ជីវិតកម្សាន្ដ
អតីតម្ចាស់មកុដ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច
កាលពីពេលថ្មីៗនេះ រូបភាពរបស់អតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ២០២១ Nguyen Thuc Thuy Tien ចូលសម្រាកក្នុងមន្ទីរពេទ្យ ចំពេលកំពុងផ្ទុះរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធនឹងការឃោសនាផលិតផលក្លែងក្លាយ និងបោកប្រាស់ទំនុកចិត្តអតិថិជន។
នៅក្នុងរូបថតដែលផ្សព្វផ្សាយលើបណ្ដាញសង្គមយ៉ាងព្រោងព្រាត បានបង្ហាញឲ្យឃើញសកម្មភាពរបស់រាជនីសម្រស់កើតក្នុងឆ្នាំ១៩៩៨ មានសភាពស្លេកស្លាំង លើកដៃព្យួរសេរ៉ូម និងមានមនុស្សប្រុសម្នាក់នៅកៀកខ្លួនកំពុងតែបញ្ចុកអាហារដាក់មាត់របស់នាង។

យ៉ាងណា រូបថតនេះបានចែករំលែកយ៉ាងទូលំទូលាយស្របពេលដែល បវរកញ្ញា Thuy Tien នាពេលនេះកំពុងជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតនៅក្នុងសំណុំរឿងផ្សព្វផ្សាយស្ករគ្រាប់បន្លែប្រភេទ KERA ។ ព្រមជាមួយគ្នានោះដែរ អ្នកលេងអ៊ីនធឺណិតជាច្រើន បានសម្ដែងការព្រួយបារម្ភចំពោះសុខភាពរបស់នាង និងជូនពរសូមឲ្យបវរកញ្ញាឆាប់ជាសះស្បើយបុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ការពិតទៅរូបថតរបស់ Thuy Tien កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិនត្រូវបានថតនាពេលថ្មីៗនេះទេ។ គេដឹងថារូបភាពខាងលើ គឺតាំងពីឆ្នាំ២០២២មកម្ល៉េះ ក្នុងពេលដែលរាជិនីសម្រស់ចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារពុលអាហារប៉ុណ្ណោះ។ នេះក៏ជាពេលដែលនាងជាប់ពាក់ព័ន្ធរឿងអាស្រូវ នៅពេលដែលកញ្ញា Dang Thuy Trang ដែលជាមេ Miss Ocean 2017 Dang Thu Thao បានដាក់ពាក្យប្តឹងទាមទារសំណងចំនួន ១.៥ពាន់លានដុងដែរ។
ទាក់ទិននឹងរឿងអាស្រូវផ្លូវច្បាប់ពាក់ព័ន្ធក្នុងការផលិតទំនិញក្លែងក្លាយនៅក្រុមហ៊ុន Asia Life និងក្រុមហ៊ុន Sister Basket Company បវរកញ្ញាវៀតណាមត្រូវនាយកដ្ឋានប៉ូលិសស៊ើបអង្កេតខេត្ត Dak Lak បានចេញសេចក្តីសម្រេចផ្អាកការចាកចេញពីប្រទេសជាបណ្តោះអាសន្ន។ រយៈពេលនៃការផ្អាក ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥។
យ៉ាងណាមិញ ចំពេលមានរឿងអាស្រូវ រាជិនីសម្រស់បានលាក់ការបង្ហោះជាង ១ពាន់នៅលើ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ២.៨ លាននាក់។ បច្ចុប្បន្នមិនមានការបង្ហោះជាសាធារណៈទេ។ លើសពីនេះ កញ្ញា Thuy Tien ក៏បានចាក់សោទំព័រផ្ទាល់ខ្លួន និង Fanpage របស់នាងនៅលើ Facebook ហើយបិទ Channel TikTok របស់នាងជាបណ្តោះអាសន្ន។
ក្រោយរឿងអាស្រូវនេះ ម៉ាកយីហោម៉ូដដ៏ល្បី Dior បានលាក់រាល់ការបង្ហោះទាក់ទងនឹងរូពនាង នៅលើបណ្ដាញសង្គម។ ដោយឡែក លោក Derek Chou ប្រធានតំណាងការិយាល័យទេសចរណ៍តៃវ៉ាន់ប្រចាំនៅវៀតណាម បាននិយាយថា កិច្ចសន្យាក្នុងនាមជាទូតសុឆន្ទះ Thuy Tien ជាមួយការិយាល័យទេសចរណ៍តៃវ៉ាន់ កៀកនឹងបញ្ចប់ក្នុងខែឧសភានេះហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះរឿងអាស្រូវផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូតមកុដដ៏អាម៉ាស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


