបភាពជានារីក្លាហាន ខិតខំពុះពារគ្រប់កាលៈទេសៈ។ ភាពរីករាយ និងថាមពលរបស់នាងបានជំរុញទឹកចិត្ត រហូតក្លាយជាម្ចាស់មកុដលើឆាកអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន​ជាហូរ​ហែចាប់ពីពេលនោះមក។

ទោះជាយ៉ាងណាក៏ដោយ នៅមុនពេលក្លាយជារាជិនីឯកប្រចាំកម្មវិធីប្រកួតសម្រស់ MGI នាង Thuy Tien គឺជាក្មេងស្រីដែលមានបទពិសោធន៍ក្នុងការប្រលងសម្រស់ច្រើនមកហើយ​។ នាងគឺជាបេក្ខនារីទីមួយនៅ Miss Southern Vietnam 2017 មុនពេលឡើងដល់ Top 5 និងជាបវរកញ្ញាសប្បុរសធម៌ Miss Vietnam 2018។ ជាមួយគ្នានោះដែរ បវរកញ្ញាក៏តំណាងឲ្យប្រទេសវៀតណាម ក្នុងកម្មវិធី Miss International ឆ្នាំ២០១៨។

មិន​ត្រឹម​តែ​ពឹង​លើ​រូប​សម្រស់​ប៉ុណ្ណោះ​ទេ កត្តា​សំខាន់​ដែល​ជួយ​ឲ្យ Thuy Tien ទទួល​បាន​មកុដ ​នោះ​គឺ​ការ​អប់រំ​ល្អ។ នាងមក​ពី​មហាវិទ្យាល័យ​អក្សរសាស្ត្រ​បារាំង​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ ទីក្រុង​ហូជីមិញ ហើយនាពេលកន្លងមក នាងក៏​បាន​បង្ហាញ​ទេពកោសល្យ​ពូកែ​ខាង​ភាសា​បរទេស ដោយអាច​ប្រើ​ភាសា​អង់គ្លេស និង​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ។ នេះ​ក៏​ជា​អត្ថប្រយោជន៍​ដ៏​ធំ​មួយ​សម្រាប់ Thuy Tien អាចឈោងយកមកុដបានយ៉ាងងាយស្រួល។

ក្រោយ​រង​ពិន័យ និង​ហាម​មិន​ឲ្យ​ចេញ​ពី​ប្រទេស តើ​បវរកញ្ញា Thuy Tien  ត្រូវ​ដក​ម្កុដ​ទេ?

ទាក់ទិននឹ​រឿង​ក្តី​ក្តាំ​នៅ​​ក្រុមហ៊ុន​​ស្ករគ្រាប់បន្លែ Kera នៅរសៀលថ្ងៃទី៤ខែមេសា ភ្នាក់ងារនគរបាលស៊ើបអង្កេត ក្រសួងសន្តិសុខសាធារណៈរបស់​វៀតណាម បានចេញ​​ប្រកាស​ចោទប្រកាន់​មនុស្ស​មួយចំនួន​ផ្សេង​ទៀត ចេញ​ដីកាស្វែងរកចាប់ខ្លួន។ ជាមួយគ្នា​នោះ អយ្យការ​​តុលាការ​កំពូល​វៀតណាមក៏មានវិធានការ​ផ្លូវច្បាប់ចំពោះ​មនុស្ស​៥នាក់ដែល​ពាក់ព័ន្ធ​កញ្ញា  Thuy Tien ដែរ​។

ចុង​ចោទ​បាន​បង្ហាញ​សញ្ញា​នៃ​ឧក្រិដ្ឋកម្ម​ផលិត​ផលិតផល​អាហារ​ក្លែងក្លាយ និង​បោកប្រាស់​អតិថិជន។ ភ្នាក់ងារ​ប៉ូលិស​ស៊ើបអង្កេត​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​កំណត់​ថា កញ្ញា Thuy Tien មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។

