សន្តិសុខសង្គម
តុលាការផ្ដន្ទាទោសមេបក្សបេះដូងជាតិ សៀម ភ្លុក ដាក់ពន្ធនាគារ២ឆ្នាំកន្លះចោទពីបទ«ក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង»
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ជុំ សង្វា និងលោក សេង ហៀង ជាតំណាងអយ្យការ កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោកសៀម ភ្លុក មរបក្សបេះដូងជាតិ ដាក់ពន្ធនាគារកំណត់២ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន៥លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ « ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ។

ចំណែកសហការីក្រោមបង្គាប់របដ់លោកសៀម ភ្លុក ចំនួន៥នាក់ទៀត ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនយកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការផងដែរ ។ជនជាប់ចោទទាំង៥នាក់ដែលចៅក្រមតុលាការចេញដីកាបង្គាប់អោយចាប់ខ្លួនរួមមាន ៖
ទី១/ ឈ្មោះ តូច ថឹង ភេទប្រុស
ទី២ / ឈ្មោះ ភ្លឺ ឈុនហេង ភេទប្រុស
ទី៣ / ឈ្មោះ នូ សិទ្ធារី ភេទប្រុស
ទី៤ / ឈ្មោះ ខឿន វីរ៉ាក់ ភេទប្រុស
ទី៥ / ឈ្មោះ ភ្លឺ ម៉េងហុង
កាលពីថ្ងៃទី ១៣ខែកុម្ភៈ ឆ្នាំ២០២៣ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ឈ្មោះសៀម ភ្លុក មេគណបក្សបេះដូងជាតិ និងមន្ត្រីរបស់គាត់ចំនួន១២នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនិងបទល្មើស « ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ដើម្បីបំពេញបែបបទចុះបញ្ជីឈ្មោះគណបក្សក្នុងការចូលរួមបោះឆ្នោត ។

ជនជាប់ចោទទាំង១៣នាក់ដែលតុលាការកាត់ទោសនេះរួមមាន ៖
ទី១/ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥៣ឆ្នាំ កំពង់ឃុំខ្លួននៅពន្ធនាគារព្រៃស ។
ទី២/ឈ្មោះ ជា សុភក្ដិ ភេទស្រី ( ក្រៅឃុំ )
ទី៣/ ឈ្មោះ ឡុង ហួន ភេទប្រុស ( ក្រៅឃុំ)
ទី៤/ ឈ្មោះ ស៊ាន ភាព ភេទប្រុស ( ក្រៅឃុំ )
ទី៥/ ឈ្មោះ ឈង ហ៊ ភេទប្រុស ( ក្រៅឃុំ )
ទី៦/ ឈ្មោះ ជាប់ ឃុន ភេទប្រុស ( ក្រៅឃុំ )
ទី៧/ ឈ្មោះ រ៉េត ចាន់រតនា ភេទប្រុស ( ក្រៅឃុំ )
ទី៨/ ឈ្មោះ តូច ចឹង ភេទប្រុស ( ក្រៅឃុំ )
ទី៩/ ឈ្មោះ នូ សិទ្ធារី ភេទប្រុស ( ក្រៅឃុំ )
ទី១០/ ឈ្មោះ ភ្លី ឈុនហុង ភេទប្រុស ( ក្រៅឃុំ )
ទី១១/ ឈ្មោះ ភ្លី ម៉េងហុង ភេទប្រុស ( ក្រៅឃុំ )
ទី១២/ ឈ្មោះ ឈឹម សាវ៉ាត ភេទប្រុស ( ក្រៅឃុំ )
ទី១៣/ ឈ្មោះ ខឿន វីរ៉ាត់ ភេទប្រុស ( ក្រៅឃុំ ) ។
ជនជាប់ចោទទាំង១៣នាក់ត្រូវបានបង្គាប់អោយនាំខ្លួន និងកោះហៅអោយមកបង្ហាញខ្លួននៅក្នុងរង្វង់ក្រចកសេះ ចំពោះមុខតុលាការ និងមេធាវីការពារផ្លូវច្បាប់របស់ជនជាប់ចោទ មានលោកមេធាវី សំ សុគង់ លោកមេធាវី កែត ឃី និងលោកមេធាវី ជួង ជូងី ។ សូមរំលឹកថាលោកសៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិត្រូវបានចៅក្រមស៊ើបសួរនៃសាលាបំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតឯកសារក្លែង នៃការបង្កើតគណបក្សបេះដូងជាតិ។
លោកសៀម ភ្លុក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ក្នុងដីកាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទ ប្រុស កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ចៅក្រមស៊ើបសួរក៏បានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១)ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
បន្ថែមពីនេះទៅទៀតគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណបណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