ជីវិតកម្សាន្ដ
អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ
ស្ត្រីអ្នកជំនួញជនជាតិចិន Zhang Lan និងជាអតីតម្តាយក្មេករបស់ Barbie Hsu ឬតួសាន់ឆាយ បានប្រឈមមុខនឹងការរិះគន់ចំពោះសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមឥតឈប់ឈររបស់គាត់ ដែលមនុស្សជាច្រើនគិតថាមិនសមរម្យ បន្ទាប់ពីតារាសម្តែងតៃវ៉ាន់បានទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ។
កាលពីថ្ងៃទី ០៣ ខែកុម្ភៈ លោកស្រីបានរៀបចំការផ្សាយបន្តផ្ទាល់ពីផ្ទះ ខណៈពេលដែលកំពុងញ៉ាំអាហារនិងជជែកជាមួយទស្សនិកជនរបស់នាង។ នាងក៏បានបង្ហោះនៅលើ Weibo ថា «កុំធ្វើខ្លួនឲ្យអ្នកណាម្នាក់ ត្រូវក្លាហាន ហើយធ្វើជាខ្លួនអ្នក។ សូមឲ្យឲ្យពន្លឺរបស់អ្នកបំភ្លឺផ្លូវខាងមុខ» ។
ក្នុងរយៈពេល ៣០នាទី ការបង្ហោះនេះមានអ្នកចូលមើលជាង ២២២០,០០០ដង ដោយមានមនុស្សជាច្រើនបានចោទប្រកាន់ថា គាត់មិនយល់ចិត្តចំពោះការផ្សាយផ្ទាល់ភ្លាមៗ បន្ទាប់ពីការស្លាប់របស់អតីតកូនប្រសាស្រី។
អ្នកលេងអ៊ីនធឺណិតបានថ្កោលទោសទង្វើរបស់ Zhang Lan ដោយមានការបញ្ចេញមតិដូចជា តើគាត់ប្រើសោកនាដកម្មនេះ ដើម្បីទទួលបានការទស្សនាដែរឬទេ? តើគាត់អាចឲ្យ Barbie សម្រាកដោយសន្តិភាពទេ? អ្នកខ្លះបានចោទប្រកាន់គាត់ថា គ្មានបេះដូង និង បិសាចដ៏គួរឲ្យភ័យខ្លាច។ ប៉ុន្តែអ្នកផ្សេងទៀតបានការពារដោយលើកហេតុផលថា ពេលវេលាគឺចៃដន្យ ហើយមិនទាក់ទងនឹងការស្លាប់របស់អតីតកូនប្រសារគាត់ឡើយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានការរិះគន់ជាខ្លាំងទើប អ្កជំនួញរូបនេះបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដើម្បីសម្ដែងការរំលែកទុក្ខដល់ Barbie សូមឲ្យនាងទៅកាន់ឋានសួគ៌ និងបានទៅដោយសុខសាន្ត។ ជាមួយគ្នាថែមទៀតដែរលោកស្រីថែមទាំងបញ្ចាក់ថា «Wang Xiaofei និងខ្ញុំ ក្នុងនាមគ្រួសាររបស់កូនៗ មានឆន្ទៈក្នុងការផ្តល់ជំនួយប្រសិនបើមានតម្រូវការណាមួយក្នុងការរៀបចំពិធីបុណ្យសព។ ការស្លាប់របស់ Barbie គឺជាការបាត់បង់ដ៏ធំធេងសម្រាប់គ្រួសាររបស់ពួកគេ និងជាទុក្ខដ៏ធ្ងន់ធ្ងរដល់កូនពីរនាក់របស់នាង។ អាទិភាពទីមួយរបស់ពួកយើងនៅពេលនេះ គឺការលួងលោម និងការពារកុមារទាំងពីរ។ នេះជាទំនួលខុសត្រូវទូទៅរបស់គ្រួសារទាំងពីរ» ។
Barbie បានរៀបការជាមួយអ្នកជំនួញ Wang Xiaofei ចាប់ពីឆ្នាំ ២០១១ រហូតដល់ការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១ ហើយពួកគេមានកូនពីរនាក់ជាមួយគ្នា។ បន្ទាប់ពីបែកគ្នាកូនេះតែងតែបង្ហោះសារឌឺដងគ្នាទៅមក និងប្ដឹងផ្ដល់បរិហារកេរ្តិ៍ឥតឈប់ឈរ ទោះបីជាសាន់ឆាយលាចាកលោកក្ដី ប៉ុន្តែជម្លោះនេះហាក់មិនទាន់ចប់នូវឡើយទេ។ ជីវិតផ្ទាល់ខ្លួនរបស់នាង ជាពិសេសអាពាហ៍ពិពាហ៍ តែងតែជាចំណុចស្នូលនៃចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយនិច្ច៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី សាន់ឆាយ ត្រូវគេជេរថាមានពុតត្បុត ក្រោយទ្រហោរយំ រំលែកទុក្ខភរិយា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