ប៉ូលិសខេត្ត Dak Lak ក៏បានសម្រេចផ្អាកជាបណ្តោះអាសន្ន ហាមមិនឲ្យចាកចេញពីប្រទេស ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ឧសភា ដើម្បី​ងាយស្រួល​ដល់​ការ​ផ្ទៀងផ្ទាត់ និងស៊ើបអង្កេតបន្ថែមដោយសារតែនាងជាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅ ក្រុមហ៊ុន Asia Life​។

បន្ទាប់ពីរឿងអាស្រូវ Thuy Tien ទទួលបានការរិះគន់ជាច្រើនពីសហគមន៍អនឡាញ ប្រឈមមុខនឹងហានិភ័យដែលត្រូវសងកិច្ចសន្យាផ្សាយពាណិជ្ជកម្ម។ គម្រោងភាពយន្តដែលគ្រោងនឹងចាក់បញ្ចាំងនៅខែមិថុនាខាងមុខ កំពុងត្រូវបាន​ប៉ះ​ពាល់​យ៉ាងខ្លាំង។

យោងតាមគេហទំព័រ Vietnamnet បានឲ្យដឹងថា ព័ត៌មានអំពីរឿងអាស្រូវរបស់កញ្ញាសម្រស់ប្រចាំទឹកដីវៀតណាម ត្រូវបានបង្ហោះដោយ Sanook ដែលជាគេហទំព័រព័ត៌មានដំបូង និងចំណាស់ជាងគេបំផុតនៅក្នុងប្រទេសថៃ។ ទំព័រហ្វេកប៊ុក និង​បណ្តាញ​​សង្គម​សំខាន់​ៗ​​​​ជាច្រើន​របស់​​​កម្មវិធី​សម្រស់នៅក្នុងប្រទេសនេះក៏បានដកស្រង់ព័ត៌មាននេះផងដែរ ដោយបានទាក់ទាញមតិ​រិះគន់​បែបអវិជ្ជមាន​ជាច្រើនរាប់​មិនអស់​។

ជុំវិញភាពចម្រូងចម្រាសនេះ អ្នកគាំទ្រសម្រស់ថៃ និងអ្នកគាំទ្រ កញ្ញា​ Thuy Tien នៅប្រទេសវៀតណាម កំពុងតែចាប់អារម្មណ៍ និងកំពុងរង់ចាំមើលថា តើតំណែង MGI នឹងត្រូវដកហូតតំណែងដោយប្រធានដែរឬទេ?

បច្ចុប្បន្ន ស្ថាប័ននិងលោក Nawat ផ្ទាល់ មិនទាន់មានចំណាត់ការណាមួយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់កញ្ញា  Thuy Tien នូវឡើយទេ។ ប៉ុន្តែនៅក្នុងការបង្ហោះថ្មីៗ ក្នុងកម្មវិធីកាលពីដើមខែមីនា លោកបែរជាអបអរសាទរនាង ដែលបានក្លាយជាជាទូតសឆន្ទៈនៃម៉ាកយីហោពិភពលោក Dior ទៅវិញ។ ស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលរឿងដក​ដ​ម្កុដ​ នៅក្នុងការ​ផ្សាយ​ផ្ទាល់កាលពី​ថ្មីៗ​នេះ មេ MGI បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ «កុងត្រា​របស់​នាង​ជាមួយ​ពួក​យើង​បាន​ផុត​កំណត់​កាល​ពី​២​ឆ្នាំ​មុន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​ក្រោយ​គ្រង​មកុដ​​​ MGI ត្រឹម៤ឆ្នាំ កញ្ញាឯក​វៀត​ណាម​​ ​Thuy Tien ​​មានរឿង​អាស្រូវ​ផ្លូវច្បាប់​ផ្ទួនៗ​

The post ​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់ appeared first on Kampuchea Thmey Daily.

