សន្តិសុខសង្គម
ចាប់ខ្លួនអ្នកចេញសែកអត់លុយ បញ្ជូនឡើងតុលាការ
បុរសម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់បញ្ជូនខ្លួនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកអត់លុយ)។

ជនសង្ស័យឈ្មោះ ជុំ សាវឿន ភេទប្រុស អាយុ ៥៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៩ ផ្លូវ E បុរីឈូកវ៉ា ១ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ។
ឈ្មោះ ជុំ សាវឿន ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៥៦៤ អយក ចុះថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មោះ ជុំ វន ភេទប្រុស ជាថៅកែការ៉ាស់ជួសជុលរថយន្តក្នុងខណ្ឌទួលគោក។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ជុំ វន បានឲ្យដឹងថា កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ ឈ្មោះ ជុំ សាវឿន បានសុំខ្ចីប្រាក់ខ្លួនចំនួន ១២ ០០០ ដុល្លារ ដើម្បីពង្រីកមុខរបរ ហើយខ្លួនក៏ឲ្យខ្ចី ដោយសារធ្លាប់ស្គាល់រាប់អានគ្នា។ លុះដល់ថ្ងៃកំណត់ត្រូវសងប្រាក់ ឈ្មោះ ជុំ សាវឿន បានចេញសែកសន្លឹក គឺលេខ ២២២៤៤៧ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ របស់ធនាគារ ABA មានទឹកប្រាក់ចំនួន ៦ ០០០ ដុល្លារ និងមួយសន្លឹកទៀតលេខ ២២២៤៤៨ មានប្រាក់ចំនួន ៦ ០០០ ដុល្លារទៀត។ លុះដល់ថ្ងៃបើកប្រាក់ ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់លុយមួយរៀលទេ បើកមិនបាន។ ពេលនោះខ្លួនបានស្វែងរកឈ្មោះ ជុំ សាវឿន ដើម្បីដោះស្រាយគ្នា ប៉ុន្តែជននេះគេចខ្លួនរហូតមក ទើបប្ដឹងមកសមត្ថកិច្ចតែម្ដង។
ចំណែកឈ្មោះ ជុំ សាវឿន បានឆ្លើយថា កាលពីឆ្នាំ ២០២១ ខ្លួន និងប្រពន្ធឈ្មោះ សឿន ចាន់ណា បានយករថយន្តម៉ាកអូឌី ផលិតឆ្នាំ ២០១១ ពណ៌សូកូឡា ទៅបញ្ចាំ ឈ្មោះ ជុំ វន យកប្រាក់ចំនួន១២ ០០០ ដុល្លារ ដើម្បីរកស៊ី។ ក្រោយមកដោយខ្វះមធ្យោបាយធ្វើដំណើរ ខ្លួនក៏បានចេញមុខសុំលួសយករថយន្តមកប្រើសិន ដោយខ្លួនជាអ្នកចេញលុយចំនួន ១២ ០០០ ដុល្លារ សងជួសប្រពន្ធ តែមិនទាន់បានសងទេ ដោយចេញសែក ២ សន្លឹក ទុកតម្កល់ធានាប្រាក់បំណុល។ ក្រោយមកនៅចុង ឆ្នាំ ២០២១ ខ្លួនបានសងប្រាក់ជាបន្តបន្ទាប់ទៅឲ្យឈ្មោះ ជុំ វន គ្រប់ចំនួន ១២ ០០០ ដុល្លារ តែមិនបានទាមទារយកសែកមកវិញទេ ស្រាប់តែឈ្មោះ ជុំ វន យកសែកនោះមកប្ដឹងខ្លួនតែម្ដង។
ឥឡូវរឿងក្ដីចេញសែកស្អុយនេះ តុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ៕
អត្ថបទ ៖ មករា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន