ជីវិតកម្សាន្ដ
តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ
ថ្លែងជាមួយសារព័ត៌មាន VietNamNet កាលពីថ្ងៃទី៩ ខែមិថុនា តំណាងតារាសម្ដែង Ngan Hoa បានបញ្ជាក់អំពីពាក្យចចាមអារ៉ាមថា នាងមានរថយន្តទំនើប Audi និងធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ ខណៈខ្លួនកំពុងតែអំពាវនាវរកជំនួយដើម្បីព្យាបាលជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បានផ្សព្វផ្សាយអត្ថបទដែលរិះគន់ទៅលើតារាសម្តែង Ngan Hoa ។ គណនីអនាមិកមួយបានយករូបថតរបស់នាងបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយអះអាងថា ទោះបីជានាងមានផ្ទះធំទូលាយ រថយន្ត Audi សត្វចិញ្ចឹមថ្លៃៗ ហើយតែងតែធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ក៏ដោយ ការអំពាវនាវរកជំនួយសម្រាប់ការព្យាបាលគឺគ្មានហេតុផលទាល់តែសោះ។
ការបង្ហោះបែបអសុរោះនេះដែរ បានទាក់ទាញមតិអវិជ្ជមានរាប់រយពីអ្នកបញ្ចេញមតិ នៅលើបណ្ដញអ់ីនធើណេតក្នុងប្រទេសវៀតណាម។ អ្នកខ្លះថានាងធ្វើជាឈឺដើម្បីរកជំនួយ ចំណែកអ្នកផ្សេងទៀតបញ្ចេញមតិថា មនុស្សឈឺឯណាមានលុយដើរលេងសប្បាយហឺហារ ហើយមានឡានទំនើបៗជិះបង្ងួតគេឯងនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងតារាស្រីបានប្រាប់សារព័ត៌មាន VietNamNet ថា តារាសម្ដែង Ngan Hoa ស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ ដូច្នេះនាងមិនអាចចែករំលែកបានច្រើនទេ ហើយគ្រាន់តែអាចបញ្ជាក់ថា ពាក្យចចាមអារ៉ាមតាមអ៊ីនធឺណិតគឺមិនពិតទេ។ បុគ្គលនេះបាននិយាយថា ពេលនេះ តារាស្រីកំពុងសម្រាកព្យាបាល ហើយមិនមានឡានទំនើបដូចការលើកឡើងទេ។
ទាក់ទិននឹងការធ្វើដំណើរទៅក្រៅប្រទេសពេលឈឺ អ្នកតំណាងដដែលបានចែករំលែកថា ដំណើរកម្សាន្តនេះធ្វើឡើងតាមក្តីសុបិនចុងក្រោយរបស់នាង ហើយការចំណាយសម្រាប់ដំណើរកម្សាន្តនេះគឺត្រូវបង់ដោយតំណាងរបស់តារាស្រីរូបនេះ។ ចំណែករថយន្ត Audi ក្នុងរូបថត ជារបស់សាច់ញាតិរបស់តារាស្រីរូបនេះតែប៉ុណ្ណោះ។

ដូចដែលអ្នកសារព័ត៌មានបានរាយការណ៍ពីមុនមក នៅក្នុងខែឧសភា ឆ្នាំ ២០២៣ តារាសម្តែងវ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដំណាក់កាលទី៣ ខ្សោយតម្រងនោមមរ៉ាំរ៉ៃ ភាពស្លេកស្លាំង និងជំងឺរលាកថ្លើម នេះបើយោងតាមលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមិញធ្លាប់បានបញ្ចាក់។
កាលពីខែកុម្ភៈកន្លងទៅ នាងបានទៅមន្ទីរពេទ្យ Cho Ray ប្រទេសវៀតណាម ដើម្បីពិនិត្យសុខភាព ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី ៥ ។
បច្ចុប្បន្ននេះ នាងបន្តលេបថ្នាំជារៀងរាល់ថ្ងៃ និងធ្វើការលាងឈាមពីរដងក្នុងមួយថ្ងៃ ប៉ុន្តែវេជ្ជបណ្ឌិតបានណែនាំឲ្យនាងធ្វើការប្តូរតម្រងនោម។ ដោសារតែថវិកាដ៏ច្រើននេះបានធ្វើឲ្យតារាស្រីវៀតណាម និងក្រុមគ្រួសារជាប់គាំង រហូតដល់ថ្នាក់លើកដៃសូមជំនួសពីមហាជន។
បន្ទាប់ពីសារព័ត៌មានបានរាយការណ៍ព័ត៌មាននេះ អ្នកដឹកនាំរឿង Tran Thanh និងសិល្បករជាច្រើនបានចូលរួមគាំទ្រ និងអំពាវនាវរកអំណោយជួយដល់ Ngan Hoa។ មួយថ្ងៃក្រោយមក តារាស្រីបានប្រកាសថានាងនឹងបិទគណនីធនាគារឈប់ទទួលប្រាក់ឧបត្ថម្ភ និងអរគុណសហគមន៍សម្រាប់ការគាំទ្រ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្តាយ Kris Wu ជាប់គុកពីបទក្លែងបន្លំពន្ធ ខណៈកូនប្រុសប្រឈមនឹងកាត់ទោសបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