​​ក្រោយ​គ្រង​មកុដ​​​ MGI ត្រឹម៤ឆ្នាំ កញ្ញាឯក​វៀត​ណាម​​ ​Thuy Tien ​​មានរឿង​អាស្រូវ​ផ្លូវច្បាប់​ផ្ទួនៗ​
បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីលើឆាកអន្តរជាតិ Miss Grand International 2021 (MGI) នាង Nguyen Thuc Thuy Tien បានក្លាយជា​​រាជនី​សម្រស់​​​ដ៏​ទាក់​ទាញ​​​ រហូត​​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន​ជាហូរ​ហែ។ ទោះ​ជាយ៉ា​ងណា​ បវរកញ្ញារូប​ស្រស់​​​វ័យ​​២៦​ឆ្នាំ​រូប​​នេះ​​​ដែល​ក៏ផុងខ្លួននៅ​ក្នុងរឿងអាស្រូវផ្លូវច្បាប់​​ផ្ទួនៗ​ រហូត​​​ធ្វើ​ឲ្យ​​​​អ្នកគាំត្រ​​លែងសូវពេញចិត្តដូចមុន។

​​កាសែត Thanh Tra​របស់​វៀតណាម ​បាន​ផ្សាយថា ​​ភ្នាក់ងារប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak ​បានចេញសេចក្តីសម្រេចផ្អាកមិនឲ្យ​បវរកញ្ញា​​ឯក Thuy Tien ចាកចេញពីប្រទេសជាបណ្តោះអាសន្ន ដោយសារតែនាងជាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅ ក្រុមហ៊ុន Asia Life​ផង និង​​នៅ​​ទីក្រុង Dak Lak។

រយៈពេលនៃការផ្អាក​ការ​ធ្វើ​ដំណើរ​នេះ​ គឺចាប់ពីថ្ងៃទី ១៥ខែមីនា ដល់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥។ ក្រោយមក នៅរសៀលថ្ងៃដដែល គណៈកម្មាធិការប្រកួតប្រជែងជាតិនៃ​​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានដាក់ពិន័យរដ្ឋបាលលើបវរកញ្ញាដោយពិន័យជាប្រាក់ចំនួន​២៥លានដុង (៩៦៨.៨០ដុល្លារ)  សម្រាប់ការមិនជូនដំណឹងឲ្យច្បាស់លាសដល់អ្នកប្រើប្រាស់ថា នាងត្រូវបានឧបត្ថម្ភ នៅពេលផ្តល់ព័ត៌មានអំពីផលិតផលស្ករគ្រាប់បន្លែ «Kera» នៅលើប្រព័ន្ធផ្សព្វផ្សាយ ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងរ៉ាវកាន់តែល្បីសុះសាយពេញបណ្ដាញសង្គម ម្ចាស់មកុដ MGI រូប​​នេះ​ ស្រាប់តែចេញ​មុខមកបញ្ជាក់​ថា មុន​នឹង​ខ្លួនសម្រេច​ចិត្ត​សហការ គឺ​នាង​ត្រូវភាគីម្ខាងទៀតផ្តល់​ឯកសារ​បញ្ជាក់​ផលិតផល​យ៉ាងពេញ​លេញ។ ពេល​នាង​ទទួលព័ត៌មាន​មិនល្អទាក់ទងនឹងផលិតផល​ភ្លាម នាង​ក៏​ទាក់ទង​ទៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ។ ជាពិសេស បវរកញ្ញាវ័យ២៦ឆ្នាំ ​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ភាគី​ទី​៣ ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឲ្យកាន់តែច្បាស់​លាស់​​​ផងដែរ​។

​ក្នុង​រឿ​ងអាស្រូវ​​ផ្លូវ​ច្បាប់មួយទៀត​ គឹ​​​រម្លឹក​ដល់​កាលពេលដែលនាងគ្រងមកុដជិតមួយឆ្នាំ​ឯង​ណោះ ដោយ​​បវរកញ្ញា​ Thuy Tien មាន​រឿង​អាស្រូវ ដោយ​ការ​រង​បណ្តឹង​របស់​​ លោកស្រី Dang Thuy Trang (មេធំរបស់ Miss Ocean Dang Thu Thao)។

