ជីវិតកម្សាន្ដ
ម្តាយ Kris Wu ជាប់គុកពីបទក្លែងបន្លំពន្ធ ខណៈកូនប្រុសប្រឈមនឹងកាត់ទោសបន្ថែម
មេធាវីដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ៩ ខែមិថុនា បានបញ្ជាក់ពីស្ថានភាពម្តាយរបស់ Kris Wu គឺអ្នកស្រី Wu Xiuqin ត្រូវបានកាត់ទោសពីបទបន្លំប្រព័ន្ធពន្ធចិនប្រមាណ ៣០០ លានយន់ (ជាង ៤១.៧ លានដុល្លារអាមេរិក)។ ការរកឃើញនេះបានកើតឡើងបន្ទាប់ពីអាជ្ញាធរបានត្រួតពិនិត្យក្រុមហ៊ុនផ្ទាល់ខ្លួនរបស់កូនប្រុស កំឡុងពេលសំណុំរឿងឧក្រិដ្ឋកម្មដ៏ល្បីរបស់តារាប្រុស។

សារព័ត៌មានចិន Sohu បានបញ្ចាក់ថា ក្នុងនាមជាប្រធានការិយាល័យគ្រប់គ្រងកំឡុងពេលអាជីពកម្សាន្តកូនប្រុស អ្នកស្រី Wu Xiuqin រងការចោទប្រកាន់ថា បានមើលការខុសត្រូវផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលដើរតួជាភ្នាក់ងាររបស់កូនប្រុសគាត់។ ការស៊ើបអង្កេតនេះត្រូវបានគេរាយការណ៍ថា បាននាំទៅដល់ការចាប់ខ្លួន ដែលបង្ហាញពីភាពខុសឆ្គងដ៏សំខាន់នៅក្នុងរឿងដែលកំពុងបន្ត។
អាជ្ញាធរមកពីការិយាល័យអធិការកិច្ចពន្ធទីពីររបស់ទីក្រុងប៉េកាំង ក៏បានដាក់ពិន័យជាប្រាក់ចំនួន ៦០០ លានយន់ (ប្រហែល ៨៣.៤ លានដុល្លារអាមេរិក) លើ តារាចម្រៀងវ័យ៣៤ឆ្នាំ សម្រាប់ការគេចពន្ធ រួមទាំងថ្លៃហួសកាលកំណត់ និងការពិន័យផងដែរ។ ទោះបីជាយ៉ាងណា លោកត្រូវបានគេចោទថា មិនអាចបង់ប្រាក់បានគ្រប់ចំនួន ដែលជាហេតុធ្វើឲ្យការពន្យារទោសជាប់ពន្ធនាគារកាន់តែអូសបន្លាយ។
យោងតាមរបាយការណ៍បានឲ្យដឹងថា Kris Wu នឹងត្រូវនិរទេសទៅប្រទេសកាណាដា បន្ទាប់ពីចេញពីមន្ទីឃុំឃាំងអស់ពេល ១៣ ឆ្នាំនៅក្នុងប្រទេសចិន។ គាត់ក៏កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ដាច់ដោយឡែកពីគ្នាក្នុងប្រទេសកាណាដា ដែលអាចប្រឈមមុខនឹងការកាត់ទោសចំពោះការរំលោភផ្លូវភេទ ក្នុងបទចោទប្រកាន់ពាក់ព័ន្ធនឹងអនីតិជន ដែលជាការចោទប្រកាន់ដែលអាចនាំឲ្យមានការបណ្តេញជាតិគីមីនៅក្រោមច្បាប់របស់ប្រទេសកាណាដា។
Kris Wu បានចាប់ផ្តើមនៅឆ្នាំ ២០២១ នៅពេលដែលមិត្តស្រីនាង Du Meizhu បានចោទប្រកាន់គាត់ជាសាធារណៈពីបទរំលោភផ្លូវភេទ។ ក្រោយមក ប៉ូលិសបានបញ្ជាក់ពីករណីជាច្រើនដែលលោក និងសហការី បានរៀបចំពិធីជប់លៀងដែលមានជាតិអាល់កុល និងការរំលោភបំពានផ្លូវភេទលើស្ត្រីដែលស្រវឹង រួមទាំងករណីចំនួនបីដែលត្រូវបានបញ្ជាក់តាំងពីចុងឆ្នាំ ២០២០ ។
នៅក្នុងភាពលេចធ្លោរបស់គាត់ Kris Wu គឺជាតារាល្បីមួយរូបរបស់ប្រទេសចិន ដោយបានសម្តែងក្នុងខ្សែភាពយន្តល្បីៗដូចជា «Journey to the West: The Demons Strike Back, Mr. Six និង Never Gone ក៏ដូចជា xXx: Return of Xander Cage» របស់ហូលីវូដផងដែរ។ លោកបានក្លាយជាតារាប្រុសមានតថ្លៃខ្លួនខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន តាមសេចក្តីរាយការណ៍ អាចរកបាន ១២.៣ លានដុល្លារសម្រាប់រយៈពេលត្រឹមតែ ២០ ថ្ងៃនៃការថតរឿង 72 Floors of Mystery ក្នុងឆ្នាំ ២០១៧។
ទោះបីជាមានការខិតខំប្រឹងប្រែងដោយម្តាយរបស់គាត់ក្នុងការរំលាយទ្រព្យសម្បត្តិ និងសង្គ្រោះអាជីពរបស់គាត់ក៏ដោយ។ ប៉ុន្តែអតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO ឥឡូវនេះត្រូវបានបំផ្លាញដោយរឿងអាស្រូវផ្លូវច្បាប់ និងការថ្កោលទោសជាសាធារណៈ ដែលជាការកត់សម្គាល់មួយនៃការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវប្បធម៌ប៉ុបអាស៊ីសម័យទំនើប៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


