តុលាការភ្នំពេញ Archives - Kampuchea Thmey Daily

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានលើកឡើងពាក់ព័ន្ធការកាត់ទោសឧក្រិដ្ឋជន ស្រី ស៊ីណា ថាជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌កម្ពុជា។ លោកថាថ្វីត្បិតតែសំណង ១លានដុល្លាក្នុងមួយគ្រួសារមិនអាចដោះដូរនឹងតម្លៃអាយុជីវិតមនុស្សទេតែនេះជាអ្វីដែល «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនលោកនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអរគុណ និងកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឧក្រិដ្ឋជន ស្រី ស៊ីណា ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះទាំងឡាយ។

ចំពោះការសម្រេចសេចក្ដីឱ្យទណ្ឌិត ស្រី ស៊ីណា ផ្ដល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ លោកឧបនាយករដ្ឋមន្ត្រីយល់ថា ទោះបីជាលុយមិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតរបស់យុវជនទាំងពីររូបឡើយ ប៉ុន្តែនេះជាអ្វីដែលហៅថា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»។

លោកសរសេរថា៖ «អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម «គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុង ពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង»។

លោកក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ ជាមួយនឹងការបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះមិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែនឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេសគឺអ្វីដែលលោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅ ស្រី ស៊ីណា ក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។

គួរឱ្យដឹងដែរថាសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេច​ផ្ដន្ទាទោសឧក្រិដ្ឋជន ស្រី ស៊ីណា អាយុ៥១ឆ្នាំឱ្យជាប់គុក៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជូនគ្រួសារជនរងគ្រោះដែលស្លាប់២នាក់ក្នុងមួយគ្រួសារ១លានដុល្លារ និងសំណងចំនួន៥០ម៉ឺនដុល្លារដល់អ្នករងរបួសចំនួន២នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន» appeared first on Kampuchea Thmey Daily.

តុលាការ​ចេញដីកាចាប់​ខ្លួន​មេតុងទីន​ម្នាក់ ពី​បទ​ឆបោក​លុយ​ជិត​១លាន​ដុល្លារ
ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចំនួន​២​ច្បាប់ បង្គាប់​ឲ្យ​សមត្ថកិច្ច​តាមរក​ចាប់ខ្លួន​មេ​តុងទីន​ប្រចាំ​តុលាការ​ម្នាក់ ដែល​វេច​លុយ​សមាជិក​”​កូន​តុងទីន​”​ប្រមាណ​ជាង​៦០ នាក់ ស្មើ​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ​អាមេរិក រត់គេចខ្លួន បាត់​។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីរ​ច្បាប់​របស់លោក ស សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​តំណាង​អយ្យ ការធ្វើការ​ចោទប្រកាន់​ពីបទ « ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ទី ១៤ ខែ មីនា និង​ថ្ងៃទី​១៥ ទី​១៧ ខែកញ្ញា ឆ្នាំ ២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ »។

កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​បាន​សង្កេតឃើញ​មានការ​បង្ហោះ​ព័ត៌មាន បន្ត​គ្នា អំពី​ករណី​មេ​តុងទីន​ម្នាក់ បាន​វេច​លុយ​ជិត​១​លាន​ដុល្លារ​អាមេរិក​ហើយ​រត់​គេច​ខ្លួន ធ្វើ​ឲ្យ​កូន​តុងទីន​ប្រមាណ​ជាង​៦០ នាក់​កំពុង​ជូត​ទឹកភ្នែក​ក្បាលជង្គង់ ដែល​អ្នកខ្លះ​អស់ទាំង​ប្រាក់ខែ អ្នកខ្លះ​អស់ទាំង​លុយ​ខំ​រកស៊ី​លក់ដូរ​បន្តិចបន្តួច យក​មក​លេង​តុងទីន​ជាមួយ​មេ ដើម្បី​សន្សំទុក និង​ចង់បាន​ការប្រាក់ ។

តាម​សំណេរ​អ្នកលេង​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មេ​តុងទីន​ថា (​នេះ​ជា​មេ​តុងទីន​មួយរូប​ឈ្មោះ ហួយ វត្តនី ភេទ​ស្រី អាយុ​៣៦ ឆ្នាំ ធ្វើមេ​តុងទីន​នៅក្នុង​ស្ថាប័ន​តុល​ការ ហើយ​បាន​ឆបោក​លុយ​កូន​តុងទីន​ពេញ​មួយ​ស្ថាប័ន​នោះ អស់​ប្រាក់​រាប់​សិប​ម៉ឺន​ជិត​១​លាន​ដុល្លារ និង​បាន​វេច​លុយ​កូន​តុងទីន​ទាំង អស់នោះ រត់គេច​បាត់​តាំងពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២២ មក​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​កូន​តុងទីន​ម្នាក់ៗ ដេក​ឈឺចាប់ និង​ទឹកភ្នែក​ជូត​ក្បាល ជង្គង់ ។ ចំណែក​មេ​បាន​វេច​លុយ​កូន​យកទៅ​សំងំ​សុខ​តែម្នាក់ឯង។