យោងតាមពាក្យបណ្តឹងរបស់ Dang Thuy Trang ក្នុងឆ្នាំ ២០១៧ កញ្ញា Thuy Tien បានស្នើសុំខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុង ដើម្បីចូលរួមប្រកួតបវរកញ្ញាភាគខាងត្បូងវៀតណាម។ នាងធ្លាប់បានសរសេរលិខិតខ្ចី​ប្រាក់​មួយ​ច្បាប់​ ដោយសន្យាថា នឹងសងបំណុលវិញ បន្ទាប់ពីឈ្នះរង្វាន់។

ទោះជាយ៉ាងនេះក្តី រយៈពេលជិត២ឆ្នាំ​ក្រោយ​មក​ ម្ចាស់បំណុលបានទាក់ទងទៅ Thuy Tien ជាច្រើនដង ដើម្បីសួរនាំរឿងជំពាក់លុយ ប៉ុន្តែរាជនីសម្រស់រូប​នេះ​នៅតែមិនមានបំណងសង ហើយថែមទាំងហែកក្រដាសបំណុលចោលទៀត​ផង។

នៅខែវិច្ឆិកា ឆ្នាំ ២០២២ Thuy Tien បានធ្វើសន្និសីទកាសែតដើម្បីពន្យល់ថា ខ្លួនត្រូវលោកស្រី Dang Thuy Trang បោកបញ្ឆោតឲ្យចុះហត្ថលេខា និងដាក់ស្នាមម្រាមដៃលើក្រដាសបំណុល។ ថវិកា​នោះគ្រោង​យក​ទៅ​ជួយ​នាង​ ក្នុង​ការ​ប្រលង​បវរកញ្ញា​ភាគខាងត្បូង​វៀតណាម​ឆ្នាំ ២០១៧ តែប៉ុណ្ណោះ។ នាង​បាន​អះអាង​ថា​ ជា​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​នេះ ហើយ​បាន​ប្តឹង​ប្រឆាំង​នឹង​លោកស្រី Dang Thuy Trang ពី​បទ​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ។

មិនតែប៉ុណ្ណោះ Thuy Tien ថែមទាំងបញ្ជាក់ថា នាងមិនដែលបានទទួលប្រាក់ ឬជំនួយពីលោកស្រី Dang Thuy Trang សូម្បីតែមួយកាក់មួយសេន ទោះបីជានាងបានចុះហត្ថលេខាលើឯកសារកម្ចីក៏ដោយ។ មេធាវីរបស់ Thuy Tien ក៏បានបញ្ជាក់ព្រមគ្នាដែរថា មិនមានសកម្មភាពទទួលប្រាក់ ឬផ្តល់ជំនួយហិរញ្ញវត្ថុរវាងភាគីទាំងពីរនោះទេ។

ក្រោយ​ការ​ចោទប្រកាន់​អស់​រយៈពេល​ជាង​៤​ឆ្នាំ នៅ​ខែឧសភា ឆ្នាំ​២០២៣ តុលាការ​បាន​ច្រានចោល​បណ្តឹង​របស់​លោកស្រី Dang Thuy Trang ហើយ​បាន​ប្រកាស​ថា Thuy Tien មិន​ទទួលខុសត្រូវ​លើ​ការ​បង់ប្រាក់​ចំនួន​នេះទេ​។ ទន្ទឹមនឹងនោះ លោកស្រីក៏ត្រូវសងជំងឺចិត្តបវរកញ្ញាចំពោះការខូចខាតខាងសម្ភារៈ និងស្មារតីក្នុងចំនួនទឹកប្រាក់ ៣៨៧,៦លានដុង។

