ជីវិតកម្សាន្ដ
តារាចម្រៀងវៀតណាមម្នាក់ តបបែបធម៌ត្រជាក់ទៅអ្នករិះគន់នាងថា ចូលចិត្តអួតរបស់់ប្រេនៗ
Le Quyen ត្រូវបានគេស្គាល់ថាជា សេដ្ឋីនីលាក់កំបាំងរបស់បណ្ដាញសង្គមវៀតណាម នាងក៏ជាម្ចាស់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ទាំងក្នុងនិងក្រៅប្រទេស។ រានិនីសម្រស់វ័យ៤៤ឆ្នាំ ក៏មានចំណង់ចំណូលចិត្តក្នុងការប្រមូលពេជ្រ កាបូបអ្នករចនា និងរថយន្តទំនើបៗ។ រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈអមជាមួយនឹងប្រាក់វាល់លានដុល្លារនោះតែងតែមានមនុស្សជាច្រើនកោតសរសើរពីជិវិតហៃសូដែលដេកលើគំនរទ្រព្យ។

ទោះបីជាយ៉ាងណាក៏ដោយ ជាច្រើនដងដែលតារាស្រីបង្ហាញខ្លួន នាងតែងតែរងការរិះគន់ថាស្លៀកពាក់មិនស្អាត។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គណនីមួយបានបញ្ចេញមតិមួយថា «អ្នកប្រហែលជាសំបូរសប្បាយនឹងភាពមានបាន ប៉ុន្តែជីវិតរបស់អ្នកដូចជាអំបិល»។
នៅពេលដែលអ្នកគាំទ្របន្តប្រើពាក្យប្រមាថ រិះគន់មកលើរូបនាង ភ្លាមៗនោះ Le Quyen បានឆ្លើយតបដោយក្នុងសម្ដីត្រជាក់ទៅកាន់អ្នករិះគន់វិញថា «អ្នកគ្រាន់តែអនុវត្តនិងប្រាថ្នាឲ្យខ្លួនឯងមានលុយចាយ! ប៉ុន្តែ បច្ចុប្បន្ននេះអ្នករស់នៅក្នុងជីវិតវេទនាបែបនេះ តើអ្នកគិតថាមនុស្សគ្រប់រូបចង់បានបែបនេះដូចអ្នក? វាគួរឲ្យអាណិតប៉ុណ្ណា? មិនថ្វីទេ! អ្នកនៅតែមានជីវិត ១០ទៀត ដែលត្រូវតស៊ូបន្តទៀត»។
យ៉ាងណាមិញ មធ្យោបាយឆ្លើយតបរបស់តារាចម្រៀងស្រីនាង Le Quyen ទៅកាន់អ្នកដែលនិយមរិះគន់នាង ត្រូវបានចាត់ទុកថាឆ្លាត មុតស្រួច និងកំប្លែង តែមិនអសុរោះ។ នាងមិនបានជ្រើសរើសនៅស្ងៀម ហើយឆ្លើយតបដោយផ្ទាល់ចំពោះមតិអវិជ្ជមាន។ វាអាចត្រូវបានគេមើលឃើញថាភាពស្ងៀមស្ងាត់មិនមែនតែងតែជាជម្រើសដ៏ល្អបំផុតនោះទេ ហើយសិល្បករក៏មានសិទ្ធិការពារកិត្តិយសផ្ទាល់ខ្លួនរបស់ពួកគេពីពាក្យប្រមាថផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាវៀតណាមម្នាក់ ប្រកាសសុំជំនួយលាងឈាម តែត្រូវគេទម្លាយពីជីវិតហៃសូនិងជិះឡានថ្លៃៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