មេ​តុងទីន​ឈ្មោះ អឿន ម៉ូ​នី​ការ ជា​មេ​តុងទីន​ម្នាក់​ដែរ​គេ​ចាប់​បាន ចុះ​ហេតុ​អី​ឈ្មោះ ហួយ វត្តនី គេ​ចាប់​មិនបាន។ តាម​ប្រភពព័ត៌មាន​ពី​កូន​តុងទីន​ម្នាក់ ក្នុងចំណោម​អ្នកលេង​តុងទីន​ជាង​៦០ នាក់ បាន​សម្តែង​នូវ​ការឈឺចាប់​បំផុត ចំពោះ​ល្បិចកល​ឆបោក​របស់​មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ដែល​វេច​លុយ​រត់ ហើយ​មិន​ត្រូវ​​បាន​ចាប់ខ្លួន​នាំមក​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ លើ​ទង្វើ​ដែល​គេ​ប្រព្រឹត្ត ។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា មេ​តុងទីន​ឈ្មោះ ហួយ វត្តនី ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​អា​សយដ្ឋា​ន​ផ្ទះ​លេខ​F៤E០ ផ្លូវ​បេតុង ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ ២០២២ បុគ្គល​ឈ្មោះ ហួយ វត្តនី បាន​ប្រមូល​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​ជាមួយគ្នា លេង​តុងទីន​ចំនួន​៥​ខ្សែ ក្នុង​១​ខ្សែ មាន​ទឹកប្រាក់​ចំនួន ២០០ ដុល្លារ​អាមេរិក ហើយ​មួយ​ខែ​ដេញ​ម្តង ក្រោយពេល​បើកប្រាក់​ខែ​រៀងៗ​ខ្លួន។

ប្រភព​ព័ត៌មាន​បន្ត​ថា ដំបូង​ការ​លេង​តុងទីន​នោះ គឺ​មានការ​ជឿទុកចិត្ត​គ្នា​ណាស់ នៅពេល​ដល់​ខែ​ដេញ​តុងទីន​ម្តងៗ កូន​បង់​ឲ្យ​មេ ហើយ​មេ​ក៏បាន​ប្រគល់​ប្រាក់​ឲ្យ​ទៅ​កូន​ណា​ដែល​ដេញ​បាន​គ្រប់​ចំនួន​ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ​មេមាន​កាន់​ឈ្មោះ​ខ្មោច រួច​ដេញ​បាន​ប្រាក់​ប្រមាណ​ជិត​១​លាន​ដុល្លារ​អាមេរិក ក៏​រត់​គេច​ខ្លួន​បាត់​ទៅ។ ក្រោយពេល​ដឹង​ថា មេ​តុងទីន​វេច​លុយ​ជិត​១​លាន​ដុល្លារ​រត់គេចខ្លួន​ហើយ កូន​តុងទីន​បានដាក់​ពាក្យបណ្តឹង​ចូល​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រោងព្រាត ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ដើម្បី​ចាត់ការ​លើ​បុគ្គល​រូបនោះ​តាម​នីតិវិធី ។

ម្តងនេះ​ចាំមើល​មេ​តុងទីន​បម្រើ​ការងារ​នៅ​សាលាដំបូង វេច​លុយ​បុគ្គលិក មន្ត្រី អ្នករាជការ ធ្វើការ​នៅ​សាលាដំបូង​ដូចគ្នា គេចខ្លួន​តទៅទៀត​បានទេ ក្នុងដំណាក់កាល​ចៅក្រម​ស៊ើបសួរ បានចេញ ដីកា​ឲ្យ​ចាប់ខ្លួន​ដល់​ទៅ​២​ដីកា​នោះ ឬ​មាន​ស្លាប​ហើរ​ដល់ពេលណា​ទៀត៕

ដោយ ៖ មករា​

The post តុលាការ​ចេញដីកាចាប់​ខ្លួន​មេតុងទីន​ម្នាក់ ពី​បទ​ឆបោក​លុយ​ជិត​១លាន​ដុល្លារ appeared first on Kampuchea Thmey Daily.