គួរបញ្ចាក់ដែរថា Thuy Tien បានក្លាយជាម្ចាស់​មកុដ MGI នៅ​ប្រទេស​ថៃកាលឆ្នាំ២០២១ ភ្លាមៗនោះដែរ នាង​បាន​ក្លាយ​ជា​បវរកញ្ញា​ដែល​ត្រូវ​គេ​កោតសរសើរ និង​ស្វែងរក​ច្រើន​បំផុត​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​វៀតណាម។ ៤ ឆ្នាំបានកន្លងផុតទៅ គ្រប់គ្នាគិតថាបវរកញ្ញាកើតឆ្នាំ ១៩៩៨ នឹងរក្សារូបភាពល្អឥតខ្ចោះរបស់នាងជារៀងរហូត។ យ៉ាងណាមិញ រឿងរ៉ាវអាស្រូវជាច្រើន ដែលបានកើតឡើងជាបន្តបន្ទាប់ នាពេលថ្មីៗនេះ បានធ្វើឲ្យកក្រើកតំណែងរបស់សម្រស់នៅក្នុងបេះដូងមហាជនទាំងស្រុង ស្ទើរតែរកផ្លូវឲ្យរូពនាងស្តារកេរ្តិ៍ឈ្មោះមកវិញទាំងលំបាកបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វៀតណាមហាមបវកញ្ញា Thuy Tien មិនឲ្យចេញពីប្រទេស និងពិន័យជាប្រាក់រាប់ម៉ឺនដុល្លារ

The post ​​ក្រោយ​គ្រង​មកុដ​​​ MGI ត្រឹម៤ឆ្នាំ កញ្ញាឯក​វៀត​ណាម​​ ​Thuy Tien ​​មានរឿង​អាស្រូវ​ផ្លូវច្បាប់​ផ្ទួនៗ​ appeared first on Kampuchea Thmey Daily.

វៀតណាមហាមបវកញ្ញា Thuy Tien មិនឲ្យចេញពីប្រទេស និងពិន័យជាប្រាក់រាប់ម៉ឺនដុល្លារ
នាល្ងាចថ្ងៃទី ៤ ខែមេសា ដោយយោងតាមកាសែត Thanh Tra ភ្នាក់ងារប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak ប៉ូលិសបានចេញសេចក្តីសម្រេចផ្អាកការចាកចេញពីប្រទេសជាបណ្តោះអាសន្នសម្រាប់បវរកញ្ញា Nguyen Thuc Thuy Tien កើតក្នុងឆ្នាំ ១៩៩៨ និងរស់នៅក្នុងទីក្រុងហូជីមិញ។

រយៈពេលនៃការផ្អាកបណ្តោះអាសន្ននៃការចាកចេញគឺចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។  ម្ចាស់មកុដ Miss Grand International ឆ្នាំ២០២១ ត្រូវបានផ្អាកជាបណ្តោះអាសន្នពីការចាកចេញពីប្រទេស ដើម្បីបម្រើការផ្ទៀងផ្ទាត់ និងស៊ើបអង្កេត ដោយសារតែនាងជាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅក្រុមហ៊ុន Asia Life និងក្រុមហ៊ុន Sister Basket Company នៅទីក្រុងហូជីមិញ និង Dak Lak។

កន្លងមក យោងតាមព័ត៌មានក្នុងសារព័ត៌មាន ឧត្តមសេនីយ៍ឯក Nguyen Quoc Toan ប្រធានការិយាល័យនៃក្រសួងសន្តិសុខសាធារណៈបាននិយាយថា ភ្នាក់ងារស៊ើបអង្កេតបានកាត់ទោស Pham Quang Linh (Quang Linh Vlog កើតក្នុងឆ្នាំ ១៩៩៨ សមាជិកក្រុមប្រឹក្សាភិបាលនៃ Sisters Group Joint Stock Company និង Nguyen Thi Thai Hang ជាប្រធានក្រុមប្រឹក្សាភាគហ៊ុន 1 S9 ទីលំនៅបច្ចុប្បន្ននៅស្រុក Go Vap ទីក្រុងហូជីមិញ។