តុលា​ការ​ផ្ដន្ទាទោស​មេ​បក្ស​បេះ​ដូង​ជាតិ សៀម ភ្លុក ដាក់​ពន្ធនាគារ២ឆ្នាំ​កន្លះ​ចោទ​ពីបទ​«ក្លែង​បន្លំ​និង​ប្រើប្រាស់​លិខិតក្លែង​»​
ចៅ​ក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ លោកស្រី ជុំ សង្វា និងលោក សេង ហៀង ជា​តំណាង​អយ្យការ ​កាលពីរសៀលថ្ងៃទី ២៤​ ខែ​មីនា​ ឆ្នាំ​២០២៣​នេះ​ បាន​ប្រកាស​សាល​ក្រម​សម្រេច​ផ្ដន្ទាទោស​លោក​សៀម ភ្លុក មរបក្សបេះដូងជាតិ ដាក់ពន្ធនាគារកំណត់២ឆ្នាំកន្លះ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៥លាន​រៀល​បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ « ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ​។

ចំណែក​សហការីក្រោមបង្គាប់របដ់លោកសៀម ភ្លុក ចំនួន៥នាក់ទៀត ត្រូវ​បាន​តុលាការ​ចេញ​ដី​កា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​យ​ក​មក​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​ផង​ដែរ ​។​ជន​ជាប់​ចោទ​ទាំង​៥នាក់​ដែល​ចៅ​ក្រម​តុលាការ​ចេញ​ដី​កាបង្គាប់អោយចាប់ខ្លួនរួមមាន ៖

ទី១/ ឈ្មោះ តូច ថឹង ភេទប្រុស

ទី២ / ឈ្មោះ ភ្លឺ ឈុនហេង ភេទប្រុស

ទី៣ / ឈ្មោះ នូ សិទ្ធារី ភេទប្រុស

ទី៤ / ឈ្មោះ ខឿន វីរ៉ាក់ ភេទប្រុស

ទី៥ / ឈ្មោះ ភ្លឺ ម៉េងហុង

កាល​ពីថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២៣ ចៅ​ក្រម​សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស ​ឈ្មោះសៀម ភ្លុក មេគណបក្សបេះដូងជាតិ​ និង​មន្ត្រីរបស់​គាត់​ចំនួន១២នាក់​ផ្សេង​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធនិងបទល្មើស « ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ដើម្បី​បំពេញ​បែប​​បទ​ចុះ​បញ្ជី​ឈ្មោះ​គណបក្សក្នុងការចូលរួមបោះឆ្នោត ។

ជនជាប់ចោទទាំង១៣នាក់ដែលតុលាការកាត់ទោសនេះរួមមាន ៖

ទី១/ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥៣ឆ្នាំ កំពង់ឃុំខ្លួននៅពន្ធនាគារព្រៃស ។

ទី២/ឈ្មោះ ជា សុភក្ដិ ភេទស្រី ( ក្រៅឃុំ )

ទី៣/ ឈ្មោះ ឡុង ហួន ភេទប្រុស ( ក្រៅឃុំ)

ទី៤/ ឈ្មោះ ស៊ាន ភាព ភេទប្រុស ( ក្រៅឃុំ )

ទី៥/ ឈ្មោះ ឈង ហ៊ ភេទប្រុស ( ក្រៅឃុំ )

ទី៦/ ឈ្មោះ ជាប់ ឃុន ភេទប្រុស ( ក្រៅឃុំ )

ទី៧/ ឈ្មោះ រ៉េត ចាន់រតនា ភេទប្រុស ( ក្រៅឃុំ )

ទី៨/ ឈ្មោះ តូច ចឹង ភេទប្រុស ( ក្រៅឃុំ )

ទី៩/ ឈ្មោះ នូ សិទ្ធារី ភេទប្រុស ( ក្រៅឃុំ )

ទី១០/ ឈ្មោះ ភ្លី ឈុនហុង ភេទប្រុស ( ក្រៅឃុំ )

ទី១១/ ឈ្មោះ ភ្លី ម៉េងហុង ភេទប្រុស ( ក្រៅឃុំ )

ទី១២/ ឈ្មោះ ឈឹម សាវ៉ាត ភេទប្រុស ( ក្រៅឃុំ )

ទី១៣/ ឈ្មោះ ខឿន វីរ៉ាត់ ភេទប្រុស ( ក្រៅឃុំ ) ។

ជនជាប់ចោទទាំង១៣នាក់ត្រូវបានបង្គាប់អោយនាំខ្លួន និងកោះហៅអោយមក​បង្ហាញ​ខ្លួន​នៅ​ក្នុង​រង្វង់​ក្រចក​សេះ ​ចំពោះ​មុខ​តុលាការ និងមេធាវីការពារផ្លូវច្បាប់របស់ជនជាប់ចោទ មានលោកមេធាវី សំ សុគង់ លោកមេធាវី កែត ឃី និងលោកមេធាវី ជួង ជូងី ។​ សូមរំលឹកថាលោកសៀម ភ្លុក អតីត​ស្ថាបនិក​គណបក្សបេះដូងជាតិ​ត្រូវបានចៅក្រមស៊ើបសួរនៃសាលាបំបូងរាជ​ធានីភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់​លិខិត​ឯកសារ​ក្លែង នៃការបង្កើតគណបក្សបេះដូងជាតិ។

លោកសៀម ភ្លុក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា តាមដីកាបង្គាប់​ឱ្យ​នាំ​ខ្លួន​របស់សាលា​ដំបូង​រាជធានីភ្នំពេញ។​ក្នុងដីកាចៅក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញបាន​បង្គាប់ឱ្យភ្នាក់​ងារ​មាន​សមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទ ប្រុស កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់។ ចៅក្រមស៊ើបសួរក៏បានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១)ទទួល និង​ឃុំ​ខ្លួន​ជន​​នេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។

បន្ថែមពីនេះទៅទៀតគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឱ្យ​បានល្អ​នៅ​ពេល​ដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ​២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញ​ពី​បញ្ជី​គណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើង​បន្ទាប់​ពី ​តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើត​គណបក្ស​បេះ​ដូង​ជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។​លោកខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុង​ការ​ប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះ​មាន​ដូច​ជា​ស្នាម​មេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃ​របស់​បុគ្គល​មួយ​ចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់​បុគ្គល​មួយ​ចំនួន ​ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ជាដើម៕

អត្ថបទ៖ មករា

The post តុលា​ការ​ផ្ដន្ទាទោស​មេ​បក្ស​បេះ​ដូង​ជាតិ សៀម ភ្លុក ដាក់​ពន្ធនាគារ២ឆ្នាំ​កន្លះ​ចោទ​ពីបទ​«ក្លែង​បន្លំ​និង​ប្រើប្រាស់​លិខិតក្លែង​»​ appeared first on Kampuchea Thmey Daily.

ចាប់ឃុំខ្លួនស្ត្រីម្នាក់ តាមអំណាចសាលក្រមតុលាការ
ស្ត្រី​ម្នាក់ ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ២ ឆ្នាំ ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​អំណាច​សាលក្រម​តុលាការ។

ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ជំនុំជម្រះ​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​យុត្តិធម៌​ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​អនុវត្ត​ដីកា នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ិន រចនា អាយុ ៣៤ ឆ្នាំ ជាមួយ​រថយន្ត​ម៉ាក​ព្រួស ១ គ្រឿង នៅ​ចំណុច​ភូមិ​ក្រោល​គោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

ក្រោយ​ចាប់ខ្លួន ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ មួយ​យប់ រហូតមកដល់​រសៀល​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ទើបបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី។

ការ​ចាប់​ខ្លួន​ស្ត្រី​ខាង​លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥៤៣ ក១ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២២ របស់​លោក ហុក ពៅ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ឈ្មោះ ហ៊ិន រចនា មាន​ទីលំនៅ​ភូមិ​អ​ង្វះ​មួយរយ ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់ចោទ​ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​សីហា ឆ្នាំ ២០២១។

សាលក្រម បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​នាំ​ខ្លួន​ពិរុទ្ធជន​ទៅ​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល​ខ្លី​បំផុត​នៅ​ចំពោះ​មុខ​ព្រះរាជអាជ្ញា និង​នាំ​បុគ្គល​នោះ​ទៅ​ដាក់​ពន្ធនាគារ និង​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី ២ (​ម​២) ទទួល​ឃុំខ្លួន​ពិរុទ្ធជន​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាង​លើ​តាម​ដីកា​បង្គាប់​នេះ៕

អត្ថបទ ៖ មករា

The post ចាប់ឃុំខ្លួនស្ត្រីម្នាក់ តាមអំណាចសាលក្រមតុលាការ appeared first on Kampuchea Thmey Daily.

ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​បញ្ជូន​ទៅ​តុលាការ ករណីឆបោក និង​ចាយ​សែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក
ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៣ នេះ កម្លាំង​សម​ត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង មហាផ្ទៃ បាន​ធ្វើ​ការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណី ឆបោក និង​ចាយ​សែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក។ ជនសង្ស័យ​មានឈ្មោះ ឡុង រ៉ានី ភេទ​ស្រី អាយុ​៣៥ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ការ​ចាប់​ខ្លួន​មេ​តុងទីន​ខាងលើនេះ ត្រូវបាន​សម​ត្ត​កិច្ច​បង្ហើប​ឲ្យ​ដឹង ជាការ​ធ្វើឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយយោង​ទៅលើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹម ភា​រី ដែលមាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​គឺ​លោកស្រី នួន មករា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​បញ្ជាក់ថា សុំ​ប្តឹង​ឈ្មោះ ឡុង រ៉ានី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជាមួយគ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(​ដូច​មាន​ក្នុង​ឧ​បស​ម្ភ័​ន្ធ​ភ្ជាប់​) ដោយ​ដើមបណ្តឹង​ជា​កូន​តុងទីន​បាន​បង់​គ្រប់​ចំនួន និង​ដល់ពេល​ត្រូវ​កើប​ប្រាក់​តុងទីន​ទាំងអស់​វិញ សរុប ៣២៧ ១៦០ ដុល្លារ​អាមេរិក​ពី​មេ​តុងទីន​ឈ្មោះ ឡុង រ៉ានី និង​ប្តី ទើប​ពួកគាត់​ចេញ​ជា​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចុះ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែលមាន​ទឹកប្រាក់​ចំនួន ២២៩ ៦៦០ ដុល្លារ​អាមេរិក និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ចំនួន​បន្ថែមទៀត។ ប៉ុន្តែ​នៅពេល​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ ក្នុង​មូលប្បទានប័ត្រ​ខាងលើ​នៅ​ធនាគារ (​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣) ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​តាម​កាលកំណត់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយតប​ថា មូលប្បទានប័ត្រ​នេះ​មិនមាន​សាច់ប្រាក់​ទេ ហើយ​ត្រូវបាន​ខាង​មេ​តុងទីន​ប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀតផង ។

ពាក្យបណ្តឹង​បានបញ្ជាក់​ទៀតថា នៅ​មានកូន​តុងទីន​ជាច្រើន​នាក់​ដែល​រងគ្រោះ ដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូបនេះ​វេច​លុយ​រត់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២ លាន​ដុល្លារ​អាមេរិក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រងគ្រោះ​ទាំងអស់នោះ កំពង់​រៀបចំ​ឯកសារ​ពាក់​ពន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុង រ៉ានី និង​ប្តី ជា​មេ​តុងទីន បន្តបន្ទាប់​ទៀត ។ ដូច្នោះ​ក្នុងនាម​ជា​ជនរងគ្រោះ ស្នើសុំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ចាត់ការ​លើ​មេ​តុងទីន និង​ប្តី ដូច​មានឈ្មោះ​ខាងលើ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត និង​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ផង​ដែរ៕

ដោយ ៖ មករា

The post ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​បញ្ជូន​ទៅ​តុលាការ ករណីឆបោក និង​ចាយ​សែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក appeared first on Kampuchea Thmey Daily.

ចាប់ខ្លួនអ្នកចេញសែកអត់លុយ បញ្ជូនឡើងតុលាការ
បុរស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​បញ្ជូន​ខ្លួន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន (ចេញ​សែក​អត់​លុយ)។

ជនសង្ស័យ​ឈ្មោះ ជុំ សាវឿន ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ ៦៩ ផ្លូវ E បុរី​ឈូក​វ៉ា ១ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ព្រែក​ព្នៅ។

ឈ្មោះ ជុំ សាវឿន ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ ២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ៥៦៤ អយក ចុះ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០២២ របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជុំ វន ភេទ​ប្រុស ជា​ថៅកែ​ការ៉ាស់​ជួសជុល​រថយន្ត​ក្នុង​ខណ្ឌ​ទួលគោក។

យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ជុំ វន បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ ២០២១ ឈ្មោះ ជុំ សាវឿន បាន​សុំ​ខ្ចី​ប្រាក់​ខ្លួន​ចំនួន ១២ ០០០ ដុល្លារ ដើម្បី​ពង្រីក​មុខរបរ ហើយ​ខ្លួន​ក៏​ឲ្យ​ខ្ចី ដោយសារ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា។ លុះ​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង​ប្រាក់ ឈ្មោះ ជុំ សាវឿន បាន​ចេញ​សែក​សន្លឹក គឺ​លេខ ២២២៤៤៧ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ ២០២១ របស់​ធនាគារ ABA មាន​ទឹក​ប្រាក់​ចំនួន ៦ ០០០ ដុល្លារ និង​មួយ​សន្លឹក​ទៀត​លេខ ២២២៤៤៨ មាន​ប្រាក់​ចំនួន ៦ ០០០ ដុល្លារ​ទៀត។ លុះ​ដល់​ថ្ងៃ​បើក​ប្រាក់ ស្រាប់តែ​ខាង​ធនាគារ​ប្រាប់​ថា សែក​នោះ​អត់​លុយ​មួយ​រៀល​ទេ បើក​មិន​បាន។ ពេលនោះ​ខ្លួន​បាន​ស្វែងរក​ឈ្មោះ ជុំ សាវឿន ដើម្បី​ដោះស្រាយ​គ្នា ប៉ុន្តែ​ជន​នេះ​គេចខ្លួន​រហូត​មក ទើប​ប្ដឹង​មក​សមត្ថកិច្ច​តែម្ដង។

ចំណែក​ឈ្មោះ ជុំ សាវឿន បាន​ឆ្លើយ​ថា កាលពី​ឆ្នាំ ២០២១ ខ្លួន និង​ប្រពន្ធ​ឈ្មោះ សឿន ចាន់ណា បាន​យក​រថយន្ត​ម៉ាក​អូ​ឌី ផលិត​ឆ្នាំ ២០១១ ពណ៌​សូកូឡា ទៅ​បញ្ចាំ ឈ្មោះ ជុំ វន យក​ប្រាក់​ចំនួន​១២ ០០០ ដុល្លារ ដើម្បី​រកស៊ី។ ក្រោយមក​ដោយ​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ ខ្លួន​ក៏បាន​ចេញមុខ​សុំ​លួស​យក​រថយន្ត​មក​ប្រើ​សិន ដោយ​ខ្លួន​ជា​អ្នក​ចេញ​លុយ​ចំនួន ១២ ០០០ ដុល្លារ សង​ជួស​ប្រពន្ធ តែ​មិន​ទាន់​បាន​សង​ទេ ដោយ​ចេញ​សែក ២ សន្លឹក ទុក​តម្កល់​ធានា​ប្រាក់​បំណុល។ ក្រោយមក​នៅ​ចុង ឆ្នាំ ២០២១ ខ្លួន​បាន​សង​ប្រាក់​ជា​បន្តបន្ទាប់​ទៅ​ឲ្យ​ឈ្មោះ ជុំ វន គ្រប់​ចំនួន ១២ ០០០ ដុល្លារ តែ​មិន​បាន​ទាមទារ​យក​សែក​មកវិញ​ទេ ស្រាប់តែ​ឈ្មោះ ជុំ វន យក​សែក​នោះ​មក​ប្ដឹង​ខ្លួន​តែម្ដង។

ឥឡូវ​រឿងក្ដី​ចេញ​សែក​ស្អុយ​នេះ តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ៕

អត្ថបទ ៖ មករា

The post ចាប់ខ្លួនអ្នកចេញសែកអត់លុយ បញ្ជូនឡើងតុលាការ appeared first on Kampuchea Thmey Daily.

សាលាឧទ្ធរណ៍​តម្កល់​សាលដីកា​ឲ្យ​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿន អោយមាន​ទោស​ដដែល
​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២២ បានប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល លើ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​រប​ស់ជន​ជាប់​ផ្កាយ​២​យោធា សូ​យ ចាន់​សឿន។

សាលដីកា​នោះ​បាន​ប្រកាស​ធ្វើឡើង ដោយ​កំបាំងមុខ​ជន​ជាប់ ចោទ តែ​ចាត់ទុកជា​ចំពោះ​មុខ​ដោយ​តុលាការ​បាន​ជន​ដំណឹង ទៅ​គ្រប់​ភាគី​ដើម​បណ្តឹង និង​ចុងចោទ​រួម​ទាំង​មេធាវី​ការពារ​ក្តី​ផងដែរ ។ តែ​ទោះជា​យ៉ាងណាក្តី​សាលដីកា​សាលាឧទ្ធរណ៍ បានផ្តល់​សិទ្ធិ​ឲ្យ​ប្តឹង​សារ​ទុក​ទៅ​តុលាការ​កំពូល​តាមច្បាប់​កំណត់ បើសិន​ភាគី​ណាមួយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការកាត់ក្តី​នេះ។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​បើកសវនាការ​ជំនុំជម្រះ លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ជ​ន​ជាប់ចោទ​អ​តី​ត​ផ្កាយ​២​យោធា ឈ្មោះ សូ​យ ចាន់​សឿន ដែល​បាន​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​.​បរិហារ​បង្កាច់​កេរ្តិ៍ ។ សវនាការ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយមាន​លោក យន់ ណា​រ៉ុង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ចំពោះមុខ​ដើមបណ្តឹង និង​ចុងចោទ រួមទាំង​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ទាំងសងខាង។

ជនជាប់ចោទ​ដែលជា​ដើមបណ្តឹង​ឧទ្ធរណ៍​ឈ្មោះ សូ​យ ចាន់​សឿន ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ដឹក​តាម​រថយន្ត​នាំមក​ចូលរួម​សវនាការ​នោះដែរ ហើយ​នៅក្នុង​រង្វង់​ក្រចកសេះ​ឆ្លើយ​ទៅកាន់​អង្គ​សវនាការ​ថា ខ្លួន​ទទួលយក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រង់ចំណុច​ផ្តន្ទាទោស​ដាក់​ពន្ធ​នា គារ​៨ ខែ ដោយសារតែ​ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ធ្វើ​ប៉ះពាល់​ដល់​ភាគី​ដើមបណ្តឹង តែ​មិនអាច​ទទួលយកបាន​ចំពោះ​សាលក្រម​តម្រូវ​ឲ្យ​ខ្លួន​បង់ប្រាក់​ចំនួន​២០​លាន​រៀល​ជា​សំណង​រដ្ឋប្បវេណី​ទៅ​ដើមបណ្តឹង​នោះឡើយ។