នៅថ្ងៃជាមួយគ្នានេះដែរ គណៈកម្មការប្រកួតប្រជែងថ្នាក់ជាតិបានចេញសេចក្តីសម្រេចចំនួនពីរ ស្តីពីការដាក់ទណ្ឌកម្មផ្នែករដ្ឋបាលក្នុងវិស័យការពារសិទ្ធិអ្នកប្រើប្រាស់សម្រាប់អង្គការ និងបុគ្គលពាក់ព័ន្ធករណីស្ករគ្រាប់បន្លែ Kera ។

តាមនោះ បវរកញ្ញា Thuy Tien ត្រូវបានពិន័យជាប្រាក់ចំនួន ២៥លានដុង (៩៦៨.៨០ដុល្លារ) សម្រាប់ការមិនជូនដំណឹងដល់អ្នកប្រើប្រាស់ជាមុនថា នាងត្រូវបានឧបត្ថម្ភដើម្បីផ្តល់ព័ត៌មានអំពីផលិតផល ទំនិញ និងសេវាកម្ម។ បន្ទាប់​ពី​សួរចម្លើយ នាងបាន​សារភាព​កំហុស​របស់​នាងហើយ​ដឹង​ថា ​ខ្លួនពិតជាបាន​ធ្វើ​ខុសមែន។

គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន ក្នុងវគ្គលក់បន្តផ្ទាល់នៅលើបណ្តាញសង្គម មនុស្ស ៣នាក់ដែលរួមមាន៖ Hằng Du Mục, Phạm Quang Linh (Quang Linh Vlogs) និង បវរកញ្ញា Thuy Tien បានផ្សាយពាណិជ្ជកម្មផលិតផលស្ករគ្រាប់បន្លែ KERA ដែលប្រកាសដោយក្រុមហ៊ុនភាគហ៊ុនរួម Chi Em Rot Group (CER Group) ហើយផលិតនៅក្រុមហ៊ុនភាគហ៊ុន ASIA LIFE Joint Stock Company (Dak Lak)។ ព័ត៌មាន​នេះ​ភ្លាមៗ​បាន​បង្ក​ភាព​ចម្រូងចម្រាស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម។ សំឡេង​នៃ​ការ​លក់​ទំនិញ​ក្លែងក្លាយ និង​គុណភាព​អន់​ បាន​ប៉ះពាល់​ដល់​មុខ​មាត់​របស់បវរកញ្ញាវៀតណាមរូបនេះខ្លាំង។ ភ្លាមៗនោះ នាង​ត្រូវ​កែរាល់ពាក្យសម្ដី និង​សុំទោសទៅកាន់ទស្សនិកជនជាច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

The post វៀតណាមហាមបវកញ្ញា Thuy Tien មិនឲ្យចេញពីប្រទេស និងពិន័យជាប្រាក់រាប់ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci
តារាចម្រៀងជនជាតិអាមេរិក-វៀតណាម Lynda Trang Dai ត្រូវបានឃុំខ្លួននៅពន្ធនាគារ Orange County រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីខែមករា ក្រោមបទចោទប្រកាន់ពីបទលួចលក់រាយ ហើយក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។

យោងតាមកំណត់ត្រាក្រឡាបញ្ជីរបស់ Orange County Lynda ដែលមានឈ្មោះពេញថា Ngo Lynda Trang Dai Le ត្រូវបានចោទប្រកាន់ពីបទលួចទំនិញមានតម្លៃចន្លោះពី ១០០ ទៅ ៧៥០ដុល្លារ។ បទល្មើសនេះត្រូវបានចាត់ថ្នាក់ជាបទមជ្ឈិម ក្រោមច្បាប់រដ្ឋផ្លរីដា ដោយមានការបង់ប្រាក់ធានាចំនួន ១ពាន់ដុល្លារ។