ចំណែក​ភាគី​ដើម​បណ្តឹង​នៅតែ​ប្រកាន់​ជំហរ និង​ទទូច​ស្នើសុំ​ឲ្យ​តុលាការ​ថ្នាក់កណ្តាល​” សាលាឧទ្ធរណ៍​”​រក្សា​សាលក្រម​របស់​តុលាការ​ថ្នាក់ក្រោម​” សាលាដំបូង​រាជធានី​ភ្នំពេញ​”​ទុកជាបានការ​ដដែល។ សវនាការ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នា​រសៀល​ថ្ងៃ​នោះដែរ ទើប​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ។

សូម​រម្លឹក​ថា លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿន នឹង​គូកន​ឈ្មោះ សូ បិ​ន​ឡា ដាក់​ពន្ធនាគារ​ម្នាក់​កំណត់​៨ ខែ និង​បង្គាប់​ឲ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​លើទឹក​ប្រាក់​២០ លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទបរិហារ​បង្កាច់​កេ​រ្តិ៍។ សាលក្រម​នេះ​បានប្រកាស​កំបាំងមុខ​ជនជាប់ចោទ​ទាំង​២ នាក់ ប៉ុន្តែ​ចាត់​ទុក​ចំពោះ មុខ ព្រោះ​ជនជាប់ចោទ​បានទទួល​ការជូនដំណឹង​ជា​ផ្លូវការ​របស់​តុលាការ​ផងដែរ។

សាលក្រម​ក៏បាន​ទុកពេល​ឲ្យ​ដើមចោទ នឹង​ចុងចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខ ចិត្ត​ចំពោះ​ការកាត់ក្តី​នេះ។ ដូច្នោះ​បានជា​ជន​ជាប់ ចោទ​ឈ្មោះ សូ​យ ចាន់​សឿន សម្រេច​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាល ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រឿងនេះ​បាន​ប្តឹងផ្តល់​គ្នា​ទៅវិញទៅមក ទីបំផុត​តុលាការ​ទាំង​២​ថ្នាក់ នៅតែ​រក្សា​បទ​ចោទ​.​បរិហារ​បង្កាច់​កេរ្តិ៍ លើ​ជនជាប់ចោទ សូ​យ ចាន់​សឿន ទុកជាបានការ​ដដែល។

សូម​ជម្រាប​ថា ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ អតីត​ផ្កាយ​២​យោធា មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០ អឺ​០ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ។ ចំណែក​ជន ជាប់ចោទ​ឈ្មោះ សូ បិ​ន​ឡា ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ (​ស្ថិតនៅ​ក្រៅ​ឃុំ​)។ ជន​ត្រូវ​ចោទ​ទាំង ២ នាក់ បាន​រង​នូវ​ពាក្យបណ្តឹង​របស់លោក កើត ខេង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ ជា​អាជីវករ រស់នៅ​រាជធានី​ភ្នំពេញ។

តាម​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ​បាន​ចោទប្រកាន់​ជន​ជាប់ ចោទ​ទាំង​២ នាក់ ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០២០ ដែល​បទល្មើស​នេះ​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៣១១ នឹង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ ។ ដើមចម​នៃ​ពាក្យបណ្តឹង នៅក្នុង​អំឡុង​ឆ្នាំ ២០២០ ឈ្មោះ សូ​យ ចាន់​សឿន​និង ឈ្មោះ សូ បិ​ន​ឡា​បាន ប្តឹង​លោក កើត ខេង ក្លែង​លិខិត​សាធារណៈ ដែល​ពាក្យបណ្តឹង​នោះ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបអង្កេត​តាម​នីតិវិធី ដោយ​រក​មិន​ឃើញថា លោក កើត ខេង ពាក់​ពន្ធ​បទល្មើស​ដូច​ការចោទប្រកាន់​រប​ស់​ឈ្មោះ សូ​យ ចាន់​សឿន នឹង​ឈ្មោះ សូ បិ​ន​ឡា នោះឡើយ។