ឯកសារ​របស់​តុលាការ​បញ្ជាក់​ថា កាលថ្ងៃ​ទី​0៤ ខែ​មករា Lynda បាន​ទិញ​ទឹកអប់​ពីរ​ដប​នៅ​ហាង Gucci។ បន្ទាប់មកនាងបានយកស្រោម AirPods តម្លៃ ៣៣០ ដុល្លារអាមេរិកពីបញ្ជរ ដោយលាក់វានៅក្រោមរបស់របររខ្លួន ហើយចាកចេញដោយមិនបង់ប្រាក់។ ពេល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​បន្ទាប់ នាងក៏​ត្រូវ​បាន​ចាប់​ខ្លួនភ្លាមៗ។

Lynda បាន​អះអាង​ថា នាង​បាន​ទុក​ទំនិញ​នៅ​បញ្ជរ​ចេញ ប៉ុន្តែ​បុគ្គលិក​ហាង​បាន​ពិនិត្យ​មើល​វីដេអូ​សុវត្ថិភាព ហើយ​បាន​រាយការណ៍​ថា នាង​មិន​បាន​ប្រគល់​វា​វិញ​ទេ។ ក្រោយ​មក​នាង​បាន​ពន្យល់​ថា នាង​បាន​ប្រញាប់ ហើយ​ទម្លាក់​វា​លើ​ឥដ្ឋ។

សំណុំ​រឿង​នេះ​ត្រូវ​បាន​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង Orlando កាល​ពី​ថ្ងៃ​ទី០​៦ ខែ​មករា ដោយ​មាន​មេធាវី Joel Leppard ជា​តំណាង​របស់​នាង។ នៅថ្ងៃទី១៦ ខែមករា មេធាវីផ្ទាល់ខ្លួននាងបានដាក់សំណើសុំបណ្តេញចេញពីការងារក្រោមច្បាប់នីតិវិធីព្រហ្មទណ្ឌរបស់រដ្ឋ Florida ដែលនាំទៅដល់ការលុបចោលសវនាការដែលបានគ្រោងទុកនៅថ្ងៃទី ២១ ខែមករា។ ឥឡូវនេះ ព្រះរាជអាជ្ញាកំពុងពិនិត្យមើលភស្តុតាង រួមទាំងរូបភាព វីដេអូ និងសេចក្តីថ្លែងការណ៍របស់សាក្សី មុនពេលសម្រេចចិត្តលើជំហានផ្លូវច្បាប់បន្ទាប់។

ក្រោមច្បាប់រដ្ឋផ្លរីដា ការលួចរបស់មានតម្លៃចន្លោះពី ១០០ ដុល្លារ ទៅ ២៩៩ ដុល្លារអាមេរិក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១ឆ្នាំ និងពិន័យជាប្រាក់១ពាន់ដុល្លារអាមេរិក។ មិត្តសិល្បៈនៅសហរដ្ឋអាមេរិក បាននិយាយថា Lynda បានបង្ហោះរូបភាពនៅក្រៅឃុំ ហើយបានបន្តជីវិតធម្មតារបស់នាងឡើងវិញ ដោយបានចែករំលែករូបថតនៃការសម្តែងថ្មីៗរបស់នាងនៅលើបណ្តាញសង្គម។

គួរបញ្ចាក់ថា Lynda  ឆ្នាំកើតនៅកណ្តាលទីក្រុង Hue ប្រទេសវៀតណាម ហើយបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់នាងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ ត្រូវបានគេស្គាល់ថាជាវត្តមាននៅលើឆាកដ៏រស់រវើករបស់នាង ជារឿយៗនាងត្រូវបានគេប្រៀបធៀបទៅនឹងម៉ាដូណា។ នាង​បាន​រៀប​ការ​ជាមួយ​តារា​ចម្រៀង​ដើម​កំណើត​វៀតណាម Tommy Ngo៕

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

The post តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci appeared first on Kampuchea Thmey Daily.