បន្ទាប់ពី​ការ​ស៊ើបអង្កេត​រក​មិនឃើញ​មាន​បទល្មើស​នោះ​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់ទុក​ពាក្យ​បណ្តឹង​នោះ​មិន​ចាត់ការ។ ដោយ​យោង​ទៅលើ​ទង្វើ​របស់​ឈ្មោះ សូ​យ ចាន់​សឿន និង​សូ បិ​ន​ឡា បាន​ឃុបឃិត​គ្នា​ប្តឹង​លោក កើត ខេង គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​គ្មាន​ឯកសារ​គ្រប់គ្រាន់ ទើប​លោក កើត ខេង សម្រេចចិត្ត​ពឹង​ពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្ដឹង​បក​ជន ជាប់ចោទ​ទាំង​២នាក់​វិញ ពី​បទបរិហារ​បង្កាច់​កេរ្តិ៍ ដូច្នោះ​បានជា​តុលាការ​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់ នឹង​ឈាន​ដល់​ការ​កាត់​ក្តី​លើ​ពាក្យបណ្តឹង​នេះ រហូត​មាន​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ទាំង​២ នាក់​នោះ​វិញ៕

ដោយ ៖ មករា

The post សាលាឧទ្ធរណ៍​តម្កល់​សាលដីកា​ឲ្យ​អតីត​ផ្កាយ​២ សូ​យ ចាន់​សឿន អោយមាន​ទោស​ដដែល appeared first on Kampuchea Thmey Daily.

អាជីវករដែលចេញសែកស្អុយទឹកប្រាក់ជិត ៦ ម៉ឺនដុល្លារប្ដឹងដើមចោទវិញពីបទបរិហាកេរ្ដិ៍
ស្ត្រីឡូយឆាយវ័យក្មេង ឈ្មោះ ឡេង ចាន់បុប្ឆា អាយុ ២៣ ឆ្នាំ មុខរបរជាអាជីវករ ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ដើម្បីធ្វើការសាកសួរក្នុង​នាមជាដើមបណ្ដឹងវិញ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានបង្គាប់ឲ្យអនុរក្សពន្ធនាគារម២ បញ្ជូនស្ត្រីឈ្មោះ ឡេង ចាន់បុប្ផាមកកាន់អយ្យការដើម្បីធ្វើការសាកសួរក្នុងនាមជាដើមបណ្ដឹង​ដែលបាន​ប្ដឹងបុរសឈ្មោះ ផាន ចាន់ថា អាយុ២៩ឆ្នាំ ពីបទ​បរិហាកេរ្ត៍តាមបណ្ដាញសង្គមហ្វេសប៊ុក។

​ចំពោះអង្គហេតុពិតនៃបណ្ដឹងបរិហាកេរ្ត៍នេះ មិនត្រូវបានបែកធ្លាយជាសាធារណៈទេ ដោយសារ​សំ​ណុំរឿងស្ថិតនៅក្នុងការស៊ើបសួរបឋមរបស់តំណាងអយ្យការនៅឡើយ។

ស្ត្រីត្រូវចោទឈ្មោះ ឡេង ចាន់បុប្ផា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូននៅខណ្ឌទួលគោក ហើយបញ្ជូនមកតុលាការ​នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) ២ សន្លឹកមានទឹកប្រាក់ជិត ៦ ម៉ឺនដុល្លារអាមេរិក ដោយខ្ចីប្រាក់គេយកទៅប្រើប្រាស់ពេលសងវិញចេញសែក២ សន្លឹកប្រព្រឹត្តនៅរាជធានីភ្នំពេញអំឡុងខែសីហា ឆ្នាំ ២០២២។

ក្រោយចៅក្រមសម្រេចឃុំខ្លួនស្ត្រីឈ្មោះ ឡេង ចាន់បុប្ផាដាក់ពន្ធនាគារ ស្រាប់តែឮថា ជនជាប់ចោទរូបនេះជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌមួយចំនួនទៀតនៅអយ្យការអមតុលាការដោយកាលពីដើមខែនេះលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងបានបង្គាប់ឲ្យ​នាំខ្លួន​មកដើម្បីធ្វើការសាកសួរសំណុំរឿងព្រហ្មទណ្ឌមួយរួចទៅហើយ។

ស្រាប់តែថ្ងៃនេះ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសសលាដំបូងបានបង្គាប់អោយនាំ ឡេង ចាន់បុប្ផាមកសាកសួរនូវសំណុំរឿង​មួយថ្មីទៀត ប៉ុន្តែម្ដងនេះជនជាប់ចោទប្ដឹងម្ចាស់បំណុលវិញម្ដង។ មិនដឹងថាម្ចាស់បំណុលដែលមានវ័យប្រហាក់ប្រហែលគ្នាធ្វើអ្វីឲ្យកូនបំណុលអាក់​អន់ស្រពន់ចិត្ត​បានជាត្រូវបង្ខំចិត្តប្ដឹង៕

អត្ថបទ៖មករា

The post អាជីវករដែលចេញសែកស្អុយទឹកប្រាក់ជិត ៦ ម៉ឺនដុល្លារប្ដឹងដើមចោទវិញពីបទបរិហាកេរ្ដិ៍ appeared first on Kampuchea Thmey Daily.